កុមារ និង​យុវវ័យ
អ្នក​គឺ​ជា​បុត្រ​ដ៏​សំណប់​របស់​ព្រះ


« អ្នក​គឺ​ជា​បុត្រ​ដ៏​សំណប់​របស់​ព្រះ » ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទេសក៍​សម្រាប់​យុវវ័យ ( ឆ្នាំ ២០១៩ )

« អ្នក​គឺ​ជា​បុត្រ​ដ៏​សំណប់​របស់​ព្រះ » សៀវភៅ​មគ្គុទេសក៍​សម្រាប់​យុវវ័យ

អ្នក​គឺ​ជា​បុត្រ​ដ៏​សំណប់​របស់​ព្រះ

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្កើត​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់ ជ្រាប​ដឹង​គ្រប់​ការណ៍​ទាំងអស់ ហើយ​បាន​យក​ឈ្នះ​គ្រប់​ការណ៍​ទាំងអស់ ។ ទ្រង់​ចង់​ឲ្យ​អ្នក​បាន​ដូចជា​ពួកទ្រង់ ។ នៅពេល​បងប្អូន​ចុះ​សេចក្តី​សញ្ញា ហើយ​ធ្វើ​តាម​ផែនការ​របស់​ព្រះ នោះ​បងប្អូន​អាច​ប្រើ​អំណោយ​ទាន​ដ៏​ពិសេស​របស់​បងប្អូន​ដើម្បី​រីក​ចម្រើន និង​បម្រើ​ដល់​អ្នកដទៃ ។

វិញ្ញាណ​នៅ​ឯ​ស្ថានសួគ៌

បងប្អូន​បាន​ចុះ​មកពី​ស្ថានសួគ៌​នៅលើ​ផែនដី ។ បងប្អូន​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុមគ្រួសារ ។

មនុស្ស​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក

បងប្អូន​បាន​ចុះ​សេចក្តី​សញ្ញា​ដើម្បី​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ពេល​បងប្អូន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នៅពេល​បងប្អូន​ទទួល​ទាន​សាក្រាម៉ង់ ។

មនុស្សកំពុង​​ទទួល​ពិធី​បញ្ជាក់

នៅ​ពេល​អ្នក​ទទួល​ពិធី​បញ្ជាក់ នោះ​អ្នក​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​អ្នក ។

ការតែងតាំង​បព្វជិតភាព

អ្នក​អាច​ចូលរួម​នៅក្នុង​កិច្ចការ​របស់ព្រះ ហើយ​បម្រើ​នៅ​ក្នុង​សាសនា​ចក្រ​ក្រោម​សិទ្ធិ​អំណាច​កូនសោ​បព្វជិតភាព ។

មនុស្ស​នៅ​ក្រៅ​រោង​ថ្វាយ​បង្គំ

អ្នក​អាច​រៀន ហើយ​រីកចម្រើន នៅពេល​អ្នក​សិក្សា រស់នៅ និង​ចែកចាយ​ដំណឹងល្អ ។

មនុស្ស​កំពុង​ធ្វើ​សកម្មភាព

អ្នក​អាច​រក​ឃើញ​សេចក្តី​អំណរ នៅពេល​បងប្អូន​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ។

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

ព្រះ​វរបិតាសួគ៌ បាន​បញ្ជូន​ព្រះ​រាជបុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ ហើយ​ធ្វើ​ឲ្យ​អ្នក​អាច​ប្រែចិត្ត និង​ផ្លាស់ប្តូរ​បាន ។

មនុស្ស​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ បងប្អូន​អាច​បម្រើ ហើយ​ចុះ​សេចក្តី​សញ្ញា​ដែល​ភ្ជាប់​ជាកូនចៅ​របស់​ព្រះ​ជា​រៀងរហូត ។