មានពរហើយអស់អ្នកដែលផ្សះផ្សាគេ
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០២១
ថ្ងៃអាទីត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១
ជាថ្មីម្ដងទៀត គណៈប្រធានទីមួយជាទីស្រឡាញ់របស់យើងបានអញ្ជើញយើងឲ្យមកជួបជុំគ្នា កាលយើងចាប់ផ្ដើមប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់របស់យើង ។ ខណៈដែលប្រពៃណី និងទំនៀមទម្លាប់របស់យើងនៅក្នុងប្រជាជាតិនានាមានភាពខុសៗគ្នា ហើយយើងទាំងអស់គ្នាមានអំណរគុណ និងមានពរដោយបានរួបរួមគ្នា—ថ្វាយបង្គំព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទតែមួយអង្គរបស់យើង និងការអបអរសាទរចំពោះការប្រសូតរបស់ទ្រង់កាលពីពីរពាន់ឆ្នាំកន្លងទៅ ។
ប្រពៃណីមួយដែលគ្រួសារបាសាតចូលចិត្ត ក៏ដូចជាបងប្អូនជាច្រើនចូលចិត្តដែរ គឺកាសម្ដែងអំពីដំណើររឿងនៃការប្រសូត ។ ចំពោះយើងការអានដំណើររឿងរបស់អេសាយ លូកា ម៉ាថាយ នីហ្វៃ និងមរមន អមដោយទំនុកតម្កើងពិធីបុណ្យគ្រីស្ទម៉ាស់ និងការសម្ដែងដែលមានតួអង្គ ម៉ារា យ៉ូសែប និងព្រះឱរសយេស៊ូវ គឺជារឿងដ៏បំផុសគំនិត និងខាងវិញ្ញាណ—ប៉ុន្តែវាពុំមែនបែបនោះជានិច្ចឡើយ ។
ដូចជាឧទាហរណ៍មួយ នៅល្ងាចមុនថ្ងៃបុណ្យគ្រីស្ទម៉ាស់មួយ ក្នុងការសម្តែង ហ្វូងកូនចៀមតូចៗ ដែលទើបតែចេះដើររបស់យើង ភ្លាមៗបានស្រែកយំឡើង ។ សម្រែកយំដ៏ទ្រហឹងរបស់ពួកគេបានធ្វើឲ្យពួកអ្នកគង្វាល និងពួកទេវតា ហើយសូម្បីតែទារកដែលរុំនឹងក្រណាត់ក៏យំផងដែរ ។ ឆ្នាំបន្ទាប់ពីនោះ យើងលែងមានហ្វូងចៀមទៀត ។ គ្មាននរណាម្នាក់ហានដើរតួជាសត្វចៀមទៀតទេ ព្រោះភ័យខ្លាចថា ចៀមជាដើមហេតុដែលនាំឲ្យមានការស្រែកយំដ៏ទ្រហឹងនោះ ។ នៅឆ្នាំផ្សេងទៀត ដាវកាំរស្មីក្លាយជារំពាត់របស់ពួកអ្នកគង្វាល ហើយនៅឆ្នាំមួយទៀត ដោយព្រោះគេទទួចចង់ស្លៀកឯកសណ្ឋានជាដាយណូស័រ និង ត្រីផ្សោតមកពីបុណ្យហាឡូវីនជំនួសវិញ នោះគ្មានអ្នកស្ម័គ្រចិត្តសម្តែងជាហោរោ ឬទេវតាឡើយ ធ្លាក់ចេញពីស្នូកដែលគ្មានលំនឹងនិងដ៏ខ្ពស់របស់គាត់ ហើយត្រូវចាប់ជាប់ភ្លាមៗមុនពេលធ្លាក់ដល់កម្រាលឥដ្ឋតែបន្តិចប៉ុណ្ណោះ ។ ខ្ញុំបានទទួលគុណសម្បត្តិ ទោះបី តាមពិតទៅខ្ញុំជាអ្នកដែលបានធ្វើឲ្យគាត់ ធ្លាក់ក៏ដោយ ។
យប់ដ៏សុខសាន្ត ? ស្ងប់ស្ងាត់ឈឹង ? ការសម្ដែងរបស់យើងគួរតែហៅថា« ភាពចលាចលនៅក្នុងស្នូក » ។ ខ្ញុំសូមសារភាពថា ពេលបុណ្យគ្រីស្ទម៉ាស់មកដល់ ជារឿយៗ ខ្ញុំងឿងឆ្ងល់ថា តើប្រហែលជាយើងគួរតែសាកល្បងប្រពៃណីបុណ្យគ្រីស្ទម៉ាស់ដែលពិតជា អញ្ជើញនូវសេចក្តីសុខសាន្តដែរឬទេ ?
