ការពិភាក្សាជាក្រុម
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ ២០២២ ជាមួយប្រធាន បាឡឺដ
ថ្ងៃសុក្រ ទី ២១ ខែ មករា ឆ្នាំ ២០២២
ស៊ីស្ទើរ បែកឃី ស្កត ៖សូមស្វាគមន៍មកកាន់ការប្រជុំថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានរបស់យើងនៅថោន ហល ។ ដូចបងប្អូនបានឃើញហើយថា ពួកយើងនៅឆ្ងាយពីគ្នានៅថ្ងៃនេះ អញ្ជឹងយើងអាចដោះម៉ាស់ចេញបាន ។ វាល្អណាស់នៅថ្ងៃនេះដែលពួកយើងបានជួបបងប្អូន ហើយអរគុណសម្រាប់វត្តមានរបស់បងប្អូន ។ ខ្ញុំចង់ប្រាប់ថា ដោយសារបច្ចេកវិទ្យា នោះយើងជួបជុំគ្នាពីគ្រប់តំបន់ខាង ស & វ នៅទូទាំងពិភពលោក ជាមួយយើងនៅថ្ងៃនេះ ម្អិតបន្តិចអំពីការពិភាក្សានៅថ្ងៃនេះបានទេ ?
បងប្រុស អ័ដាម ស្ម៊ីធ ៖បាទខ្ញុំរីករាយណាស់ ។ ដំបូងខ្ញុំសូមប្រាប់ថា ពួកយើងមានអំណរគុណ ដែលយើងអាចនៅជាមួយគ្នានៅថ្ងៃនេះ ។ ពួកយើងស្រឡាញ់ និងអរគុណចំពោះគ្រូថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន អ្នកសម្របសម្រួល ជំនួយការរដ្ឋបាល អ្នកផ្សព្វផ្សាយសាសនា និងអ្នកគ្រប់គ្រងទាំងអស់នៅទូទាំងពិភពលោក ។ បងប្អូនធ្វើបានល្អណាស់ ហើយបងប្អូនផ្តល់ពរជ័យដល់មនុស្សជាច្រើន ។ អរគុណ ។ ពួកយើងដឹងថា ចិត្តបងប្អូន ស្រឡាញ់ គោលបំណងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន—បងប្អូនចង់ជួយយុវជន និងយុវមជ្ឈិមវ័យគ្រប់រូបឲ្យយល់ ហើយពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីស្គាល់ និងស្រឡាញ់ទ្រង់ទាំងទ្វេកាន់តែច្បាស់ ហើយធ្វើតាមពួកទ្រង់កាន់តែខ្លាំង ។ បងប្អូនស្រឡាញ់គោលបំណងនេះ ពីព្រោះបងប្អូនស្រឡាញ់សិស្ស ជាពិសេស បងប្អូនស្រឡាញ់ព្រះអង្គសង្រ្គោះ ។ ថ្នាក់ ស & វ បានទទួលជោគជ័យក្នុងការជួយសិស្សឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែយើងដឹងថាពិភពលោកសព្វថ្ងៃ មានតម្រូវការបន្ទាន់មួយដើម្បីប្រមូលយុវវ័យ និងយុវមជ្ឈិមវ័យឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយយើងចង់ធ្វើដូច្នេះដោយការបង្កើតបទពិសោធន៍រៀនសូត្រអំពីការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក ៗ ផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អដែលបានស្ដារឡើងវិញ និងបេសកកម្មដ៏ធួនរបស់ទ្រង់ ៅរស់ ពេលយើងបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទ ។ យើងដឹងថាពេលយើងធ្វើកិច្ចការទាំងនេះ នោះយើងនឹងយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីទ្រង់ ដែលមានតែទ្រង់ដែលអាចធ្វើបាន ដើម្បីជួយប្អូនៗទាំងនេះឲ្យប្រែចិត្តជឿលើព្រះអម្ចាស់ បន្តដើរនៅលើផ្លូវនៃសេចក្តីសញ្ញា ស្គាល់សេចក្ដីពិត និងកំហុស ហើយប្រមូលមកកាន់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេ និងត្រឡប់ទៅឯព្រះវរបិតានៅស្ថានសួគ៌វិញដោយសុវត្ថិភាព ។
គោលបំណងនៃធនធានដែលពួកយើងនឹងណែនាំនៅថ្ងៃនេះគឺដើម្បីកំណត់អត្ថន័យក្នុងការជួយសិស្សឲ្យដកពិសោធន៍ការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក—ដើម្បីពិពណ៌នាតាមគោលការណ៍មួយ នោះមានជំនាញ និងការអនុវត្តមួយចំនួន ដែលគ្រូបង្រៀនអាចដាក់បញ្ចូលដើម្បីជួយសិស្ស ។ យើងក៏បានបង្កើតធនធានបំពាក់បំប៉នមួយចំនួន ដែលមានគំរូ និងការអញ្ជើញឲ្យអនុវត្ត ហើយរួមចំណែកផងដែរ ។ យើងក៏ចង់វាស់ស្ទង់ឥទ្ធិពលរបស់យើងចំពោះជីវិតសិស្សឲ្យបានល្អប្រសើរ ដើម្បីយើងអាចដឹងថា ត្រង់ណាយើងកំពុងធ្វើបានល្អ ដើម្បីយើងអាចបន្តស្ថាបនា— ហើយស្គាល់ឱកាសដើម្បីបំពេញតម្រូវការរបស់សិស្សកាន់តែប្រសើរ ។ ពួកយើងសង្ឃឹមថាពេលយើងបញ្ចប់ការប្រជុំនៅថ្ងៃនេះ បងប្អូននឹងបានយល់ដឹងអំពីធនធានទាំងនេះ ហើយរំភើបចិត្ត និងសង្ឃឹមថាដាក់បញ្ចូលពួកវា ហើយអនុវត្តវា ដោយមានគោលដៅជាធ្លុងមួយ ដើម្បីជួយសិស្សម្នាក់ៗឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ នេះជាហេតុដែលយើងជួបជុំគ្នានៅថ្ងៃនេះ ្កត ។
ស៊ីស្ទើរ បែកឃី ស្កត ៖អរគុណ ។ អរគុណដែលបងប្អូនបានមកនៅថ្ងៃនេះ ។ តោះ សូមចាប់ផ្តើមសំណួរដំបូងយើង ។ ស៊ីស្ទើរ ជេសស៊ីកា ប្រេនដិន មកពីតំបន់អាមេរិកខាងជើងភាគខាងលិច មានសំណួរមួយចង់សួរយើងនៅថ្ងៃនេះ ។ ស៊ីស្ទើរ ប្រេនដិន សូមអញ្ជើញ ។
ស៊ីស្ទើរ ជេសស៊ីកា ប្រេនដិន ៖អរគុណ ។ កាលកំពុងពិនិត្យមើលឯកសារបំពាក់បំប៉នទាំងនេះ ខ្ញុំមានសំណួរមួយ ៖ តើមានលំដាប់ជាក់លាក់ស្តីពីរបៀបដែលយើងគួរផ្តោតលើជំនាញ និងការផ្តោតទាំងនេះដែរឬទេ ? តើត្រូវធ្វើវាតាមលំដាប់លំដោយឬទេ ?
