ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៥:១៤–៤៦


ម៉ាថាយ ២៥:១៤–៤៦

ការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ

Resurrected Christ with arms outstretched stands above a throng of people of all races and times, some prone, some standing. The people on the right side of Christ are in the attitude of worship. The people on the left side of Christ are in anguish. Scenes of ruin are in the foreground and background. The Washington D.C. temple is pictured in the upper left corner.

ព្រះអង្គសង្គ្រោះបានបង្រៀនរឿងប្រៀបប្រដូចអំពីប្រាក់ និងរឿងប្រៀបប្រដូចអំពីសត្វចៀម និងពពែ ដើម្បីជួយសិស្សរបស់ទ្រង់ឲ្យដឹងពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីរឿងប្រៀបប្រដូចទាំងនេះ ហើយជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។

សូមរំឭកពីរឿងប្រៀបប្រដូចមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ។ រូបភាពខាងក្រោមនេះអាចជួយអ្នកឲ្យចងចាំរឿងមួយចំនួន ដែលអ្នកបានសិក្សារួចហើយនៅឆ្នាំនេះ ។

Mustard seeds
Stack of old silver coins.
shell sand pearl
  • តើអ្នកនៅចាំការបង្រៀនអ្វីខ្លះមកពីរឿងប្រៀបប្រដូចទាំងនេះ ?

  • តើការបង្រៀនដែលអ្នកបានរៀនក្នុងឆ្នាំនេះ អំពីរឿងប្រៀបប្រដូចទាំងនេះបានជួយអ្នកយ៉ាងដូចម្ដេច ?

  • តើអ្នកមានទំនុកចិត្តប៉ុណ្ណាដែរ ទៅលើសមត្ថភាពរបស់អ្នកក្នុងការរៀនសូត្រអំពីព្រះអង្គសង្គ្រោះតាមរយៈរឿងប្រៀបប្រដូចរបស់ទ្រង់ ?

សូមរំឭកពីរបៀបយល់ដឹងរឿងប្រៀបប្រដូច

វាអាចមានប្រយោជន៍ក្នុងការរំឭកមតិយោបល់ឡើងវិញ អំពីរបៀបដែលយល់ពីរឿងប្រៀបប្រដូច ។ នៅដើមឆ្នាំនេះ អ្នកបានរៀនបួនជំហានអំពីការយល់ដឹងរឿងប្រៀបប្រដូច ។ ប្រសិនបើអ្នកមិនបានសិក្សាជំហានទាំងនេះទេ ឬត្រូវការជំនួយក្នុងការចងចាំពីជំហានទាំងនេះ សូមពិចារណាយោងទៅមេរៀន « ម៉ាថាយ ១៣ » ។

សូមសរសេរចំណងជើងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមទុកចន្លោះរវាងចំណងជើងនីមួយៗ ដើម្បីកត់ត្រាការរកឃើញ និងការយល់ដឹងនានា ។

  1. ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។

  2. ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។

  3. ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។

  4. កំណត់ការអនុវត្តផ្ទាល់ខ្លួន ។

នៅពេលអ្នកបន្តមេរៀននេះ អ្នកនឹងអនុវត្តគោលការណ៍ទាំងបួននេះចំពោះរឿងប្រៀបប្រដូច ដែលមាននៅក្នុង ម៉ាថាយ ២៥:១៤–៤៦

ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ

ដូចដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការយាងមកជាលើកទីពីរ និងការជំនុំជម្រះ ទ្រង់បានចែកចាយរឿងប្រៀបប្រដូចទាំងឡាយ ដើម្បីគូសបញ្ជាក់ពីអ្វីដែលយើងអាចធ្វើបាន ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ទ្រង់ផងដែរ ។ សូមជ្រើសរើស ហើយសិក្សារឿងប្រៀបប្រដូចខាងក្រោមមួយដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ ដោយរកមើលព័ត៌មានលម្អិតសំខាន់ៗ ។

រឿងប្រៀបប្រដូចអំពីប្រាក់

សូមអាន ម៉ាថាយ ២៥:១៤–៣០ ឬមើលវីដេអូ « The Parable of the Talents » ( ៣:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

shell sand pearl

ព័ត៌មានខាងក្រោមនេះអាចនឹងផ្ដល់អត្ថប្រយោជន៍ នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ៖

  • « ប្រាក់មួយពាន់ » សំដៅទៅលើប្រាក់ដ៏ច្រើននៅសម័យបុរាណ ។ ក្នុងរឿងប្រៀបប្រដូចនេះ វាអាចតំណាងឲ្យ « អ្វីដែលមានតម្លៃដ៏អស្ចារ្យ » ដូចជាដំណឹងល្អ ឬពរជ័យ អំណោយ សមត្ថភាព និងឱកាសដែលព្រះអម្ចាស់ប្រទានដល់យើង ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រាក់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។

