ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន


« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ( ឆ្នាំ​២០២៣ )

« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន

ជំនាញ

មុនពេល​ឆ្លើយ​នឹង​សំណួរ ឬ​មតិ​របស់​សិស្ស សូម​​ផ្អាក​បន្តិច ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​ពួកគេ​អ្វី​ខ្លះ ? » ឬ « តើ​ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? »

កំណត់​និយមន័យ

នៅពេល​សិស្ស​បញ្ចេញ​មតិ ឬ​សួរ​សំណួរ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖ « ជំនួស​ឲ្យ​ការគិត​ថា ‹ តើ​ខ្ញុំ​នឹង​ប្រាប់​ពួកគេ​អ្វីខ្លះ ? › សូម​ផ្ដោត​លើ ‹ តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វីខ្លះ ? › ហើយ​មិន​គ្រាន់តែ​សួរ​ថា ‹ តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វីខ្លះ​នោះ​ទេ ? › ប៉ុន្ដែ​ថែម​ទាំង​សួរ​ថា ‹ តើ​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? › ផងដែរ » ( « An Evening with Elder David A. Bednar » [ ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។ នៅពេល​គ្រូបង្រៀន​សួរ​សំណួរ​ថា « តើ​ខ្ញុំ​អាច​សួរ​ពួកគេ​អ្វី​ខ្លះ ? » នោះ​គ្រូបង្រៀន​អាច​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ទទួល​ព័ត៌មាន​ច្រើន ដើម្បី​ស្គាល់​សិស្ស​កាន់តែ​ច្បាស់ ឬ​ដឹង​អំពី​របៀប​ដើម្បី​ស្វែងរក និង​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន ។

នៅពេល​គ្រូបង្រៀន​សួរ​សំណួរ​ថា « តើ​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ឲ្យធ្វើ​អ្វី​ខ្លះ ? » នោះ​គ្រូបង្រៀន​អាច​ភ្ជាប់​ជាមួយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹងអំ​ពី​ការអញ្ជើញ​អ្វី​ខ្លះ​ដែល​ត្រូវ​អញ្ជើញ ហើយ​សិស្ស​អាច​ពិចារណា​កាន់តែ​ប្រសើរ​ឡើង អំពី​របៀប​ធ្វើ​តាម​វិវរណៈផ្ទាល់​ខ្លួន ។

គំរូ

សូម​រក​មើល​របៀប​ដែល​គ្រូបង្រៀន​គិត មុនពេល​ឆ្លើយ​តប ៖

  • ពេល​បញ្ចប់​ថ្នាក់រៀន ម៉ារៀ ចាំ​សួរ​គ្រូ​អំពី​របៀប​ដែល​នាង​អាច​ដឹងពី​ភាពខុសគ្នា​រវាង​គំនិត​នាង​ផ្ទាល់ និង​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ។

  • មុនពេល​ខ្ញុំ​ឆ្លើយតប ខ្ញុំ​ផ្អាកបន្តិច ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​អ្វីខ្លះ ដែល​អញ្ជើញ​នាង​ឲ្យ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន ? » និង « តើ​ខ្ញុំ​អាច​អញ្ជើញ​នាង​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​នាង​អាច​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​ឯង ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:18

អនុវត្ត

  • នៅក្នុង​ថ្នាក់ ចាហ្វារី សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​ខ្ញុំ​អាច​ប្រើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​ខ្ញុំ​ជាមួយ​រឿង​ផ្សេង​ទៀត​ក្រៅពី​ការអភ័យទោសបាន​ដែរ​ឬ​ទេ ? »

    ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាកបន្តិច ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

ចំណាំ ៖ ការអនុវត្ត​គឺ​មិនមែន​ជា​ការសួរ​សំណួរ ឬ​មិនមែន​ជា​ការផ្តល់​ការអញ្ជើញ​នោះ​ទេ ។ វា​ជា​ការសូម​ឲ្យ​អ្នក​ផ្អាក​បន្ដិច ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​គាត់ ឬ​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​គាត់​អាច​ភ្ជាប់​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​គាត់ ? »

  • អេននី និយាយ​ថា « ខ្ញុំ​មិន​ធ្លាប់​រៀបការ​ទេ ។ សមាជិក​ក្នុង​គ្រួសារ​ខ្ញុំ​ច្រើន​នាក់​ហើយ​ដែល​បាន​លះលែង​គ្នា ដូច្នេះ​មិន​គួរ​នឹង​រៀបការ​ទេ ។

    ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាកបន្តិច ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

  • នីក សួរ​ថា « តើ​អ្វី​ជា​កិច្ចការ​ដ៏​ល្អបំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​សម្រាប់​បេសកកម្ម ? »

    ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាកបន្តិច ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

ពិភាក្សា ឬ​ជញ្ជឹងគិត

  • ជាទូទៅ តើ​អ្នក​ឆ្លើយ​តប​យ៉ាងដូចម្តេច បន្ទាប់​ពី​បុគ្គលម្នាក់​សួរ​សំណួរ​អ្នក ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការណែនាំ​សិស្ស​ឲ្យ​ស្វែងរក និង​ធ្វើ​តាម​វិវរណៈផ្ទាល់​ខ្លួន ?

