ថ្នាក់​សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ


យ៉ូសែប ស្ម៊ីធ—ម៉ាថាយ

រង់ចាំការយាងមករបស់ព្រះអម្ចាស់

The resurrected Jesus Christ (wearing white robes with a magenta sash) standing above a large gathering of clouds. Christ has His arms partially extended. The wounds in the hands of Christ are visible. Numerous angels (each blowing a trumpet) are gathered on both sides of Christ. A desert landscape is visible below the clouds. The painting depicts the Second coming of Christ. (Acts 1:11)

នៅក្នុងការសន្ទនាឯកជនមួយនៅលើភ្នំអូលីវ ព្រះយេស៊ូវគ្រីស្ទបានឆ្លើយសំណួររបស់ពួកសិស្សទ្រង់អំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន អំពីទីសម្គាល់នៃការយាងមករបស់ទ្រង់ ហើយទន្ទឹងរង់ចាំថ្ងៃដែលទ្រង់នឹងយាងមកផែនដីម្តងទៀត ។

ការស្រមៃពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ

សូមគិតពីអ្វីដែលអ្នកដឹងអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និងទីសម្គាល់ដែលនឹងមកដល់មុននោះ ។ សូមស្រមៃមើលថា តើវានឹងទៅជាយ៉ាងណា ។

  • តើអ្នកស្រមៃឃើញអ្វីខ្លះ នៅពេលអ្នកគិតអំពីការយាងមក ជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលគិតអំពីការយាងមករបស់ព្រះអង្គសង្គ្រោះ ?

នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទន្ទឹងរង់ចាំថ្ងៃដែលព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្តងទៀត ។

ទីសម្គាល់មុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ

នៅពេលពួកសិស្សសួរព្រះអង្គសង្គ្រោះថា « តើអ្វីទៅជាទីសម្គាល់នៃការយាងមករបស់ទ្រង់ ? » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤ ) ទ្រង់បានបង្រៀនពួកគេអំពីព្រឹត្តិការណ៍ដែលនាំទៅដល់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ គ្មាននរណាម្នាក់ដឹងពីការណ៍នេះ ឬម៉ោងជាក់លាក់ដែលវានឹងកើតឡើងនោះទេ លើកលែងតែព្រះវរបិតាសួគ៌ប៉ុណ្ណោះព្រះយេស៊ូវបានពន្យល់ពីសារៈសំខាន់នៃការមើលទីសម្គាល់ផ្សេងៗដែលទ្រង់បានប្រទាន ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤០ ៤៦ ) ។

កន្លែងមួយនៅក្នុងព្រះគម្ពីរ ដែលទីសម្គាល់នៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានគូសបញ្ជាក់គឺនៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ។ នេះគឺជាការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ឬការកែសម្រួលនៃគម្ពីរ ម៉ាថាយ ២៤ ដែលមាននៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។

  • តើមានទីសម្គាល់អ្វីខ្លះ ដែលអ្នកដឹងថានឹងកើតឡើង ពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

ដើម្បីស្វែងរកទីសម្គាល់មួយចំនួនដែលព្រះអម្ចាស់បានបើកសម្ដែង និងហេតុផលមួយដែលទ្រង់បានបើកសម្ដែងទីសម្គាល់ទាំងនោះ សូមអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៣, ២៨–៣៦ ៤៨ ។ អ្នកក៏អាចមើល « ទីសម្គាល់អំពីពេលវេលា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយផងដែរ ដែលមាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។

Writing on a piece of paper with a pen or pencil. ១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកចាប់អារម្មណ៍លើទីសម្គាល់អ្វីខ្លះ ដែលព្រះអង្គសង្គ្រោះបានប្រទានមក ទាក់ទងនឹងការយាងមកជាលើកទីពីររបស់ទ្រង់ ?

  • តើយើងអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដោយការដឹងថា ទ្រង់បានបើកសម្ដែងទីសម្គាល់ទាំងនេះជាយូរណាស់មកហើយ មុនការយាងមកជាលើកទីពីររបស់ទ្រង់ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាដែរ នៅពេលអ្នកស្រមៃថា ដំណឹងល្អត្រូវបាន « ប្រកាសដល់ពិភពលោកទាំងមូល » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣១ ) ហើយព្រះអង្គសង្គ្រោះ « យាងមកលើពពកនៅលើមេឃ ដោយមានព្រះចេស្តា និងសិរីល្អជាខ្លាំង » ? ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣៦ ) ។ ហេតុអ្វីទៅ ?

