« បង្កើតបរិយាកាសដែលមានសុវត្ថិភាពមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ( ឆ្នាំ២០២៣ )
« បង្កើតបរិយាកាសដែលមានសុវត្ថិភាពមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
បង្កើតបរិយាកាសដែលមានសុវត្ថិភាពមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ ។
ជំនាញ
ប្រាស្រ័យទាក់ទងថា អ្នកឲ្យតម្លៃសិស្ស មុនពេលពួកគេបញ្ចេញមតិ ឬនៅពេលពួកគេលើកដៃបញ្ចេញមតិ ។
កំណត់និយមន័យ
យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់សិស្សរបស់យើង តាមរយៈការប្រាស្រ័យទាក់ទងទៅកាន់ពួកគេ ដែលយើងផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ ។ ជួនកាលនៅពេលសិស្សបញ្ចេញមតិ នោះយើងអាចមិនចាប់អារម្មណ៍ ឬអាចត្រូវបានរំខានដោយការគិតអំពីអ្វីដែលយើងនឹងនិយាយបន្ទាប់ទៀត ។ វាងាយស្រួលក្នុងការអានជាមុន ឬចាប់ផ្តើមអានបទគម្ពីររបស់យើងត្រួសៗ នៅពេលយើងគិតអំពីរបៀបឆ្លើយតប ។ វាសំខាន់ដើម្បីចាំថា សិស្សចង់ទទួលអារម្មណ៍ថា មានគេស្តាប់ មានគេទទួលស្គាល់ និងមើលឃើញពួកគេ ។ យើងអាចជួយសិស្សឲ្យទទួលអារម្មណ៍បែបនេះបាន តាមរយៈការផ្តោតលើពួកគេទាំងស្រុង នៅពេលពួកគេបញ្ចេញមតិ ។ របៀបមួយដើម្បីសម្រេចបានកិច្ចការនេះ គឺតាមរយៈការបែរខ្លួនអ្នកទៅចំពួកគេ មើលចំកែវភ្នែករបស់ពួកគេ និងផ្តោតលើពួកគេទាំងស្រុងអំឡុងពេលពួកគេបញ្ចេញមតិ ។ របៀបមួយទៀតគឺបង្ហាញតាមរយៈពាក្យសម្តី ដែលអ្នកផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ សូម្បីពីមុនពួកគេបញ្ចេញមតិផងដែរ ។ នៅពេលសិស្សម្នាក់លើកដៃ នោះអ្នកអាចនិយាយអ្វីដូចជា « យ័រដាន់ យើងចង់ស្តាប់យោបល់ប្អូន ។ សូមប្រាប់យើងអំពីអ្វីដែលប្អូនកំពុងគិត » ឬ « ថាបូ យើងរំភើបដើម្បីរៀនពីប្អូន ។ តើប្អូនចង់ចូលរួមចំណែកអ្វីខ្លះ ? » សកម្មភាពសាមញ្ញទាំងនេះអាចបង្ហាញសិស្សឲ្យឃើញថា ការរួមចំណែករបស់ពួកគេគឺមានតម្លៃ និងមានសារៈសំខាន់ចំពោះបទពិសោធន៍រៀនសូត្រនេះ ។
គំរូ
សូមកត់ចំណាំពីភាសាកាយវិការរបស់គ្រូបង្រៀនរូបនេះ កាលគាត់ស្ដាប់មតិរបស់សិស្ស ។ គាត់បែរចំមុខសិស្ស ហើយសម្លឹងមើលទៅសិស្ស ។ គាត់មិនផ្ដោតលើសិស្សណាផ្សេង បទគម្ពីរ ឬអ្វីផ្សេងឡើយ ។ តើមានអ្វីផ្សេងទៀតដែលអ្នកអាចរៀនមកពីរូបភាពនេះ អំពីការប្រាស្រ័យទាក់ទងទៅសិស្សដែលថា ពួកគេមានតម្លៃ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
-
នៅសប្តាហ៍នេះ សូមអនុវត្តជំនាញនេះដោយផ្តោតលើការសន្ទនារបស់អ្នកជាមួយមនុស្សដទៃ និងការប្រាស្រ័យទាក់ទងគ្នា ដែលអ្នកផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ ។ សូមបែរចំមុខបុគ្គលនោះ ហើយសម្លឹងចំភ្នែកគាត់ នៅពេលអ្នកនិយាយជាមួយគាត់ ។ សូមដកយកការំខានទាំងឡាយចេញ ហើយផ្តោតចិត្តទាំងស្រុងទៅលើបុគ្គលនោះ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះ អំពីសារៈសំខាន់នៃទម្រង់ប្រាស្រ័យទាក់ទងគ្នា ទាំងមិនតាមពាក្យសម្តី និងតាមពាក្យសម្តី នៅក្នុងការបង្ហាញដល់មនុស្សដទៃថា អ្នកផ្តល់តម្លៃដល់ពួកគេ ?
-
តើមានវិធីអ្វីផ្សេងទៀតដែលអ្នកអាចបង្ហាញសិស្សថា អ្នកផ្តល់តម្លៃដល់មតិរបស់ពួកគេ ។
-
សូមចំណាយពេលមួយសន្ទុះ ហើយគិតអំពីគ្រាទាំងឡាយនៅពេលដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូអំពីជំនាញនេះ ។
រួមបញ្ចូល
-
អំឡុងពេលមេរៀនបន្ទាប់របស់អ្នក សូមអនុវត្តជំនាញនេះ ដោយបែរចំមុខសិស្ស ដាក់ព្រះគម្ពីររបស់អ្នកចុះ ហើយសម្លឹងចំកែវភ្នែកសិស្ស នៅពេលពួកគេបញ្ចេញមតិ ។
តើចង់បានបន្ថែមទៀតទេ ?
