ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ ។


« បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ ( ឆ្នាំ​២០២៣ )

« បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ បង្រៀន​គោលលទ្ធិ

បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ ។

ជំនាញ

រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ដែល​មាន​ក្នុង​បទគម្ពីរ​ទៅ​នឹង​អ្វី​ដែល​ពួកព្យាការី​នៅរស់​កំពុង​មាន​ប្រសាសន៍ ។

ប្រធាន រ័សុល អិម ណិលសុន

កំណត់​និយមន័យ

ព្យាការី​ដែល​នៅរស់​ជួយ​យើង​ឲ្យ​យល់ និង​បញ្ជាក់​គោលលទ្ធិ ដើម្បី​យើង​អាច​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្ដីពិត​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ទៅនឹង​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅ​រស់ ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ពួកគេ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​អ្វី​ដែល​បាន​បង្រៀន ។ ជាទូទៅ ការអញ្ជើញ​ទាំងនេះ​អាច​រួមមាន ៖

  • សេចក្តី​ថ្លែងការណ៍​អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន ។

  • ការអញ្ជើញ​ឲ្យ​ស្វែងរក​ការបង្រៀន​របស់​ព្យាការី​សម្រាប់​សេចក្ដីពិត​ដែល​ពាក់ព័ន្ធ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ពិចារណា​អំពី​សេចក្តីពិត​នៅក្នុង​កម្មវិធី​សិក្សា​ដែល​នឹង​ជា​ផ្នែក​មួយ​នៃ​មេរៀន​ក្រោយ ។

  • សូម​រៀបចំ​ការអញ្ជើញ​មួយ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ទៅ​នឹង​ប្រសាសន៍​របស់​ព្យាការីដែល​នៅរស់ ដែល​ពួកគេ​ស្វែងរក​ឃើញ​ដោយ​ខ្លួន​ឯង ។

  • សូម​រៀបចំ​ការអញ្ជើញ​មួយ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ទៅ​នឹង​ប្រសាសន៍​របស់​ព្យាការី​ដែលនៅរស់ នៅក្នុង​សុន្ទរកថា​មួយ​ដែល​អ្នក​បាន​ជ្រើសរើស ។

រួម​បញ្ចូល

  • យ៉ាង​ហោច​ណាស់​មួយ​សប្តាហ៍​ម្តង សូម​រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ដែល​មាន​ក្នុង​បទគម្ពីរ​ទៅ​នឹង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅ​រស់ ។

1:16

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ​អំពី​អំណាច​នៃ​ការភ្ជាប់​សេចក្តីពិត​មកពី​ព្រះគម្ពីរ​ទៅនឹង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅ​រស់ ?

  • តើ​ការធ្វើ​បែបនេះ​នៅក្នុង​ការបង្រៀន​របស់​អ្នក អាច​ជួយ​សិស្ស​ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ក្លាក ជី ហ្គីលប៊ឺត « A Prophet in the Land: Current Prophetic Emphases to Young Adults » ( ការចាក់ផ្សាយ ស.&វ. ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ២៤–២៧

ជំនាញ

បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ទីបន្ទាល់​របស់​អ្នក​ចំពោះ​ព្យាការី នៅពេល​ចែកចាយ​ប្រសាសន៍​របស់​ពួកលោក​នៅក្នុង​ថ្នាក់រៀន ។

បុរស​ម្នាក់​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់រៀន

កំណត់​និយមន័យ

បំណង​ប្រាថ្នា​របស់​សិស្ស​ក្នុងការ​ធ្វើ​តាម​ព្យាការី​របស់​ព្រះ អាច​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​បាន នៅពេល​ពួកគេ​ឃើញ ស្តាប់ឮ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​គ្រូបង្រៀន និង​ទីបន្ទាល់​អំពី​ព្យាការី ។ មុន ឬ​ក្រោយ​ពេល​ចែកចាយ​ប្រសាសន៍​របស់​ព្យាការី​នៅក្នុង​ថ្នាក់ គ្រូបង្រៀន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ឬ​ទីបន្ទាល់​ចំពោះ​ព្យាការី​រូប​នោះ​បាន ។ ការណ៍នេះ​ផ្តល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​អំពី​ប្រសាសន៍ និង​អារម្មណ៍​របស់​គ្រូបង្រៀន​ទៅកាន់​ដួងចិត្ត និង​គំនិត​របស់​សិស្ស ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ពិចារណា​អំពី​ទីបន្ទាល់ និង​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់​អំពី​ព្យាការី ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • នៅពេល​ដែល​បងស្រី អាគេរ៉ូ ត្រៀម​ចែកចាយ​ពាក្យ​ដកស្រង់​មួយ​នៅក្នុង​ថ្នាក់​ដែល​មកពី​ប្រធាន រ័សុល អិម ណិលសុន គាត់​ប្រាប់​សិស្ស​របស់គាត់​ថា « ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ប្អូនៗ​ថា ខ្ញុំ​ស្រឡាញ់​ប្រធាន ណិលសុន ខ្លាំង​ណាស់ ហើយ​ខ្ញុំ​គាំទ្រ​លោក​ជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅ​សព្វថ្ងៃ​នេះ » ។ បន្ទាប់​មក គាត់​សុំ​ឲ្យ​សិស្ស​អាន​ពាក្យ​ដកស្រង់​នោះ​ឲ្យឮៗ ។