សូមជ្រើសរើសយ៉ាងហោចណាស់ឃ្លាមួយក្នុងចំណោមឃ្លាខាងក្រោមនេះ ហើយពិចារណាគូសសម្គាល់វានៅក្នុងព្រះគម្ពីររបស់អ្នក ។ នៅពេលអ្នកគូសសម្គាល់រឿងនានា សូមគិតអំពីសារលិខិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមរកមើលអ្វីដែលព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះអាចបង្រៀនអ្នកអំពីទ្រង់ និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់អ្នក ។« ចូរឃើញថា អ្នករាល់គ្នាកុំឲ្យមានចិត្តថប់បារម្ភឡើយ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣ ) ។« អ្នកណាដែលមិនព្រមចុះចាញ់ អ្នកនោះនឹងបានសង្គ្រោះ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣០ ) ។« គង់តែពាក្យខ្ញុំមិនដែលបាត់ឡើយ ប៉ុន្តែគ្រប់ទាំងអស់នឹងបានសម្រេចវិញ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៥ ) ។« ចូរប្រុងប្រៀបខ្លួនជាស្រេច » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤៨ ) ។

  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យអ្នកមានអាកប្បកិរិយាបែបណាអំពីការយាងមករបស់ទ្រង់ ?

  • តើព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទមួយណាដែលជួយអ្នកឲ្យស្រឡាញ់ និងទុកចិត្តលើទ្រង់ ?

ពេញមួយសប្តាហ៍នេះ អ្នកនឹងសិក្សាបន្ថែមអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកអាចត្រៀមខ្លួនសម្រាប់ការយាងមកនេះ ។

ការទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់

នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមស្រមៃពីអ្វីដែលលោកមានប្រសាសន៍ ហើយគិតអំពីអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកអំពីការយាងមកជាលើកទីពីរ ។

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

គំនិតអំពីការយាងមករបស់ទ្រង់ធ្វើឲ្យព្រលឹងខ្ញុំរំភើបណាស់ ។ វានឹងក្លាយជាការណ៍អស្ចារ្យណាស់ ។ ព្រំដែន និងភាពធំសម្បើម ភាពធំធេង និងសិរីរុងរឿងនេះនឹងមានលើសពីភ្នែកនៃជីវិតរមែងស្លាប់ដែលធ្លាប់បានឃើញ ឬបានជួបប្រទះ ។

នៅថ្ងៃនោះ … ទ្រង់នឹងយាងមក « លើពពក នៅលើមេឃ បំពាក់ដោយព្រះចេស្ដា និងសិរីល្អជាខ្លាំងជាមួយនឹងពួកទេវតាបរិសុទ្ធទាំងអស់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៤ ] ។ … ព្រះអាទិត្យ និងព្រះច័ន្ទនឹងផ្លាស់ប្ដូរ ហើយ « តារាទាំងឡាយ [ នឹង ] ត្រូវគ្រវាត់ចេញពីកន្លែងរបស់ខ្លួន » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤៩ ] ។ …

… យើងនឹងលុតជង្គង់ចុះដោយគាវរភាព « ហើយព្រះអម្ចាស់ទ្រង់នឹងបន្លឺសំឡេងរបស់ទ្រង់ ហើយអស់ទាំងចុងផែនដីនឹងបានឮ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៩ ] ។ …

នៅក្នុងថ្ងៃនោះ អ្នកសួរដេញដោលច្រើននឹងស្ងាត់មាត់ « ព្រោះគ្រប់ទាំងត្រចៀកនឹងបានឮ … ហើយគ្រប់ទាំងជង្គង់ត្រូវលុតចុះ ហើយគ្រប់ទាំងអណ្ដាតត្រូវទទួលស្គាល់ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១០៤ ] ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោក ។

…សូមឲ្យយើងរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ដោយហាត់សមព្រឹត្តិការណ៍ដ៏រុងរឿងទាំងនេះម្តងហើយម្តងទៀតនៅក្នុងគំនិតយើងផ្ទាល់ និងជាមួយអស់អ្នកដែលយើងស្រឡាញ់ ។

( នែល អិល អាន់ឌើរសិន « Thy Kingdom Come » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២២ )

  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ នៅពេលអ្នកបានស្រមៃឃើញអ្វីដែលអែលឌើរ អាន់ឌើរសិន បានពិពណ៌នា ?

  • តើមេរៀននេះមានឥទ្ធិពលយ៉ាងណាទៅលើគំនិត ឬអារម្មណ៍ ដែលអ្នកមាននៅដើមមេរៀនអំពីការយាងមកជាលើកទីពីរ ?

Writing on a piece of paper with a pen or pencil. ២. សូមចំណាយពេលមួយនាទីដើម្បីកត់ត្រាព័ត៌មានលម្អិតមួយចំនួន ដែលអ្នកអាចស្រមៃឃើញអំពីការយាងមកវិញរបស់ព្រះអម្ចាស់ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមព្យាយាមស្រមៃថាខ្លួនអ្នកឃើញព្រះអម្ចាស់ ហើយឮព្រះសូរសៀងរបស់ទ្រង់ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖

  • តើអ្វីទៅដែលអាចជួយអ្នកឲ្យស្រមៃឃើញការយាងមករបស់ព្រះអម្ចាស់ថាជាព្រឹត្តិការណ៍ដ៏រុងរឿង ?