សេចក្ដីសុខសាន្ត—គឺជាស្ថានភាពផ្អែមល្ហែម និងពេញដោយសេចក្ដីសង្ឃឹមដែលយើងគ្រប់រូបចង់បានជានិច្ចកាល មិនគ្រាន់តែនៅបុណ្យគ្រីស្ទម៉ាស់ប៉ុណ្ណោះទេ ។ នៅក្នុងពិភពលោកសព្វថ្ងៃ ទោះជាយ៉ាងណាក៏ដោយ វាមើលទៅហាក់ដូចថា សេចក្តីសុខសាន្តកាន់តែពិបាកទៅៗក្នុងការស្វែរក ។ ខណៈកំពុងសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា នៅឆ្នាំនេះ ខ្ញុំត្រូវបានរឮកពីវិវរណៈមួយដែលរៀបរាប់អំពីជំនាន់របស់យើង ៖
« ហើយនៅថ្ងៃនោះ …ផែនដីទាំងមូលនឹងនៅក្នុងស្ថានភាពចលាចល ហើយមនុស្សលោកនឹងស្រយុតចិត្ត » ។ ១
នៅក្នុងស្ថានភាពចលាចលនៅលើផែនដីសព្វថ្ងៃ សេចក្តីសុខសាន្តដ៏អស្ចារ្យនេះដែលមនុស្សគ្រប់គ្នាចង់បាន តើអាចរកឃើញនៅទីណាបាន ?
ប្រធាន រ័សុលអិម ណិលសុន បានប្រកាសថា ៖
« ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាអ្វីដែលត្រូវការចាំបាច់សម្រាប់ពិភពលោកដ៏ភាន់ច្រឡំ ទាស់ទែង និងនឿយហត់នេះ ។
« កូនចៅរបស់ព្រះម្នាក់ៗសមនឹងមានឱកាសស្ដាប់ ហើយទទួលយកសារលិខិតនៃការព្យាបាល និងការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ « គ្មានសារលិខិតណាផ្សេងទៀតដែលសំខាន់ជាងសុភមង្គលរបស់យើងឡើយ—ទាំងពេលនេះ និងពេលអនាគត ។ ២
សារលិខិតនៃការស្ដារឡើងវិញ គឺជា សារលិខិតនៃបុណ្យគ្រីស្ទម៉ាស់ ។ ពន្លឺផ្កាយដែលបានដឹកនាំពួកអ្នកគង្វាលចៀមទៅរកព្រះឱរសដែលគង់នៅក្នុងស្នូកប្រៀបបាននឹងបង្គោលភ្លើងដែលចុះមកបន្តិចម្ដងៗរហូតមកដល់យ៉ូសែប—ដែលពន្លឺទាំងពីរនេះនាំមកនូវដំណឹងល្អនៃអំណរដ៏អស្ចារ្យដោយប្រកាសប្រាប់ដល់ពិភពលោកអំពីព្រះគ្រីស្ទ ។
សារលិខិតរបស់អេសាយទៅកាន់ពិភពលោកដ៏រំជើបរំជួលនេះបន្តថា « ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះហើយគេនឹងហៅព្រះនាមទ្រង់ថាព្រះដ៏ជួយ គំនិតយ៉ាងអស្ចារ្យព្រះដ៏មានព្រះចេស្តាព្រះវបិតាដ៏គង់នៅអស់កល្បនិងជាម្ចាស់នៃមេត្រីភាព »។ ៣
អែលឌើរ ឃ្វីនថិន អិល ឃុក បានបង្រៀនថា « ព្រះបរមងារជាទីស្រឡាញ់មួយរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃយើង ជាព្រះយេស៊ូវគ្រីស្ទ គឺ ‹ ម្ចាស់នៃមេត្រីភាព › ។ [ អេសាយ ៩:៦ ] ។ … នគររបស់ទ្រង់នឹងស្ថាបនាឡើង ដោយមានទាំងសេចក្តីសុខសាន្ដ និងសេចក្ដីស្រឡាញ់ » ។ ៤
កាលដែលយើងអានពាក្យពេចន៍ដែលមាននៅក្នុង លូកា នាឆ្នាំនេះ ខ្ញុំសង្ឃឹមថាបងប្អូននឹងពិចារណាពាក្យពេចន៍នេះ« ពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ » នៅពេលលោកថ្លែងថា « សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ » ។ ៥ ខ្ញុំបានសញ្ជឹងគិតពីពាក្យពេចន៍ទាំងនេះ ហើយគិតថា ពាក្យពេចន៍ទាំងនេះអាចនឹងត្រឹមត្រូវសម្រាប់យើងដែលជាសេចក្តីប្រកាសថា « ឥឡូវនេះនៅលើផែនដីមានសេចក្តីសុខសាន្ត » ។ ពួកគេប្រហែលបានប្រកាសថា« សេចក្តីសុខសាន្តបានកើតឡើងហើយ » ។ ដ្បិត ជាការពិតណាស់ នៅល្ងាចនោះនៅក្នុងខ្ទមដ៏រាបទាបនោះ « ម្ចាស់នៃមេត្រីភាព » បានយាងមកផែនដី ។
នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ដំបូងនោះ ទេវតាប្រកាសថា ភាពសុខសាន្តបានមកដល់ហើយ ។ នៅចំពោះមុខពួកគេ យ៉ាកុប បានប្រកាសថា « យើងបានដឹងអំពីព្រះគ្រីស្ទ ហើយយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ជាច្រើនរយឆ្នាំមុនទ្រង់យាងមកម្ល៉េះ ហើយមិនត្រឹមតែខ្លួនយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ ប៉ុណ្ណោះទេ គឺអស់ទាំងពួកព្យាការីដ៏បរិសុទ្ធក៏បានសង្ឃឹមមុនយើងមកដែរ » ។ ៦
ជាថ្មីម្តងទៀត អេសាយ បានព្យាករណ៍ថា ឥឡូវនេះ នៅសម័យ របស់យើង កាលដែលលោកបានសរសេរថា « អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ [ ឬពួកគេ ] ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្តីមេត្រី » ។ ៧
ដូច្នេះ តើនរណាជាបុគ្គលដ៏ស្រស់ស្អាតទាំងនេះដែលប្រកាសពីមេត្រីភាព ? ព្រះអង្គសង្គ្រោះក៏បានប្រកាសទៅកាន់ពួកសិស្សរបស់ទ្រង់ ទាំងនៅ កាលីឡេ និងដែនដីបរិបូរថា « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ » ។ ៨
បន្ថែមពីលើនេះ ស្តេច បេន យ៉ាមីន បានបង្រៀនថា « ហើយឥឡូវនេះ មកពីសេចក្តីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថាជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និង ជាបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានអ្នកខាងវិញ្ញាណ ហើយដ្បិតអ្នករាល់គ្នាបាននិយាយថា ចិត្តរបស់អ្នកបានផ្លាស់ប្តូរតាមរយៈសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នោះហើយ អ្នករាល់គ្នា បានកើតមកពីទ្រង់ ហើយបានក្លាយទៅជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ដែរ » ។ ៩
បងប្អូន និងខ្ញុំគឺជាកូនចៅនៃសេចក្តីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ យើងម្នាក់ៗគឺជាកូនចៅរបស់ទ្រង់ ។ សូមចងចាំថា ទ្រង់បានប្រកាសថា អ្នកដែលផ្សះផ្សាគេ ត្រូវបានហៅថាកូនចៅនៃព្រះ ។ ហេតុដូច្នេះហើយ យើង—ដែលជាកូនចៅនៃព្រះ—គឺត្រូវធ្វើជាអ្នកផ្សះផ្សាគេ ។ នេះគឺជាកាតព្វកិច្ចនៃសេចក្តីសញ្ញារបស់យើង ស់យើង សូម្បីតែនៅទូទាំងពិភពលោក ដោយចិត្តសប្បុរសរបស់យើង ដោយកិច្ចការល្អរបស់យើង និងដោយពាក្យសម្តីល្អរបស់យើង—ទាំងដោយផ្ទាល់ និងតាមអនឡាញក្តី ។ សូមឲ្យយើងស្មោះត្រង់ « ប្រកាសប្រាប់ពីសេចក្តីមេត្រី » កាលដែលយើងថ្លែងទីបន្ទាល់ពីទ្រង់ទាំងជាពាក្យសម្តី និង ទង្វើ ។
ជាថ្មីម្តងទៀត យើងអានចេញពី លូកាថា ៖
« កាលពួកទេវតាបានឃ្លាតចេញហោះទៅ ស្ថានសួគ៌វិញហើយនោះពួកអ្នកគង្វាលនិយាយ គ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែល បានកើតមកនោះដែលព្រះអម្ចាស់បានប្រាប់ ឲ្យយើងដឹង ។