ស៊ីស្ទើរ ឡូរី ញូវបុល ៖ជេសស៊ីកា ល្អណាស់ អរគុណច្រើនចំពោះសំណួរនោះ ។ ខ្ញុំគិតថា ចម្លើយយ៉ាងខ្លីគឺ អត់មានទេ ។ ប៉ុន្តែតាមការគិតអំពីរបៀបថាត្រូវសម្រេចចិត្ត ធ្វើតាមលំដាប់ណានោះ ខ្ញុំនឹងឆ្លើយថា រឿងដំបូងគេ— ខ្ញុំគិតថាជានិច្ចកាលរឿងដំបូងគេនោះ—គឺ ការមានជំនឿទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ដើម្បីដឹងថាទ្រង់អាចជួយបងធ្វើតាមគោលការណ៍ ឬអនុវត្តអ្វីដែលបងបានជ្រើសរើសធ្វើតាមនោះ។ ហើយថាបងនឹងជ្រើសរើសតាមរយៈឧបករណ៍វាយតម្លៃដែលយើងបានផ្តល់ឲ្យ វានឹងជាចំនុចដ៏ល្អមួយដើម្បីជួយបងកំណត់ថា តើសិស្សរបស់បងកំពុងមានបទពិសោធន៍អ្វី ។
ស៊ីស្ទើរប្រេនដិន៖ ល្អណាស់ ។ អរគុណ ។
បងប្រុស ឆាត វិលឃីនសិន ៖ ខ្ញុំមានរឿងមួយចង់បន្ថែម ។ អរគុណច្រើនស៊ីស្ទើរ ប្រេនដិន ។ កុំស្មុគស្មាញពេក កុំវិភាគហួសពេក ដើម្បីជួយ ទាំងនេះជាជំនាញដើម្បីជួយប្អូនស្រីតែប៉ុណ្ណោះ ។ ខ្ញុំគិតសំណួររបស់ប្អូន នៅក្នុងអាលម៉ាជំពូកទី ៤៨ យើងមានខគម្ពីរមួយដែលបងប្អូនបានស្គាល់ហើយ ។ ខ១៧ប្រាប់ ត្រង់នេះថា មរមនកំពុងធ្វើអន្តរាគមន៍លើរឿងមួយ ។ លោកថ្លែងថា « មែនហើយ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើសិនជាមនុស្សទាំងអស់ដែលធ្លាប់រស់នៅ ហើយកំពុងរស់នៅ ហើយនឹងរស់នៅ ដូចមរ៉ូណៃ មើលចុះ អំណាចទាំងឡាយរបស់ស្ថាននរក នឹងត្រូវញ័ររន្ធត់រហូតតទៅ មែនហើយ អារក្សនឹងគ្មានអំណាចទៅលើចិត្តនៃកូនចៅមនុស្សឡើយ » ។
ឥឡូវនេះ តើគាត់មានរឿងអ្វីខ្លះដែលធ្វើឲ្យមរមនធ្វើអន្តរាគមន៍រឿងនេះ ? ហើយខ្ញុំគិតអំពីគោលការណ៍មួយដែលយើងអាចនិយាយ គឺថាលោកបានចំណាយពេលខ្លះដើម្បីស្ថាបនាទីក្រុងទន់ខ្សោយឲ្យទៅជាទីក្រុងរឹងមាំ ។ ដូច្នេះលោកបានផ្តោតទៅលើកន្លែងទន់ខ្សោយ ហើយធ្វើឲ្យវារឹងមាំឡើង ។ អញ្ចឹង តាមរយៈការវាយតម្លៃផ្ទាល់ខ្លួន តាមរយៈការសង្កេតមើលពីអ្នកគ្រប់គ្រង ឬអ្នកដែលប្អូនសុំជំនួយ ជាមិត្តភក្ដិ—ក៏ដូចជាការស្ទង់មតិពីសិស្សផងដែរ—ប្អូនអាចចាប់ផ្តើមរៀនស្គាល់កន្លែងទន់ខ្សោយ ហើយចាប់ផ្តើមពីចំណុចនោះ ។
ស៊ីស្ទើរ ប្រេនដិន ៖មានគំនិតមួយ ដែលខ្ញុំចង់បន្ថែមទៅលើអ្វីដែលស៊ីស្ទើរ ញូវប៊លបាននិយាយ លះ ។ ហើយខ្ញុំគិតថា រឿងមួយដែលជួយខ្ញុំជាច្រើនឆ្នាំមក គឺថា ត្រូវទទួលស្គាល់ថា យុវវ័យ និងយុវមជ្ឈឹមវ័យទាំងនេះ ជាបុត្រាបុត្រីដ៏មានតម្លៃរបស់ព្រះវរបិតា ។ បើយើងផ្ដោតទៅលើរឿងនោះ ជាជាងការភ័យខ្លាច ថាតើគេនឹងមើលមកខ្ញុំយ៉ាងម៉េច តែផ្តោតទៅលើកត្តាដែលថាព្រះវរបិតាស្រឡាញ់ពួកគេយ៉ាងខ្លាំង នោះជាចំណែកនៃការហៅបម្រើរបស់យើង ឬការងាររបស់យើង ដើម្បីជួយពួកគេឲ្យស្គាល់ព្រះអង្គសង្គ្រោះដោយផ្ទាល់ វាអាចជួយបានខ្លះ ។ ខ្ញុំចង់និយាយថា ខ្ញុំអរគុណចំពោះការផ្ដោតទៅលើការស្ថាបនាទំនាក់ទំនងជាមួយនឹងសិស្សរបស់យើងដើម្បីយើងអាចជួយពួកគេទទួលបានគោលដៅនោះ ។
បងប្រុស អ័ដាម ស្ម៊ីធ ៖អរគុណ ជេសស៊ីកា ។ ខ្ញុំគិតអំពីធនធានទាំងអស់នេះ ដែលយើងព្យាយាមផ្ដោតទៅលើ វាងាយស្រួល ហើយរួបរួមគ្នា ហើយស្ថាបនានៅលើអ្វីៗដែលយើងបានរៀនជាយូរឆ្នាំមកហើយ ។ ខ្ញុំគិតថា ធនធានទាំងនេះ បងនឹងឃើញពីធាតុនានាដែលជាមូលដ្ឋានគ្រឹះនៃការបង្រៀនដំណឹងល្អ ។ បងនឹងឃើញធាតុនានាដើម្បី« រៀនបានកាន់តែជ្រៅជ្រះ » ។ បងនឹងឃើញឥទ្ធិពលមកពីអ្នកទាំងឡាយដែលដឹកនាំយើង អំពីការផ្ដោតទៅលើព្រះអង្គសង្គ្រោះ ស្ដាប់ សង្កេតមើល យល់ដឹង វាជួយដុតភ្លើងទីបន្ទាល់ក្នុងដួងចិត្តរបស់សិស្ស ។ យើងព្យាយាមធ្វើឲ្យវាសាមញ្ញ ហើយផ្ដោតចំៗ ជាធនធានទាំងនេះបំបែកជាឯកសារផ្សេងៗ ពួកយើងសង្ឃឹមថាបងប្អូននឹងមើលឃើញថាវាតែមួយ ង្គសង្គ្រោះកាន់តែច្បាស់ ។ យើងមិនអាចធ្វើវាបានដោយគ្មានជំនួយពីព្រះវិញ្ញាណបរិសុទ្ធទេ ។
