លូកា ២:១–៣៩; ម៉ាថាយ ២:១–១២
សាក្សីនៃព្រះអង្គសង្គ្រោះ
ពួកអ្នកគង្វាល ពួកហោរា លោកស៊ីម្មាន និងហោរាស្រីអាណ គឺជាសាក្សីដំបូងនៃព្រះអង្គសង្គ្រោះ ។ នៅពេលអ្នករៀនអំពីបទពិសោធន៍របស់ពួកលោក នោះអ្នកអាចមានបំណងប្រាថ្នាដើម្បីស្វែងរក និងរីកចម្រើន ហើយរីករាយនៅក្នុងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដែរ ។
ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើទីបន្ទាល់គឺជាអ្វី ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបាន និងពង្រឹងទីបន្ទាល់ ?
-
ដោយដឹងថា នៅពេលខ្លះមនុស្សផ្សេងទៀតអាចជួយអ្នកឲ្យរីកចម្រើនទីបន្ទាល់បាន ហេតុអ្វីបានជាឪពុកម្តាយ បងប្អូន ឬមិត្តភក្តិរបស់អ្នកមិនអាចផ្តល់ទីបន្ទាល់ឲ្យអ្នកបាន ?
ទីបន្ទាល់កើតមាន នៅពេលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្តីពិតទៅដល់អ្នកដែលស្វែងរកដោយស្មោះត្រង់ ។ សូមកុំបាក់ទឹកចិត្ត ប្រសិនបើការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកត្រូវការពេលវេលាយូរនោះ ។ នៅពេលអ្នកបន្តស្វែងរកទីបន្ទាល់ដោយចិត្តស្មោះត្រង់ នោះព្រះអម្ចាស់នឹងឆ្លើយតបអ្នកតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ ។
សូមអាន យ៉ូហាន ១៥:២៦ និងសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលសេចក្ដីទាំងនេះបង្រៀនពីទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
សូមពិចារណាពីសំណួរខាងក្រោមនេះ ហើយពិចារណាកត់ត្រាគំនិតរបស់អ្នកទុកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ហេតុអ្វីបានជាអ្នកគិតថា នេះគឺជាសេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណនឹងធ្វើទីបន្ទាល់ដល់អ្នក ?
-
តើអ្នកអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះបានយ៉ាងដូចម្តេច ?
នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីសាក្សីទាំងឡាយនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកសិក្សាដំណើររឿងរបស់ពួកលោក សូមរកមើលរបៀបដែលសាក្សីទាំងនេះបានស្គាល់ព្រះអង្គសង្គ្រោះ និងអ្វីដែលពួកលោកបានធ្វើ ជាមួយទីបន្ទាល់ដែលពួកលោកបានទទួល ។ សូមចាំសេចក្ដីពិតនេះក្នុងចិត្ត នៅពេលអ្នកសិក្សា ៖ ទីបន្ទាល់ផ្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទកើតឡើងតាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ។
ស៊ីម្មាន និងអាណ
ប្រាំបីថ្ងៃបន្ទាប់ពីការប្រសូតរបស់ព្រះយេស៊ូវ នោះម៉ារា និងយ៉ូសែប បានយកព្រះឱរសព្រះយេស៊ូវទៅព្រះវិហារស្របតាមច្បាប់យូដា ( សូមមើល និក្ខមនំ ១៣:២ ) ។ ស៊ីម្មាន និងអាណ ដែលនៅឯព្រះវិហារ បានទទួលស្គាល់ព្រះឱរសព្រះយេស៊ូវនោះថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
សូមអាន លូកា ២:២៥–៣៣, ៣៦–៣៨ ដោយរកមើលភស្ដុតាងនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានជួយស៊ីម្មាន និងអាណ ឲ្យទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ឃ្លា « រង់ចាំសេចក្តីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល » នៅក្នុងខទី ២៥ សំដៅទៅលើការរង់ចាំព្រះមែស៊ីយាងមក ។
១ .
-
តើព្រះវិញ្ញាណបរិសុទ្ធបានជួយ ស៊ីម្មាន ឲ្យទទួលបានទីបន្ទាល់អំពីព្រះគ្រីស្ទយ៉ាងដូចម្តេច ?
-
តើ អាណ បានធ្វើអ្វីខ្លះដែលបានជួយនាងឲ្យទទួលបានទីបន្ទាល់អំពីព្រះអម្ចាស់ ?