  • ពាក្យ « ការប្រាក់ » អាចសំដៅទៅលើការគិតការប្រាក់លើប្រាក់កម្ចី ឬអាចបង្ហាញពីអត្រាការប្រាក់ខ្ពស់ហួសហេតុ ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រាក់ » ) ។

  • ព្រះអម្ចាស់តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។

  • អ្នកបម្រើតំណាងឲ្យយើងម្នាក់ៗ ។

សូមគូររូបភាពដែលបង្ហាញពីរឿងប្រៀបប្រដូចនេះ ។

រឿងប្រៀបប្រដូចអំពីចៀម និងពពែ

សូមអាន ម៉ាថាយ ២៥:៣១–៤៦ ឬមើលវីដេអូ « Ye Have Done It unto Me » ( ៣:១៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

shell sand pearl

ការដឹងព័ត៌មានខាងក្រោមអាចមានប្រយោជន៍ នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ៖

  • « ខាងស្តាំ » ៖ នៅសម័យបុរាណ ការអង្គុយនៅខាងស្តាំព្រះហស្ដស្តេច ឬនៅជាប់នឹងស្តេចនៅខាងស្តាំទ្រង់ គឺជាទីតាំងដ៏មានកិត្តិយសបំផុតនៅក្នុងពិធីជប់លៀង ។

សូមគូររូបភាពដែលបង្ហាញពីរឿងប្រៀបប្រដូចនេះ ។

ធ្វើការប្រៀបធៀបខាងវិញ្ញាណ ហើយស្វែងរកមេរៀនដ៏មានតម្លៃ

សូមប្រើសំណួរខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យស្គាល់មេរៀនដែលព្រះអង្គសង្គ្រោះបានបង្រៀន តាមរយៈរឿងប្រៀបប្រដូចរបស់ទ្រង់ ។ សូមធ្វើវាឲ្យជាក់លាក់បំផុតតាមដែលអាចធ្វើបាន ។

  • តើសេចក្ដីពិត ឬមេរៀនអ្វីខ្លះដែលអ្នកបានរៀន នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ?

  • តើការដឹង និងការរស់នៅតាមសេចក្តីពិតទាំងនេះអាចជួយយើងឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ បានដោយរបៀបណា ? ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្ដីពិតទាំងនេះ ?

  • តើព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌តាមរបៀបណា ?

  • តើអ្នកអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនៅក្នុងសេចក្ដីពិត ដែលទ្រង់បានបង្រៀនតាមរយៈរឿងប្រៀបប្រដូចនេះរបៀបណា ?

  • តើការដឹងពីសេចក្តីពិតទាំងនេះជះឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកក្នុងការរៀបចំខ្លួន ដើម្បីជួបព្រះអង្គសង្គ្រោះក្នុងការយាងមកជាលើកទីពីររបស់ទ្រង់យ៉ាងដូចម្ដេច ?

កំណត់ការអនុវត្តផ្ទាល់ខ្លួន

Color Handouts Icon ១. សូមធ្វើសកម្មភាពទី ១ ឬទី ២ ដោយខ្លួនឯង រួចបំពេញសកម្មភាពទី ៣ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមដឹងពីចំណាប់អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរៀបចំខ្លួនទៅជួបព្រះអង្គសង្គ្រោះ ។

  1. ប្រសិនបើអ្នកសិក្សារឿងប្រៀបប្រដូចអំពីប្រាក់ សូមធ្វើបញ្ជីអំពីសមត្ថភាព និងពរជ័យដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។ ប្រសិនបើអាចធ្វើបាន សូមកំណត់ពរជ័យមួយចំនួន តាមរយៈការឈោងទៅរកមនុស្សដែលអ្នកស្គាល់ ឬដោយការអានពររបស់ លោកអយ្យកោរបស់អ្នក ប្រសិនបើអ្នកមាន ។ សូមគិតអំពីរបៀបដែលព្រះអម្ចាស់អាចនឹងសព្វព្រះទ័យឲ្យអ្នកប្រើសមត្ថភាព និងពរជ័យទាំងនេះ ។

  2. ប្រសិនបើអ្នកបានសិក្សារឿងប្រៀបប្រដូចអំពីចៀម និងពពែ សូមគិតអំពីអត្ថន័យរបស់វានៅក្នុងកាលៈទេសៈរបស់អ្នកក្នុងការផ្តល់អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងភាពជាដៃគូដល់នរណាម្នាក់ ។ សូមគិតអំពីមនុស្សដែលអ្នកតែងតែឃើញ ហើយកំណត់នរណាម្នាក់ដែលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យអ្នកជួយ ។ សូមសរសេរពីរបៀបដែលអ្នកអាចជួយបុគ្គលនោះឲ្យខិតទៅជិតទ្រង់ ។

  3. សូមចែកចាយសេចក្ដីពិតមួយដែលអ្នកបានរៀននៅក្នុងមេរៀននេះមកពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ហើយពន្យល់ពីរបៀបដែលអ្នកអាចអនុវត្តតាមគោលការណ៍នោះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ចុះបើនរណាម្នាក់ទទួលបានច្រើនជាង ឬតិចជាងខ្ញុំទទួលនោះ ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

