រូបទី ១ ៖ កូឡុប ជាការបង្កបង្កើតទីមួយ គឺនៅជិតសេឡេស្ទាល ឬទីលំនៅនៃព្រះជាងគេ។ ជាទីដំបូងក្នុងការគ្រប់គ្រងចុងក្រោយបង្អស់ចំពោះការរាប់ពេលវេលា។ ការរាប់ពេលវេលាស្របតាមពេលវេលានៃសេឡេស្ទាល ជាពេលវេលានៃសេឡេស្ទាល ដែលមានន័យថា មួយថ្ងៃស្មើមួយហត្ថ។ មួយថ្ងៃនៅកូឡុប គឺស្មើនឹងមួយពាន់ឆ្នាំ ស្របតាមការរាប់ពេលវេលានៃផែនដីនេះ ដែលត្រូវបានហៅដោយពួកសាសន៍អេស៊ីព្ទថា យ៉ា-អូ-អេ។
រូបទី ២ ៖ ឈរនៅក្បែរកូឡុប ត្រូវបានហៅដោយពួកសាសន៍អេស៊ីព្ទថា អូលិបលិស ដែលជាការបង្កបង្កើតដ៏មហិមាសម្រាប់គ្រប់គ្រងតមក ដែលនៅជិតសេឡេស្ទាល ឬកន្លែងដែលព្រះទ្រង់គង់នៅ ដោយកាន់នូវកូនសោនៃអំណាច ព្រមទាំងទាក់ទងទៅនឹងភពផ្សេងៗទៀតផង ដូចដែលបានបើកសម្ដែងប្រាប់ពីព្រះដល់អ័ប្រាហាំ ក្នុងកាលលោកបានថ្វាយយញ្ញបូជានៅលើអាសនា ដែលលោកបានសង់ថ្វាយព្រះអម្ចាស់។
រូបទី ៣ ៖ ធ្វើឡើងជាតំណាងព្រះគង់នៅលើបល្ល័ង្កទ្រង់ បំពាក់ដោយព្រះចេស្ដា និងសិទ្ធិអំណាច ជាមួយនឹងមកុដនៃពន្លឺដ៏នៅអស់កល្បជានិច្ចនៅលើព្រះសិរសាទ្រង់ ក៏ជាតំណាងនូវពាក្យសម្គាល់ដ៏ធំទាំងឡាយនៃបព្វជិតភាពបរិសុទ្ធ ដូចដែលបានបើកសម្ដែងប្រាប់ លោកអ័ដាម នៅក្នុងសួនច្បារអេដែន ព្រមទាំងសេត ណូអេ ម៉ិលគីស្សាដែក អ័ប្រាហាំ និងអស់ទាំងពួកអ្នកដែលត្រូវបានបើកសម្ដែងប្រាប់ពីបព្វជិតភាព។
រូបទី ៤ ៖ ជាចម្លើយទាំងឡាយចំពោះពាក្យហេព្រើរថា រ៉ាវគីយ៉ាង គឺមានន័យថា ប្រឡោះ ឬផ្ទៃមេឃ ហើយជារូបដែលបានរាប់ទុកនៅក្នុងភាសាអេស៊ីព្ទ មានន័យថា មួយពាន់ ជាចម្លើយចំពោះន័យអំពីពេលវេលានៅអូលិបលិស ដែលស្មើនឹងកូឡុប ចំពោះការវិលរបស់វា និងការរៀបរាប់ពេលវេលានៅទីនោះ។
រូបទី ៖ បានហៅក្នុងភាសាអេស៊ីព្ទថា អេនិស-កូ-អូន-ដូស នេះគឺជាភពមួយដែលត្រួតត្រា ហើយដែលហៅដោយពួកអេស៊ីព្ទថា ជាព្រះអាទិត្យ ហើយដើម្បីសុំពន្លឺខ្លួនពីកូឡុប តាមរយៈវត្ថុ កា-អេ-វ័នរ៉ាស ដែលជាកូនសោធំ ឬក៏ម្យ៉ាងទៀត គឺជាអំណាចត្រួតត្រា ដែលត្រួតត្រាភព ឬតារា១៥ដួង ដែលនៅនឹងន ដូចជា ផ្លូអេសេ ឬព្រះចន្ទ ផែនដី និងព្រះអាទិត្យផង នៅក្នុងការវិលរបស់ដួងទាំងនេះរាល់ឆ្នាំ។ ភពនេះទទួលអំណាចរបស់ខ្លួនតាមរយៈវត្ថុ គ្លី-ផ្លូ-អ៊ិស-អេស ឬ ហា-កូ-កាវ-ប៊ីម រីឯតារាទាំងឡាយដែលតំណាងដោយលេខ ២២ និង លេខ ២៣ នោះទទួលពន្លឺរបស់ខ្លួនពីការវិលនៃកូឡុប។
រូបទី ៦ ៖ ជាតំណាងផែនដីនេះ តាមទិសទាំងបួន។
រូបទី ៧ ៖ ជាតំណាងព្រះគង់នៅលើបល្ល័ង្កទ្រង់ ដោយបើកសម្ដែងតាមផ្ទៃមេឃប្រាប់ពីពាក្យសម្គាល់ទាំងឡាយនៃបព្វជិតភាព ដូចជាសម្គាល់ពីព្រះវិញ្ញាណបរិសុទ្ធដល់លោកអ័ប្រាហាំ ក្នុងរូបដូចជាព្រាបស។
រូបទី ៨ ៖ មានការនិពន្ធទាំងឡាយ ដែលពុំអាចបើកសម្ដែងប្រាប់ដល់ពិភពលោកបានឡើយ ប៉ុន្តែសម្រាប់មាននៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះ។
រូបទី ៩ ៖ ពុំចាំបាច់បើកសម្ដែងប្រាប់នៅពេលបច្ចុប្បន្ននេះទេ។
រូបទី ១០ ៖ ក៏ដូច្នោះដែរ។
រូបទី ១១ ៖ ក៏ដូច្នោះដែរ។ បើសិនជាពិភពលោកអាចរកឃើញន័យនៃលេខទាំងនេះ ក៏សូមធ្វើទៅចុះ។ អាម៉ែន។
រូបទី ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩, ២០, និង ២១ នោះនឹងត្រូវបានប្រទាននៅពេលកំណត់នៃព្រះអម្ចាស់។
ការបកប្រែខាងលើនេះត្រូវបានធ្វើឡើង តាមតែដែលយើងមានសិទ្ធិបកប្រែនៅពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។