ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​កំពុង​រៀន ។


« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ( ឆ្នាំ​២០២៣ )

« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​កំពុង​រៀន ។

ជំនាញ

ជួយ​សិស្ស​ឲ្យ​បង្កើត ឬ​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ។

កំណត់​និយមន័យ

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ពួកយុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ការចែកចាយ​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​នឹង​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​បន្ថែម ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សិស្ស​មួយ​ចំនួន​មាន​ការលំបាក​ក្នុង​ការដឹង​អំពី​របៀប​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ​ទាំងនេះ ។ សិស្ស​អាច​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​បាន​តាមរយៈ ( ១ ) ការពិចារណា​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( ២ ) ការពិចារណា​អំពី​បុគ្គល​ណា​ដែល​នឹង​ទទួល​បាន​ប្រយោជន៍មក​ពី​ការពិភាក្សា​នេះ និង ( ៣ ) ការសម្រេច​ចិត្ត​អំពី​របៀប​ដែល​ពួកគេ​នឹង​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​ជាមួយ​បុគ្គល​ម្នាក់​នោះ ។ ការណ៍​នេះ​អាច​សម្រេច​បាន​តាម​វិធីសាស្ត្រ​ផ្សេងៗ ដូច​ជា ការបង្រៀន​មេរៀន ចូរ​មក​តាម​ខ្ញុំ ការដឹកនាំ​ការពិភាក្សា​ក្នុង​ថ្នាក់ ការសរសេរ​កំណត់ចំណាំ ការផ្ញើសារ​តាម​ទូរសព្ទ ឬ​ការចែកចាយ​អត្ថបទ​អំពី​សាសនាចក្រ ។ គោលបំណង​គឺ​មិនមែន​ដើម្បី​ចែកចាយ​ជំនឿ ឬ​បទពិសោធន៍​នោះ​ទេ ផ្ទុយ​ទៅវិញ​គឺ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ។ ការធ្វើ​បែប​នេះ​គឺជា​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​សួរ​សំណួរ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការសន្ទនា​បន្ថែម​ទៀត​នា​ពេល​អនាគត ។

ចំណាំ ៖ ប្រសិនបើ​អ្នក​មាន​សិស្ស​ដែល​ខ្លាច​នឹង​ធ្វើ​កិច្ចការ​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ គ្រីស្ទ ។ ទ្រង់​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​បើក​មាត់​របស់​ពួកគេ​ដើម្បី​ចែកចាយ​សេចក្តីពិត​របស់​ទ្រង់ ។

គំរូ និង​ការអនុវត្ត​ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់​ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

ពេល​បញ្ចប់​ថ្នាក់ សូម​អញ្ជើញ​សិស្ស​អ្នក​ឲ្យ​ពិចារណា​ពី​បុគ្គល​ដែល​ពួកគេ​ចង់​ចែកចាយ​អ្វី​មួយ​ជាមួយ ។ សូម​អញ្ជើញពួកគេ​ឲ្យ​សរសេរ​សារ​ខ្លី ឬ​ផ្ញើ​សារ​ដែល​នឹង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​មាន​ការសន្ទនា​មួយ​អំពី​ដំណឹងល្អ​ជាមួយ​បុគ្គល​នោះ នៅពេល​ពួកគេ​ជួប​គ្នា ។ ឧទាហរណ៍ សិស្ស​អាច​ផ្ញើសារ ៖

  • « យើង​និយាយ​អំពី​អ្វីមួយ​នៅ​ថ្នាក់​សិក្ខាសាលា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ឯង ។ សូម​រំឭក​ខ្ញុំ​ឲ្យ​ប្រាប់​ឯង​រឿង​នេះ​ផង ពេល​ជួប​ឯង​លើក​ក្រោយ » ។

  • « អ្ហេ ខ្ញុំ​បាន​គិត​អំពី​សមត្ថភាព​អភ័យ​ទោស​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ឯង​អាច​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​ទ្រង់​បាន​ទេ ? បើ​អាច តើ​ពេលណា​ល្អ​ដើម្បី​និយាយ​គ្នា ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:37

អនុវត្ត

សូម​លើក​យក​កថាខណ្ឌ​បី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើ​ជា​ឧទាហរណ៍ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​អំពី​របៀប​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការជួយ​សិស្ស​ឲ្យ​បង្កើត ឬចាប់​ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ?

