ថ្នាក់​សិក្ខាសាលា
ការសិក្សាព្រះគម្ពីរ


ការសិក្សាព្រះគម្ពីរ

ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់តាមរយៈព្រះគម្ពីរ

A row of hands holding scriptures or electronic devices.

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា បទគម្ពីរថ្លែងទីបន្ទាល់អំពីទ្រង់ ( សូមមើល យ៉ូហាន ៥:៣៩ ) ។ មេរៀននេះអាចជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយស្គាល់ទ្រង់កាន់តែច្បាស់តាមរយៈការសិក្សាព្រះបន្ទូលនៃព្រះ តាមរយៈការជួយអ្នកឲ្យអភិវឌ្ឍជំនាញសិក្សាព្រះគម្ពីរ និងដាក់គោលដៅសិក្សាព្រះគម្ពីរ ។

ហេតុអ្វីសិក្សាព្រះគម្ពីរ ?

សូមស្រមៃថា មិត្តភក្តិរបស់អ្នកម្នាក់និយាយថា « ខ្ញុំមិនមានពេលសិក្សាព្រះគម្ពីរទេ ដោយសារខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតជាច្រើន ។ ខ្ញុំថែមទាំងមិនយល់អំពីបទគម្ពីរផងដែរ ! »

  • តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?

  • តើមូលហេតុផ្សេងទៀតណាខ្លះ ដែលមនុស្សមិនអាចសិក្សាបទគម្ពីរជារៀងរាល់ថ្ងៃបាន ?

សូមធ្វើការវាយតម្លៃការសិក្សាព្រះគម្ពីរ ។ អ្នកនឹងយោងទៅលើចម្លើយរបស់អ្នកនាពេលក្រោយនៅក្នុងថ្នាក់ ។

ការវាយតម្លៃការសិក្សាព្រះគម្ពីរ

សូមឆ្លើយសំណួរនីមួយៗដោយភាពស្មោះត្រង់ ដោយប្រើប្រាស់ការវាស់ស្ទង់ខាងក្រោមនេះ ៖

(a) មិនធ្លាប់ (b) កម្រ (c) ពេលខ្លះ (d) ជាញឹកញាប់ (e) ជានិច្ចកាល

___ ខ្ញុំសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។

___ ខ្ញុំមើលឃើញពីតម្លៃនៃការចំណាយពេលសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។

___ ខ្ញុំដឹង និងប្រើជំនាញសិក្សាព្រះគម្ពីរដែលជួយខ្ញុំឲ្យយល់ពីសេចក្ដីពិតនៅក្នុងបទគម្ពីរ ។

___ នៅពេលខ្ញុំសិក្សា នោះគំនិតយោបល់បានចូលមកក្នុងចិត្តរបស់ខ្ញុំដែលមិនធ្លាប់មានពីមុនមក ។

___ ខ្ញុំកត់ត្រាចំណាប់អារម្មណ៍ និងគំនិតខាងវិញ្ញាណពីការសិក្សារបស់ខ្ញុំទុក ។

សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើមានអ្វីល្អប្រសើរខ្លះនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ? តើអ្នកអាចធ្វើអ្វីឲ្យបានល្អជាងនេះ ?

សូមអានឃ្លាខាងក្រោមដោយ ប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលយើងអាចរៀនសូត្រពីមូលហេតុដែលការសិក្សាព្រះគម្ពីរជាទៀងទាត់មានតម្លៃស័ក្ដិសមចំពោះពេលវេលា និងការខិតខំ ។

Official portrait of President Russell M. Nelson taken January 2018

នៅពេលយើងខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះកិច្ចខិតខំរបស់យើងដើម្បីស្ដាប់ទ្រង់ចាំបាច់ត្រូវមានដោយគោលបំណងកាន់តែខ្លាំង ។ វាតម្រូវឲ្យមានការខិតខំដោយមនសិការ និងខ្ជាប់ខ្ជួនដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ ។ …

…តើយើងអាចទៅស្ដាប់ទ្រង់នៅទីណា ?

យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ បទគម្ពីរបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ វិសាលភាពនៃដង្វាយធួនរបស់ទ្រង់ និងផែនការនៃសុភមង្គល និងការប្រោសលោះដ៏មហិមារបស់ព្រះវរបិតាយើង ។ ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជារៀងរាល់ថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងទទួលបានព្រះបន្ទូលនៃព្រះគ្រីស្ទប្រចាំថ្ងៃ នោះព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះ ។ …

តើអ្វីនឹងកើតឡើង នៅពេលបងប្អូនកាន់តែស្ដាប់ដោយបំណងចិត្ត ប្រុងស្ដាប់ ហើយផ្ទៀងស្ដាប់អ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល និងអ្វីដែលទ្រង់កំពុងមានបន្ទូលឥឡូវនេះតាមរយៈពួកព្យាការីរបស់ទ្រង់ ? ខ្ញុំសូមសន្យាថា ប្អូនៗនឹងមានពរជ័យនូវអំណាចបន្ថែមទៀតដើម្បីប្រឈមនឹងការល្បួង បញ្ហា និងភាពទន់ខ្សោយ ។ ខ្ញុំសន្យាថាមានអព្ភូតហេតុជាច្រើននៅក្នុងអាពាហ៍ពិពាហ៍ ទំនាក់ទំនងគ្រួសារ និងកិច្ចការប្រចាំថ្ងៃរបស់បងប្អូន ។ ហើយខ្ញុំសន្យាថា សមត្ថភាពរបស់បងប្អូនដើម្បីដឹងអំពីអំណរនឹងចម្រើនឡើង ទោះជាមានការវឹកវរខ្លាំងក្នុងជីវិតបងប្អូនក្ដី ។

រ័សុល អិម ណិលសុន « Hear Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩, ៩០ ។

Color Handouts Icon សូមឆ្លើយសំណួរមួយខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកយ៉ាងហោចណាស់ពីរ ៖

១.

  • តើអ្នកបានរៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះ អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់អ្នក នៅពេលអ្នកសិក្សាព្រះគម្ពីរ ?

  • តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល នៅពេលអ្នកបានសិក្សាព្រះគម្ពីរជាទៀងទាត់ ?

  • តើមានអ្វីដែលបានជួយ ឬអាចជួយអ្នកឲ្យមានពេលវេលាសិក្សាព្រះគម្ពីរជាប្រចាំ ?

តើខ្ញុំអាចប្រើលេខយោងឲ្យមានប្រសិទ្ធភាពបានយ៉ាងដូចម្តេច ?

របៀបមួយដែលអ្នកអាចសិក្សាព្រះគម្ពីរឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍គឺ តាមរយៈការប្រើប្រាស់លេខយោង ។ លេខយោងអាចរកបាននៅលើព្រះគម្ពីរដែលបានបោះពុម្ពជាសៀវភៅនៅខាងចុងទំព័រ និងនៅក្នុងព្រះគម្ពីរជាអេឡិចត្រូនិច តាមរយៈការចុចនៅលើអក្សរតូចៗនៅជិតនឹងពាក្យខ្លះក្នុងខគម្ពីរ ។ កំណត់ចំណាំទាំងនេះមានឯកសារយោងទាក់ទងនឹងខគម្ពីរផ្សេងៗទៀត ឬឧបករណ៍បន្ថែមដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់នូវអ្វីដែលត្រូវបានបង្រៀន ។

A portion of a page from the Bible. Line art for seminary manual

អ្នកនឹងឃើញកំណត់ចំណាំនៃការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ជាញឹកញាប់នៅក្នុងលេខយោងនៃព្រះគម្ពីរសញ្ញាថ្មី ។ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ គឺជាការកែសម្រួល ឬការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិតដែលបានបញ្ចប់ដោយ យ៉ូសែប ស្ម៊ីធ ។ វាស្ដារឡើងវិញនូវសេចក្ដីពិតដែលបានបាត់បង់ពីព្រះគម្ពីរប៊ីប ហើយបន្ថែមភាពច្បាស់លាស់ដល់ការបង្រៀនរបស់ព្រះគម្ពីរប៊ីប ។ ក្រោមការបំផុសគំនិត ព្យាការីរូបនេះបានកែតម្រូវខគម្ពីរជាង ៣,៤០០ ខ នៅក្នុងព្រះគម្ពីរប៊ីប ដែលភាគច្រើនអាចរកឃើញនៅក្នុងលេខយោងនៃកំណែព្រះគម្ពីរប៊ីបរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ប៉ុន្តែវគ្គវែងៗខ្លះមាននៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ។

លូកា ២ ពិពណ៌នាអំពីរឿងរបស់យ៉ូសែប និងម៉ារា ដែលរកឃើញព្រះយេស៊ូវក្នុងព្រះជន្ម ១២ ព្រះវស្សានៅក្នុងព្រះវិហារបរិសុទ្ធ បន្ទាប់ពីបានដើររកទ្រង់អស់រយៈពេលបីថ្ងៃមក ( សូមមើល លូកា ២:៤០–៤៥ ) ។ លូកា ២:៤៦ គឺជាឧទាហរណ៍មួយដែលការបកប្រែដោយ យ៉ូសែប ស៊្មីធ បញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលត្រូវបានបង្រៀននៅក្នុងវគ្គនោះ ។ វាក៏បានជួយឲ្យអត្ថន័យមានភាពស៊ីគ្នាជាមួយអ្វីដែលបានបង្រៀននៅក្នុង ខទី ៤៧ ផងដែរ ។