-
តើអ្នកអាចរៀនអ្វីខ្លះពី ស៊ីម្មាន និងអាណ ដែលអាចជួយអ្នកឲ្យស្វែងរក រីកចម្រើន និងអររីករាយនៅក្នុងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
ក្រៅពី ស៊ីម្មាន និងអាណ វាហាក់ដូចជាពួកអ្នកគង្វាល និងពួកហោរាក៏ទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ យើងអាចរៀនពីគំរូរបស់ពួកលោកថា តើការទទួលបានទីបន្ទាល់អំពីព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលមកលើយើងយ៉ាងដូចម្ដេចខ្លះ ។ ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីការចែកចាយទីបន្ទាល់របស់អ្នក សូមសិក្សាពីពួកអ្នកគង្វាលនៅក្នុងសកម្មភាព ក ។ ប្រសិនបើអ្នកចង់កែលម្អការថ្វាយបង្គំរបស់អ្នក ហើយពិចារណាអំពីអំណោយទានដែលអ្នកអាចថ្វាយដល់ព្រះអម្ចាស់ សូមសិក្សាពីពួកហោរា នៅក្នុងសកម្មភាព ខ ។
សកម្មភាព ក ៖ ពួកអ្នកគង្វាល (
លូកា ២:១៥–២០
)—ការចែកចាយទីបន្ទាល់របស់អ្នក
នៅយប់នៃការប្រសូតរបស់ព្រះអង្គសង្គ្រោះនៅភូមិបេថ្លេហិម ពួកអ្នកគង្វាលកំពុងមើលហ្វូងចៀមរបស់ពួកគេនៅតាមវាលជុំវិញភូមិ ។ មានទេវតាមួយអង្គបានបង្ហាញកាយដល់ពួកគេ ហើយប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទដោយនាំយក « ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ » សម្រាប់មនុស្ស « រាល់គ្នា » ( លូកា ២:១០ ) ។
សូមអាន លូកា ២:១៥–២០ ដោយរកមើលរបៀបដែលពួកអ្នកគង្វាលបានឆ្លើយតបនឹងសារលិខិតរបស់ទេវតា ។ អ្នកក៏អាចមើលវីដេអូ « Shepherds Learn of the Birth of Christ » ( ២:៥០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។
ពួកអ្នកគង្វាលបានដឹងអំពីកំណើតរបស់ព្រះគ្រីស្ទ
ទេវតាកាព្រីយ៉ែល ប្រកាសអំពីកំណើតរបស់ព្រះយេស៊ូវដល់ពួកអ្នកគង្វាល។ បន្ទាប់មក ពួកអ្នកគង្វាលទៅជួបនឹង ម៉ារា យ៉ូសែប និងព្រះឱរសយេស៊ូវ ដែលទើបនឹងប្រសូត្រ ។ លូកា ២:៨-១៨
សូមឆ្លើយយ៉ាងហោចណាស់ពីរសំណួរក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
២ . ប្រសិនបើអ្នករើសយកជម្រើសនេះ
-
តើអ្នកគិតថា ហេតុអ្វីបានជាពួកអ្នកគង្វាលចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអម្ចាស់ជាមួយអ្នកដទៃ ?
-
ចេញពីដំណើររឿងនេះ តើអ្នកអាចរៀនបានអ្វីខ្លះ អំពីអ្វីដែលនឹងកើតឡើង នៅពេលអ្នកទទួលទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើនៅពេលណាដែលអ្នកមានបំណងប្រាថ្នាចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃ ? សូមចែករំលែកបទពិសោធន៍ដែលអ្នកមានជាមួយការចែកចាយទីបន្ទាល់របស់អ្នក ។
សកម្មភាព ខ ៖ ពួកហោរា (
ម៉ាថាយ ២:១–១២
)—ការកែលម្អការថ្វាយបង្គំរបស់អ្នក
ពួកហោរាបានស្វែងរកព្រះអង្គសង្គ្រោះតាំងពីទ្រង់ប្រសូត រហូតដល់ទ្រង់បានចម្រើនព្រះជន្មធំជាព្រះរាជកុមារ ( សូមមើល ម៉ាថាយ ២:១–២ ) ។
សូមអាន ម៉ាថាយ ២:៩–១១ ដោយរកមើលអ្វីដែលពួកហោរាបានធ្វើ នៅពេលពួកលោកបានរកឃើញព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចមើលវីដេអូ « The Wise Men Seek Jesus » ពីលេខកូដម៉ោង ២:៥៨ ដល់ ៤:៣៧ ផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
The Wise Men Seek Jesus
The Wise Men present Jesus with gifts—gold, frankincense, and myrrh. After their visit, Mary and Joseph flee to Egypt to protect Jesus from the wicked King Herod, who wishes to kill the child. Matthew 2:1–2, 11–15
សូមឆ្លើយយ៉ាងហោចណាស់ពីរសំណួរក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
២ . ប្រសិនបើអ្នករើសយកជម្រើសនេះ
-
តើអ្នកអាចរៀនអ្វីខ្លះមកពីគំរូរបស់ពួកហោរា ?
