ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងជីវិតរបស់អ្នកផ្ទាល់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួនចំពោះស្ថានភាពជីវិតពិតជាក់ស្ដែងផ្សេងៗ ។
អនុវត្តតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ពីសារៈសំខាន់នៃការអនុវត្តតាមគោលការណ៍ដំណឹងល្អ ។ សូមមើលវីដេអូ « On Being Genuine » ចាប់ពីលេខកូដម៉ោង ១១:២៤ ដល់ ១២:០២ នៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។
ការរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមក្រឡេកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមដោយសង្ខេប ហើយគិតអំពីអ្វីដែលអ្នកបានធ្វើដើម្បីរស់នៅតាមបទគម្ពីរទាំងនោះ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងការរស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ… តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
អនុវត្តសេចក្ដីពិតទៅក្នុងជីវិត
វាអាចមានប្រយោជន៍ដើម្បីមើលរបៀបដែលអ្នកដទៃអនុវត្តសេចក្ដីពិតនៃដំណឹងល្អ ។ បើអាច សូមទស្សនាវីដេអូ « Teachings of Thomas S. Monson: Rescuing Those in Need » ( ០:៣០ ដល់ ៥:០១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើលរបៀបដែលមនុស្សបានរស់នៅតាមសេចក្ដីពិតដែលថា « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ( យ៉ាកុប ២:១៧ ) ។
-
តើមនុស្សបានអនុវត្តសេចក្ដីពិតនេះដោយរបៀបណា ?
សូមគិតអំពីរបៀបដែលការដឹង និងការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អបានជួយអ្នកកាលពីអតីតកាល ជួយអ្នកឥឡូវនេះ និងអាចជួយអ្នកនៅពេលអនាគត ។ សូមបំពេញសកម្មភាពខាងក្រោមដើម្បីជួយអ្នកឲ្យរៀនអនុវត្តសេចក្តីពិតពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សា ។
១. សូមបំពេញជំហាននីមួយៗដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
អតីតកាល
សូមគិតអំពីពេលមួយដែលអ្នកពឹងផ្អែកលើសេចក្ដីពិតមួយពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ប្រសិនបើអ្នកមិនអាចគិតអំពីពេលវេលាជាក់លាក់មួយក្នុងជីវិតរបស់អ្នកទេ សូមគិតអំពីបុគ្គលម្នាក់ដែលអ្នកស្គាល់ ឬនរណាម្នាក់មកពីដំណើររឿងក្នុងព្រះគម្ពីរដែលបានទទួលពរជ័យ នៅពេលពួកគេធ្វើតាមសេចក្ដីពិតក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។
សូមកត់ត្រាពរជ័យដែលបានមកពីការរស់នៅតាមសេចក្តីពិតនេះ ។ សូមប្រាកដថាអ្នកពន្យល់ពីរបៀបដែលវាបានបង្កើន ឬអាចបង្កើនទំនុកចិត្តរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បច្ចុប្បន្នកាល
សូមគិតអំពីតម្រូវការ និងកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ។ សូមពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយជ្រើសរើសវគ្គបទគម្ពីរដែលអ្នកមានអារម្មណ៍ថា អ្នកអាចអនុវត្តវាបានប្រសើរជាងមុននៅក្នុងជីវិតរបស់អ្នក ។ សូមកត់ត្រានូវអ្វីដែលអ្នកអាចធ្វើបានដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ហើយអនុវត្តតាមវគ្គបទគម្ពីរនេះ ។
អនាគតកាល
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយសរសេរសាច់រឿងដែលអាចកើតឡើងចំពោះអ្នកនៅពេលអនាគត ជាពេលដែលសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះអាចជួយអ្នកឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
សូមសញ្ជឹងគិតពីរបៀបដែលការដឹង និងការប្រព្រឹត្តតាមសេចក្ដីពិតមានឥទ្ធិពលលើជីវិត និងការសម្រេចចិត្តរបស់អ្នក ។
-
តើការរស់នៅតាមដំណឹងល្អបានជួយពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីដើម្បីចងចាំសេចក្ដីពិតរបស់ព្រះគ្រីស្ទបានកាន់តែប្រសើរនៅពេលអ្នកធ្វើការជ្រើសរើសនៅពេលអនាគត ?