អំណោយដែលមិនសូវស្ដែងឲ្យឃើញ
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០២១
ថ្ងៃអាទិត្យ ទី ៥ ខែ ធ្នូ ឆ្នាំ២០២១
សេចក្ដីផ្ដើម
កាលខ្ញុំនៅក្មេង ចំណុចសំខាន់នៃបុណ្យគ្រីស្ទម៉ាស់ គឺបានលោកយាយលោកតាឡងហ្គ្រេនមកលេងផ្ទះ ។ ជារៀងរាល់ឆ្នាំ ពួកគាត់បានបើកឡានចាស់របស់គាត់ដ៏ឆ្ងាយមកលេង ។ ពួកយើងស្រឡាញ់ពួកគាត់ ហើយពួកយើងចូលចិត្តនំផេនខេករសជាតិស៊ុយអ៊ែតរបស់លោកយាយ—ដែលចំអិនជាមួយនឹងក្រែមរសជាតិជូរ ស្រស់ៗ ដែលគាត់បានយកមកពីកសិករនៅស្រុកកំណើតរបស់គាត់ ។ គាត់បានឈរនៅចង្ក្រានជាច្រើនម៉ោង ដើម្បីចំអិននំផេនខេក រហូតទាល់ពួកយើងហល់ហូបលែងកើតទៀត ។ ឥឡូវនេះ កូនចៅពីរជំនាន់ទៀតបានធំឡើងហូបនំផេនខេករសជាតិស៊ុយអែតទាំងនោះ។ ហើយគ្រប់ពេលដែលពួកយើងចំអិននំនេះ ពួកយើងតែងនឹកឃើញដល់លោកយាយឡងហ្គ្រេន និងអំណោយនៃក្តីស្រឡាញ់របស់គាត់ ។
អំណោយដ៏អស្ចារ្យមួយចំនួនគឺជាអំណោយនៃពេលវេលា និងទេពកោសល្យរបស់យើង ។ ខ្ញុំជឿថាអំណោយបែបនោះគឺជាអំណោយដ៏បរិសុទ្ធ ។
អំណោយ
នេះគឺជារដូវកាលនៃការទន្ទឹងរង់ចាំចំពោះអំណោយថ្មីៗ ។ ប៉ុន្តែនាយប់នេះ សូមផ្អាកបន្តិចសិន ដើម្បីពិចារណាពីអំណោយដែលបងប្អូនបានទទួលរួចមកហើយ—ហើយតើនរណាបានផ្តល់ឲ្យដល់បងប្អូននិងហេតុអ្វី ។
ព្រះបានប្រទាន អំណោយដល់យើងម្នាក់ៗ ។ បងប្អូនប្រហែលជាមិនមានអារម្មណ៍ថា បានអំណោយនោះទេ ប៉ុន្តែបងប្អូនមានអំណោយទានខាងវិញ្ញាណពីព្រះ ដើម្បីបងប្អូនអាចផ្តល់ពរដល់អ្នកដទៃ ហើយអាចខិតកាន់តែជិតទ្រង់ ។ ១
តើអំណោយទានអ្វីខ្លះដែលព្រះបានប្រទានដល់បងប្អូន ?