របៀបល្អបំផុតដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធ គឺស្រឡាញ់សិស្សរបស់យើង ផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ និងពឹងទៅលើគុណធម៌នៃព្រះបន្ទូលនៃព្រះ ។ ហើយយើងដឹងថា ព្រះវរបិតាចង់ជួយយើង នៅពេលយើងព្យាយាមជួយទ្រង់ ដើម្បីជួយពួកគេ ។ ហើយយើងដឹងថា ព្រះវរបិតាចង់ជួយយើង នៅពេលយើងព្យាយាមជួយទ្រង់ ដើម្បីជួយពួកគេ ហើយយើងដឹងថា នៅពេលយើងអធិស្ឋានទៅកាន់ព្រះវរបិតាអំពីការវាយតម្លៃផ្ទាល់ខ្លួន នៅពេលយើងសួរសិស្សថាពួកគេត្រូវការអ្វីនៅក្នុងការវាយតម្លៃនោះ នៅពេលយើងសុំឲ្យអ្នកគ្រប់គ្រង និងមិត្តភក្ដិឲ្យផ្ដល់ព័ត៌មានបន្ថែមឲ្យយើង ដូច្នេះអ្វីៗទាំងអស់នេះ នាំឲ្យមានវិវរណៈ ដើម្បីយើងជួយមនុស្សវ័យក្មេងឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
ស៊ីស្ទើរ ស្កត៖ស៊ីស្ទើរ សារ៉ា ប្រេឌលី មកពីតំបន់ សតល៍ លេក យូថាហ៍ ដែលនៅជាមួយយើងនៅថ្ងៃនេះ បានចែកចាយបទពិសោធន៍ដ៏ល្អមួយ ដែលយើងចង់ឲ្យគាត់ចែកចាយទៅកាន់បងប្អូនដោយផ្ទាល់នៅថ្ងៃនេះ តើប្អូនអាចចែកចាយបទពិសោធន៍របស់ប្អូនជាមួយពួកយើងបានទេ ?
ស៊ីស្ទើរ សារ៉ា ប្រេឌលី ៖ ចាស ខ្ញុំរីករាយនឹងចែកចាយ អំពីភាពសាមញ្ញរបស់វា និងរៀបចំយ៉ាងល្អ ។ ដំណើរការវាពិតជាសាមញ្ញណាស់ ។ ខ្ញុំគ្រាន់តែចាប់ផ្តើមជាមួយនឹងឧបករណ៍វាយតម្លៃប៉ុណ្ណោះ បានជួយ ។ ហើយយើងបានវាយតម្លៃខ្លួនឯងថាខ្ញុំនៅចំណុចណា ។ បន្ទាប់មក ខ្ញុំបានកំណត់ជាមួយអ្នកគ្រប់គ្រងរបស់ខ្ញុំនូវចំណុចដែលខ្ញុំចង់ផ្តោតយោងទៅលើការវាយតម្លៃរបស់ខ្ញុំ និងសិស្សខ្ញុំថា ខ្ញុំកំពុងស្ថិតនៅកន្លែងណា ។ ហើយក្រោយមក ខ្ញុំបានឆ្ពោះទៅមុខ ។ ខ្ញុំបានចូលក្បួនខ្នាតនៃការបង្រៀន ការរៀនសូត្រដំណឹងល្អ ខ្ញុំបានមើលធនធាន« អភិវឌ្ឍន៍ជំនាញរបស់គ្រូបង្រៀន » ។ ហើយវាបាននាំខ្ញុំទៅកាន់ចំណុចដែលខ្ញុំចង់ផ្តោតទៅលើ ។ ខ្ញុំបានអាន ហើយបានសិក្សារឿងទាំងនោះ បន្ទាប់មកខ្ញុំបានត្រឡប់ទៅថ្នាក់រៀនវិញ ខ្ញុំពិតជាខំអនុវត្តតាមរបៀបជាច្រើន ពិតហើយ ? ដោយសង្ឃឹមថា ខ្ញុំគ្រាន់តែពង្រីកសមត្ថភាពសិស្សឲ្យទទួលបទពិសោធន៍ការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែកតែប៉ុណ្ណោះ ។ ហើយអ្វីដែលអស្ចារ្យគឺ ខ្ញុំត្រឡប់មក ប្រើការវាយតម្លៃនេះម្តងទៀត ដើម្បីវាយតម្លៃការរីកចម្រើនរបស់ខ្ញុំ មើលថាមានអ្វីផ្លាស់ប្តូរខ្លះ ។ ដូច្នោះយើងគ្រាន់តែចាប់ផ្តើមប្រើឧបករណ៍វាយតម្លៃនោះម្ដងទៀត ដើម្បីដឹងថាត្រូវទៅកន្លែងណាបន្ទាប់ ។ បន្ទាប់មកត្រឡប់ទៅធនធាននានាដើម្បីជួយអ្នកបន្តកែលម្អ និងរីកចម្រើន ។
បងប្រុស ហ្គែរី ឡូវេល ៖តើអ្នកនឹងផ្តល់យោបល់អ្វីខ្លះដល់នរណាម្នាក់ដែលស្ទាក់ស្ទើរក្នុងការប្រើឧបករណ៍ទាំងនេះ ជាពិសេសនៅពេលកំណត់អត្តសញ្ញាណ និងការលើកឡើងពីចំណុចខ្សោយដែលអាចជារឿងពិបាកសម្រាប់យើងប្រឈមមុខ ារទទួលខុសត្រូវផ្នែករដ្ឋបាលក្នុងការធ្វើការស្ទង់មតិទាំងនេះញឹកញាប់ដែរឬទេ ?