សូមសិក្សា លូកា ២:៤៦ ដោយគ្មានលេខយោងណាមួយ ហើយរកមើលអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ។

សូមសិក្សាវគ្គនោះម្តងទៀត នៅពេលនេះដោយប្រើលេខយោង ដែលរួមមានលេខយោងមួយដែលចាប់ផ្ដើមដោយអក្សរ « GR » ។ « GR » មានន័យថា « ក្រិក » ជាភាសាដើមដែលព្រះគម្ពីរសញ្ញាថ្មីភាគច្រើនត្រូវបានសរសេរឡើង ។ លេខយោងនេះជួយឲ្យយើងយល់ពីអត្ថន័យមួយទៀតនៃអត្ថបទជាភាសាក្រិក ។

Color Handouts IconAnswer the following question in your study journal:

២.

  • តើឧបករណ៍សិក្សាព្រះគម្ពីរទាំងនេះអាចជួយដល់អ្វីដែលខគម្ពីរនេះបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

គោលដៅដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ

គោលដៅចម្បងមួយនៃថ្នាក់សិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ និងក្លាយជាសិស្សរបស់ទ្រង់ ។ ការសិក្សាបទគម្ពីរដោយខ្ជាប់ខ្ជួនគឺជាវិធីដ៏ល្អបំផុតមួយ ដែលអ្នកអាចក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដែលមានភក្តីភាពកាន់តែខ្លាំង ។ វាក៏ជាតម្រូវការមួយសម្រាប់ការទទួលបានក្រេឌីតក្នុងថ្នាក់សិក្ខាសាលាផងដែរ ។ អ្នកអាចសួរគ្រូបង្រៀនរបស់អ្នកអំពីព័ត៌មាននៃតម្រូវការសម្រាប់ការសិក្សាបទគម្ពីរបាន ប្រសិនបើអ្នកមានសំណួរ ។

វាអាចជាការពិបាកដើម្បីស្វែងរកពេលវេលាសិក្សាព្រះគម្ពីរដោយខ្លួនឯង ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានឲ្យដំបូន្មានបែបនេះ ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ដោយសារភាពដ៏មមាញឹកនៃជីវិតរបស់យើង នោះបំណងល្អ និង « ការសង្ឃឹម » យ៉ាងសាមញ្ញថានឹងរកពេលវេលាសម្រាប់ការសិក្សាព្រះគម្ពីរដ៏មានអត្ថន័យគឺមិនគ្រប់គ្រាន់ទេ ។ បទពិសោធន៍របស់ខ្ញុំបានបង្ហាញថា ពេលវេលាជាក់លាក់ដែលបានកំណត់ទុកដោយឡែករាល់ថ្ងៃតាមដែលអាចធ្វើទៅបាន និងកន្លែងជាក់លាក់សម្រាប់ការសិក្សា បង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងដល់ការស្រាវជ្រាវ និងការសិក្សាព្រះគម្ពីរ ។

( ដេវីឌ អេ បែដណា « Because We Have Them before Our Eyes » New Era ខែ មេសា ឆ្នាំ ២០០៦ ទំព័រ ៦ )

សូមគិតអំពីអ្វីដែលអ្នកបានរៀន និងអារម្មណ៍របស់អ្នកនៅថ្ងៃនេះ ហើយពិចារណាពិនិត្យចម្លើយរបស់អ្នកចំពោះការវាយតម្លៃការសិក្សាព្រះគម្ពីរឡើងវិញម្តងទៀត ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមដាក់គោលដៅសិក្សាព្រះគម្ពីរមួយ ។ អ្នកអាចដាក់គោលដៅនេះជាគោលដៅខាងវិញ្ញាណមួយសម្រាប់កម្មវិធីកុមារ និងយុវវ័យ ឬដាក់ជាគោលដៅដាច់ដោយឡែកមួយ ។ សូមគិតអំពីសំណួរខាងក្រោម នៅពេលអ្នកកំណត់គោលដៅរបស់អ្នក ៖

  • តើអ្នកដឹង ឬជឿអ្វីខ្លះអំពីបទគម្ពីរ ? តើអ្វីដែលអ្នកដឹង ឬជឿអំពីបទគម្ពីរបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីសិក្សាបទគម្ពីរទាំងនោះយ៉ាងដូចម្តេច ?