  • សិស្ស​ក្នុង​ថ្នាក់​ទើបតែ​អាន នីហ្វៃទី១ ៣:៧ ហើយគ្រូបង្រៀន​មាន​ប្រសាសន៍ថា « នីហ្វៃ​បំផុស​គំនិត​ខ្ញុំ​ឲ្យ ‹ ទៅ ហើយ​ធ្វើ › នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ហើយ​ខ្ញុំ​ស្រឡាញ់​គំរូ​ដ៏​មាន​ឥទ្ធិពល​នៃ​ការគោរព​ប្រតិបត្តិ​របស់​លោក » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:9

អនុវត្ត

សូម​សរសេរ ឬ​ចែកចាយ​ជាមួយ​នរណា​ម្នាក់​អំពី​របៀប​ដែល​អ្នក​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ពួកព្យាការី ឬ​ទីបន្ទាល់​របស់​អ្នក​អំពី​ពួកលោក​​ដូច​ខាង​ក្រោម​នេះ ៖

  • អ្នក​កំពុង​ពិភាក្សា​អំពី ម៉ូសាយ ៣:១៧ ហើយ​អ្នក​ហៀប​នឹង​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន ៖ « តាមរយៈ​អំណោយទាន​មិន​អាច​គណនា​បាន​នៃ​ដង្វាយធួន​ទ្រង់ នោះ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​នៃ​យើង ពុំ​គ្រាន់តែ​សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់ និង​ប្រទាន​ការអភ័យទោស​ដល់​អំពើបាប​យើង​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ត្រៀម​ព្រះកាយ​ដើម្បី​សង្គ្រោះ​យើង​ពី​ទុក្ខព្រួយ និង​ការឈឺចាប់​នៃ​ព្រលឹង​រង​របួស​ផងដែរ » ( « Wounded » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ ៨៥ ) ។

  • សិស្ស​ម្នាក់​ចែកចាយ​ថា បទគម្ពីរ​មួយ​ដែល​នាង​ចូលចិត្ត គឺ​នៅ​ពេល​ដែល​មរមន​និយាយ​ថា « មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ … » ( នីហ្វៃទី៣ ៥:១៣ ) ។

  • អំឡុងពេល​មេរៀន​បន្ទាប់ អ្នក​នឹង​បង្រៀន ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុងរៀន​អ្វីខ្លះ នៅពេល​អ្នក​អនុវត្ត​ជំនាញ​នេះ ?

  • តើ​អ្នក​បាន​ទទួល​ឥទ្ធិពល​យ៉ាងណា​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​នរណា​ម្នាក់​ចំពោះ​ព្យាការី ឬ​ទីបន្ទាល់​អំពី​ពួកព្យាការី​របស់​ព្រះ ?

រួម​បញ្ចូល

  • សូម​រៀប​គម្រោង​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ពួកព្យាការី ទីបន្ទាល់​របស់​អ្នក​អំពី​ពួកលោក ឬ​ទាំងពីរ​រាល់ពេល​ដែលចែកចាយ​ប្រសាសន៍​របស់​ពួកលោកនៅក្នុង​មេរៀន​នាពេលខាងមុខ ។ ចូរ​ប្រៀបធៀប​បទពិសោធន៍​នេះ​ទៅ​នឹង​គ្រា​ផ្សេងទៀត នៅ​ពេល​ដែល​សេចក្ដី​ថ្លែង​ការណ៍​របស់​ព្យាការី​ត្រូវ​បាន​ចែកចាយ​ដោយ​មិនបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ ឬ​ទីបន្ទាល់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • Topics and Questions « Testimony » បណ្ណាល័យ​ដំណឹងល្អ

  • អូលីសេស សូរ៉េស « Prophets Speak by the Power of the Holy Spirit » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ៩៨–៩៩