រួម​បញ្ចូល

  • ជារៀងរាល់​ថ្ងៃ​នា​សប្តាហ៍​នេះ សូម​ស្រមៃ​គិត​អំពី​សិស្ស​ម្នាក់​ដែល​សួរ​សំណួរ​អ្នក ។ ពីមុន​អ្នក​ឆ្លើយ​តប សូម​និយាយ​ស្ងាត់ៗ​ក្នុង​ចិត្ត​អ្នក​ថា « តើ​ខ្ញុំ​អាច​សួរ ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ដែល​នឹង​ភ្ជាប់​ពួកគេ​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​ពួកគេ ? » បន្ទាប់​មក ពេញ​មួយ​សប្តាហ៍​តែ​ម្តង នៅពេល​សិស្ស​សួរ​សំណួរ​អ្នក ឬ​បញ្ចេញ​មតិ សូម​ផ្អាកបន្តិច ហើយ​គិត​សិន​អំពី​សំណួរ ឬ​ការអញ្ជើញ​អ្វី​ខ្លះ​ដែល​អ្នក​អាច​សួរ​ពួកគេ ជាជាង​អ្វី​ដែល​អ្នក​នឹង​ប្រាប់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ដេវីឌ អេ បែដណា « An Evening with Elder David A. Bednar » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

ជំនាញ

ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដែល​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បំពេញ​តាម​តួនាទី ឬ​មុខងារ​របស់​ទ្រង់ ។

សិស្ស​អង្គុយ​នៅឯ​តុ

កំណត់​និយមន័យ

« ការរស់នៅ​ក្នុង​ពិភពលោក​ដែល​ជារឿយៗ​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ខាង​វិញ្ញាណ នោះ​យើង​ទាំង​អស់គ្នា​ត្រូវការ​ជំនួយ​ដើម្បី​​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ ។ យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដោយ​ពុំ​ដឹង​ថា​ជា​ព្រះវិញ្ញាណ​ផង​ក៏​មាន ។… « អំណោយ​ទាន​ដ៏​មហិមា​បំផុត​មួយ ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ក្នុង​នាមជា​គ្រូបង្រៀន គឺ​ជួយ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​រីកចម្រើន នៅក្នុង​ការស្វែងរក​វិវរណៈផ្ទាល់​ខ្លួន​ពេញ​មួយ​ជីវិត » ( ការបង្រៀន​តាម​របៀប​ព្រះអង្គ​សង្រ្គោះ [ ឆ្នាំ​២០២២ ] បណ្ណាល័យ​ដំណឹងល្អ ) ។ នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​អនុវត្ត​តួនាទី ឬ​មុខងារ​មួយ​របស់​ទ្រង់ នោះ​គ្រូបង្រៀន​អាច​ថ្លែង​ពី​តួនាទី ឬ​មុខងារ​នោះ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ព្រះ​អង្គ​កំពុង​អនុវត្តវា ។ ការណ៍​​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​បន្ទាប់​ពី​សិស្ស​ម្នាក់​បាន​ចែកចាយ​អ្វី​មួយ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​នៅ​គ្រប់​ពេល​វេលា​នៅ​ក្នុង​ថ្នាក់ទាំងមូល​ផង​ដែរ​ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ នៅ​ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​វត្តមាន​នៅ​ក្នុង​ថ្នាក់​រៀន និង​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ ។

តួនាទី និង​មុខងារ​ផ្សេងៗ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​រកឃើញ​នៅក្នុង ៖

  • « បង្រៀន និង​រៀន​សូត្រ​ដោយ​ព្រះ​វិញ្ញាណ » នៅ​ក្នុង « ការ​គ្រប់គ្រង​ថ្នាក់​រៀន » ជំនួយ​បន្ថែម​សម្រាប់​គ្រូបង្រៀន

  • « ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ » ប្រកាស​ដំណឹងល្អ​របស់​យើង ( ឆ្នាំ ២០១៩ ) ទំព័រ ១០១–១១១