-
Topics and Questions « Communication នៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
ម៉ាក អូហ្គ្លែទ្រី « Speak, Listen & Love » Ensign ខែកុម្ភៈ ឆ្នាំ២០១៤ ទំព័រ ១៤–១៧
ជំនាញ
ប្រាស្រ័យទាក់ទងថា អ្នកមិនត្រឹមតែស្វាគមន៍សិស្សប៉ុណ្ណោះទេ តែក៏ត្រូវការពួកគេផងដែរ ។
កំណត់និយមន័យ
សិស្សត្រូវការមានអារម្មណ៍ថាមានគេត្រូវការពួកគេ ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ចែងថា ៖ « មានឱកាសដ៏ល្អមួយដែលមនុស្សស្ទើរតែគ្រប់គ្នាដែលអ្នកត្រូវបានហៅឲ្យបង្រៀន កំពុងជួបបញ្ហាតាមរបៀបណាមួយ ដើម្បីទទួលអារម្មណ៍ថា មានគេគោរព និងផ្តល់តម្លៃឲ្យ ។ តាមរយៈរបៀបដែលអ្នកផ្ដល់សេចក្តីស្រឡាញ់ និងការគោរពដល់ពួកគេ នោះអ្នកអាចបង្ហាញពួកគេថា អ្នកមិនត្រឹមតែស្វាគមន៍ពួកគេប៉ុណ្ណោះ តែអ្នកក៏ ត្រូវការ ពួកគេផងដែរ » ។ មានវិធីជាច្រើនដែលគ្រូអាចជួយសិស្សឲ្យមានអារម្មណ៍ថាមានគេត្រូវការគាត់នៅក្នុងថ្នាក់រៀននេះ ។ ក្នុងនោះ វិធីមួយគឺគ្រាន់តែបង្ហាញពីអារម្មណ៍តាមរយៈពាក្យសម្តីប៉ុណ្ណោះ ។ ការណ៍នេះអាចធ្វើបានគ្រប់ពេលតាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ ទៅកាន់សិស្សម្នាក់ៗ ឬទៅកាន់សិស្សក្នុងថ្នាក់ទាំងមូលអំពីរបៀបដែលវត្តមាន ឬការចូលរួមរបស់សិស្សបានធ្វើឲ្យបទពិសោធន៍ក្នុងថ្នាក់កាន់តែល្អប្រសើរ ។
គំរូ
-
ប៊េត ទើបតែបានចែកចាយជាមួយសិស្សក្នុងថ្នាក់ពីមូលហេតុអ្វីដែលនាងចូលចិត្តអានព្រះគម្ពីរ ។ បងប្រុស ស៊ីង មានប្រសាសន៍ថា « បងប្អូនប្រុសស្រី ខ្ញុំមានអំណរគុណចំពោះ ប៊េត ដែលជាផ្នែកមួយនៃថ្នាក់របស់យើង ដើម្បីជួយបំផុសគំនិតដល់យើងទាំងអស់គ្នាឲ្យស្រឡាញ់ព្រះគម្ពីរ » ។
-
បងស្រី វីឡា ស្វាគមន៍ ម៉ារី ដោយនិយាយថា « ខ្ញុំសប្បាយចិត្តណាស់ដែលប្អូនមករៀនថ្ងៃនេះ ។ ស្នាមញញឹមរបស់ប្អូនតែងតែធ្វើឲ្យខ្ញុំរីករាយ » ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកត្រូវការសិស្សម្នាក់ នៅពេលអ្នកសង្កេតមើលស្ថានភាពខាងក្រោមនេះ ?
-
ម៉ាកូ ស្ម័គ្រចិត្តផ្តល់ការអធិស្ឋានបើក ។
-
ស៊ានដ្រា មិនសូវចូលរួមចំណែកច្រើនទេតែនាងតែងតែមករៀនទាន់ពេលជានិច្ច ។
-
អាំម៉ារ៉ា អញ្ជើញមិត្តម្នាក់មកថ្នាក់រៀន ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការអនុវត្តជំនាញនេះ ហើយតើអ្នកបានរៀនអ្វីខ្លះ ?
-
ក្រោយពីការអនុវត្តជំនាញនេះ តើអ្នកមានអារម្មណ៍ខុសគ្នាអ្វីខ្លះ រវាងអារម្មណ៍ថាគេស្វាគមន៍ និងអារម្មណ៍ដែលមានគេត្រូវការ ?
រួមបញ្ចូល
-
សូមស្វែងរកសិស្សយ៉ាងហោចណាស់ម្នាក់នៅសប្តាហ៍នេះ ដែលអ្នកនឹងបង្ហាញថាមានគេត្រូវការគាត់ ។ សូមបន្តធ្វើបែបនេះជារៀងរាល់សប្ដាហ៍ ឬញឹកញាប់ជាងនេះ បើអាចធ្វើបាន ។
តើចង់បានបន្ថែមទៀតទេ ?
-
ជីន ប៊ី ប៊ីងហាំ « I Will Bring the Light of the Gospel into My Home » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៦–៩
-
ឃ្វីនថិន អិល ឃុក « Hearts Knit in Righteousness and Unity » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៨–២១