រូបទី ១ ៖ ទេវតានៃព្រះអម្ចាស់
រូបទី ២ ៖ អ័ប្រាហាំជាប់ចំណងនៅលើអាសនា
រូបទី ៣ ៖ សង្ឃនៃអែលកេណាដែលថ្វាយបង្គំរូបព្រះ ខំយកអ័ប្រាហាំធ្វើជាយញ្ញបូជា
រូបទី ៤ ៖ អាសនាសម្រាប់ធ្វើយញ្ញបូជា ដោយពួកសង្ឃដែលថ្វាយបង្គំរូបព្រះ ឈរពីមុខព្រះទាំងឡាយនៃអែលកេណា លិបណា ម៉ាម៉ាក់រ៉ា កូរ៉ាស និងផារ៉ោន។
រូបទី ៥ ៖ រូបចម្លាក់ព្រះនៃអែលកេណា
រូបទី ៦ ៖ រូបចម្លាក់ព្រះនៃលិបណា
រូបទី ៧ ៖ រូបចម្លាក់ព្រះនៃម៉ាម៉ាក់រ៉ា
រូបទី ៨ ៖ រូបចម្លាក់ព្រះនៃកូរ៉ាស
រូបទី ៩ ៖ រូបចម្លាក់ព្រះនៃផារ៉ោន
រូបទី ១០ ៖ លោកអ័ប្រាហាំនៅស្រុកអេស៊ីព្ទ
រូបទី ១១ ៖ គូសជាតំណាងសសរនៃផ្ទៃមេឃ ដូចដែលបានយល់ដោយពួកសាសន៍អេស៊ីព្ទ
រូបទី ១២ ៖ រ៉ាវគីយ៉ាង មានន័យថា ប្រឡោះ ឬផ្ទៃមេឃខាងលើក្បាលយើង ប៉ុន្តែក្នុងករណីនេះ ដែលទាក់ទងទៅនឹងកម្មវត្ថុនេះ នោះពួកសាសន៍អេស៊ីព្ទឲ្យន័យថា សាវម៉ាវ ជាទីខ្ពស់ ឬផ្ទៃមេឃ ដែលមានន័យដូចគ្នានឹងពាក្យហេព្រើរថា សាវម៉ាយីម។