និយាយតាមត្រង់ទៅ ខ្ញុំមិនដែលបានមើលឃើញខ្លួនឯងថាជាមនុស្សដែលមានអំណោយទាននោះទេ ្បករ ឬគណិតវិទូ ឬដូចអ្នកនេះ… ឬដូចអ្នកនោះ នោះទេ… ខ្ញុំគ្រាន់តែជា … មនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ។
ពេលខ្លះខ្ញុំបានមើលឃើញអំណោយទានដ៏អស្ចារ្យរបស់អ្នកដទៃ ហើយមានអារម្មណ៍ថាខ្លួនឯងតូចទាប ។ ប៉ុន្តែខ្ញុំរៀនថា ការប្រៀបធៀបបែបនេះគ្មានប្រយោជន៍ ហើយជារឿងដែលបំផ្លិចបំផ្លាញ ។ អ្វីដែលសំខាន់ជាងនោះ គឺ ខ្ញុំបានមើលឃើញព្រះចេស្តាដ៏ពិសិដ្ឋរបស់ព្រះ ជា « អំណោយដែលមិនសូវស្ដែងឲ្យឃើញ » ហើយអរសប្បាយនឹងការណ៍ទាំងនេះ ដែលជាភស្តុតាងនៃសេចក្តីស្រឡាញ់ និងទំនុកចិត្តរបស់ទ្រង់ ។
អែលឌើរ ម៉ាវីន ជេ អាស្តុន បានបានបង្រៀនថា អំណោយទានខាងវិញ្ញាណរបស់ព្រះ គឺបូករួមនូវអំណោយទាំងនោះ « អំណោយដែលមិនសូវស្ដែងឲ្យឃើញ » រួមមាន« អំណោយទាននៃការសួរ អំណោយទាននៃការចេះស្ដាប់ អំណោយទាននៃការប្រុងស្ដាប់ ដល់សំឡេងតូចរហៀង អំណោយទាននៃការអាចទួញសោក អំណោយទាននៃការចៀសវាងពីការឈ្លោះប្រកែកគ្នា អំណោយទាននៃការព្រមព្រៀងគ្នា អំណោយទាននៃការស្វែងរកអ្វីដែលសុចរិត អំណោយទាននៃការពុំរហ័សនឹងវិនិច្ឆ័យ អំណោយទាននៃការមើលទៅព្រះ ហើយសុំការដឹកនាំ អំណោយទាននៃការធ្វើជាសិស្ស អំណោយទាននៃការមើលថែអ្នកដទៃ អំណោយទាននៃការចេះត្រិះរិះពិចារណា និងអំណោយទាននៃការអធិស្ឋាន » ។ ២
តើបញ្ជីនេះជួយដល់បងប្អូនឲ្យមើលឃើញអំណោយទានរបស់បងប្អូននៅក្នុងពន្លឺថ្មីមួយដែរឬទេ ? វាបានជួយដល់ខ្ញុំ ។
អំណោយទានដ៏ស្ងប់ស្ងាត់ទាំងនេះបានលើកទឹកចិត្តដល់កូនចៅរបស់ព្រះ ក៏ដូចទៅនឹងអំណោយទានដទៃទៀតដែលយើងទទួលស្គាល់ និងអបអរញឹកញាប់ផងដែរ ។ ៣ —ជាអំណោយទានស្ងប់ស្ងាត់ដែលជួយយើងឲ្យសម្រេចគោលបំណងដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង ។ ប៉ុន្តែគួរស្តាយ ពេលខ្លះយើងរារែកចិត្តហើយ អាក់ខានមិនបានថ្លែងអំណរគុណ ឬចែករំលែកអំណោយទានរបស់យើង ដោយភ័យខ្លាចថា វាមិនបានដុសខាត់ ល្អឥតខ្ចោះ ឬស្អាតបាតដូចអ្វីដែលយើងចង់បាន ។
ពេលយើងខកខានមិនបានថ្លែងអំណរគុណចំពោះអំណោយដែលមិនសូវស្ដែងឲ្យឃើញ នោះយើងនឹងបាត់បង់ឱកាសមួយក្នុងការលើកតម្កើងកូនចៅរបស់ទ្រង់ ហើយយើងនឹងបាត់បង់ឱកាសដើម្បីទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះ ។ ៤
សូមចាក់បទចមៀងដែលជាអំណោយរបស់បងប្អូន
ខ្ញុំសូមបង្ហាញអំណោយមួយទៀតដល់បងប្អូន—គឺជាអំណោយពីលោកតា ឡងហ្គ្រេន របស់ខ្ញុំ ។ លោកតាតែងតែចង់លេង វីយូឡុង ជានិច្ច ។ ផ្ទុយទៅវិញវីយូឡុងនេះត្រូវទុកចោលនៅលើធ្នើររបស់គាត់និងមានសុទ្ធតែធូលីដី ហើយត្រូវទុកចោលនៅលើធ្នើររបស់ខ្ញុំអស់រយៈពេលច្រើនឆ្នាំទៀត—មិនដែលបានយកមកលេងឡើយ ។