ស៊ីស្ទើរ ឡូរី ញូវបុល ៖តើខ្ញុំអាចនិយាយអ្វីមួយអំពីរឿងនេះបានទេ ? ហើយខ្ញុំចង់និយាយពីរឿងនេះ ប៉ុន្តែបទពិសោធន៍របស់ខ្ញុំក៏ធ្លាប់មានដែរ ពេលខ្លះយើងមានអារម្មណ៍ភ័យខ្លាចជាខ្លាំង កាលដែលមាននរណាម្នាក់នៅក្នុងថ្នាក់រៀនរបស់យើង ពេលយើងធ្វើខុសនោះ ។ ដូច្នេះពេលខ្លះ វាជាបទពិសោធន៍របស់មនុស្សខាងសាច់ឈាមដែលមាននៅក្នុងខ្លួនយើងភ័យខ្លាចនរណាម្នាក់ចាំចាប់កំហុសរបស់យើង ។ ដោយសារតែខ្ញុំផ្តល់ឲ្យអស់ពីបេះដូង និងព្រលឹងរបស់ខ្ញុំដល់យុវជន និងយុវនារីទាំងនេះ ដែលខ្ញុំស្រឡាញ់ជាខ្លាំង ។ អញ្ចឹងវាលំបាកណាស់ដែលនិយាយថា « ឡូរី ឯងត្រូវតែកែលម្អបេះដូងរបស់ឯងនោះ » ។
ហើយខ្ញុំមិនគិតថាជាញឹកញាប់ នោះជាអ្វីដែលយើងនិយាយពីការវាស់វែងនោះទេ ។ ខ្ញុំគិតថាអ្វីដែលយើងកំពុងនិយាយនេះ ត្រូវតែអនុវត្តតាម បន្តខិតខំបង្កើតវប្បធម៌នៃការមានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ដែលយើងអាចផ្លាស់ប្តូរ ហើយថាយើងអាចរីកចម្រើន ។ ហើយនោះជាអ្វីដែលខ្ញុំនឹងនិយាយទៅកាន់នរណាម្នាក់ ។ ឧបករណ៍នេះគឺអំពីការរីកលូតលាស់ លាស់អាចកើតមានបានតាមរយៈការប្រែចិត្ត ។ ការប្រែចិត្តគឺអំពីការផ្លាស់ប្តូរ ។ ហើយវាអាចកើតឡើងបានតែតាមរយៈព្រះអង្គសង្រ្គោះប៉ុណ្ណោះ ម្នាក់ថា« តើអ្នកអាចមកមើលការបង្រៀនរបស់ខ្ញុំបានទេ ? សិស្សទាំងនេះស័ក្តិសមនឹងទទួលបានចំណេះគ្រប់យ៉ាងពីខ្ញុំ ហើយខ្ញុំដឹងថា ខ្ញុំមិនទាន់ឈានដល់កំពូលនោះទេ ។ តើអ្នកអាចមកជួយខ្ញុំបានទេ ?