គំរូ

  • សិស្ស ៖ « បទគម្ពីរ​នេះ​រំឭក​ខ្ញុំ​អំពី​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​មកពី​ប្រធាន ណិលសុន នៅ​ពេល​ដែល​លោក​បាន​អញ្ជើញ​យើង​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ » ។

  • គ្រូបង្រៀន ៖ « រ៉ូសា អរគុណ​ដែល​បាន​ចែកចាយ​ថា បទគម្ពីរ​នេះ​បាន​រំឭក​ប្អូន​អំពី​ពាក្យ​ដកស្រង់​របស់​ប្រធាន ណិលសុន ។ តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ដើម្បី​នាំ​យក​អ្វីៗ​ទាំងអស់​មក​ក្នុង​ការចងចាំ​​របស់​យើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដែល​ប្អូន​ចងចាំ​ពាក្យ​ដកស្រង់​នោះ » ។

  • បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​បទពិសោធន៍​នៃ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ហើយ បងស្រី ឡូពេស ថ្លែង​ថា « សិស្ស​ទាំងអស់គ្នា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សាក្សី​នៃ​សេចក្ដីពិត ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​សេចក្ដីពិត​ដែល​ទ្រង់​បាន​ធ្វើ​ទីបន្ទាល់​នៅថ្ងៃនេះ​តាមរយៈ​បទពិសោធន៍​របស់​ប្អូន » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

0:44

អនុវត្ត

សូម​ប្រើ​តួនាទី ឬ​មុខងារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​មតិ​របស់​សិស្ស​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ​ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​អាច​និយាយ​ដើម្បី​ស្គាល់​តួនាទី ឬ​មុខងារ ។

តួនាទី ឬ​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

មតិ​របស់​សិស្ស

សេចក្តី​ថ្លែងការណ៍​របស់​គ្រូបង្រៀន

តួនាទី ឬ​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

ទ្រង់​ធ្វើ​ទីបន្ទាល់​ចំពោះ​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កូរិនថូស ទី១ ១២:៣; អេធើរ ១២:៤១ ) ។

មតិ​របស់​សិស្ស

« នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ខ្ញុំ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រោស​អស់​អ្នក​ដែល​ឈោង​ទៅរក​ទ្រង់ » ។

សេចក្តី​ថ្លែងការណ៍​របស់​គ្រូបង្រៀន

តួនាទី ឬ​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

ទ្រង់​លើកស្ទួយ ( លើក​តម្កើង ឬ​ស្អាង​ខាង​វិញ្ញាណ ) ទាំង​គ្រូបង្រៀន និង​សិស្ស ( សូមមើល កូរិនថូស ទី១ ១៤:១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២២–២៣ ) ។

មតិ​របស់​សិស្ស

« ខ្ញុំ​ពិត​ជា​ចូលចិត្ត​អ្វី​ដែល ចច បាន​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ចង់​បន្ថែម​ថា … »

សេចក្តី​ថ្លែងការណ៍​របស់​គ្រូបង្រៀន

តួនាទី ឬ​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

ទ្រង់​ប្រទាន​នូវ « ផល​នៃ​ព្រះ​វិញ្ញាណ » ដែល​រួម​បញ្ចូល​ទាំង​រឿង​ដូចជា សេចក្តី​អំណរ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ត ការអត់ធ្មត់ និង​ភាពទន់ភ្លន់ ( កាឡាទី ៥:២២–២៣ ) ។

មតិ​របស់​សិស្ស

« ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ជាង​មុន​ទៅកាន់​បងស្រី​របស់​ខ្ញុំ » ។

សេចក្តី​ថ្លែងការណ៍​របស់​គ្រូបង្រៀន

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ​ពេល​អ្នក​អនុវត្ត​សេចក្ដី​ថ្លែងការណ៍​នីមួយៗ ?

  • តើ​សេចក្តី​ថ្លែង​ការណ៍​សាមញ្ញ​ទាំងនេះ​អាច​ជួយ​សិស្ស​របស់​យើង​ឲ្យ​យល់ និង​ស្គាល់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ជាមួយ​ពួកគេ​ដោយ​របៀបណា ?

រួម​បញ្ចូល

  • តើ​អ្នក​នឹង​បន្ត​រៀន និងថ្លែង​អំពី​តួនាទី និង​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ដែល​តួនាទី និង​មុខងារ​ទាំងនោះ​មាន​វត្តមាន​នៅ​ក្នុង​ថ្នាក់​រៀន​ដោយ​របៀបណា ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ហ្គែរី អ៊ី ស្ទីវ៉ែនសុន  « How does the Holy Ghost Help You? » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ១១៧–១២០