ប្រធាន រ័សុល អិម ណិលសុន – ការផ្លាស់ប្តូរកម្មវិធីសិក្សាថ្នាក់សិក្ខាសាលានិងថ្នាក់វិទ្យាស្ថាន
« ដើមឆ្នាំ ២០២០ វគ្គសិក្សាថ្នាក់សិក្ខាសាលានឹងប្ដូរទៅតាមប្រតិទិនប្រចាំឆ្នាំ ។ ថ្នាក់ទាំងឡាយនឹងសិក្សាបទគម្ពីរដូចគ្នា ដែលបានប្រើប្រាស់សម្រាប់សៀវភៅកម្មវិធីសិក្សា ចូរមកតាមខ្ញុំ ។ ការកែប្រែនេះនឹងពង្រីកមធ្យោបាយទ្រទ្រង់ដល់ការសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ដោយមានការគាំទ្រពីសាសនាចក្រ តាមរយៈការសិក្សារួមគ្នាទាំងនៅតាមគេហដ្ឋាន ថ្នាក់សាលាថ្ងៃអាទិត្យ និងថ្នាក់សិក្ខាសាលា ។
« នៅពេលបងប្អូនពិចារណាអំពីការផ្លាស់ប្ដូរនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអំពីអនាគតរបស់បងប្អូន ។ សក្ដានុពលរបស់បងប្អូនដើម្បីជះឥទ្ធិពលកាន់តែខ្លាំងទៅលើពិភពលោកជាងជំនាន់ណាៗទាំងអស់ គឺអាស្រ័យទាំងស្រុងទៅលើកម្រិតនៃការលះបង់របស់បងប្អូនចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនម្នាក់ៗមានទំនួលខុសត្រូវដើម្បីជួយបង្រៀនដំណឹងល្អរបស់ទ្រង់នៅក្នុងផ្ទះរបស់បងប្អូនដល់អស់អ្នកដែលបងប្អូនរស់នៅជាមួយ ។ ថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននឹងជួយបងប្អូនដើម្បីកែលម្អផ្ទះរបស់បងប្អូនឲ្យក្លាយជាទីពិសិដ្ឋនៃសេចក្ដីជំនឿ—ជាកន្លែងមួយដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបង្រៀន រៀន រស់នៅតាម និងស្រឡាញ់ » ។