បងប្រុស ឆាត វិលឃីនសិន ៖ តើខ្ញុំអាចរៀបរាប់អំពីរឿងនេះដែរទេ ? ពីព្រោះ—នៅក្នុងមជ្ឍដ្ឋាននេះ ដោយសារគ្រូបង្រៀនស្តេកដ៏អស្ចារ្យរបស់យើង អស់អ្នកដែលកំពុងបង្រៀនភាគច្រើនគឺជាយុវវ័យ—ដ៏អស្ចារ្យទាំងនេះថាឧបករណ៍វាយតម្លៃទាំងនេះគឺជាធនធានមួយ ។ ហើយគ្រូបង្រៀនអាជីពពេញម៉ោងរបស់យើង រំពឹងថានឹងធ្វើបែបនេះ ។ ហើយយើងនឹងរៀនពីរបៀបប្រើវាឲ្យកាន់តែប្រសើរ ហើយយើងនឹងព្យាយាមបង្កើតវប្បធម៌នោះ ។ សម្រាប់គ្រូប្រចាំស្តេកដែលហៅបម្រើរបស់យើង វាជាធនធានដែលបងប្អូនអាចប្រើតាមតម្រូវការ និងបំណងប្រាថ្នារបស់បងប្អូន ។ អ្វីក៏ដោយដែលបងប្អូនគិតថានឹងជួយបងប្អូន ។
បងប្រុស វិលឃីនសិន ៖ហ្គែរី នោះជាសំណួរល្អណាស់ ហើយយើងអរគុណចំពោះអ្វីដែលបងធ្វើកិច្ចការរបស់បង ។ អរគុណ ។ ហើយបងកំពុងតែសួរសំណួរដែលមនុស្សគ្រប់គ្នាចង់សួរដែរ មានសំណួរបីដែលពិតជាបានផ្តល់ពរដល់ខ្ញុំយ៉ាងខ្លាំង ។ ហើយបង នឹងមើលឃើញគ្រឹះនៃការវាស់វែងនេះ ។ កំលោះអ្នកមានបានសួរថា « តើខ្ញុំនៅខ្វះអ្វីទៀត ? » ១ សំណួរនោះ ការវាស់វែងនោះ នាំមកនូវវិវរណៈមកពីព្រះអង្គសង្រ្គោះ ។ ឥឡូវនេះគាត់មានជម្រើសថា តើត្រូវធ្វើតាម ឬអត់ ូវទៅកាន់ស្រុកដាម៉ាស សួរថា « ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? » ២ ជាថ្មីម្តងទៀតវាជាការវាស់វែងមួយ ។ ហើយបន្ទាប់មកទីបីគឺ យ៉ូសែប ស្ម៊ីធ ពីមុនការនិមិត្តដំបូងរបស់មរ៉ូណៃ លោកបានកំពុងស្វែងរកការអភ័យទោសពីអំពើបាបរបស់លោក ។ ប៉ុន្តែផងដែរ សំណួរនោះគឺថា « តើអ្វីទៅជាគោលជំហររបស់ខ្ញុំចំពោះព្រះអម្ចាស់ » ? ៣ ខ្ញុំគិតថាសំណួរបែបវិចារណញាណបែបនោះ ដែលយើងកំពុងវាស់វែង វាមិនមែនអំពីនរណាម្នាក់កំពុងវាយតម្លៃខ្ញុំ ដូចដែលវានាំឲ្យខ្ញុំទៅដល់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនោះទេ ហើយ« អនុញ្ញាតឲ្យពួកគាត់ប្រាប់ខ្ញុំពីចំណុចដែលខ្ញុំកំពុងឈរ » ។ ហើយនៅពេលដែលយើងបើកចំហចំពោះរឿងនោះ ខ្ញុំគិតថា វិវរណៈនឹងហូរចូលមក ហើយយើងកាន់តែល្អជាងអ្វីដែលយើងចង់បាន ។
បងប្រុស ចាក មីនី្ស ៖ខ្ញុំគ្រាន់តែមានអំណរគុណ កាលដែលខ្ញុំបានឮពីមតិយោបល់ជាច្រើន គំនិតនៃការស្ថាបនាវប្បធម៌នៃការកែលម្អ និងការពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងសូម្បីតែការព្រួយបារម្ភមួយចំនួនដែលជួនកាលមានអារម្មណ៍លើសលុបក្នុងនាមជាគ្រូបង្រៀន ។ បច្ចុប្បន្ននេះ ក្នុងការចាត់តាំងរបស់ខ្ញុំ ខ្ញុំជួយគ្រូបង្រៀនផ្សេងទៀតឲ្យមានការអភិវឌ្ឍន៍ ។ រឿងមួយដែលខ្ញុំមានអំណរគុណគឺព្រះចេស្ដានៃព្រះអង្គសង្គ្រោះដើម្បីជួយយើងឲ្យជួយដល់គ្រូបង្រៀនផ្សេងទៀត និងអ្នកដែលនៅជុំវិញយើង សហការីរបស់យើងផងដែរ ដល់សិស្សរបស់យើង ។ នៅពេលគ្រូបង្រៀនយើងពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ នោះពួកគេអាចថ្លែងទីបន្ទាល់កាន់តែច្រើនអំពីព្រះគុណរបស់ទ្រង់ ។
ដូច្នេះហើយដូចអ្វីដែលត្រូវបានលើកឡើង ពីកំលោះអ្នកមាន ថា ខ្ញុំស្រឡាញ់គំរូរបស់ព្រះអង្គសង្គ្រោះដែលទ្រង់មានបន្ទូលថា « នេះជារឿងមួយចំនួនដែលអ្នកគួរធ្វើ ហើយអ្នកកំពុងធ្វើរឿងទាំងនោះរួចហើយ នោះ គឺអស្ចារ្យណាស់ »ហើយបន្ទាប់មកផ្តល់នូវរឿងមួយទៀតដែលគាត់អាចធ្វើការបាន ។ ដូច្នេះ ពេលខ្លះ រឿងមួយដែលយើងអាចធ្វើ ក្នុងគំនិតខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រងថា « ធ្វើបានល្អហើយ ។ ខ្ញុំគិតថាបងប្អូនកំពុងធ្វើឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ ។ ខ្ញុំគិតថាព្រះអម្ចាស់នឹងសព្វព្រះហឫទ័យនឹងអំពើល្អទាំងអស់ដែលបងប្អូនកំពុងធ្វើ ហើយ តើយើងអាចរួមជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើកិច្ចការមួយទៀតបានដែរឬទេ ងមិនដែលធ្វើល្អបានគ្រប់គ្រាន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ យើងអាចបញ្ចូលព្រះគុណនៃព្រះយេស៊ូវគ្រីស្ទទៅក្នុងការខិតខំទាំងនោះ តាមរបៀបមួយដែលនឹងបង្កើតនូវអ្វីដែលមានប្រសិទ្ធភាពជាងនេះ ។ ហើយបន្ទាប់មកនឹងហូរចូលទៅក្នុងថ្នាក់រៀន ហើយយើងអាចថ្លែងទីបន្ទាល់កាន់តែអស្ចារ្យចំពោះសិស្សរបស់យើងអំពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីពង្រឹងយើងឲ្យធ្វើកិច្ចការដែលពិបាកធ្វើដោយខ្លួនយើងផ្ទាល់ ។
ស៊ីស្ទើរ ស្កត ៖ស៊ីស្ទើរ សូរិនសិន តើប្អូនអាចចែកចាយសំណួររបស់ប្អូនជាមួយពួកយើងបានទេ ?
