ថ្នាក់​សិក្ខាសាលា
វិវរណៈ ២១–២២


វិវរណៈ ២១–២២

« ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក »

A person standing on a mountain top

តើអ្នកអាចស្រមៃបានទេថា តើការរស់នៅជាមួយនឹងព្រះក្នុងនគរសេឡេស្ទាលនឹងមានលក្ខណៈយ៉ាងដូចម្តេច ? នៅក្នុងឈុតចុងក្រោយនៃវិវរណៈដ៏អស្ចារ្យរបស់លោក យ៉ូហានបានឃើញ « ស្ថានសួគ៌ថ្មី និងផែនដីថ្មី » និងទីក្រុងបរិសុទ្ធចុះមកពីស្ថានសួគ៌ ( សូមមើល វិវរណៈ ២១:១–២ ) ។ លោកបានថ្លែងទីបន្ទាល់ថា ព្រះ « នឹងគង់នៅជាមួយពួកគេ ហើយពួកគេនឹងក្លាយជារាស្ដ្ររបស់ទ្រង់ » ( វិវរណៈ ២១:៣ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ថា ឱកាសដើម្បីរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងនគរសេឡេស្ទាល គឺមានតម្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ។

លទ្ធផលចុងក្រោយ

The next would be the team celebrating the goal.

សូមស្រមៃថា អ្នកគឺជាសមាជិកនៃក្រុមកីឡាមួយ ហើយអ្នកដឹងជាមុនថា ក្រុមរបស់អ្នកនឹងឈ្នះជាជើងឯកនៅចុងបញ្ចប់នៃរដូវកាលនេះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនដឹងថា រដូវកាលនេះនឹងមានរយៈពេលយូរប៉ុណ្ណានោះទេ ហើយគ្រូបង្វឹករំពឹងថា កីឡាករទាំងអស់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបន្តនៅក្នុងក្រុមនេះ ។

  • តើចំណេះដឹងនេះអាចមានឥទ្ធិពលយ៉ាងណាលើរបៀបដែលអ្នកត្រៀមខ្លួន និងហ្វឹកហាត់ក្នុងការប្រកួតនីមួយៗ ? ហេតុអ្វីទៅ ?

  • តើអ្នកនឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើក្រុមរបស់អ្នកចាញ់ពីរបីប្រកួតជាប់ៗគ្នានោះ ? តើអ្នកអាចលើកទឹកចិត្តមិត្តរួមក្រុមរបស់អ្នកយ៉ាងដូចម្តេច បន្ទាប់ពីការចាញ់ទាំងនេះ ?

ឥឡូវនេះ សូមចំណាយពេលខ្លះ ដើម្បីគិតអំពីថ្ងៃចុងក្រោយ និងការយាងមកជាលើកទីពីរ ។

  • តើអ្នកមានទំនុកចិត្តយ៉ាងណាថាភាពសុចរិតនឹងឈ្នះលើអំពើអាក្រក់នៅទីបំផុត ? តើអ្វីទៅដែលអាចជួយអ្នកឲ្យបង្កើនទំនុកចិត្តរបស់អ្នកបាន ?

  • តើអ្នកមានអារម្មណ៍ថា ការធ្វើតាមព្រះអង្គសង្គ្រោះគឺស័ក្តិសមនឹងការខិតខំដ៏ខ្លាំងបំផុតរបស់អ្នកដែរឬទេ ? ហេតុអ្វីស័ក្ដិសម ឬហេតុអ្វីមិនស័ក្ដិសម ?

លទ្ធផលចុងក្រោយនៃការប្រយុទ្ធគ្នារវាងអំពើល្អ និងអំពើអាក្រក់ត្រូវបានបង្ហាញដោយព្រះតាមរយៈព្យាការីរបស់ទ្រង់ ៖ ភាគីរបស់ព្រះអម្ចាស់នឹងទទួលបានជ័យជម្នះ ។ ក្នុងអំឡុងពេលសហស្សវត្សរ៍ អារក្សសាតាំងនឹងត្រូវចងទុក ហើយព្រះយេស៊ូវគ្រីស្ទនឹងគ្រប់គ្រងលើផែនដីដោយសេចក្ដីសុខសាន្តរយៈពេលមួយពាន់ឆ្នាំ ( សូមមើល វិវរណៈ ២០:១–៤ ) ។ បន្ទាប់ពីមួយពាន់ឆ្នាំនេះ អារក្សសាតាំងនឹងត្រូវ « បោះទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ » ជារៀងរហូត ហើយការជំនុំជម្រះចុងក្រោយនឹងកើតឡើង ( សូមមើល វិវរណៈ ២០:៧–១៥ ) ។ បន្ទាប់ពីការជំនុំជម្រះចុងក្រោយ អ្នកសុចរិត និងអ្នកស្មោះត្រង់នឹងទទួលជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល ។