  • តើ​ការជួយ​សិស្ស​ឲ្យ​ចែកចាយ​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​គ្រួសារ​របស់​ពួកគេ ជួយ​ឲ្យ​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់វិទ្យាស្ថាន​របស់​ពួកគេ​ក្លាយ​ជា​បទពិសោធន៍​ដែល​ផ្តោត​លើ​ការសិក្សា​នៅ​ឯ​គេហដ្ឋាន​យ៉ាង​ពិតប្រាកដ​ដូចម្តេច ?

រួម​បញ្ចូល

សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​ឧទាហរណ៍​មួយ​ចំនួន​អំពី​អ្វី​ដែល​ពួកគេ​អាច​សរសេរ ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ហើយ​បន្ទាប់​មក​អនុវត្ត​ចែកចាយ​ការសន្ទនា​នោះ​នៅក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​ជួយ​កែលម្អ​ការសន្ទនា​ទាំង​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចាប់ផ្តើម​ការសន្ទនា​នោះ នៅពេល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • រ័សុល អិម ណិលសុន « How to Share the Gospel » New Era ខែ​កក្កដា ឆ្នាំ​២០១១ ទំព័រ ៤៨

  • « Sharing the Gospel » នៅលើ​គេហទំព័រ ChurchofJesusChrist.org

ជំនាញ

រៀបចំ​ការអញ្ជើញ​នានា​ដើម្បី​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

យុវនារី និង​យុវជន​កំពុង​សិក្សា

កំណត់​និយមន័យ

ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន​គឺ​សាមញ្ញ ច្បាស់ និង​ជាក់លាក់ ។ ទាំង​នោះ​គឺ​ជា​ការណែនាំ​ដែល​ជួយ​សិស្ស​ឲ្យ​បង្រៀន ពន្យល់ ចែកចាយ សួរសំណួរ ឬ​ធ្វើ​ទីបន្ទាល់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ការអញ្ជើញ​ទាំងនេះ​ជា​ញឹកញាប់​រួម​បញ្ចូល​នូវ​ធាតុ​ផ្សំ​ដូច​តទៅ​នេះ ៖

  • មូលហេតុ​ដែល​ពួកគេ​ចែកចាយ ។

  • អ្វី​ដែល​ត្រូវ​ចែកចាយ ។

  • ពេល​ណា ហើយ​អ្នកណា​ដែល​ពួកគេ​នឹង​ចែកចាយ​ជាមួយ ។

អ្នក​ប្រហែល​ជា​ត្រូវ​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ ។ ទាំងនេះ​អាច​ជា​ការអញ្ជើញ​ដើម្បី​ចែកចាយ​ជាមួយ​មនុស្ស​ម្នាក់​ជា​ក្រុម​តូចៗ ឬ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ជាមួយ​គ្នា គឺ​ជា​សកម្មភាព​នៃ​សេចក្តី​ជំនឿ ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​កែលម្អ​សិស្ស​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការសន្ទនា​នោះ ។

គំរូ និង​ការអនុវត្ត​ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់​ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​អ្វី​ដែល​វា​អាច​មើល​ទៅ​ដូចជា​ក្នុង​ថ្នាក់រៀន ៖

  • « សូម​អរគុណ​សម្រាប់​ការចំណាយ​ពេល​ខ្លះ​ក្នុង​ការអាន នីហ្វៃ​ទី​៣ ១១:១០–១៥ ។ ខ្ញុំ​ចង់​ផ្តល់​ឱកាស​ឲ្យ​ប្អូនៗ​ចែកចាយ​នូវ​អ្វី​ដែល​ប្អូនៗ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ហេតុ​អ្វី​បាន​ជា​វា​សំខាន់​ចំពោះ​ប្អូនៗ ។ តើ​ប្អូនៗ​ងាក​ទៅ​រក​នរណា​ម្នាក់​ដែល​ប្អូន​កំពុង​អង្គុយ​ក្បែរ ហើយ​ប្តូរវេន​គ្នា​ចែកចាយ​អ្វី​ដែល​ប្អូន​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បាន​ដែរ​ឬទេ និង​ហេតុអ្វី​វា​សំខាន់​ចំពោះ​ប្អូន ? »