ស៊ីស្ទើរ ជេមី សូរិនសិន ៖ពិតជាបាន ។ មានគោលបំណង លទ្ធផលសិក្សាទាំងបីនៃភាពទាក់ទង ការមានចំណែក និងការប្រែចិត្តជឿ វិធីប្រាំយ៉ាងដើម្បីជួយខ្ញុំនៅពេលគ្រូសម្រេចបានលទ្ធផលទាំងនោះ និងការអនុវត្តចំនួន ២៥ ដែលអាចជួយខ្ញុំឲ្យបំពេញតួនាទីរបស់ខ្ញុំក្នុងនាមជាគ្រូបង្រៀនម្នាក់ ។ រួមទាំង ខ្ញុំគួរតែផ្តោតលើព្រះគ្រីស្ទ ផ្អែកទៅលើបទគម្ពីរ និងផ្តោតលើអ្នកសិក្សា ។ ហើយខ្ញុំប្រើការវាយតម្លៃខុសៗគ្នាចំនួនបីដើម្បីជួយខ្ញុំដាក់គោលដៅពង្រីកសមត្ថភាពវិជ្ជាជីវៈ ។ ហើយវាហាក់ដូចជាលើសលប់បន្តិច ។ វាច្រើនណាស់ ។ តើគួរតែផ្តោតទៅលើអ្វីទៅ ?
បងប្រុស វីមភី ៖ គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និង យុវមជ្ឈិមវ័យឲ្យយល់ដឹង និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពស័ក្តិសមដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។ នោះជាអ្វីដែលយើងកំពុងព្យាយាមធ្វើ ។ ហើយនៅក្នុងគោលបំណងនោះ តួនាទីរបស់យើងគឺ ជួយ ។ អញ្ចឹង តើខ្ញុំអាចជួយដោយរបៀបណា ? ដូច្នេះហើយខ្ញុំអាចមើលឃើញជាពិសេសក្នុងចំណោមគ្រូបង្រៀនប្រចាំស្តេករបស់យើង ពួកគាត់មើលឃើញធនធានទាំងអស់នេះ ហើយនិយាយថា « មែនហើយ វាដូចជាច្រើនពេកហើយ » ។ ដូច្នោះគ្រូបង្រៀនគួរតែនិយាយថា « នោះគឺជាគោលបំណង តើខ្ញុំធ្វើវាយ៉ាងដូចម្តេច ? » មែនហើយ ខ្ញុំរីករាយណាស់ដែលបងប្អូនសួរ ។ វិធីល្អបំផុតដើម្បីធ្វើកិច្ចការនោះគឺត្រូវជួយសិស្សរបស់បងប្អូនឲ្យមានបទពិសោធន៍នៃការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក ។ « ប្រសើរណាស់ អរគុណសម្រាប់គំនិតនោះ ប៉ុន្តែតើខ្ញុំអាចបង្កើតបទពិសោធន៍នោះយ៉ាងដូចម្តេចទៅ ? » មែនហើយ ខ្ញុំរីករាយណាស់ដែលបងប្អូនសួរ ។ របៀបដែលបងប្អូនធ្វើកិច្ចការ នោះគឺខ្ញុំចង់ឲ្យបងប្អូនស្រឡាញ់អ្នកដែលបងប្អូនបង្រៀន ហើយបង្រៀនដោយព្រះវិញ្ញាណ ហើយផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ និងបង្រៀនគោលលទ្ធិ ហើយអញ្ជើញឲ្យមានការខិតខំរៀនសូត្រ ។ « ប្រសើរណាស់ ប៉ុន្តែតើខ្ញុំអាចធ្វើវាយ៉ាងដូចម្តេច ? » ខ្ញុំរីករាយដែលបងប្អួនសួរ ។ ពីព្រោះឥឡូវនេះយើងមានការអនុវត្តទាំងនេះ នោះជំនាញទាំងនេះនឹងជួយបងប្អូន ។ ប៉ុន្តែអ្វីៗទាំងអស់វាចង្អុលត្រឡប់ទៅកាន់គោលបំណងនេះវិញ ។
ដូច្នេះហើយ កាលដែលគ្រូបង្រៀនអង្គុយចុះ ហើយបើកព្រះគម្ពីររបស់ខ្លួន ហើយគិតអំពីសិស្សរបស់គាត់ សង្ឃឹមថាពួកគាត់មិនបានគិតអំពីរឿងទាំងអស់នេះថាជាការលើសលប់ពេកនោះទេ ពួកគាត់កំពុងគិតថា « តើខ្ញុំអាចជួយសិស្សដែលខ្ញុំស្រឡាញ់ទាំងនេះដោយរបៀបណា ? តើខ្ញុំអាចជួយពួកគេឲ្យយល់ និងពឹងផ្អែកលើការបង្រៀន និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងឲ្យមានភាពស័ក្តិសមដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្តេច ? » ហើយប្រាកដណាស់ នៅពេលបងប្អូនគិតអំពីរឿងនេះដែលយើងកំពុងនិយាយអំពីផ្លូវនៃសេចក្ដីសញ្ញា ប្រធាន ណិលសុន បានស្នើសុំឲ្យយើងចូលរួមក្នុងការប្រមូលផ្ដុំនៃអ៊ីស្រាអែលនេះ ។ ដូច្នេះហើយ ប្រសិនបើវាហាក់ដូចជាការលើសលប់ បើបងប្អូនគិតថា « ខ្ញុំមិនដឹងថាតើខ្ញុំអាចធ្វើទាំងអស់នេះបានឬអត់ទេ » ដោយគ្រាន់តែផ្តោតលើគោលបំណងនេះបានហើយ ។
បងប្រុស ជេសិន វិល្លដ ៖ជេមី ប្រហែលជាខ្ញុំអាចបន្ថែមបទគម្ពីរមួយមកពីគ្រូបង្រៀនដែលខ្ញុំចូលចិត្ត គឺនៅក្នុងព្រះគម្ពីរមរមន ។ នេះគឺមកពីបងប្រុសនីហ្វៃ ។ ហើយគាត់គ្រាន់តែថ្លែងតាមរបៀបនេះនៅក្នុងនីហ្វៃទី១ ៦:៤ ៖« ដ្បិតភាពពោរពេញនៃចេតនារបស់ខ្ញុំគឺដើម្បីឲ្យខ្ញុំអាចបញ្ចុះបញ្ចូល [ សិស្សរបស់ខ្ញុំ ] ឲ្យមករកព្រះនៃអ័ប្រាហាំ និងព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប ហើយបានសង្គ្រោះ » ។ អ្វីគ្រប់យ៉ាងដែលនីហ្វៃបានធ្វើគឺដើម្បីជួយបងប្អូនប្រុសស្រីរបស់លោកឲ្យបានសង្គ្រោះ ឲ្យទុកចិត្តលើព្រះយេស៊ូវគ្រីស្ទតាមរបៀបដែលជួយពួកគេឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅចុងក្រោយបង្អស់ ។
