ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន​សូត្រ ។


« អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន​សូត្រ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ( ឆ្នាំ​២០២៣ )

« អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀនសូត្រ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន​សូត្រ ។

ជំនាញ

បង្កើត​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​រៀនសូត្រ​លើកក្រោយ ។

ស្ត្រី​កំពុង​រៀបចំ​មេរៀន

កំណត់​និយមន័យ

បន្ទាប់​ពី​បាន​បង្រៀន​អ្នកដើរតាម​មួយ​ចំនួន​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក​ហើយ ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ពួកគេ​ឲ្យ « ប្រុងប្រៀប​ចិត្ត​គំនិត [ របស់​ពួកគេ ] ចាំ​ថ្ងៃ​ស្អែក ហើយ​យើង​នឹង​យាង​មក​ជួប​អ្នក​ទៀត » ( នីហ្វៃទី៣ ១៧:៣ ) ។ ការអញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀនសូត្រ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តីពិត​ដោយ​ខ្លួន​ឯង ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ) ។ ការអញ្ជើញ​ទាំងនេះ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​មាន​បទពិសោធន៍​ជាមួយ​វគ្គបទ​គម្ពីរ ឬ​សេចក្តីពិត​មុន​ពេល​ពួកគេ​មក​កាន់​ថ្នាក់​រៀន ។ ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​កើត​មាន​ឡើង​តាម​ទម្រង់​ជាច្រើន ។ ទម្រង់​ទាំងនោះ​ច្រើន​តែជា​ប្រយោគ​ខ្លី​សាមញ្ញ ដែល​រួម​មាន ៖

  • វគ្គ​បទគម្ពីរ ឬ​សេចក្តី​ពិត​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​បន្ទាប់ ។

  • របៀប​មួយ​ដើម្បី​ឲ្យ​សិស្ស​អាន​ព្រះបន្ទូល​របស់​ព្រះ ។ ឧទាហរណ៍ សិស្ស​អាច​សិក្សា អនុវត្ត ពិភាក្សា ឬ​សួរ និង​ជញ្ជឹង​គិត​សំណួរ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​រៀន ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​គំនិត​ដល់​អ្នក ទាំង​អំឡុង​ពេល​ការរៀបចំ​មេរៀន និង​អំឡុង​​បទពិសោធន៍​រៀនសូត្រ​ជាមួយ​ការអញ្ជើញ​ដែល​អាច​ជួយ​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​រៀនសូត្រ​បាន​យ៉ាង​ល្អ​បំផុត ។ ជាញឹកញាប់ កម្មវិធី​សិក្សា​មាន​នូវ​ការអញ្ជើញ​បែប​នេះ​នៅ​ក្នុង​ឯកសារ​មេរៀន ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  1. បងស្រី មិនដេស ចង់​ជួយ​សិស្ស​របស់​គាត់​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​សង្ឃឹម ពេល​ពួកគេ​សិក្សា ធីម៉ូថេ ទី២ ។ គាត់​បង្កើត​ការអញ្ជើញ​នេះ ៖ « ពេល​ប្អូនៗ​សិក្សា ធីម៉ូថេ ទី២ នៅ​សប្តាហ៍​នេះ សូម​រកមើល​ខគម្ពីរ​ដែល​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្អូនៗ​តាមរយៈ​ព្រះយេស៊ូវ​​គ្រីស្ទ ហើយ​ចែកចាយ​អ្វី​ដែល​ប្អូនៗ​បាន​រៀន​ជាមួយ​អ្នក​ផ្សេង​ទៀត » ។

  2. បងប្រុស ប៊្រែតស្ស័រ កំពុង​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន​អំពី​ការបម្រើ​ដោយ​ប្រើ​ការលើកទឹកចិត្ត​របស់​ស្តេច​បេនយ៉ាមីន ។ គាត់​រៀបចំ​ការអញ្ជើញ​នេះ ៖ « សូម​ស្វែងរក​វិធី​មួយ​ដើម្បី​បម្រើ​នរណា​ម្នាក់​នៅ​សប្តាហ៍​នេះ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ ពេល​យើង​សិក្សា ម៉ូសាយ ២–៤ » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:57

អនុវត្ត

  1. អ្នក​នឹង​បង្រៀន​អំពី​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​ស្ដីពី​ការអត់ធ្មត់​នៅ​ក្នុង​មេរៀន​ក្រោយ ។ សូម​បង្កើត​ការអញ្ជើញ​មួយ ដែល​អ្នក​អាច​ផ្តល់ឲ្យ​សិស្ស​ក្នុង​ថ្នាក់​នៅ​ថ្ងៃនេះ ដើម្បី​ឲ្យ​សិស្ស​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​នៅពេល​ក្រោយ ។

  2. សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ ឬ​សេចក្តីពិត​នៅក្នុង​មេរៀន​កម្មវិធី​សិក្សា​នា​ពេល​ខាង​មុខ ហើយ​បង្កើត​ការអញ្ជើញ​ដែល​រៀបចំ​សិស្ស​ឲ្យ​រៀន ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ​អំពី​ការបង្កើត​ការអញ្ជើញ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន ?

  • តើ​អ្នក​បាន​ឃើញ​ការរៀបចំ​ខ្លួន​របស់​សិស្ស ចូលរួម​ចំណែក​ដល់​បទពិសោធន៍​រៀនសូត្រ​តាម​វិធី​ណា​ខ្លះ?

