ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។


« អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ( ឆ្នាំ​២០២៣ )

« អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ជំនាញ

រៀបចំ​ផែនការ​ដើម្បី​តាមដាន​ការអញ្ជើញ​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ថ្នាក់​លើកមុន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការរស់​នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ស្ត្រី​កំពុង​រៀបចំ​មេរៀន

កំណត់​និយមន័យ

ពេល​អ្នក​រៀបចំ​ការអញ្ជើញ​ឲ្យ​សិស្ស​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន អ្នក​ក៏​អាច​រៀប​ផែនការ​ដើម្បី​ធ្វើ​ការតាមដាន​ផងដែរ ។ ការតាមដាន​ទាំងនេះ​អាច​ធ្វើ​ឡើង​នៅ​ពេល​ចាប់ផ្តើម​ថ្នាក់​លើក​ក្រោយៗ​ទៀត តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​ក្រៅថ្នាក់ អំឡុង​ពេល​ការប្រជុំ​ធម្មនិដ្ឋាន ឬ​ក្នុង​ចំណោម​មិត្តភក្ដិ ។ ដើម្បី​រៀប​ផែនការ​តាមដាន អ្នក​អាច​សួរ​ខ្លួនឯង ៖

  1. តើ​ការអញ្ជើញ​អី្វ​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ ដែល​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការរស់នៅ​តាម​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​លើកមុន ?

  2. តើ​ពេល​ណា​គឺ​ជា​ពេល​ល្អ​ដើម្បី​ធ្វើ​ការតាមដាន ?

ការសួរ​សំណួរ​ទាំង​នេះ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំ​អ្នក នៅពេល​អ្នក​រៀប​ផែនការ​ដើម្បី​តាមដាន ។ ការរៀប​ផែនការ​ដើម្បី​តាមដាន​ជាមួយ​សិស្ស នឹង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ទទួល​ខុសត្រូវ ហើយ​ចង់​បំពេញ​តាម​ការបេ្តជ្ញា​ចិត្ត​របស់​ពួកគេ ដែល​អាច​ជួយ​នាំ​ទៅរក​ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

គំរូ

  • ពេល​បងប្រុស ដាលតុន រៀបចំ​បទពិសោធន៍​ការរៀនសូត្រ​បន្ទាប់​សម្រាប់​សិស្ស​របស់​គាត់​ប្រកប​ដោយ​ការអធិស្ឋាន គាត់​សួរ​ខ្លួន​ឯង​ថា « តើ​ការអញ្ជើញ​អី្វ​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ ដែល​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការរស់នៅ​តាម​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​លើកមុន ? តើ​ពេល​ណា​គឺ​ជា​ពេល​ល្អ​ក្នុង​ថ្នាក់​បន្ទាប់​ដើម្បី​ធ្វើ​ការតាមដាន ? » គាត់​ចាប់​ផ្តើមមាន​គំនិត​នេះ ដោយ​ឲ្យ​សិស្ស​មាន​ពេលវេលា​នៅដើម​មេរៀន​ក្រោយ ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ធ្វើ​សកម្មភាព​តាម​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​ចុងក្រោយ​នេះ ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:8

អនុវត្ត

សូម​ហ្វឹកហាត់​សួរ​សំណួរ​ដូច​ខាងក្រោម នៅពេល​អ្នក​រៀបចំ​មេរៀន​បន្ទាប់​របស់​អ្នក ៖

  1. តើ​ការអញ្ជើញ​អី្វ​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ ដែល​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការរស់នៅ​តាម​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​លើកមុន ?

  2. តើ​ពេល​ណា​គឺ​ជា​ពេល​ល្អ​ដើម្បី​ធ្វើ​ការតាមដាន ?

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​ការតាមដាន​ជា​ប្រចាំ​នឹង​ជួយ​ធ្វើឲ្យ​មនុស្ស​វ័យក្មេង​ដែល​អ្នក​បង្រៀន​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ជ្រាលជ្រៅ​ដោយ​របៀប​ណា ?

  • តើ​មាន​មធ្យោបាយ​ណា​ខ្លះ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្លាប់​បាន​បំផុស​គំនិត​អ្នក ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការរស់នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន ?