នៅពេលអ្នកសិក្សា វិវរណៈ ២១–២២ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីខិតខំឲ្យអស់ពីសមត្ថភាពនៅក្នុងការតស៊ូដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច និងសិរីល្អសេឡេស្ទាល ។

ជាដើម ហើយជាចុង

ព្រឹត្តិការណ៍សំខាន់មួយ ដែលយ៉ូហានបានឃើញនៅក្នុងការនិមិត្តរបស់លោកគឺ ជ័យជម្នះរបស់ព្រះយេស៊ូវគ្រីស្ទលើអារក្សសាតាំងនៅចុងបញ្ចប់នៃពិភពលោកនេះ ។ នៅក្នុង វិវរណៈ ២១–២២ យ៉ូហានបានពិពណ៌នាអំពីជោគវាសនានៃអ្នកដែលបានប្រយុទ្ធជាមួយព្រះអង្គសង្គ្រោះ ដើម្បីកម្ចាត់អំពើទុច្ចរិតចោល ។

សូមអាន វិវរណៈ ២១:១–៧ ដោយស្វែងរកពរជ័យដែលព្រះនឹងប្រទានដល់អ្នកដែលស្មោះត្រង់ ។ អ្នកអាចនឹងចង់គូសសម្គាល់ឃ្លាទាំងឡាយ ដែលមានអត្ថន័យចំពោះអ្នក ។

ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីក្រុងយេរូសាឡិមថ្មីដែលបានលើកឡើងនៅក្នុង ខទី ២ សូមពិចារណាមើលវានៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ

សូមកំណត់ចំណាំថា នៅក្នុង ខទី ២ ស្វាមីគឺជានិមិត្តរូបនៃព្រះអង្គសង្គ្រោះ ហើយកូនក្រមុំគឺជានិមិត្តរូបនៃសាសនាចក្រ ឬអ្នកដែលដើរតាមទ្រង់ដោយស្មោះត្រង់ ។

នៅក្នុង ខទី ៧ កូនប្រុស ឬកូនស្រីរបស់ព្រះគ្រីស្ទ គឺជាមនុស្សម្នាក់ដែលបានរក្សាសេចក្ដីសញ្ញារបស់ពួកគេជាមួយទ្រង់ ។

Writing on a piece of paper with a pen or pencil. ១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើពរជ័យអ្វីខ្លះដែលព្រះនឹងប្រទានឲ្យអ្នកដែលស្មោះត្រង់ ដែលមានន័យបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើអ្នកបានរៀនសូត្រអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញមកពីខគម្ពីរទាំងនេះ ? ហេតុអ្វីវាសំខាន់សម្រាប់អ្នកដើម្បីយល់ពីរឿងទាំងនេះអំពីទ្រង់ទាំងទ្វេ ?

ការទទួលបាននគរសេឡេស្ទាល

សេចក្ដីពិតមួយចំនួនក្នុងចំណោមសេចក្ដីពិតជាច្រើនដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះរួមមានដូចតទៅនេះ ៖ នៅក្នុងនគរសេឡេស្ទាល ព្រះនឹងគង់នៅជាមួយ និងសម្រាលទុក្ខដល់រាស្ដ្ររបស់ទ្រង់ ហើយពួកគេនឹងលែងជួបប្រទះនឹងសេចក្ដីស្លាប់ ទុក្ខព្រួយ ឬការឈឺចាប់ទៀតហើយ និង អស់អ្នកដែលយកឈ្នះលើការសាកល្បងនៃជីវិតរមែងស្លាប់ដោយស្មោះត្រង់ នឹងទទួលបានពរជ័យដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល

