តន្ត្រី​យុវវ័យ
ខ្ញុំអាចធ្វើបានគ្រប់ការណ៍ទាំងអស់


1

ខ្ញុំអាចធ្វើបានគ្រប់ការណ៍ទាំងអស់

១. ពេលខ្ញុំមានទុក្ខសោកសៅ

កាត់ជ្រលងជ្រោះជ្រៅ

ខ្ញុំដឹងថាព្រះសង្រ្គោះ

ទ្រង់គង់ក្បែរខ្ញុំ ។

ទ្រង់ដឹកនាំខ្ញុំទៅ

ឆ្លងកាត់ឧបសគ្គ

កាលខ្ញុំនឿយហត់ទន់ល្វើយ ទ្រង់ព្យាបាលព្រលឹងខ្ញុំ

និងប្រាប់ខ្ញុំថាជានរណា ។

ទ្រង់គង់នឹងខ្ញុំ

ខ្ញុំដឹងថា

[Chorus]

ខ្ញុំនឹងអាចធ្វើបាន ។

ពេលខ្ញុំលិចលង់ក្នុងរលក

បើខ្ញុំទូលសូមព្រះគុណទ្រង់

ទ្រង់នឹងសង្គ្រោះខ្ញុំ ។

ខ្ញុំនឹងអាចធ្វើបាន

ព្រោះតែទ្រង់គង់នៅក្បែរខ្ញុំ ។

ខ្ញុំអាចទៅកាន់ទីដ៏ខ្ពស់

ព្រោះតែទ្រង់ប្រទាន ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

២. ខ្ញុំដើរឆ្លងកាត់វាលខ្សាច់

ទោះជាធំល្វឹងល្វើយ ។

កាលខ្ញុំកើតក្ដីស្រេកឃ្លាន

កើតមានការសង្ស័យ

ខ្ញុំនឹងបួងសួងទៅទ្រង់

ព្យុះភ្លៀងនឹងស្ងប់ស្ងាត់ ។

ព្រោះតែទ្រង់គង់នៅក្បែរខ្ញុំ ខ្ញុំដឹងថា

[Chorus]

ខ្ញុំនឹងអាចធ្វើបាន ។

ពេលខ្ញុំលិចលង់ក្នុងរលក

បើខ្ញុំទូលសូមព្រះគុណទ្រង់

ទ្រង់នឹងសង្គ្រោះខ្ញុំ ។

ខ្ញុំនឹងអាចធ្វើបាន

ព្រោះតែទ្រង់គង់នៅក្បែរខ្ញុំ ។

ខ្ញុំអាចទៅកាន់ទីដ៏ខ្ពស់

ព្រោះតែទ្រង់ប្រទាន ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

បើសិនខ្ញុំជាប់ផុងនៅក្នុងទីឃុំ ទ្រង់នឹងជួយខ្ញុំ ។

ពេលខ្ញុំចាកឋានលោកនេះទៅ ទ្រង់នឹងប្រោសខ្ញុំឲ្យរស់ ។

ពេលខ្ញុំជួបរឿងភិតភ័យ ខ្ញុំធ្វើតាមទ្រង់ដោយជំនឿ ។

ទ្រង់ឲ្យកម្លាំង ។

[Chorus]

ខ្ញុំនឹងអាចធ្វើបាន ។

ពេលខ្ញុំលិចលង់ក្នុងរលក

បើខ្ញុំទូលសូមព្រះគុណទ្រង់

ទ្រង់នឹងសង្គ្រោះខ្ញុំ ។

ខ្ញុំនឹងអាចធ្វើបាន

ព្រោះតែទ្រង់គង់នៅក្បែរខ្ញុំ ។

ខ្ញុំអាចទៅកាន់ទីដ៏ខ្ពស់

ព្រោះតែទ្រង់ប្រទាន ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

ខ្ញុំនឹងអាចធ្វើបានព្រោះទ្រង់ ។

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នីខ ដេយ៍

© 2022 by Intellectual Reserve, Inc. All rights reserved. 

បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាអាជីវកម្មឡើយ ។ 

សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។

បោះពុម្ព