« ជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម ( ឆ្នាំ២០២៣ )
« ជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
ជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។
ជំនាញ
ព្យាយាមទប់ខ្លួនឯងកុំឲ្យឆ្លើយតបទៅនឹងរាល់មតិយោបល់ និងសំណួរ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យឆ្លើយតបវិញ ។
កំណត់និយមន័យ
គ្រូបង្រៀនអាចអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាមបាន តាមរយៈការស្ថាបនាគំរូមួយដែលសិស្សឆ្លើយទៅកាន់គ្នាទៅវិញទៅមកក្នុងថ្នាក់រៀន ជំនួសឲ្យការឆ្លើយទៅកាន់គ្រូបង្រៀន ឬចំពោះមុខគ្រូបង្រៀន ។ នៅពេលគ្រូបង្រៀនអនុញ្ញាតឲ្យសិស្សចែកចាយគំនិតរបស់ពួកគេនៅលើមតិយោបល់ និងសំណួររបស់មិត្តភក្តិ នោះការផ្តោតអារម្មណ៍នៅតែបន្ដនៅលើសិស្សដដែល ហើយការពិភាក្សានឹងកាន់តែរស់រវើក នៅពេលការចូលរួមរបស់សិស្សកើនឡើង ។ របៀបមួយក្នុងការបង្កើតគំរូនេះគឺដោយការសួរសំណួរដែលអនុញ្ញាតឲ្យសិស្សចែកចាយគំនិត និងចំណាប់អារម្មណ៍របស់ពួកគេលើអ្វីដែលអ្នកដទៃបាននិយាយ ជំនួសឲ្យការឆ្លើយទៅកាន់គ្រូបង្រៀន ឬចំពោះមុខគ្រូបង្រៀន ។
គំរូ
នេះគឺជាគំរូសំណួរពីរបីដែលអ្នកអាចសួរបាន ដើម្បីអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីមតិយោបល់ ឬសំណួររបស់សិស្សម្នាក់ ៖
-
តើអ្នកណាអាចចែកចាយបទពិសោធន៍មួយបាន ដែលទាក់ទងនឹងអ្វីដែល ហ្គែរី ទើបតែបាននិយាយនេះ ?
-
តើអ្វីដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើល ឬចាប់អារម្មណ៍ចំពោះមតិយោបល់របស់ លូស៊ីនដា ?
-
តើអ្នកណាអាចថ្លែងទីបន្ទាល់អំពីអ្វីដែល ភីធើ ទើបតែបាននិយាយនេះ ?
-
តើអ្នកអាចចែកចាយអ្វីខ្លះអំពីអ្វីដែលអ្នកបានរៀន នៅពេលអ្នកបានជញ្ជឹងគិតអំពីសំណួរនោះ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សម្រាប់សាច់រឿងខាងក្រោមនីមួយៗនេះ ជំនួសឲ្យការផ្ដល់មតិយោបល់លើសំណួរ ឬមតិយោបល់របស់សិស្ស សូមជ្រើសរើសសំណួរគំរូមួយដើម្បីសួរសិស្សក្នុងថ្នាក់ ឬសំណួរមួយរបស់អ្នកផ្ទាល់ ។
-
អំឡុងពេលរៀន អេមី សួរសំណួរដូចតទៅនេះ ៖ « តើខ្ញុំអាចដឹងថា តើគំនិតមួយគឺជាការបំផុសគំនិត ឬជាគំនិតរបស់ខ្ញុំផ្ទាល់ដោយរបៀបណា ? »
-
អំឡុងពេលរៀនអំពីព្រះគម្ពីរសញ្ញាចាស់ ខែល៍ និយាយថា « ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់ដែលឃើញថា ព្រះអម្ចាស់អញ្ជើញសាសន៍អ៊ីស្រាអែលឲ្យប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញ ទោះជាពួកគេបានងាកចេញពីទ្រង់ជាច្រើនដងក៏ដោយ » ។
-
សូមគិតអំពីមតិយោបល់ ឬសំណួរមួយរបស់សិស្សម្នាក់នៅក្នុងថ្នាក់កាលពីពេលថ្មីៗនេះ ។ ដោយប្រើជំនាញនេះ តើអ្នកអាចឆ្លើយតបដោយរបៀបណា ?