  • តើនរណាជាមនុស្សម្នាក់ដែលអ្នកអាចនិយាយជាមួយបាន អំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៦–៣៧ ។ តើវានឹងទៅជាយ៉ាងណា នៅពេលព្រះអង្គសង្គ្រោះយាងមកម្តងទៀតនោះ ?

នៅឱកាសមួយទៀត អែលឌើរ នែល អិល អាន់ឌើរសិន បានចែកចាយគំនិតរបស់លោកអំពីពេលវេលា ដែលព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកផែនដីវិញក្នុងសិរីល្អ ៖

15:1

យើង​និយាយ​អំពី​ព្រះគ្រីស្ទ

អែលឌើរ​អាន់ឌើរសិន​លើក​ទឹកចិត្ត​យើង​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គសង្គ្រោះ​ ហើយ​និយាយ​អំពី​ទ្រង់​នៅ​គេហដ្ឋាន ​ព្រះវិហារ​ នៅ​លើ​បណ្តាញសង្គម​ និង​នៅ​ក្នុង​ការសន្ទនា​ប្រចាំថ្ងៃ​របស់​យើង ។

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

គ្មានអ្វីដែលជំរុញបំណងខ្ញុំក្នុងការនិយាយអំពីព្រះគ្រីស្ទ ច្រើនជាងការស្រមៃគិតអំពីការយាងត្រឡប់មកវិញរបស់ទ្រង់នោះឡើយ ។ ខណៈដែលយើងមិនដឹងថាទ្រង់នឹងយាងមកនៅពេលណា តែព្រឹត្តិការណ៍នៃការយាងត្រឡប់របស់ទ្រង់នឹងមានភាពអស្ចារ្យ ! ទ្រង់នឹងយាងមកលើពពកនៅលើមេឃដ៏មហស្ចារ្យ និងសិរីរុងរឿងជាមួយពួកទេវតាបរិសុទ្ធរបស់ទ្រង់ទាំងអស់ ។ មិនត្រឹមតែទេវតាពីរបីអង្គប៉ុណ្ណោះទេ ប៉ុន្តែជាទេវតាបរិសុទ្ធរបស់ទ្រង់ ទាំងអស់ ។ គ្មានរូបចេរូប៊ីនពណ៌ក្រហមដែលគូរដោយវិចិត្រកររ៉ាហ្វ៊ែលដែលយើងទាំងអស់គ្នាបានឃើញនៅលើកាតនៃក្តីស្រឡាញ់របស់យើងនោះទេ ។ ទាំងនេះគឺជាទេវតានៃសតវត្សរ៍ ជាពួកទេវតាបានបញ្ជូនឲ្យមកបិទមាត់សិង្ហទាំងអស់ [ សូមមើល ដានីយ៉ែល ៦:២២ ] បើកទ្វារគុក [ សូមមើល កិច្ចការ ៥:១៩ ] ដើម្បីប្រកាសអំពីកំណើតដែលរង់ចាំជាយូរមកហើយរបស់ទ្រង់ [ សូមមើល លូកា ២:២–១៤ ] ដើម្បីលួងលោមទ្រង់នៅសួនច្បារគែតសេម៉ានី [ សូមមើល លូកា ២២:៤២–៤៣ ] ដើម្បីធានាដល់ពួកសិស្សទ្រង់នៅការយាងឡើងរបស់ទ្រង់ [ សូមមើល កិច្ចការ ១:៩–១១ ] និងដើម្បីបើកការស្ដារឡើងវិញនៃដំណឹងល្អដ៏រុងរឿង ។

តើអ្នកអាចស្រមៃថាត្រូវបានគេចាប់ឡើងទៅលើដើម្បីជួបទ្រង់ មិនថានៅផ្នែកខាងនេះ ឬនៅម្ខាងទៀតនៃវាំងននដែរឬទេ ? [ សូមមើល ថែស្សាឡូនីច ទី១ ៤:១៦–១៧ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៩៦–៩៨ ] ។ នេះជាការសន្យារបស់ទ្រង់ចំពោះពួកសុចរិត ។ បទពិសោធន៍ដ៏អស្ចារ្យនេះគូសសម្គាល់ដល់ព្រលឹងយើងជារៀងរហូត ។

( នែល អិល អាន់ឌើរសិន « We Talk of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ ) ។

ចុះបើខ្ញុំបារម្ភអំពីទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?

វីដេអូ « Be Not Troubled » ( ៥:១០ ) ជួយយើងឲ្យយល់ថា យើងមិនចាំបាច់ខ្លាចទីសម្គាល់នៃថ្ងៃចុងក្រោយឡើយ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

NaN:NaN

//media.ldscdn.org/webvtt/scripture-and-lesson-support/doctrine-and-covenants-visual-resource/2010-07-038-be-not-troubled-en.vtt