People mingling after a Christmas worship service

សូម​ស្វាគមន៍​លោក​អ្នក​គ្រប់គ្នា !

ស្វែងរក​សាសនាចក្រ​របស់​យើង​នៅក្នុង​តំបន់​របស់​លោកអ្នក ។

ប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ជាមួយគ្នា

ប្រារព្ធ​អំណរ​នៃ​ការប្រសូត​របស់​ព្រះ​យេស៊ូវ​ដោយ​ការចូលរួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ​នាអំឡុង​រដូវកាល​ឈប់សម្រាក​នេះ ។ នៅឯ​ព្រះវិហារ លោកអ្នក​អាច​ទទួល​អារម្មណ៍​នៃ​ការបំផុសគំនិត និង​សេចក្តី​សុខសាន្ត​ដោយ​មាន​វត្តមាន​របស់​មិត្តភក្តិ អ្នក​ជិតខាង និង​ក្រុមគ្រួសារ​នៅ​ជាមួយ ។ អញ្ជើញ​ដល់​លោក​អ្នក​គ្រប់គ្នា ! លោកអ្នក​អាច​នាំ​នរណា​មក​ជាមួយ​ក៏​បាន​ដែរ ។

A family speak with a friend in a chapel

គន្លឹះ ៥ យ៉ាង​សម្រាប់​ការនាំ​ឲ្យ​មាន​បទពិសោធន៍​ដ៏​ពិសេស​នៅក្នុង​ព្រះវិហារ

Woman greet each other during church while learning about the gospel of Jesus Christ
១. ណែនាំ​ខ្លួន​របស់​លោកអ្នក​ឲ្យ​គេ​ស្គាល់

សមាជិក​នៃ​សាសនាចក្រ​នឹង​ស្វាគមន៍​ដល់​លោក​អ្នក​ឲ្យ​ចូលរួម​នៅក្នុង​ក្រុម​ជំនុំ និង​ជួយ​លោក​អ្នក​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ ។ សូម​កុំ​ស្ទាក់ស្ទើរ​ដើម្បី​ណែនាំ​ខ្លួន​របស់​លោកអ្នក​ទៅកាន់​អ្នកដទៃ ហើយ​សូម​ឲ្យ​សមាជិក​យើង​ជួយ បើ​លោកអ្នក​មាន​សំណួរ​អ្វីនោះ ។ សមាជិក​យើង​នឹង​រីករាយ​រង់ចាំ​ជួយ​លោកអ្នក !

A man sits on a church pew singing hymns with the congregation
២. ដឹង​ទុកមុន​នូវ​អ្វី​ដែល​ត្រូវ​កើតឡើង

ជាទូទៅ កម្មវិធី​ថា្វយបង្គំ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​មាន​រយៈពេល​មួយ​ម៉ោង ។ កម្មវិធី​នេះ​ជា​ញឹកញាប់​មាន​ជា​បទចម្រៀង ការអធិស្ឋាន និង​ទេសនកថា ( ដែល​ហៅថា « សុន្ទរកថា » ) ដែល​បាន​ថ្លែង​ដោយ​សមាជិក​នៃ​ក្រុមជំនុំ ។ នៅក្នុង​កម្មវិធីនេះ សមាជិក​នៃ​សាសនាចក្រ​នឹង​មាន​ឱកាស​ដើម្បី​រំឭក​ដល់​ព្រះ​យេស៊ូវ ដោយ​ការទទួលទាន​សាក្រាម៉ង់ ។ 

A family leaving church together after learning more about the gospel of Jesus Christ
៣. ស្លៀកសម្លៀកបំពាក់​ដែល​លោកអ្នក​ពេញចិត្ត

លោក​អ្នក​អាច​អញ្ជើញ​មក​ដោយ​ស្លៀក​សម្លៀក​បំពាក់​អ្វី​ដែល​លោក​អ្នក​ពេញចិត្ត។ បុរសភាគ​ច្រើន​ពាក់​អាវធំ ឬ​អាវ​ក-ឌុប និង​ពាក់​ក្រវ៉ាត់ក ហើយ​ជា​ធម្មតា​ស្រីៗ​ពាក់​រ៉ូប ឬ​សំពត់ ។ ជាទូទៅ កុមារៗ​ក៏​ស្លៀកពាក់​សមរម្យ​ដែរ ។ ការស្លៀកពាក់​ស្អាតបាត ជួយ​យើង​ឲ្យ​កាន់តែ​មាន​ផ្នត់គំនិត​នៃ​គារវភាព ហើយ​រៀបចំ​យើង​ឲ្យ​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។ 

A priesthood holder prepares the sacrament for members of a church congregation
៤. រៀន​អំពី​ពិធី​សាក្រាម៉ង់ ( ស្រដៀង​នឹង​ពិធី​សេចក្តី​រួមគ្នា )

ជារៀងរាល់​សប្តាហ៍ យើង​ប្រសិទ្ធពរ​នំបុ័ង និង​ទឹក ហើយ​បាន​ផ្តល់​ឲ្យ​ក្រុមជំនុំ​ដើម្បី​ទុក​ជានិមិត្តរូប​រំឭក​ដល់​ពលិកម្ម​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ។ ទោះជាយ៉ាងណា​ក្តី ការចូលរួម​ក្នុង​ពិធី​នេះ​មិន​តម្រូវ​នោះទេ ។ ប្រសិនបើ​លោកអ្នក​មិន​ចង់​ទទួលទាន​សាក្រាម៉ង់​ទេ នោះ​លោកអ្នក​អាច​ហុច​ថាស​នោះ​ទៅ​អ្នក​ដែល​អង្គុយ​ជិត​បាន ។ 

Women sing together in a congregation of church members
៥. សូម​កុំ​ស្ទាក់ស្ទើរ​នឹង​ទាក់ទង​មក​កាន់​យើងខ្ញុំ

លោក​អ្នក​ពុំចាំបាច់​មាន​លិខិត​អញ្ជើញ​ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ថ្វាយបង្គំ​របស់​ព្រះវិហារ​នោះទេ ។ ប៉ុន្តែ​បើសិន​ជាលោក​អ្នក​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ការ​មក​ចូលរួម​នេះ នោះ​លោកអ្នក​អាច​ទំនាក់ទំនង​ទៅកាន់​ក្រុមជំនុំ​ទុកជាមុន​បាន ។ ពួកគេ​អាច​ជួយ​រក​មិត្តភក្តិ​ឲ្យ​អង្គុយ​នៅជិត និង​ធានា​ថា​លោកអ្នក​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ពេល​លោក​អ្នក​អញ្ជើញ​មកចូលរួម ។ សូម​ចុច​ ​នៅទីនេះ ដើម្បី​ស្វែងរក​ព័ត៌មាន​ទំនាក់ទំនង​ពី​ព្រះវិហារ​នៅក្នុង​មូលដ្ឋាន​របស់​លោកអ្នក ។ 

របៀប​ដើម្បី​បំភ្លឺ​ពិភពលោក​បន្ថែម​ទៀត