ការអភិវឌ្ឍទេពកោសល្យផ្ទាល់ខ្លួន គឺជារង្វាស់ដ៏ល្អបំផុតនៃការរីកចម្រើនផ្ទាល់ខ្លួន ។ … ការប្រៀបធៀបពរជ័យគឺជាការដកយកសេចក្ដីអំណរចេញយ៉ាងពិតប្រាកដ ។ យើងពុំអាចមានការដឹងគុណ និងការច្រណែនក្នុងពេលតែមួយបានឡើយ ។ ប្រសិនបើយើងពិតជាចង់បានព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទទួលបទពិសោធន៍នូវសេចក្ដីអំណរ និងសុភមង្គល នោះយើងគួរតែរីករាយនៅក្នុងពរជ័យរបស់យើង ហើយចូរមានអំណរគុណ ។

( ឃ្វីនថិន អិល ឃុក « Rejoice! » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២៩–៣០ )

តើសកម្មភាពអ្វីខ្លះដែលព្រះអង្គសង្គ្រោះនឹងវិនិច្ឆ័យយើង ?

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

នៅថ្ងៃចុងក្រោយ ព្រះអង្គសង្គ្រោះនឹងមិនសួរអំពីលក្ខណៈនៃការហៅរបស់យើងទេ ។ ទ្រង់នឹងមិនសាកសួរអំពីទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះរបស់យើងទេ ។ ទ្រង់នឹងសួរថាតើយើងបានបម្រើអ្នកជំងឺ ផ្តល់អាហារ និងទឹកដល់អ្នកស្រេកឃ្លាន ទៅសួរសុខទុក្ខអ្នកដែលជាប់គុក ឬផ្តល់ជំនួយដល់អ្នកទន់ខ្សោយដែរឬទេ [ សូមមើល ម៉ាថាយ ២៥:៣១–៤០ ] ។ ពេលយើងឈោងទៅជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលតូចបំផុត នោះវាក៏ដូចជាយើងធ្វើចំពោះទ្រង់ដែរ [ សូមមើល ម៉ាថាយ ២:៤០ ] ។ នោះគឺជាខ្លឹមសារនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

( យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣០ )

តើព្រះអម្ចាស់រំពឹងអ្វីពីយើងជាមួយនឹងអ្វីដែលទ្រង់ប្រទានដល់យើង ?

អែលឌើរ ស្ទែនលី ជី អេលីស ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានចែកចាយការយល់ដឹងអំពីរឿងប្រៀបប្រដូចស្តីពីប្រាក់ ៖

Official Portrait of Elder Stanley G. Ellis. Photographed in March 2017.

អ្នកបម្រើដែលបានទទួលប្រាក់ប្រាំពាន់ ហើយបានប្រគល់មកវិញមួយម៉ឺន ព្រមទាំងអ្នកដែលបានពីរពាន់ ហើយបានប្រគល់មកវិញបួនពាន់ នោះត្រូវបានគេប្រកាសថាជាអ្នកបម្រើដ៏ល្អ និងស្មោះត្រង់ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះ គឺអ្នកបម្រើដែលបានទទួលមួយពាន់នោះ បានមើលថែ ហើយប្រគល់វាត្រឡប់ទៅម្ចាស់វិញដោយសុវត្ថិភាព ។ ខ្ញុំភ្ញាក់ផ្អើលចំពោះការឆ្លើយតបរបស់ចៅហ្វាយ ៖ « បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ … ចូរដកប្រាក់១ពាន់នោះពីវាចេញ … ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ » ! ( សូមមើល ម៉ាថាយ ២៥:១៤–៣០. )

រឿងនេះហាក់ដូចទ្រង់មានប្រតិកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលហាក់ដូចជាកំពុងព្យាយាមថែរក្សាអ្វីដែលគាត់ត្រូវបានផ្តល់ឲ្យ ។ ប៉ុន្តែព្រះវិញ្ញាណបានបង្រៀនខ្ញុំពីសេចក្តីពិតនេះ—ព្រះអម្ចាស់រំពឹងថានឹងមានភាពខុសគ្នា !

( ស្ទែនលី ជី អ៊ែលលីស « He Trusts Us! » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥២ )

អែលឌើរ អេលីស បានផ្តល់យោបល់ថាយើងអាចធ្វើ « ឲ្យមានភាពខុសគ្នា » នៅក្នុងជីវិតរបស់យើង តាមរយៈការនៅជាប់នឹងព្រះអម្ចាស់ ( សូមមើល យ៉ូហាន ១៥:៥ ) ការបំពេញកាតព្វកិច្ចខាងវិញ្ញាណរបស់យើង និងការធ្វើតាមព្រះវិញ្ញាណ និងថ្នាក់ដឹកនាំសាសនាចក្ររបស់យើង ។