« គេក៏ទៅជាប្រញាប់ឃើញម៉ារានិងយ៉ូសែប នៅទីនោះព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង ។
« កាលបានឃើញ ហើយនោះ គេក៏រ៉ាយរ៉ាប់រឿង ពីសេចក្តី ដែលទេវតាបានប្រាប់ពីព្រះឱរស » ។ ១០
ដូចគ្នានេះដែរ « ចូរ យើង ទៅ » ហើយ « ការ ដែលបានកើតឡើងនោះ » គឺសារលិខិតមកពីសេចក្តីមេត្រី « ពីព្រះឱរស » ។ នេះគឺជាសារលិខិតដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនដល់មនុស្សជាទីស្រឡាញ់ និងមិត្តភក្តិរបស់យើង នេះគឺជាសារលិខិតដ៏នៅរស់ដែលពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មចែកចាយ កាលដែលពួកគេបម្រើដូចដែលព្រះអង្គសង្រ្គោះបានធ្វើ ។ នេះគឺជាសារលិខិតដែលយើងប្រកាសកាលដែលយើងស្រឡាញ់ ចែកចាយ និងអញ្ជើញអស់អ្នកដែលនៅជុំវិញយើងឲ្យទទួលទានសេចក្តីសង្ឃឹម និងមេត្រីភាពដែលមាននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ដូច្នេះត្រឡប់មកនិយាយអំពី ប្រពៃណីនៃដំណើររឿង ការប្រសូតឡើងវិញរបស់គ្រួសារ បាសេត ដែលយើងព្យាយាមពុះពាររាល់បុណ្យគ្រីស្ទម៉ាស់—តើហេតុអ្វីបានជាយើងចង់រក្សាប្រពៃណីនេះ ដោយលើកទឹកចិត្តដល់កូនៗ និងចៅៗរបស់យើងឲ្យបង្តើតការសម្តែងឡើងវិញសម្រាប់យើងនូវរាត្រីដ៏ស្រស់បំព្រងក្នុងរាត្រីដ៏ពិសេសនេះ នៅពេលទេវតាមកប្រកាសពីដំណឹងល្អដ៏រីករាយនេះ ?
ហើយចម្លើយសាមញ្ញ និងរីករាយបំផុតនោះគឺថា « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សព្វផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដែលកូនចៅរបស់យើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។ ១១
មែនហើយ យើងឃើញថាផែនដីទាំងមូលគឺស្ថិតនៅក្នុងស្ថានភាពចលាចល ហើយមនុស្សលោកនឹងស្រយុតចិត្ត ។ ទោះជាមានឧបសគ្គយ៉ាងណាក្តី នៅចំពោះមុខការប្រឆាំង និងកណ្តាលភាពចលាចល សូមឲ្យយើងខិតខំក្នុងការប្រកាសពីមេត្រីភាព នារដូវកាលនេះ និងជារៀងរហូតតទៅ កាលយើងរៀបចំខ្លួនយើង និងនៅជុំវិញខ្លួនយើងសម្រាប់ការយាងមកដ៏អស្ចារ្យនៃម្ចាស់នៃមេត្រីភាព ដែលជាព្រះអម្ចាស់ ព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងឡើងវិញពីប្រសាសន៍របស់ប្រធាន ណិលសុន ថា « កូនចៅរបស់ព្រះម្នាក់ៗសមនឹងមានឱកាសស្ដាប់ ហើយទទួលយកសារលិខិតនៃការព្យាបាល និងការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ » ។
សូមឲ្យយើងធ្វើជាអ្នកផ្សះផ្សាគេ កាលដែលយើងប្រារព្ធពិធីអបអរសាទរសម្រាប់ការប្រសូត ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើងនៅក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ និងរហូតតទៅ ។ នៅក្នុងការអធិស្ឋានរបស់ខ្ញុំនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