  • តើ​អ្នក​អាច​បង្កើត​វប្បធម៌​មួយ ដែល​សិស្ស​អាច​ចែកចាយ​ការខិតខំ​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ពេញ​មួយ​វគ្គសិក្សា​នេះ​ដោយ​របៀបណា ?

រួម​បញ្ចូល

ជាផ្នែក​មួយ​នៃ​ការរៀបចំ​មេរៀន​របស់​អ្នក សូម​រៀបចំ​ពេល​មួយ​ដើម្បី​សួរ​សំណួរ​ទាំង​នេះ ៖

  • « តើ​ការអញ្ជើញ​អី្វខ្លះ​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ ដែល​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ នៅក្នុង​ការរស់នៅ​តាម​សេចក្តីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​លើកមុន ? »

  • « តើ​ពេល​ណា​គឺ​ជា​ពេល​ល្អ​ដើម្បី​ធ្វើ​ការតាមដាន ? »

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • អិម រ័សុល បាឡឺដ « Following Up » Liahona ខែ​​​ឧសភា ឆ្នាំ​២០២៤ ទំព័រ ៧៨–៨១ ។

ជំនាញ

សួរ​សំណួរ​ស្រាវជ្រាវ​ដែល​ជួយ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ព្រះ​ជា​នរណា និង​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ ។

សិស្ស​កំពុងលើកដៃ​នៅក្នុង​ថ្នាក់រៀន

កំណត់​និយមន័យ

គ្រូបង្រៀន​អាច​ជួយ​សិស្ស​ក្នុង​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ដោយ​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ព្រះ​ជា​នរណា និង​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ ។ សំណួរ​ស្រាវជ្រាវ​ទាំងនេះ​គួរ​តែ​រួម​បញ្ចូល​វគ្គ​បទគម្ពីរ និង​ការអញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​គុណលក្ខណៈ ឬ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ ។ សំណួរ​ទាំងនោះ​គួរតែ​សួរ​មុន​ពេល​ពួកគេ​អាន​វគ្គបទគម្ពីរ ។ កាលសិស្ស​កាន់តែ​ស្គាល់​ព្រះ និង​អ្វី​ដែល​ទ្រង់​អាច​ផ្ដល់​ឲ្យ​កាន់តែ​ច្រើន នោះ​ពួកគេ​នឹង​មាន​ឆន្ទៈ​ធ្វើ​សកម្មភាព​កាន់តែ​ច្រើន ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦–១៩ ដែល​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ពេល​អ្នក​សិក្សា យ៉ូហាន ១៤:៦ តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ទ្រង់​សន្យា ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

0:58

អនុវត្ត

សម្រាប់​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ សូម​សរសេរ​សំណួរ​ស្រាវជ្រាវ​មួយ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ព្រះ​ជា​នរណា ហើយ​ពរជ័យ​អ្វី​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ ៖

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ពេល​អ្នក​អនុវត្ត​សំណួរ​ស្រាវជ្រាវ​ទាំងនេះ ?

  • តើ​អ្នក​ឃើញ​មនុស្ស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដោយសារ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះ និង​សេចក្ដី​សន្យា​របស់​ទ្រង់​នៅឯណា ?

រួម​បញ្ចូល

  • សម្រាប់​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ សូម​ស្វែងរក​ឱកាស​មួយ​ដើម្បី​ប្រើ​សំណួរ​ស្រាវជ្រាវ​ប្រភេទ​នេះ​យ៉ាង​ហោចណាស់​ម្តង​នៅក្នុង​មេរៀន​នីមួយៗ​ដែល​អ្នក​បង្រៀន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នីហ្វៃទី១ ៣:៧ ( ដោយសារ​អ្វី​ដែល​លោក​បាន​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​នីហ្វៃ​មាន​ទំនុក​ចិត្ត​ក្នុង​ការទៅ ហើយធ្វើ )

  • យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៣ ( យ៉ូសែប ស្ម៊ីធ បាន​ដឹង​ថា លោក​អាច​ប្រថុយ​ដើម្បី​ទូលសួរ​ព្រះ នៅពេល​លោក​ពិចារណា​អំពីអ្វី​ដែល​ព្រះ​អាច​ធ្វើ​បាន​សម្រាប់​លោក ) ។