ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួលស្គាល់ និង​យល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ ។


« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​យល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ( ឆ្នាំ​២០២៣ )

« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​យល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ បង្រៀន​គោលលទ្ធិ

ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួលស្គាល់ និង​យល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ ។

ជំនាញ

បង្កើត​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់​សិស្ស ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ការយល់​ដឹង និង​សមត្ថភាព​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​ជំនាញ​សិក្សា​ព្រះគម្ពីរ ។

កំណត់​និយមន័យ

ការវាយ​តម្លៃ​ខ្លួនឯង​គឺ​ជា​របៀ​ប​ដ៏​សំខាន់​មួយ​ដែល​សិស្ស​រៀន​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស និង​ទទួល​យក​ភាពជា​ម្ចាស់ការ​នៃ​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ ។ ជារឿយៗ ការឲ្យ​សិស្ស​វាយ​តម្លៃ​ជំនាញ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នឹង​ជួយ​គ្រូបង្រៀន​ឲ្យ​ដឹង​អំពី​ការបង្កើត​ប្រភេទ​បទពិសោធន៍​នៃ​ការរៀនសូត្រ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ការវាយ​តម្លៃ​ទាំង​នេះ​អាច​ធ្វើ​បាន​ច្រើន​ទម្រង់​ដូចជា ការថ្លឹងថ្លែង ឃ្លា​ត្រិះរិះ​ពិចារណា ឬ​ការដាក់​ចំណាត់ថ្នាក់​ខ្លួនឯង ។ ការវាយ​តម្លៃ​ទាំង​នេះ​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​ជួយ​សិស្ស ( ១ ) វាយតម្លៃ​បទពិសោធន៍​ការសិក្សា​ព្រះគម្ពីរ​បច្ចុប្បន្ន​របស់​ពួកគេ ( ២ ) ស្វែងរក​ការកែលម្អ​អ្វីខ្លះ​ដែល​ពួកគេ​ចង់​ធ្វើ និង​បន្ទាប់​មក ( ៣ ) ជ្រើសរើស​ជំនាញ​សិក្សា​មួយ​ដែល​នឹង​ជួយ​នាំ​ទៅរក​លទ្ធផល​ដែល​ចង់​បាន ។

គំរូ

ខាង​ក្រោម​នេះ​គឺ​ជា​គំរូ​នៃ​ការវាយ​តម្លៃ​ខ្លួនឯង​តាម​ប្រភេទ​ផ្សេងៗ​ដែល​ទាក់ទង​ទៅនឹង​ជំនាញ​សិក្សា​ព្រះគម្ពីរ ៖

  • នៅលើ​រង្វាស់​ពី ១ ដល់ ១០ តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ប៉ុនណា​អំពី​ការស្វែងរក​ព្រះគ្រីស្ទ​នៅ​គ្រប់​ជំពូក ?

  • ខ្ញុំ​គិតថា ខ្ញុំ​អាច​នឹង​ពូកែ​រកឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​គ្រប់​ជំពូក ប្រសិនបើ​ខ្ញុំ …

  • ជំនាញ​សិក្សា​មួយ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ​ព្រះគ្រីស្ទ​នៅ​គ្រប់​ជំពូក​គឺ …

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:31

អនុវត្ត

សូម​អភិវឌ្ឍ​ជំនាញ​ស្វ័យ​វាយតម្លៃ​នៃ​ជំនាញ​សិក្សា​ព្រះគម្ពីរ​របស់​សិស្ស រួម​មាន​ទាំង​ធាតុ​បី​ដែល​មាននៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » ។ សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​រំឭក​វា និង​ចែកចាយ​របៀប​ដែល​ពួកគេ​គិត​ថា វា​មាន​ប្រយោជន៍ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុង​រៀន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការជួយ​សិស្ស​ឲ្យ​វាយតម្លៃ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ?

  • តើ​ការជួយ​សិស្ស​ឲ្យ​វាយតម្លៃ​ជំនាញ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អាច​ជួយ​បង្កើន​សមត្ថភាព​របស់​ពួកគេ ដើម្បី​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយនឹង​ព្រះបន្ទូល​របស់​ព្រះ​ដោយ​របៀប​ណា ?

