៥
សិទ្ធិអំណាច និងពិធីបរិសុទ្ធបព្វជិតភាព
បព្វជិតភាពគឺជាសិទ្ធិអំណាចដែលព្រះប្រទានដល់បុត្ររបស់ទ្រង់ ដើម្បីនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់គ្នា ។ សិទ្ធិអំណាចបព្វជិតភាពត្រូវបានគ្រប់គ្រងដោយថ្នាក់ដឹកនាំបព្វជិតភាព ដែលទទួល និងអនុវត្តកូនសោបព្វជិតភាព ។ ដោយសារព្រះគម្ពីរចែងថា « គ្រប់ទាំងសិទ្ធិអំណាច [ និង ] តំណែងផ្សេងៗទៀតនៅក្នុងសាសនាចក្រ សុទ្ធតែជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាព [ ម៉ិលគីស្សាដែក ] នេះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥ ) នោះគ្រប់អ្វីទាំងអស់ដែលត្រូវបានធ្វើឡើងនៅក្នុងការដឹកនាំរបស់កូនសោបព្វជិតភាពទាំងនោះ គឺត្រូវបានធ្វើឡើងជាមួយនឹងសិទ្ធិអំណាចបព្វជិតភាព ។
ពេលស្ត្រីម្នាក់ត្រូវបានញែកចេញឲ្យទៅប្រកាសដំណឹងល្អ ជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់ នាងធ្វើវានៅក្នុងសិទ្ធិអំណាចបព្វជិតភាព ដើម្បីបំពេញមុខងារបព្វជិតភាព ។ នរណាម្នាក់ដែលមានការហៅមួយដែលបានទទួលពីមនុស្សម្នាក់ដែលកាន់កូនសោបព្វជិតភាព អនុវត្តសិទ្ធិអំណាចបព្វជិតភាព នៅក្នុងការបំពេញកាតព្វកិច្ចដែលបានចាត់តាំងរបស់នាង ឬរបស់គាត់ ។
ប្រសិនបើអ្នកជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក នោះអ្នកនឹងមានឱកាសចូលរួមនៅក្នុងពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.១១ « ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព » ។