សមាគម​សង្គ្រោះ
សូម​ស្វាគមន៍


រូបភាព
គំនូរ​ព្រះ​យេស៊ូវ​លី​កូន​ចៀម

សូម​ស្វាគមន៍

សូម​ស្វាគមន៍​មក​កាន់​ការហៅ​ថ្មី​របស់​អ្នក ! យើង​មាន​អំណរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ការតាំងចិត្ត​ចំពោះ​ព្រះវរបិតាសួគ៌​ដែល​អ្នក​បាន​បង្ហាញ​ដោយ​ឆន្ទៈ​របស់​អ្នក ក្នុង​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ តាមរយៈ​អ្នក ទ្រង់​អាច​ប៉ះ​ដួងចិត្ត ពង្រឹង​ការប្រែចិត្តជឿ និង​អាច​ដឹកនាំ​បុត្រា និង​បុត្រី​របស់​ទ្រង់​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​បាន ។

ធនធាន​គួរ​ស្គាល់

ក្បួនខ្នាត​ទូទៅ របស់​សាសនាចក្រ និង​ធនធាន ការហៅ​របស់​ខ្ញុំ នឹង​ជួយ​អ្នក​ឲ្យ​ស្វែងយល់​ពី​ការ​ហៅ​របស់​អ្នក ។ សូម​អាន​ការ​ពិពណ៌នា​ខាង​ក្រោម​នេះ​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​ពី​របៀប​ប្រើប្រាស់​ធនធាន​ទាំងពីរ​នេះ ។

ក្បួនខ្នាត​ទូទៅ ក្បួនខ្នាត​ទូទៅ ៖​ការ​បម្រើ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ផ្ដល់​នូវ​ការណែនាំ​លម្អិត​សម្រាប់​ទំនួលខុសត្រូវ​ផ្សេងៗ​របស់​អ្នក ។ សូម​ប្រើ​ក្បួនខ្នាត​នេះ​ជានិច្ច​ក្នុង​ការបម្រើ​របស់​អ្នក ហើយ​សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​ការណែនាំ​ដែល​បាន​ផ្ដល់​ឲ្យ ។

ការហៅ​របស់​ខ្ញុំ ការហៅ​របស់​ខ្ញុំ បាន​ផ្ដល់​ទិដ្ឋភាព​ទូទៅ​នៃ​ទំនួលខុសត្រូវ​ថ្មី​របស់​អ្នក ។ ការសង្ខេប​ទាំងនេះ​រួម​បញ្ចូល​ជាមួយ​នឹង​តំណ​ភ្ជាប់​ជា​ច្រើន​ទៅនឹង ក្បួនខ្នាត​ទូទៅ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ។

បោះពុម្ព