បង្រៀនដោយព្រះវិញ្ញាណ រៀបចំខ្លួនអ្នកខាងវិញ្ញាណ ។ ប្រើឯកសារ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកកែលម្អការរៀបចំខ្លួនបង្រៀនរបស់អ្នក ។ សួរសំណួរដើម្បីវាយតម្លៃបទពិសោធន៍ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិ និងគោលការណ៍នៅក្នុងមេរៀន ។ តែងតែត្រៀមខ្លួនរួចជាស្រេចជានិច្ច ដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណអំពីសេចក្តីត្រូវការរបស់សិស្ស ។ សួរសំណួរដើម្បីវាយតម្លៃការរៀនសូត្រមុននឹងបន្តមេរៀនទៀត ។ ស្តាប់ និងសង្កេតមើលសិស្សដើម្បីសួរសំណួរតាមដាន ។ បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ បង្កើតការវាយតម្លៃផ្ទាល់ខ្លួនរបស់សិស្សអំពីគោលលទ្ធិ សេចក្តីពិត ឬគោលការណ៍មួយ ។បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ ប្រើតន្ដ្រីពិសិដ្ឋ ។ អញ្ជើញសិស្សឲ្យរកមើលវគ្គ និងឃ្លានានានៅក្នុងតន្ត្រីពិសិដ្ឋដែលភ្ជាប់ជាមួយសេចក្តីពិតដែលពួកគេកំពុងរៀន ។បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន មុនពេលឆ្លើយនឹងសំណួរ ឬមតិរបស់សិស្ស សូមផ្អាកបន្តិច ហើយគិតសិន « តើខ្ញុំអាចសួរពួកគេអ្វីខ្លះ ? » ឬ « តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីខ្លះ ? »ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន ចែកចាយសេចក្តីថ្លែងការណ៍ដែលជួយសិស្សឲ្យស្គាល់ពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញតាមតួនាទី ឬមុខងាររបស់ទ្រង់ ។ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ បង្កើតការបំផុសគំនិតនានាដែលជួយសិស្សឲ្យនិយាយចេញមកនូវអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ ថ្លែងទីបន្ទាល់កាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពលជាងមុនអំពីព្រះយេស៊ូវគ្រីស្ទ ។ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។