រួម​បញ្ចូល

  • សូម​ផ្ដល់​ការអញ្ជើញ​នៅក្នុង​មេរៀន​នា​ពេល​ខាងមុខ ដើម្បី​ឲ្យ​សិស្ស​ធ្វើអ្វី​មួយ​នៅ​ខាងក្រៅ​ថ្នាក់ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​រៀនសូត្រ​បន្ទាប់ ។ សូម​វាយ​តម្លៃ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ពេល​ក្រោយ ។ សូម​ស្វែងរក​មតិកែលម្អ​ពី​សិស្ស​របស់​អ្នក ដើម្បី​បន្ត​កែលម្អ​ការអញ្ជើញ​ដែល​អ្នកផ្តល់​ឲ្យ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

ជំនាញ

បង្កើត​ការអញ្ជើញ​ដ៏មាន​អត្ថន័យ​មួយ​ដែល​ភ្ជាប់​ទៅនឹង​លទ្ធផល​មេរៀន​ដែល​ត្រូវ​ប្រើ​នៅពេល​ចាប់ផ្ដើម​មេរៀន​នីមួយៗ ។

សិស្ស​កំពុង​សរសេរ​នៅលើ​ក្ដារខៀន

កំណត់​និយមន័យ

ការរៀបចំ​ខ្លួន​ដើម្បី​រៀន​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការរៀន​ដំណឹងល្អ ។ វិធីសាស្រ្ត​ដ៏មានប្រសិទ្ធភាព​មួយ​ដែល​គ្រូបង្រៀន​អាច​ជួយ​រៀបចំ​សិស្ស​របស់​ខ្លួន គឺ​ដោយ​បង្កើត​នូវ​ការអញ្ជើញ​ដ៏​មាន​អត្ថន័យ​មួយ​ដើម្បី​ប្រើ នៅពេល​ចាប់ផ្ដើម​មេរៀន​មួយ ។ ក្នុង​អំឡុង​ពេល​រៀបចំ​របស់​អ្នក សូម​គិត​អំពី​សិស្ស​របស់​អ្នក និង​អ្វី​ដែល​អ្នក​សង្ឃឹម​ថា មេរៀន​នេះ​នឹងមាន​លទ្ធផល​បែបណា ។ សូម​ពិចារណា​អំពី​ការអញ្ជើញ​អ្វី​ដែល​នឹង​រៀបចំ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព និង​រៀន​ពេញ​មួយ​មេរៀន​ដើម្បី​សម្រេច​បាន​លទ្ធផល ហើយ​សរសេរ​វា​នៅ​ក្នុង​ផែនការ​មេរៀន​របស់​អ្នក ។ ការបង្កើត​ការអញ្ជើញ​ទាំងនេះ​អាច​បង្កើន​សមត្ថភាព​របស់​សិស្ស ដើម្បី​សម្រេច​បាន​លទ្ធផល និង​អាច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចែកចាយ​ដោយ​យកចិត្ត​ទុកដាក់ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • បងប្រុស ហ្វើរណាន់ដេស នឹង​បង្រៀន​អំពី​គោលការណ៍​នៃ​ការគោរព​ប្រតិបត្តិ ។ គាត់​ចង់​ជួយ​សិស្ស​របស់​គាត់​ឲ្យ​ស្គាល់​ពរជ័យ​ដែល​កើត​ឡើង​ដោយសារតែ​ការគោរព​ប្រតិបត្តិ ។ នៅក្នុង​ការរៀបចំ​របស់​គាត់ គាត់​បាន​សរសេរ​នូវ​ការអញ្ជើញ​ដូច​តទៅ​នេះថា ៖ « ពេល​យើង​រៀន​មេរៀន​នេះ សូម​ស្វែងរក​គោលការណ៍​នៃ​ការគោរព​ប្រតិបត្តិ និង​ពរជ័យ​ដែល​ពាក់ព័ន្ធ ហើយ​កត់ត្រា​វាទុក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:8

អនុវត្ត

សូម​បង្កើត​ការអញ្ជើញ​ដ៏មាន​អត្ថន័យ​មួយ​ដែល​ភ្ជាប់​ទៅនឹង​លទ្ធផល​មេរៀន ដែល​ត្រូវ​ប្រើ​នៅពេល​ចាប់ផ្ដើម​មេរៀន​ខាងក្រោម​នេះ ៖

  • អ្នក​កំពុង​បង្រៀន នីហ្វៃទី៣ ២៨ ហើយ​លទ្ធផល​ដែល​អ្នក​សង្ឃឹម​នោះ​គឺ​ថា សិស្ស​នឹង​មាន​អារម្មណ៍​ថា​មាន​បំណង​ចង់​នាំ​អ្នក​ដទៃ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លំាងឡើង ។

  • ជំហាន​បន្ទាប់​របស់​អ្នក

ពិភាក្សា ឬ​ជញ្ជឹងគិត

  • ចេញពី​អ្វី​ដែល​អ្នក​កំពុង​រៀន​ពេល​អ្នក​អនុវត្ត តើ​អ្វី​ជា​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​នៃ​ការអញ្ជើញ​ដ៏​មាន​អត្ថន័យ ?

  • តើ​លទ្ធផល​វិជ្ជមាន​អ្វី​ខ្លះ ដែល​សិស្ស​របស់​អ្នក​អាច​ជួប​ប្រទះ ពេល​ដែល​អ្នក​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​លើ​ការអញ្ជើញ​ដ៏​មាន​អត្ថន័យ​នៅ​ដើម​មេរៀន​នីមួយៗ ?

រួម​បញ្ចូល

  • ប្រើ​ការអញ្ជើញ​ដែល​អ្នក​បាន​រៀបចំ​នៅក្នុង​ការអនុវត្ត​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • ពេល​អ្នក​រៀបចំ​មេរៀន​បន្ថែម តើ​អ្នក​អាច​បន្ត​ប្រើ​គំរូ​នេះ​ដោយ​របៀប​ណា ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?