រួម​បញ្ចូល

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការវាយតម្លៃ​ខ្លួនឯង អំពី​ជំនាញ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប្រចាំ​សប្តាហ៍ នៅ​ចន្លោះ​ពីពេល​ឥឡូវ​នេះ​រហូត​ដល់​ចប់​ឆ្នាំសិក្សា ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « Lesson 5: Techniques of Effective Scripture Study » Scripture Study—The Power of the Word Teacher Manual នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • « Daily Scripture Study and Goalss » Inservice Leaders’ Resources

ជំនាញ

ពិចារណា​សំណួរ​វាយតម្លៃ​ដើម្បី​ជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង​ផ្ទាល់ខ្លួន និង​មេរៀន​ដែល​ប្រើ​វត្ថុ​ដោយ​ប្រុងប្រយ័ត្ន ។

ព្រះយេស៊ូវ​កំពុង​កាន់​កាក់

កំណត់​និយមន័យ

អែលឌើរ នែល អិល អាន់ឌើរសិន បាន​ព្រមាន​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ឲ្យ « ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្រើស​របស់​បងប្អូន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង​ផ្ទាល់ខ្លួន និង​មេរៀន​ដែល​ប្រើ​វត្ថុ ។ បើ​ប្រើ​ដោយ​ប្រសិទ្ធភាព នោះ​វា​បន្ថែម​ចំណាប់​អារម្មណ៍ និង​ភាពស៊ី​ជម្រៅ ។ បើ​សង្កត់​ធ្ងន់​ហួស​កម្រិត នោះ​វា​អាច​បង្វែរ​ចេញពី​ការបង្រៀន​របស់​បងប្អូន​បាន ។ វិធីសាស្រ្ត​នេះ​អាច​គ្របដណ្តប់​លើ​សារលិខិត​នេះ​បាន » (« The Power of Jesus Christ and Pure Doctrine » [ សុន្ទរកថា​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា​នៃ​ប្រព័ន្ធអប់រំ​សាសនាចក្រ ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣ ] បណ្ណាល័យ​ដំណឹងល្អ ) ។ គ្រូបង្រៀន​អាច​យកចិត្ត​ទុកដាក់​ធ្វើ​តាម​ការប្រឹក្សា​នេះ ដោយ​ពិចារណា​ពី​សំណួរ​វាយតម្លៃ​ដែល​ជួយ​ពួកគេ​ឲ្យ​កំណត់​នូវ​ជម្រើស​របស់​ពួកគេ​ដោយ​ប្រុងប្រយ័ត្ន ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​សំណួរ​ដែល​អ្នក​អាច​សួរ​ខ្លួនឯង​បាន ៖

  1. តើ​ចំណុចនេះ​បន្ថែម​ចំណាប់​អារម្មណ៍ ឬ​ភាពស៊ីជម្រៅ​ក្នុង​របៀប​មួយ​ដែល​មិន​គ្របដណ្តប់​នូវ​អ្វី​ដែល​កំពុង​បង្រៀន​ឬ​ទេ ?

  2. តើ​ចំណុចនេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​មាតិកា​នៃ​មេរៀន​នេះ​ឬ​ទេ ?

  3. តើ​វា​នឹង​ចំណាយ​ពេល​ច្រើន​ពេក​ឬ​ទេ ?

  4. តើ​វា​ភ្ជាប់​សិស្ស​ក្នុង​ថ្នាក់​ទៅ​នឹង​ព្រះអង្គ​សង្គ្រោះ និង​សារលិខិត ឬ​ក៏​ធ្វើឲ្យ​យើង​ឃ្លាតឆ្ងាយ​ទៅវិញ ?