ពិភាក្សា ឬជញ្ជឹងគិត
-
សូមពិចារណាអំពីរបៀបដែលអ្នកឆ្លើយតបជាធម្មតា នៅពេលដែលសិស្សបញ្ចេញមតិយោបល់នៅក្នុងថ្នាក់ ។
-
តើមានលទ្ធផលវិជ្ជមានអ្វីខ្លះ ដែលអ្នកអាចនឹងដកពិសោធន៍ នៅពេលអ្នកជួយសិស្សឲ្យឆ្លើយតបទៅកាន់គ្នាទៅវិញទៅមកជំនួសឲ្យ ឬមុនពេលអ្នកបញ្ចេញមតិយោបល់ ?
រួមបញ្ចូល
-
ពេលអ្នករៀបចំមេរៀនបន្ទាប់របស់អ្នក សូមជ្រើសរើសសំណួរគំរូពីរបី ឬអ្នកអាចបង្កើតសំណួរដោយខ្លួនឯងក៏បាន ដើម្បីអនុញ្ញាតឲ្យសិស្សឆ្លើយតបទៅកាន់គ្នាទៅវិញទៅមក ។
តើចង់បានបន្ថែមទៀតទេ ?
-
« ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ » នៅក្នុង « អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ២៤–២៥
-
An Evening with a General Authority—Elder Bednar Discussion ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
ជំនាញ
ផ្តោតទៅលើអ្វីដែលសិស្សអាចធ្វើបាននៅក្នុងថ្នាក់ដែលគ្រូបង្រៀនធ្វើជាទូទៅ ។
កំណត់និយមន័យ
សិស្សអាចទទួលខុសត្រូវចំពោះការរៀននៅក្នុងថ្នាក់របស់ពួកគេបាន ដោយធ្វើកិច្ចការដែលគ្រូបង្រៀនធ្វើជាធម្មតា ។ ក្នុងអំឡុងពេលរៀបចំមេរៀន នោះគ្រូបង្រៀនអាច ៖
-
សូមមើលបណ្តុំបទគម្ពីរដែលពួកគេនឹងបង្រៀននៅពេលអនាគត ។
-
សូមពិចារណាអំពីកម្មវិធីសិក្សា និងការណ៍មួយចំនួនដែលពួកគេអាចធ្វើជាធម្មតា ពេលដែលពួកគេបង្រៀនបណ្តុំបទគម្ពីរនេះ ( ឧទាហរណ៍ ៖ សួរសំណួរ ដឹកនាំការពិភាក្សា សរសេរនៅលើក្ដារខៀន និងចែកចាយការយល់ដឹងជាដើម ) ។
-
សូមសួរថា « តើជាធម្មតា ខ្ញុំអាចឲ្យសិស្សធ្វើអ្វីខ្លះនៅក្នុងថ្នាក់ ? »
-
សូមកត់ចំណាប់អារម្មណ៍ទាំងឡាយនៅក្នុងផែនការមេរៀន និងអនុវត្តវាក្នុងអំឡុងពេលថ្នាក់រៀន ។
ការធ្វើបែបនេះផ្តល់ឱកាសបន្ថែមទៀតឲ្យសិស្សក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀនសូត្រ ដែលអាចជួយសម្រួលដល់ការរីកចម្រើនខាងវិញ្ញាណកាន់តែជ្រាលជ្រៅ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
-
ពេលគាត់រៀបចំមេរៀនបន្ទាប់របស់គាត់ បងស្រី ឡាវា ចង់អញ្ជើញសិស្សឲ្យមកចូលរួមពិភាក្សាទាក់ទងទៅនឹងគោលការណ៍ដែលពួកគេបានរកឃើញ ។ មុននឹងគាត់បង្កើតសំណួរដែលពួកគេនឹងពិភាក្សា គាត់សួរខ្លួនឯងថា « តើជាធម្មតា ខ្ញុំអាចឲ្យសិស្សធ្វើអ្វីខ្លះនៅក្នុងថ្នាក់ ? » បងស្រី ឡាវា សម្រេចចិត្តថា គាត់នឹងឲ្យសិស្សបង្កើតសំណួរពិភាក្សានៅក្នុងថ្នាក់រៀននៅពេលនេះ ហើយធ្វើការកត់ចំណាំនៅក្នុងផែនការមេរៀនរបស់គាត់ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
តើអ្នកអាចសុំឲ្យសិស្សធ្វើអ្វីខ្លះ នៅក្នុងថ្នាក់ដែលអ្នកគ្រោងនឹងធ្វើដូចជាគ្រូបង្រៀននៅក្នុងស្ថានភាពដូចខាងក្រោមនេះ ?
