« យោបល់សម្រាប់ភាពរីកចម្រើននៅគ្រប់ស្ថានភាពនៃជីវិតរបស់អ្នក » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទេ្ទសក៍សម្រាប់យុវវ័យ ( ឆ្នាំ ២០១៩ )
« យោបល់សម្រាប់ភាពរីកចម្រើននៅគ្រប់ស្ថានភាពនៃជីវិតរបស់អ្នក » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ មគ្គុទេ្ទសក៍សម្រាប់យុវវ័យ
យោបល់សម្រាប់ភាពរីកចម្រើននៅគ្រប់ស្ថានភាពនៃជីវិតរបស់អ្នក
មានវិធីជាច្រើនដែលអ្នកអាចរីកចម្រើននៅក្នុងជីវិតរបស់អ្នក ! សូមយកយោបល់ពីទំព័របន្ទាប់ៗ ឬអ្នកអាចបង្កើតដោយខ្លួនឯងផ្ទាល់ ។ ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នក ឲ្យជួយអ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើនាពេលឥឡូវនេះ ។
អ្នកក៏អាចរកបានយោបល់បន្ថែមទៀតនៅលើ ChildrenandYouth.ChurchofJesusChrist.org ឬនៅក្នុងthe Gospel Living app ។
ខាងវិញ្ញាណ
-
អធិស្ឋានដោយស្មោះសរ
-
សិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនាថ្ងៃចុងក្រោយ ។
-
ស្វែងរកឱកាសដើម្បីចែកចាយដំណឹងល្អ ។
-
ស្វែងយល់ និងអភិវឌ្ឍអំណោយទានខាងវិញ្ញាណ ។
-
រៀបចំខ្លួនអ្នកដើម្បីទទួលពរជ័យអយ្យកោ ។
-
ទទួល និងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដោយភាពស័ក្តិសម ។
-
ធ្វើកិច្ចការពង្សប្រវត្តិ និងបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
បង្ហាញអំណរគុណជារៀងរាល់ថ្ងៃ ។
-
រក្សាបទបញ្ញត្តិឲ្យកាន់តែខ្ជាប់ខ្ជួន ។
-
សិក្សាពីជីវិតរបស់ព្រះគ្រីស្ទ ។
-
ទទួលទានសាក្រាម៉ង់រៀងរាល់សប្ដាហ៍ដោយស័ក្ដិសម ។
-
ចូលរៀនថ្នាក់សិក្ខាសាលា ។
ផ្នែកសង្គម
-
យកចិត្តទុកដាក់បន្ថែមទៀតចំពោះសេចក្ដីត្រូវការរបស់អ្នកដទៃ ។
-
រៀនស្ដាប់ដោយយកចិត្តទុកដាក់ និងបង្ហាញយោបល់ឲ្យបានច្បាស់លាស់ ។
-
ស្រឡាញ់ ហើយបម្រើមនុស្សជុំវិញខ្លួនអ្នក ។
-
ចំណាយពេលនៅជាមួយគ្រួសាររបស់អ្នក ។
-
រៀបចំខ្លួនធ្វើជាប្ដី ឬប្រពន្ធ និងជាឪពុកម្ដាយ ។
-
អភិវឌ្ឍភាពអន់ទ្រាំ—សមត្ថភាពដើម្បីសម្របខ្លួន ហើយ ស៊ូទ្រាំ នៅពេលជួបរឿងពិបាក ។
-
ចូលរួមក្នុងសាលារៀន ឬ សកម្មភាពសង្គម ។
-
ស្វែងរករបៀបដើម្បីជួយទៅដល់ជនក្រីក្រ ។
-
រៀនសូមទោស ។ រៀនអភ័យទោស ។
-
និយាយ និងធ្វើល្អ ហើយចៀសវាងការនិយាយដើមគេ ។
ខាងរូបកាយ
-
ថែរក្សាសុខភាព និងកម្លាំងរបស់អ្នក ។
-
រៀន ឬ ពង្រីកជំនាញកាយសម្បទា ដូចជា កីឡា ការរាំ ឬ សកម្មភាពខាងក្រៅ ។
-
រៀន ឬ ពង្រីកជំនាញសិល្បៈ ឬ សិប្បកម្ម ។
-
គ្រប់គ្រងចំណង់ខាងរាងកាយតាមរបៀបដែលមានសុខភាពល្អ ។
-
រៀនពីរបៀបការពារខ្លួនអ្នកពីការរំលោភបំពាន និងស្វែងរកជំនួយបើចំបាច់ ។
-
ជៀសវាងការណ៍អាសគ្រាម ។
-
ស្វែករកវិធីល្អៗដើម្បីគ្រប់គ្រងអារម្មណ៍ និងភាពតានតឹង ។
-
រៀនមើលថែទាំកុមារតូចៗ ។
-
អនុវត្តអនាម័យល្អ ។
-
រៀនប្រើប្រាស់ឧបករណ៍ធ្វើសួន និងក្នុងផ្ទះដោយសុវត្ថិភាព ។
-
រៀនជំនាញសង្គ្រោះបន្ទាន់ និងសង្គ្រោះនៅក្រៅផ្ទះ ។
-
ប្រើភាសាសមរម្យ ហើយកុំជេរប្រមាទ ។
ខាងបញ្ញា
-
ពង្រីកជំនាញអាន និងសរសេរ ។
-
បង្កើតទម្លាប់សិក្សាល្អ ។
-
ស្វែករកអ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានការងារល្អ ហើយចាប់ផ្ដើមធ្វើការឆ្ពោះទៅរកគោលដៅនោះ ។
-
រៀនបន្ថែមទៀតនូវអ្វីដែលអ្នកចាប់អារម្មណ៍ ។
-
និយាយជាមួយមនុស្សដែលអ្នកកោតសរសើរ ដើម្បីស្វែងយល់ពីរបៀបដែលពួកគេបង្កើតលក្ខណៈដែលអ្នកចង់បាន ។
-
រៀនគ្រប់គ្រងថវិកាដោយឆ្លាតវៃ ។
-
សិក្សាប្រធានបទនៃដំណឹងល្អឲ្យស៊ីជម្រៅ ។
-
រៀនជំនាញការងារមូលដ្ឋានដែលអ្នកអាចប្រើប្រាស់បាននា ពេលបច្ចុប្បន្ន និងពេលក្រោយ ។
-
ចូលរួមព្រឹត្តិការណ៍វប្បធម៍ ។
-
រៀនភាសាផ្សេង ។
-
មានភាពខ្លួនទីពឹងខ្លួនបន្ថែមទៀត ។
-
រៀន និងអនុវត្តគោលការណ៍នៃការលត់ដំខ្លួន ។