« ចាប់ផ្ដើម ! » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ( ឆ្នាំ ២០១៩ )
« ចាប់ផ្ដើម ! » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ
ចាប់ផ្ដើម !
សូមព្យាយាមប្រើគំរូនៃការរកឃើញ ផែនការ ការអនុវត្តន៍ និងការឆ្លុះបញ្ចាំងដើម្បីជួយអ្នកធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅពេលអ្នករីកចម្រើន ។ សូមពិចារណាបង្កើតគោលដៅនៅក្នុងគំរូទាំងបួនដើម្បីរក្សាជីវិតអ្នកឲ្យមានតុល្យភាព ។ អ្នកអាចប្រើប្រាស់ទំព័របន្ទាប់ៗ ដើម្បីដឹកនាំអ្នក ។ ឬ អ្នកអាចប្រើប្រាស់ទិនានុប្បវត្តិ ឬ វិធីកំណត់គោលដៅមួយផ្សេងទៀតដែលដំណើរការយ៉ាងល្អសម្រាប់អ្នក ។
សូមចាំថា ការរីកចម្រើនរបស់អ្នក គឺស្ថិតនៅលើខ្លួនអ្នក ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវធ្វើវាតែម្នាក់ឯងនោះទេ ។ ព្រះវរបិតាសួគ៌របស់អ្នកសព្វព្រះទ័យជួយអ្នក ហើយអ្នកអាចសូមជំនួយពីឪពុកម្ដាយ ថ្នាក់ដឹកនាំ និងមិត្តភក្តិរបស់អ្នក ។ សូមស្វែងរកឱកាសដើម្បីជួយមនុស្សផ្សេងទៀតឲ្យបានរីកចម្រើនដែរ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់ចេះស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ។
ស្វែងរក
តើអ្នកគិតថា អ្នកគួររៀន ឬ កែលម្អអ្វីខ្លះ ? សូមសរសេរចំណាប់អារម្មណ៍ និង គំនិត នៅពេលអ្នកគិតអំពីសំណួរដូចខាងក្រោមនេះ តើខ្ញុំអាចអភិវឌ្ឍទេពកោសល្យរបស់ខ្ញុំបានយ៉ាងដូចម្ដេច ? តើខ្ញុំចូលចិត្តធ្វើអ្វីខ្លះ ? តើការទទួលខុសត្រូវអ្វីខ្លះដែលអ្នកមានក្នុងពេលនេះ ? តើខ្ញុំអាចស្គាល់សំឡេងនៃព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា ? តើខ្ញុំអាចបម្រើនរណាខ្លះបាន ?
ខាងវិញ្ញាណ
ឧទាហរណ៍ ៖ សរសេរទិន្នានុប្បវត្តិ អធិស្ឋាន ជារៀងរាល់ព្រឹក សិក្សាព្រះគម្ពីរប្រចាំថ្ងៃ រក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ
ខាងសង្គម
ឧទាហរណ៍ ៖ បម្រើអ្នកដទៃ ជៀសវាងការនិយាយដើមគេ រាប់អានមិត្តភក្តិថ្មី
ខាងបញ្ញា
ឧទាហរណ៍ ៖ អភិវឌ្ឍចំណង់ចំណូលចិត្ត ឬជំនាញ អនុវត្តការបង្រៀន រៀនពីរបៀបចាត់ចែងថវិកា
ខាងរូបកាយ
ឧទាហរណ៍ ៖ ធ្វើ និងបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ ធ្វើលំហាត់ប្រាណ សម្អាត និងកែលម្អរបរិយាកាសជុំវិញអ្នក
ផែនការ
ផែនការរបស់ខ្ញុំ ៖
ហេតុអ្វីការណ៍នេះសំខាន់ចំពោះរូបខ្ញុំ ?
តើវានឹងជួយខ្ញុំប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ដោយរបៀបណា ?
តើខ្ញុំនឹងធ្វើវាដោយរបៀបណា ៖
តើអ្វីដែលជាជំហានតូចៗ ឬ សកម្មភាពដែលខ្ញុំអាចធ្វើឆ្ពោះទៅរកគោលដៅរបស់ខ្ញុំ ?
កាលបរិច្ឆេទ / ញឹកញាប់ប៉ុណ្ណា
កាលបរិច្ឆេទ / ញឹកញាប់ប៉ុណ្ណា
កាលបរិច្ឆេទ / ញឹកញាប់ប៉ុណ្ណា
តើនរណាអាចជួយខ្ញុំបាន ?
អនុវត្ត
-
តើខ្ញុំកំពុងរៀនពីអ្វី ?
-
តើខ្ញុំត្រូវកែប្រែអ្វីខ្លះ ?
ឆ្លុះបញ្ចាំង
-
តើខ្ញុំបានរៀនអ្វីខ្លះ ?
-
តើខ្ញុំអាចខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើខ្ញុំអាចប្រើអ្វីដែលខ្ញុំបានរៀនដើម្បីបម្រើអ្នកដទៃដោយរបៀបណា ?
កាលបរិច្ឆេទបញ្ចប់ ៖
ខ្ញុំនឹងអបអរការរីកចម្រើនរបស់ខ្ញុំនៅថ្ងៃ ៖
តើខ្ញុំគួរធ្វើអ្វីបន្ទាប់ទៀត ?
ត្រឡប់ទៅរកសំណុំបែបបទរកឃើញសម្រាប់គំនិតយោបល់ ។