ហើយជេមី អរគុណសម្រាប់ការសួរសំណួរដ៏ត្រឹមត្រូវនេះ ។ តាមពិតទៅ ដោយសារអ្នកបានភ្លេចគោលការណ៍គ្រឹះទាំងប្រាំពីរ គឺការបំពាក់បំប៉នទាំង ១៦ នៅចុងបញ្ចប់ និងរាល់បទពិសោធន៍ចំណេះចំណានខាងគោលលទ្ធិដែលពួកគេគួរតែសិក្សា ។ ដូច្នេះពេលក្រោយ យើងសួរសំណួរនេះ តើបងប្អូននឹងដាក់បញ្ចូលអ្វីៗដែលបានសុំឲ្យបងប្អូនធ្វើបានទេ ។ បងប្អូនត្រូវបានសុំឲ្យធ្វើរឿងច្រើនណាស់ ប៉ុន្តែនិយាយតាមពិតទៅ វាអាស្រ័យលើរឿងតែម្យ៉ាងប៉ុណ្ណោះ ស្រឡាញ់ព្រះអង្គសង្គ្រោះ ពេលទ្រង់កំពុងមានបន្ទូលនឹងម៉ារា និងម៉ាថា ហើយបងប្អូនទំនងដូចជាម៉ារាដែរ ជេមី ពេលព្រះយេស៊ូវមានបន្ទូលថា « មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ » ។ ៤ ជេមី យើងមានអំណរគុណដែលប្អូនបានជ្រើសរើសចំណែកយ៉ាងល្អ—នោះក៏ដូចជាបងប្អូនដែលជាគ្រូបង្រៀននៅទូទាំងពិភពលោកដែរ ដែលបងប្អូនបានជ្រើសយកចំណែកដ៏ល្អនោះ ដើម្បីអង្គុយនៅឯព្រះបាទារបស់ព្រះអង្គសង្គ្រោះ និងធ្វើឲ្យទ្រង់គឺជាអង្គដ៏សំខាន់នៅគ្រប់អ្វីៗដែលបងប្អូនធ្វើ ។ សូមឲ្យបងប្អូនមានពរនៅក្នុងការខិតខំនោះ ។
បងប្រុស ស្ម៊ីធ ៖ជេមី ខ្ញុំចង់សួរប្អូននូវសំណួរមួយបើខ្ញុំអាច ស្ថាន ។ ប៉ុន្តែជេមី ក្នុងនាមជាគ្រូម្នាក់ តើប្អូនដឹងថាគោលបំណងនោះអាចសម្រេចទៅបាននៅក្នុងជីវិតសិស្សរបស់ប្អូនតាមរបៀបណា ?
ស៊ីស្ទើរ សូរិនសិន ៖ចាស ។ ខ្ញុំមិនដឹងថា នេះគឺជាចម្លើយដែលនឹងមានអត្ថប្រយោជន៍ដែរឬអត់នោះទេ ប៉ុន្តែខ្ញុំបាននឹកឃើញ ពេលស្ដាប់មនុស្សដទៃទៀតធ្វើការពន្យល់ ។ គឺតាមរយៈការទាក់ទង ការចូលរួម និងការប្រែចិត្តជឿទើបខ្ញុំមើលឃើញពីជីវិតរបស់ពួកគេ តើពិតទេ ? ដូចចំណុចទាំងបីនោះពិតជាចង្អុលបង្ហាញយើងទៅរកគោលបំណង ។ ដូច្នេះ ខ្ញុំមើលឃើញវាកើតឡើងនៅក្នុងការសន្ទនាដែលពួកគេមាន ។ ខ្ញុំមើលឃើញវា នៅក្រៅថ្នាក់សិក្ខាសាលា ៗ និងបទពិសោធន៍របស់ពួកគេ ។ វាគឺចំណុចទាំងបីនោះ ។ ប្រៀបដូចវាចង្អុលបង្ហាញយើងទៅរកគោលបំណងនោះយ៉ាងពិតប្រាកដ ។
បងប្រុស ស្ម៊ីធ ៖អរគុណខ្លាំងណាស់ ។ តើប្អូនគិតថា វាមានប្រយោជន៍ដែរទេ សម្រាប់ប្អូន ដើម្បីសួរសិស្សដោយផ្ទាល់ បើបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានកំពុងដឹកនាំទៅរកការប្រែចិត្តជឿ ការទាក់ទង និងការចូលរួមដែរឬទេ ?
ស៊ីស្ទើរ សូរិនសិន ៖ អូ ប្រាកដហើយ ។ ហើយការវាយតម្លៃដែលយើងផ្ដល់ឲ្យពួកគេ វាប្រហែលគ្រាន់តែជាលក្ខណៈក្រៅផ្លូវការនៃដំណើរការនេះ « តើវាដំណើរការដោយរបៀបណា ? តើវាដំណើរការដោយរបៀបណា ? ៀបដែលគោលបំណងកំពុងដំណើរការ ។
បងប្រុស ស្ម៊ីធ ៖ សូមអរគុណ ។ ឥឡូវនេះ ខ្ញុំចង់ឲ្យប្អូនស្រមៃថា ប្អូនបានសួរសំណួរនេះទៅកាន់សិស្ស ហើយពួកគេរកឃើញអ្វីមួយដែលពួកគេមានអារម្មណ៍ថា អាចធ្វើឲ្យថ្នាក់សិក្ខាសាលាកាន់តែប្រសើរឡើងបន្តិច សូមយើងនិយាយនៅក្នុងវេទិកានៃការមានចំណែក—ពួកគេនិយាយថា « ស៊ីស្ទើរ សូរិនសិន ជាមនុស្សពូកែម្នាក់ ពួកយើងចូលចិត្តថ្នាក់របស់គាត់ គាត់អស្ចារ្យខ្លាំងណាស់ » ។ ប៉ុន្តែប្អូនបានសម្គាល់ឃើញសេចក្តីលម្អិតនៅក្នុងចម្លើយរបស់ពួកគេ ដែលប្អូនរកឃើញឱកាសដើម្បីបង្កើតការចូលរួមចំណែកថែមទៀត ។ តើវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះប្អូនក្នុងនាមជាគ្រូបង្រៀន ដើម្បីបង្កើតភាពមានចំណែកបន្ថែមទៀតនៅក្នុងថ្នាក់រៀនរបស់ប្អូននោះ ?