-
តើទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយបង្គំទ្រង់យ៉ាងដូចម្តេច ?
-
ពួកហោរាបានថ្វាយអំណោយ ដើម្បីថ្វាយបង្គំព្រះឱរសព្រះយេស៊ូវ ។ តើមានវិធីណាខ្លះដែលអ្នកអាចថ្វាយបង្គំព្រះអង្គសង្គ្រោះបាន ?
ទីបន្ទាល់របស់អ្នកផ្ទាល់
សូមសញ្ជឹងគិតពីចំណាប់អារម្មណ៍ និងអារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធក្នុងអំឡុងមេរៀននេះ ។ នៅពេលអ្នកបន្តសិក្សាអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី សូមយកចិត្តទុកដាក់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ឬអ្វីដែលអ្នកដឹងអំពីទ្រង់ ។ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអម្ចាស់តាមរបៀបជាច្រើន ។ ឧទាហរណ៍ អ្នកអាចចុះផ្សាយទីបន្ទាល់របស់អ្នក និងរូបភាពរបស់ព្រះអង្គសង្គ្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចែកចាយទីបន្ទាល់របស់អ្នកនៅក្នុងការប្រជុំថ្លែងទីបន្ទាល់ ឬសរសេរទីបន្ទាល់របស់អ្នកនៅក្នុងព្រះគម្ពីរមរមន ហើយជូនព្រះគម្ពីរមរមននោះទៅឲ្យមិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើទីបន្ទាល់គឺជាអ្វី ?
ទីបន្ទាល់គឺជាសាក្សីខាងវិញ្ញាណ ដែលបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធ ។ មូលដ្ឋានគ្រឹះនៃទីបន្ទាល់គឺជាចំណេះដឹងដែលថា ព្រះវរបិតាសួគ៌មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ថាទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ហើយថាទ្រង់បានធ្វើដង្វាយធួនដ៏និរន្តរ ថាយ៉ូសែប ស៊្មីធគឺជាព្យាការីរបស់ព្រះ ដែលត្រូវបានហៅឲ្យស្ដារដំណឹងល្អឡើងវិញ ថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រដ៏ពិតរបស់ព្រះអង្គសង្គ្រោះនៅលើផែនដីនេះ ហើយថាយើងត្រូវបានដឹកនាំដោយព្យាការីដែលកំពុងរស់នៅសព្វថ្ងៃនេះ ។ ដោយមានមូលដ្ឋានគ្រឹះនេះ នោះទីបន្ទាល់មួយរីកចម្រើនឡើងដើម្បីរួមបញ្ចូលគោលការណ៍ទាំងអស់នៃដំណឹងល្អ ។
( Gospel Topics « Testimony » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
តើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច ?
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖
គឺព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាបង្កើតរបស់ព្រះវរបិតាសួគ៌ ដែលស្រឡាញ់យើង និងសព្វព្រះទ័យឲ្យយើងមានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ជាមហាគ្រួសារ ។ ទោះជាទីបន្ទាល់នោះទើបចាប់ផ្ដើមដុះក្ដី ក៏យើងនឹងមានបំណងចង់បម្រើទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ដែរ ។ នៅពេលយើងបន្តធ្វើដូច្នោះ យើងនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីប្រទានកម្លាំងដល់យើងក្នុងការងារបម្រើរបស់យើង ។ នៅពេលយើងឃើញព្រះហស្ដរបស់ព្រះកាន់តែច្បាស់ ហើយវាច្បាស់ខ្លាំងនៅពេលនោះរហូតដល់យើងមិនអាចត្រឹមតែចងចាំដល់ទ្រង់ទេ គឺយើងថែមទាំងស្រឡាញ់ទ្រង់ ហើយចង់ក្លាយដូចជាទ្រង់ តាមរយៈអំណាចនៃដង្វាយធួន ។
( ហិនរី ប៊ី អាវរិង « O Remember, Remember » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៨–៦៩ )
O Remember, Remember
“O remember, remember,” Book of Mormon prophets often implored. My point is to urge you to find ways to recognize and remember God’s kindness.