  • « សូម​ចំណាយ​ពេល​មួយ​នាទី​ទៀត ដើម្បី​សរសេរ​នូវ​អ្វី​ដែល​ប្អូនៗ​បាន​រៀន​ពី​បទពិសោធន៍​របស់​ពេត្រុស​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង ម៉ាថាយ ១៤:២២–៣៣ ។ ខ្ញុំ​ដឹង​ថា ប្អូន​ម្នាក់ៗ​មាន​នូវ​អ្វី​មួយ​ដែល​មាន​តម្លៃ​ដើម្បី​ចែកចាយ ។ តើ​ប្អូន​ណា​នឹង​ស្ម័គ្រចិត្ត​ដើម្បី​ចាប់​ផ្តើម​ចែកចាយ​នូវ​អ្វី​មួយ ដែល​ប្អូន​កំពុង​រៀន​មកពី​បទពិសោធន៍​របស់​ពេត្រុស​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ? »

  • « បន្តិច​ទៀត​នេះ យើង​នឹង​ផ្លាស់​ប្តូរ​ទៅ​ជាក្រុម​តូចៗ​ដើម្បី​ពិភាក្សា​នូវ​អ្វី​ដែល​ប្អូនៗ​កំពុង​រៀន​អំពី​ការបង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ [ សូម​ឲ្យ​ពេល​សិស្ស​មួយ​នាទី ហើយ​បន្ទាប់​មក​ផ្តល់​ផ្នែក​បន្ទាប់​នៃ​ការអញ្ជើញ ។ ] សូម​ប្អូន​រៀបចំ​ខ្លួន​បំបែកគ្នា​ជា​ក្រុម​ដែល​មាន​គ្នា​បី ឬ​បួន​នាក់​បាន​ទេ ? [ ឬ​នៅ​ក្នុង​ថ្នាក់​ធំ​ជាង អ្នក​អាច​ដាក់​ពួកគេ​ជា​ក្រុមៗ​បាន ។ ] នៅពេល​ប្អូន​ចូល​ទៅ​ក្នុង​ក្រុម​របស់​ប្អូន សូម​ប្ដូរ​វេន​គ្នា​ចែកចាយ​បទពិសោធន៍​មួយ ដែល​វា​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

0:57

អនុវត្ត

  • សូម​ក្រឡេក​មើល​ផែនការ​មេរៀន​ថ្មី​បំផុត​របស់​អ្នក ហើយ​រៀបចំ​ការអញ្ជើញ​សម្រាប់​សិស្ស​របស់​អ្នក​ឲ្យ​ចែកចាយ​នូវ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ក្រុម​ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ។

  • សូម​ក្រឡេក​មើល​បណ្ដុំ​បទគម្ពីរ​នៅក្នុង​កម្មវិធី​សិក្សា​ដែល​អ្នក​នឹង​បង្រៀន​នាពេល​អនាគត ។ សូម​រៀបចំ​ការអញ្ជើញ​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍ ឬ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​ផ្សេង​ដែល​ពួកគេ​កំពុង​អង្គុយ​ជិត ។

រួម​បញ្ចូល

  • នៅពេល​អ្នក​រៀបចំ​មេរៀន​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​ទៀត ត្រូវ​ប្រាកដថា​អ្នក​បញ្ចូល​យ៉ាង​ហោច​ណាស់​ឱកាស​មួយ​នៅ​ក្នុង​មេរៀន​នីមួយៗ ដើម្បី​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុងរៀន​ជាមួយ​គ្នា មិន​ថាមួយ​ទល់​មួយ ឬ​ជាក្រុម​តូចៗ​នោះ​ទេ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​ការចូលរួម​របស់​សិស្ស​នឹង​មាន​ភាពខុស​គ្នា​អ្វី​ខ្លះ ?

  • តើ​អ្នក​បាន​ឃើញ​អត្ថប្រយោជន៍​ខ្លះៗ​មកពី​ការចែកចាយ​ជាមួយ​គ្នា​របស់​សិស្ស​ដោយ​របៀប​ណា?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?