នៅពេល​គ្រូបង្រៀន​ផ្អាក​បន្តិច​អំឡុង​ពេល​រៀបចំ​មេរៀន ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​មាន​បំណង​ចង់​ប្រើ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង ឬ​មេរៀន​ដែល​ប្រើ​វត្ថុ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ប្រុង​ប្រយ័ត្ន និង​មិន​បែកចេញ​ពី​គោលបំណង​នៃ​សារលិខិត​ទេ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • បងស្រី ត្រយ កំពុង​រៀបចំ​មេរៀន​មួយ​អំពី អាលម៉ា ៥ ។ គាត់​ចង់​ចែកចាយ​មេរៀន​ដែល​ប្រើ​វត្ថុ​មួយ ។ ពេល​ដែល​គាត់​រៀប​គម្រោង​សកម្មភាព និង​ប្រមូល​សម្ភារ​ទាំងនោះ គាត់​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ​នឹង​ភ្ជាប់​សិស្ស​ក្នុង​ថ្នាក់ ទៅ​នឹង​ព្រះអង្គ​សង្រ្គោះ និង​សារលិខិត​របស់​ទ្រង់ ឬ​ក៏​ធ្វើឲ្យ​យើង​ឃ្លាតឆ្ងាយ​ទៅវិញ ? » គាត់​សម្រេច​ចិត្ត​ថា វា​នឹង​ភ្ជាប់​សិស្ស​ទៅ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដាក់​វា​នៅក្នុង​ផែនការ​មេរៀន​របស់​គាត់ ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:3

អនុវត្ត

  • អ្នក​កំពុង​រៀបចំ​បង្រៀន​គោលការណ៍​នៃ​ការអធិស្ឋាន ។ អ្នក​មាន​វីដេអូ​មួយ​ដែល​ផលិត​ដោយ​សាសនាចក្រ​អំពី​ការអធិស្ឋាន​ដែល​អ្នក​ចង់​ចែកចាយ ។ តើ​អ្នក​អាច​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ ដើម្បី​សម្រេច​ចិត្ត​ថា តើ​អ្នក​នឹង​ប្រើ​វីដេអូ​នេះ​ឬ​អត់ ? សូម​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ខាងលើ ឬ​សំណួរ​មួយ​ដែល​ជា​ការសម្រេច​ចិត្ត​របស់​អ្នក​ផ្ទាល់​ថា អ្នក​ចង់​ប្រើ​វីដេអូ​នេះ​ឬ​អត់ ។

  • សម្រាប់​មេរៀន​ក្រោយ សូម​ស្វែងរក​កន្លែង​ដែល​អ្នក​អាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង​ផ្ទាល់ខ្លួន និង​មេរៀន​ដែល​ប្រើ​វត្ថុ ។ តើ​អ្នក​អាច​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ ដើម្បី​សម្រេច​អំពី​អ្វី​ដែល​ត្រូវ​ប្រើ ?

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ឬ​មាន​អារម្មណ៍​ដូចម្តេច នៅពេល​អ្នក​ពិចារណា​អំពី​ជំនាញ​នេះ ?

  • តើ​វា​នឹង​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាងណា​នៅ​ក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ ដើម្បី​ចំណាយ​ពេល​វាយ​តម្លៃ​ការប្រើប្រាស់​របស់​អ្នក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង និង​មេរៀន​ដែល​ប្រើ​វត្ថុ ?

រួម​បញ្ចូល

  • រាល់​ពេល​ដែល​អ្នក​រៀបចំ​មេរៀន សូម​ចំណាយ​ពេល​ដើម្បី​ផ្អាកបន្តិច និង​ពិចារណា​អំពី​គោល​បំណង​របស់​អ្នក​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដំណើររឿង​ផ្ទាល់ខ្លួន និង​មេរៀន​ដែល​ប្រើ​វត្ថុ ។ សូម​មាន​ឆន្ទៈ​ក្នុង​ការផ្លាស់ប្ដូរ និង​សម្រប​ខ្លួន នៅពេល​ព្រះវិញ្ញាណ​ដឹកនាំ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នែល អិល អាន់ឌើរសិន « The Power of Jesus Christ and Pure Doctrine » [ សុន្ទរកថា​ទៅ​កាន់​គ្រូបង្រៀន​សាសនា​នៃ​ប្រព័ន្ធអប់រំ​សាសនាចក្រ ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣ ] បណ្ណាល័យ​ដំណឹងល្អ