ប្រៀបធៀបនឹងវីយូឡុងចៅស្រីអាយុប្រាំមួយឆ្នាំរបស់ខ្ញុំឈ្មោះ ស្កាឡេត ។ នាងមានអំណោយដើម្បីចែករំលែកនឹងយើងនារាត្រីនេះ ។
[ នាង លេង វីយូឡុង ]
អរគុណ ស្កាឡេត ។ វាពិរោះណាស់ ! យាយស្រឡាញ់ចៅ ។
អំណោយទានរបស់យើងមកពីព្រះវរបិតាសួគ៌មានន័យថាត្រូវចែករំលែក ។ វីយូឡុង របស់ ស្កាឡេត មិនសូវថ្លៃទេ ហើយយើងអាចរកឃើញកំហុសខ្លះនៅក្នុងការលេងឧបករណ៍ ឬបច្ចេកទេស ប៉ុន្តែដោយសារនាងដាក់បេះដូងក្នុងតន្រ្តីនោះនាងបានផ្តល់អំណោយ និងនាំមកនូវក្តីរីករាយ ។
សូម្បីតែអំណោយដែលមិនសូវស្ដែងឲ្យឃើញក្តី សូមកុំបណ្តោយឲ្យអំណោយដែលព្រះប្រទានដល់បងប្អូនត្រូវទុកចោល ឬ មិនថ្លែងអំណរគុណឡើយ ។ សូមយកអំណោដែលទ្រង់ប្រទានដល់បងប្អូនចេញពីធ្នើរ ។ បើបងប្អូនបានទុកវាចោលដោយការសង្ស័យខ្លួនឯង សូមបោសធូលីដីចេញហើយសាកល្បងប្រើវា ។ សូមថ្វាយដល់ព្រះនិងកូនចៅរបស់ទ្រង់ ។ អំណោយដែលយើងទទួលបានមកពីព្រះវរបិតាសួគ៌របស់យើង គឺតម្រូវឲ្យប្រើប្រាស់និងចែករំលែក ។ អំណោយទាំងអស់របស់បងប្អូនមកពីព្រះ ទោះជាមិនល្អឥតខ្ចោះក្តី ក៏បាននាំមកនូវក្តីអំណរ ហើយនៅពេលថ្វាយដល់ទ្រង់ វាគឺជាទំនុកតម្កើងនៃការសរសើរតម្កើង ។
សូមយកអំណោយទាននៃការស្តាប់ជាមួយនឹងក្តីស្រឡាញ់របស់បងប្អូនទៅសួរសុខទុក្ខមិត្តភក្តិដែលឯកា ។ តើបងប្អូនមានអំណោយទាននៃការជៀសវាងពីការឈ្លោះគ្នាហើយចុះសម្រុងនឹងគ្នាវិញដែរឬទេ? អំណោយទានទាំងនោះមិនធ្លាប់ត្រូវការច្រើនខ្លាំងជាងនេះទេ ។ សូមផ្តល់វាដល់គ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់បងប្អូន ។ សូមប្រាប់ដល់មនុស្សដែលបងប្អូនមិនស្គាល់ថា បងប្អូនស្រឡាញ់ពួកគាត់ ហើយអញ្ជើញពួកគាត់មករួមតុអាហារ ។ បង្រៀនមេរៀនបំផុសគំនិតមួយ ។ សរសេរសារល្អខ្លីៗ ប្អូន ដើម្បីឈោងជួយ និងស្ថាបនាក្រុងស៊ីយ៉ូននិងស្ថាបនាមនុស្សនៅជុំវិញខ្លួនបងប្អូន ។ ព្រះត្រូវការអំណោយទានគ្រប់ប្រភេទទាំងអស់ ។ ទ្រង់បានប្រទានអំណោយទានទាំងនោះដើម្បីលើកតម្កើងបុត្រាបុត្រីរបស់ទ្រង់ ។ សូមកុំបណ្តោយឲ្យភ្លេងក្នុងខ្លួនបងប្អូនមិនបានច្រៀង មិនបានឱប និងមិនបានអភ័យទោសឲ្យគ្នាឡើយ ។
ការទទួលយកអំណោយទានរបស់ទ្រង់
អំឡុងពេលរដូវបុណ្យគ្រីស្ទម៉ាស់ក្នុងឆ្នាំ ១៨៣២ ពួកបរិសុទ្ធនៅជំនាន់មុនបានជួបប្រទះនឹងឧបសគ្គនៃសង្គ្រាមស៊ីវិល និងផ្នែកនយោបាយដ៏អត់ឈប់ឈរ ។ ព្យាការីយ៉ូសែបទើបតែបានព្យាករណ៍អំពីសង្គ្រាមស៊ីវិលមួយ ។ ៥ ឥឡូវវាលែងសប្បាយទៀតហើយ ។