សូមស្រមៃថា មិត្តភក្តិរបស់អ្នកម្នាក់មិនគិតថា ការតស៊ូដើម្បីទទួលបាននគរសេឡេស្ទាលគឺសមនឹងអ្វីដែលយើងត្រូវធ្វើទាំងអស់នោះទេ ។

សូមរៀបចំការឆ្លើយតបខ្លីមួយ ដែលអ្នកអាចចែកចាយជាមួយមិត្តរបស់អ្នកបាន ដែលអាចជួយពួកគេឲ្យយល់ថា នគរសេឡេស្ទាលគឺសមនឹងការខិតខំប្រឹងប្រែងទាំងឡាយដែលយើងត្រូវធ្វើ ដើម្បីរស់នៅតាមដំណឹងល្អ ។ អ្នកប្រហែលជាចង់ប្រើធនធានមួយចំនួនខាងក្រោម ហើយឆ្លើយសំណួរខាងក្រោមដើម្បីជួយអ្នកឲ្យរៀបចំការឆ្លើយតបរបស់អ្នក ៖

អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Final official portrait of Elder L. Tom Perry of the Quorum of the Twelve Apostles, 2004. Passed away 30 May 2015.

ខ្ញុំជឿថា ប្រសិនយើងអាចបង្កើតនៅក្នុងគំនិតរបស់យើងនូវរូបភាពមួយដ៏ច្បាស់ ហើយពិតមួយស្ដីពីជីវិតដ៏នៅអស់កល្បជានិច្ច នោះយើងនឹងចាប់ផ្ដើមមានឥរិយាបថផ្សេង ។ យើងនឹងមិនចាំបាច់ត្រូវមានកម្លាំងចិត្ត ដើម្បីធ្វើកិច្ចការជាច្រើនដែលទាក់ទងនឹងការស៊ូទ្រាំដល់ទីបញ្ចប់ ដូចជា [ ការបម្រើ ] ការចូលរួមការប្រជុំរបស់យើង ការទៅព្រះវិហារបរិសុទ្ធ ការរស់នៅប្រកបដោយសីលធម៌ ការអធិស្ឋានរបស់យើង ឬការអានព្រះគម្ពីរជាដើមនោះទេ ។ យើងចង់ធ្វើរឿងទាំងអស់នេះ និងរឿងច្រើនទៀត ពីព្រោះយើងដឹងថា រឿងទាំងអស់នោះនឹងរៀបចំយើងដើម្បីទៅកន្លែងមួយដែលយើងប្រាថ្នាចង់ទៅ ។

( អិល ថម ភែរី « The Gospel of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤៤ )

វិវរណៈ ៧:១៣–១៧

វិវរណៈ ២១:២២–២៧

ម៉ូសាយ ២:៤១

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥១–៥២, ៥៩–៦០, ៦៩–៧០

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២

សំណួរមួយចំនួនខាងក្រោមអាចជួយដឹកនាំគំនិតរបស់អ្នកបាន នៅពេលអ្នកពិចារណាអំពីការឆ្លើយតបរបស់អ្នក ៖

  • តើអ្វីទៅដែលធ្វើឲ្យអ្នករំភើបចិត្ត នៅពេលអ្នកគិតអំពីការរស់នៅក្នុងនគរសេឡេស្ទាល ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលជំរុញអ្នកឲ្យដើរតាមទ្រង់ ហើយខិតខំដើម្បីទទួលបាននគរសេឡេស្ទាល ?

  • តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីរស់នៅជាមួយទ្រង់ទាំងទ្វេម្តងទៀត ?

  • តើសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នក បានជួយអ្នកឲ្យមានអារម្មណ៍ថា នគរសេឡេស្ទាលគឺអាចសម្រេចបានដោយរបៀបណា ?

Writing on a piece of paper with a pen or pencil. ២. សូមសរសេរនៅក្នុងសៀវភៅសិក្សាកំណត់ហេតុការសិក្សារបស់អ្នកចំនួនបួនទៅប្រាំប្រយោគ នូវអ្វីដែលអ្នកចង់និយាយទៅកាន់មិត្តរបស់អ្នក ។

សូមពិចារណារយៈពេលពីរបីនាទីអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់ទ្រង់ទាំងទ្វេសម្រាប់អ្នកដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមគិតអំពីរបៀបដែលអ្នកអាចបង្ហាញការដឹងគុណរបស់អ្នកចំពោះសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ទាំងទ្វេ ។