ការហៅ​ក្នុង​បេសកកម្ម
៦.ការបញ្ចប់​បេសកកម្ម​របស់​អ្នក


រូបភាព
ព្រះយេស៊ូវ មាន​បន្ទូល​ជា មួយ​ពួកសិស្ស

ការបញ្ចប់​បេសកកម្ម​របស់​អ្នក

៦.០

សេចក្ដីផ្ដើម

សូម​រៀបចំ​ខ្លួន​អ្នក​ផ្ទាល់​ឥឡូវ​នេះ ដើម្បី​បន្ត​ជីវិត​របស់​អ្នក​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​របស់​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​កាលដែល​អ្នក​បំពេញ​បេសកកម្ម​ក្នុង​ជីវិត​អ្នក ។

៦.១

បន្ត​ទាក់ទង

សូម​បន្ត​ទាក់ទង​ទៅ​មនុស្ស​ដែល​អ្នក​បាន​បង្រៀន និង​បាន​ធ្វើការ​ជាមួយ​នៅក្នុង​បេសកកម្ម​របស់​អ្នក រួម​ទាំង​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ផងដែរ ។ គាំទ្រ និង​ពង្រឹង​ពួកគេ តាមរយៈ​ពាក្យ​សម្ដី និង​គំរូ​របស់​អ្នក ហើយ​អបអរ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

៦.២

ការត្រឡប់​ពី​បេសកកម្ម​ទៅ​ផ្ទះ​របស់​អ្នក​វិញ

ដោយ​សារ​អ្នក​នៅតែ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ រហូត​ទាល់​តែ​អ្នក​ត្រូវបាន​ដោះលែង ដោយ​ប្រធាន​ស្តេក​របស់​អ្នក នោះ​អ្នក​ត្រូវបាន​រំពឹង​ឲ្យ​ធ្វើតាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​រហូត​ដល់​ពេល​នោះ ។ សូម​ពិចារណា​ក្នុង​ការត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្ដង ។ ជា​ពិសេស ការណ៍​នេះ​សំខាន់ ប្រសិន​បើ​អ្នក​កំពុង​បម្រើ​នៅក្នុង​ប្រទេស​មួយ​ក្រៅ​ពី​ប្រទេស​របស់​អ្នក ជា​កន្លែង​ដែល​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ ។ ការពន្យា​ពេល​ការវិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ ធ្វើ​ឲ្យ​វា​ពិបាក​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​ខាង​មុខ ដើម្បី​ទទួល​បាន​ទិដ្ឋាការ ។ ប្រសិន​បើ​អ្នក​ជួប​គ្រួសារ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ សូម​ស្វែងរក​ការប្រឹក្សា និង​ការដឹកនាំ​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក​ជាមុន ។

អ្នក​មិន​អាច​បញ្ចប់​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក នៅក្នុង​បេសកកម្ម​មួយ​ផ្សេង​ទៀត ឬ​ស្នើ​ប្ដូរ​ទៅ​បេសកកម្ម​មួយ​ទៀត បន្ទាប់​ពី​ថ្ងៃ​ដោះលែង​របស់​អ្នក ដើម្បី​ធ្វើ​ជា​ដៃគូ​របស់​សាច់ញាតិ​ម្នាក់​ឡើយ ។

ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​រៀបចំ​ជាមួយ​ប្រធាន​ស្តេក​របស់អ្នក ដើម្បី​ដោះលែង​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ។

ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​បន្ទាប់​ពី​ត្រឡប់​មក​ផ្ទះ​វិញ ចូរ​ពិនិត្យ​រក​ជំងឺ​របេង ទោះបីជា​អ្នក​ត្រូវបាន​ពិនិត្យ​ពីមុន​បេសកកម្ម​របស់​អ្នក ហើយ​ពុំ​មាន​រោគសញ្ញា​ក្ដី ។

៦.៣

ការបម្រើ និង​ការរីក​ចម្រើន​បន្ទាប់​ពី​បេសកកម្ម​របស់​អ្នក

ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​បន្ត​រស់នៅ​តាម​បទដ្ឋាន​ដំណឹងល្អ ។ សូម​ប្រាកដ​ថា​បាន ៖

  • អធិស្ឋាន និង​សិក្សា​ដំណឹងល្អ​ជា​រៀងរាល់​ថ្ងៃ ។

  • ចូលរួម​នៅក្នុង​វួដ​នៅ​ផ្ទះ​របស់​អ្នក ឬ​នៅ​វួដ​យុវមជ្ឈិមវ័យ​នៅលីវ ។

  • ស្វែងរក​ឱកាស​ដើម្បី​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប្រសិន​បើ​មាន​នៅ​ជិត ។

  • ចូលរួម​ថ្នាក់​វិទ្យាស្ថាន ឬ​ការអប់រំ​ខាង​សាសនា ។

  • ស្វែងរក​ការអប់រំ និង​ឱកាស​ការងារ តាមរយៈ​សាសនាចក្រ និង​ប្រភព​ដទៃ​ទៀត ។

រស់នៅ​ដើម្បី​អ្នក​នឹង​បាន​ដកពិសោធន៍​នូវ​អំណរ​ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន ពេល​ដែល​អាលម៉ា​ជាកូន​បាន​ជួប​នឹង​ពួក​បងប្អូន​អ្នក​ផ្សព្វផ្សាយ​សាសនា​រួម​គ្នា នៅ​ពេល​ក្រោយ​មក​ក្នុង​ជីវិត ៖

« ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាលម៉ា​កំពុងតែ​ធ្វើ​ដំណើរ​ពី​ដែនដី​គេឌាន ទៅ​ឯ​ទិស​ខាង​ត្បូង គឺ​ឆ្ពោះ​ទៅ​រក​ដែនដី​ម៉ាន់តៃ មើល​ចុះ លោក​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ដោយ​បាន​ជួប​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ដែល​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ដែនដី​សារ៉ាហិមឡា ។

« … ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​អរ​រីករាយ​ជា​ខ្លាំង នៅ​ពេល​បាន​ជួប​បង​ប្អូន​របស់​លោក​ទៀត រីឯ​សេចក្ដី​អំណរ​របស់​លោក​កាន់តែ​កើន​ឡើង​ថែម​ទៀត ព្រោះ​ពួក​គេ​នៅ​ជា​បង​ប្អូន​របស់​លោក​ក្នុង​ព្រះ​អម្ចាស់​នៅ​ឡើយ មែន​ហើយ ពួក​គេ​បាន​មាំមួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្ដី​ពិត ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួក​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង​ការ​តម​អាហារ​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​កាលណា​គេ​បង្រៀន គឺ​គេ​បង្រៀន​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ » ( អាលម៉ា ១៧:១–៣ អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ) ។

បោះពុម្ព