  • តើអ្នកបានប្រឈមនឹងឧបសគ្គអ្វីខ្លះនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ? តើអ្នកយកឈ្នះវាយ៉ាងដូចម្ដេច ?

  • តើអ្នកនឹងសិក្សាច្រើនប៉ុណ្ណា ? តើអ្នកនឹងធ្វើវានៅទីណា និងនៅពេលណា ?

Color Handouts Icon ៣. សូមសរសេរគោលដៅការសិក្សាព្រះគម្ពីររបស់អ្នក និងផែនការរបស់អ្នកដើម្បីសម្រេចឲ្យបាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

ជម្រើស ៖ ចង់រៀនបន្ថែមទៀតទេ ?

តើពរជ័យមួយចំនួនដែលអាចកើតមកពីការសិក្សាព្រះគម្ពីរមានអ្វីខ្លះ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតមានមកពីការសិក្សាព្រះគម្ពីរ ។

3:3

តើខ្ញុំអាចសិក្សាបទគម្ពីរឲ្យមានប្រសិទ្ធភាពយ៉ាងដូចម្តេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកការយល់ដឹងទាំងនេះ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

នៅពេលខ្ញុំនិយាយថា « សិក្សា » ខ្ញុំចង់សំដៅលើសពីការអានទៅទៀត ។ វាជារឿងល្អមួយ ដែលពេលខ្លះអានព្រះគម្ពីរនៅក្នុងពេលកំណត់ណាមួយ ដើម្បីដឹងន័យទូទៅនៃសារលិខិតនោះ ប៉ុន្ដែចំពោះការប្រែចិត្តជឿវិញ បងប្អូនគួរតែយកចិត្តទុកដាក់ទៅលើចំនួនពេលវេលាដែលបងប្អូនបានចំណាយលើព្រះគម្ពីរ ជាងគិតអំពីចំនួនពេលវេលាដែលបងប្អូនចំណាយដើម្បីអាននៅក្នុងពេលនោះ ។ ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ហើយឈប់ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ ដោយអានខគម្ពីរនេះម្តងទៀតយ៉ាងយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់អំពីខគម្ពីរនោះ សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងទស្សនវិស័យជ្រៅជ្រះដែលនឹងកើតមាន ដើម្បីឲ្យបងប្អូនអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ បងប្អូនប្រហែលមិនអាចអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែបងប្អូននឹងឲ្យកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះមាននៅក្នុងដួងចិត្តរបស់បងប្អូន ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់បងប្អូន ។

( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted »EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )

ឧបករណ៍ និងធនធានមួយចំនួនដែលជួយអ្នកឲ្យសិក្សាបទគម្ពីរកាន់តែមានប្រសិទ្ធភាពរួមមាន ៖

ឧបករណ៍ខាងក្រោមនេះអាចរកបាននៅក្នុងផ្នែក « ជំនួយការសិក្សា » នៃកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នក ឬលិបិក្រមនៃបណ្ដុំព្រះគម្ពីរ ឬព្រះគម្ពីរប៊ីបរបស់អ្នក ។

  • សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary និង Topical Guide អាចជួយអ្នកក្នុងការសិក្សាតាមប្រធានបទ ឬដោយការស្វែងរកសេចក្តីយោងឆ្លង និយមន័យ និងការពន្យល់បរិបទ ។

  • ផែនទីព្រះគម្ពីរប៊ីប អាចជួយអ្នកឲ្យយល់ដឹងកាន់តែច្បាស់អំពីបរិបទភូមិសាស្ត្រនៃដំណើររឿងក្នុងបទគម្ពីរ ។

  • ឧបករណ៍ រូបថតអំពីព្រះគម្ពីរប៊ីប មាន រូបភាពកន្លែងនៅក្នុងដែនដីបរិសុទ្ធ ដែលអាចជួយអ្នកឲ្យមើលឃើញពីដំណើររឿងក្នុងព្រះគម្ពីរប៊ីបបានប្រសើរជាងមុន ។

  • The Harmony of the Gospels ជាលិបិក្រមមួយដើម្បីស្វែងរកដំណើររឿងផ្សេងៗក្នុងដំណើររឿងនីមួយៗក្នុងដំណឹងល្អ ដោយជួយអ្នកឲ្យបង្កើនការយល់ដឹងរបស់អ្នកអំពីព្រឹត្តិការណ៍ទាំងនោះ ។