វត្ថុចម្លងតាមចេញពីគម្ពីរអ័ប្រាហាំ លេខ ៣ ការពន្យល់ រូបទី ១ ៖ លោកអ័ប្រាហាំអង្គុយនៅលើបល្ល័ង្ករបស់ផារ៉ោន ដោយសារសំណូមពររបស់ស្ដេច ដោយមានមកុដនៅលើក្បាលលោក ដែលជាតំណាងបព្វជិតភាព គឺជានិមិត្តរូបអំពីគណៈប្រធាននៅស្ថានសួគ៌ ទាំងមានដំបងពេជ្រនៃសេចក្ដីយុត្តិធម៌ និងសេចក្ដីជំនុំជំរះនៅដៃលោកផង។ រូបទី ២ ៖ ស្ដេចផារ៉ោន ជានាមដែលបានប្រទានឲ្យដោយតួអក្សរនៅខាងលើព្រះសិរសាទ្រង់។ រូបទី ៣ ៖ ជាលោកអ័ប្រាហាំនៅស្រុកអេស៊ីព្ទ ដូចជាបានប្រាប់នៅក្នុងរូបទី ១០ នៃវត្ថុចម្លងតាមលេខទី ១។ រូបទី ៤ ៖ ស្ដេចផារ៉ោន ជាស្ដេចនៃស្រុកអេស៊ីព្ទ ដូចដែលបានសរសេរទុកនៅខាងលើដៃ។ រូបទី ៥ ៖ ស៊ូឡិម ជាខ្ញុំកំដរឯករបស់ស្ដេច ដូចជាតំណាងដោយតួអក្សរនៅខាងលើដៃគាត់។ រូបទី ៦ ៖ អូលិមឡា ជាខ្ញុំបម្រើរបស់ស្ដេច។ លោកអ័ប្រាហាំកំពុងតែអធិប្បាយប្រាប់ពីគោលការណ៍អំពីតារាសាស្ត្រនៅក្នុងវាំងស្ដេច។