ប៉ុន្តែ នៅថ្ងៃទី ២៧ ខែ ធ្នូ យ៉ូសែបបានទទួលវិវរណៈមួយផ្សេងទៀត—« សារអំពីសេចក្តីសុខសាន្ត »មកពីព្រអម្ចាស់ ។ ៦ នៅគ្រាដ៏លំបាកនេះ ព្រះអម្ចាស់បានរំឭកយ៉ូសែបអំពីអំណោយទានដែលទ្រង់ប្រទានដល់ពួកបរិសុទ្ធរបស់ទ្រង់—អ្វីដែលសំខាន់បំផុត គឺអំណោយទាននៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងក្តីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច ។
វិធីដើម្បីរីករាយក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់គឺការមើលឃើញ និងទទួលអំណោយរបស់ព្រះ ចម្បង និងសំខាន់បំផុតគឺថា « អំណោយទានដែលមិនអាចបៀបផ្ទឹមបាន » ៧ នៃព្រះអង្គសង្គ្រោះ ។ វាក៏ពិតចំពោះរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះផងដែរ ។
នៅក្នុងវិវរណៈព្រះអម្ចាស់បានសួរយ៉ូសែបនូវសំណួរដូចខាងក្រោម ៖
« ដ្បិតតើមានប្រយោជន៍អ្វីដល់មនុស្ស បើសិនជាបានប្រទានអំណោយទានមកលើគេ ហើយគេពុំទទួលយកអំណោយទានសោះ ? មើលចុះ អ្នកនោះពុំត្រេកអរចំពោះអ្វីដែលបានប្រទានដល់គេ ឬ ក៏ត្រេកអរចំពោះម្ចាស់ដែលប្រទានអំណោយទាននោះដែរ » ។ ៨
សេចក្ដីបញ្ចប់
ខ្ញុំសង្ឃឹមថា យើងម្នាក់ៗអាចមើលឃើញ និង ទទួលយកអំណោយដែលព្រះប្រទានដល់យើង—ប៉ុន្តែ ជាពិសេសខ្ញុំសង្ឃឹមថា យើងម្នាក់ៗអាចត្រេកអរក្នុងព្រះ ដែលទ្រង់ជាអ្នកប្រទានអំណោយទាំងនេះ ។
ខ្ញុំមានអំណរគុណចំពោះអំណោយដែលមិនអាចប្រៀបផ្ទឹមបាននៃព្រះរាជបុត្រាទ្រង់—ដែលជាព្រះរាជបុត្រាបានយាងមកកាន់ផែនដីជាទារក ហើយដែលម្តាយវ័យក្មេងបី និងដាក់ក្នុងស្នូក ។ ទារកដែលបានរៀនមួយបន្ទាត់ម្តងៗហើយចម្រើនព្រះជន្មឡើងដោយព្រះគុណថែមលើព្រះគុណរហូតដល់ទ្រង់បានពលីព្រះជន្មរបស់ទ្រង់ជាដង្វាយសម្រាប់អំពើបាបរបស់ខ្ញុំ ។ សម្រាប់អំពើបាបរបស់បងប្អូន ។ សម្រាប់អំពើបាបនៃមនុស្សគ្រប់រូបដែលបានរស់នៅ ហើយនឹងមិនធ្លាប់រស់នៅលើផែនដីនេះ ។
សូមយើងច្រៀងចម្រៀងទំនុកតម្កើងដ៏ជាទីស្រឡាញ់នូវបទ ៖
« អំណរដល់លោក ព្រះបុត្រកើតហើយទទួលស្តេចដ៏ថ្កុំថ្កើង ! » ៩
អំណោយជាព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ហើយដែលមិនអាចកាត់ថ្លៃបាន ថា តើយើងនឹងទទួលយកទ្រង់ដែរឬទេ ? តើយើងនឹងអនុញ្ញាតឲ្យទ្រង់ចូលមកនិងទុកឲ្យទ្រង់ឈ្នះដែរឬទេ ? ហើយតើដោយរបៀបណា ?
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការទទួលយកស្តេចរបស់យើងនិងអំណោយរបស់ទ្រង់និងនាំមកនូវអំណរយ៉ាងពិតប្រាកដ—អំណរដល់ លោក និងអំណរក្នុង ពិភពលោក ។
« អរព្រះគុណដល់ព្រះអង្គដោយព្រោះអំណោយទានទ្រង់[ ដ៏ ]រកថ្លែងពុំបាន » ១០ នៃ ព្រះរាជបុត្រាទ្រង់ក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