តើអ្នកអាចថ្វាយអំណោយអ្វីខ្លះដល់ព្រះយេស៊ូវគ្រីស្ទបាន ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា
អំណោយទានដ៏អស្ចារ្យបំផុតដែលអ្នកអាចថ្វាយដល់ព្រះអម្ចាស់ គឺការរក្សាខ្លួនអ្នកកុំឲ្យប្រឡាក់នឹងលោកិយ មានភាពស័ក្ដិសមដើម្បីចូលរួមក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ អំណោយរបស់ទ្រង់ដល់យើងនោះគឺជាសេចក្តីសុខសាន្តដោយសារការដឹងថា អ្នកមានភាពស័ក្ដិសមដើម្បីជួបទ្រង់ នៅពេលដែលពេលវេលាមកដល់ ។
( រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign ឬ Liahona ខែ មេសា ឆ្នាំ ២០២០ ទំព័រ ១៥ )
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
យើងដូចជាពួកហោរាពីបុរាណដែរ គួរតែស្វែងរកព្រះគ្រីស្ទ ហើយថ្វាយអំណោយដ៏មានតម្លៃបំផុតនៅចំពោះទ្រង់ ៖ ចិត្តសង្រេង និងវិញ្ញាណទន់ទាប ។ យើងគួរថ្វាយសេចក្ដីស្រឡាញ់របស់យើងដល់ទ្រង់ ។ យើងគួរតែថ្វាយទ្រង់នូវឆន្ទៈរបស់យើង ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ហើយដើរតាមផ្លូវនៃភាពជាសិស្ស ។ យើងគួរតែសន្យាថានឹងចងចាំទ្រង់ជានិច្ច ធ្វើតាមគំរូរបស់ទ្រង់ ហើយត្រូវធ្វើល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩ ; កិច្ចការ ១០:៣៨ ) ។យើងមិនអាចថ្វាយទ្រង់នូវអំណោយនៃភាពឥតខ្ចោះនៅក្នុងគ្រប់ការណ៍ទាំងអស់បានទេ ពីព្រោះនេះគឺជាអំណោយដែលលើសពីសមត្ថភាពរបស់យើងដើម្បីថ្វាយ—យ៉ាងហោចណាស់ក៏សម្រាប់ពេលឥឡូវនេះដែរ ។ ប៉ុន្តែ ទ្រង់ពិតជាតម្រូវឲ្យយើងថ្វាយអំណោយជាការខិតខំប្រឹងប្រែងរបស់យើងដើម្បីដើរតាមមាគ៌ាដែលទ្រង់បានរៀបចំ និងបង្រៀន ។
( ឌៀថើរ អេហ្វ អុជដូហ្វ « True Gifts of Christmas » New Era ខែ ធ្នូ ឆ្នាំ ២០១៨ ទំព័រ ៣ )
ហេតុអ្វី ម៉ារា បានថ្វាយសត្វលលក ឬព្រាបនៅព្រះវិហារ ?
ក្រឹត្យវិន័យរបស់លោកម៉ូសេបានប្រកាសថា ស្ត្រីជាមនុស្សមិនបរិសុទ្ធបន្ទាប់ពីបានសម្រាលកូនរួច ។ ដើម្បីបានស្អាត ម្ដាយថ្មីថ្មោងត្រូវថ្វាយកូនចៀមនៅឯព្រះវិហារសម្រាប់ជាដង្វាយដុត ហើយសត្វព្រាប ឬលលកសម្រាប់ធ្វើពិធីលោះបាប ( សូមមើល លេវីវិន័យ ១២:៥–៦ ) ។ « តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ [ ព្រាបជំទើរ ] គឺ១សម្រាប់ជាដង្វាយដុត ហើយ១សម្រាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ » ( លេវីវិន័យ ១២:៨ ) ។ ការដែលម៉ារា បានថ្វាយសត្វលលក ឬព្រាបជំនួសកូនចៀម គឺជាភស្ដុតាងដែលបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដោយម្ដាយដែលមានទ្រព្យសម្បត្ដិតិចតួច ។