-
អ្នកមានគម្រោងសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ពេលដែលពួកគេឆ្លើយសំណួរមួយអំពីការផ្ដោតទៅលើព្រះអង្គសង្គ្រោះក្នុងអំឡុងពេលសាក្រាម៉ង់ ។
-
អ្នកមានគម្រោងចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទងនឹងគោលការណ៍ខាងមុខនេះ ។
-
ដោយពិចារណាពីមេរៀនខាងមុខនេះ តើអ្នកអាចសុំឲ្យសិស្សធ្វើអ្វីខ្លះនៅក្នុងថ្នាក់ដែលអ្នកមានគម្រោងធ្វើក្នុងនាមជាគ្រូបង្រៀន ?
ពិភាក្សា ឬជញ្ជឹងគិត
-
ក្រោយពីបទពិសោធន៍នៃការអនុវត្តរបស់អ្នក តើអ្នកមើលឃើញតម្លៃអ្វីខ្លះក្នុងការស្វែងរកវិធីដើម្បីអនុញ្ញាតឲ្យសិស្សធ្វើនៅក្នុងថ្នាក់ នូវអ្វីដែលអ្នកធ្វើជាធម្មតា ?
-
តើអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើការណ៍នេះបាននៅក្នុងថ្នាក់រៀនជាមួយសិស្សតាមរបៀបណាផ្សេងទៀត ?
រួមបញ្ចូល
-
ពេលអ្នករៀបចំមេរៀនបន្ទាប់របស់អ្នក សូមចំណាយពេលដើម្បីពិចារណាអំពីអ្វីដែលអ្នកនឹងធ្វើជាធម្មតានៅក្នុងថ្នាក់ ហើយបន្ទាប់មកសួរខ្លួនអ្នកនូវសំណួរថា « តើជាធម្មតា ខ្ញុំអាចឲ្យសិស្សធ្វើអ្វីខ្លះនៅក្នុងថ្នាក់ ? » សូមកត់ត្រាចំណាប់អារម្មណ៍របស់អ្នក និងស្វែងរកវិធីដើម្បីរួមបញ្ចូលវា ។
-
ក្នុងអំឡុងពេលរៀបចំមេរៀន តើអ្នកអាចបង្កើតទម្លាប់នៃការសួរខ្លួនឯងថា « តើជាធម្មតា ខ្ញុំអាចឲ្យសិស្សធ្វើអ្វីខ្លះនៅក្នុងថ្នាក់ ? » ដោយរបៀបណា ?
តើចង់បានបន្ថែមទៀតទេ ?
-
ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ នៅក្នុង « អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) បណ្ណាល័យដំណឹងល្អ
-
ដេវីឌ អេ បែដណា និង ឆាដ អេច វិប « Discussion » ( ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ) បណ្ណាល័យដំណឹងល្អ
សូមកត់សម្គាល់អំពីរបៀបដែលអែលឌើរ បែដណា យកគំរូតាមជំនាញនេះក្នុងបទពិសោធន៍នេះទាំងមូល ។