ស៊ីស្ទើរ សូរិនសិន ៖ ចំពោះខ្ញុំ ខ្ញុំគិតថាក្នុងនាមជាគ្រូបង្រៀន វាមានអត្ថប្រយោជន៍ណាស់ដែលត្រូវនិយាយអំពីវា ហើយទៅជួបអ្នកគ្រប់គ្រងរបស់ខ្ញុំ ហើយនិយាយថា « នែ ខ្ញុំបានទទួលមតិកែលម្អខ្លះៗ សូមជួយខ្ញុំអភិវឌ្ឍន៍ ខ្លួនតាមមតិកែលម្អនេះផង » ។ ហើយសូម្បីតែនិយាយជាបុគ្គលិកផ្សេងទៀតថា ៖« ជួយខ្ញុំឲ្យអភិវឌ្ឍន៍ខ្លួនតាមមតិកែលម្អនេះផង ។ តើវាអាចជាអ្វី ? តើខ្ញុំអាចធ្វើការណ៍នេះបានល្អប្រសើរដោយរបៀបណា ? ដូច្នេះខ្ញុំគិតថា រឿងនោះវាអាចផ្តល់ជាអត្ថប្រយោជន៍ ។
បងប្រុស ស្ម៊ីធ ៖ល្អណាស់ គំនិតដែលនៅពីក្រោយមិនត្រឹមតែការវាយតម្លៃ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងការបង្រៀន និងការរៀនដំណឹងល្អ ដែលបានធ្វើបច្ចុប្បន្នភាព ហើយបន្ទាប់មកធនធានបំពាក់បំប៉ននេះ ៖ដូច្នេះគ្រូអាចនិយាយថា « ខ្ញុំចង់ឲ្យសិស្សខ្ញុំមានគោលដៅសម្រេចបានក្នុងជីវិតរបស់ពួកគេ ។ ខ្ញុំបានកត់សម្គាល់ឃើញថាពួកគេកំពុងនិយាយថាពួកគេត្រូវការរឿងនេះ ។ តើខ្ញុំធ្វើដូចម្តេចដើម្បីកែលម្អវា ? » ហើយបន្ទាប់មកនៅពេលដែលប្អូនទូន្មានគ្រូផ្សេងទៀត និងអ្នកគ្រប់គ្រងរបស់ប្អូន ហើយនិយាយជាមួយសិស្ស នោះប្អូនអាចស្វែងរកអ្វីមួយដែលប្អូនអាចកែលម្អបាន ។ ក្បួនខ្នាតផ្តល់នូវការពិពណ៌នាអំពីវា ធនធានបំពាក់បំប៉នផ្តល់នូវគំរូរបស់វា ។ ឥឡូវនេះ ប្អូនមានជំនាញដែលបងប្អូនអាចអនុវត្ត និងធ្វើតាមគម្រោង ហើយសង្ឃឹមថានឹងប្រសើរឡើង ដើម្បីឲ្យគោលបំណងដែលបងប្រុស វិល្លដ និងបងប្រុស វីមភី ទើបតែបានមានប្រសាសន៍—ពីជីវិតរបស់សិស្សនោះនឹងបានសម្រេច គោលបំណងនេះ ពោលគឺជួយពួកគេឲ្យមករកព្រះអង្គសង្គ្រោះ ។
ស៊ីស្ទើរ វីនឌី ផាកកឺ ៖ប៉ុន្តែខ្ញុំគិតថាអ្វីៗទាំងអស់ចំពោះខ្ញុំត្រឡប់ទៅរកគោលបំណងវិញនេះ ។ គោលបំណងរបស់យើងចាប់ផ្តើមជាមួយព្រះយេស៊ូវគ្រីស្ទ ។ ហើយព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវដែលនឹងនាំយកទៅកាន់ព្រះវិហារបរិសុទ្ធ និងសិស្សរបស់យើង ហើយទីបំផុតនឹងនាំយើងទៅកាន់ជីវិតដែលនៅជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ តអារម្មណ៍លើព្រះគ្រីស្ទ ។ រាល់ជំនាញបានផ្តោតលើព្រះគ្រីស្ទ ។ ហើយនោះចំពោះខ្ញុំផ្ទាល់គឺមានអានុភាពខ្លាំងណាស់ ។ ហើយនៅពេលដែលខ្ញុំសម្របសម្រួលគ្រូផ្សេងទៀត ហើយខ្ញុំជួយពួកគាត់ឲ្យអភិវឌ្ឍជំនាញដូចគ្នានោះ ឧបករណ៍នេះនឹងក្លាយជាការរផ្លាស់ប្តូរនៅក្នុងកម្មវិធីរបស់យើងតាមរបៀបដ៏វិជ្ជមាន ហើយចំពោះសិស្សក៏មានអារម្មណ៍ដឹងគុណជាខ្លាំង ។ ហើយខ្ញុំចង់អរគុណខ្លាំងណាស់ ។
បងប្រុស ប៊ឺត វីមភី ៖ខ្ញុំដឹងថា— ស្សេឌ្រេក រស់នៅតំបន់អាហ្វ្រិកខាងលិច ។ ហើយ ស្សេឌ្រេក មានបទពិសោធន៍ក្នុងការជួយសិស្សម្នាក់ឲ្យមានបទពិសោធន៍បែបនោះនៅក្នុងថ្នាក់រៀន ។ ខ្ញុំគិតពីស្សេឌ្រេក នៅពេលប្អូនបានចែកចាយរឿងនោះ តើប្អូនស្ម័គ្រចិត្តដើម្បីចែកចាយរឿងនោះជាមួយយើងទាំងអស់គ្នាបានទេ ?
បងប្រុស ស្សេឌ្រេក ប៊ីនធុម ៖បាទអរគុណបងប្រុស ប៊ឺត ធម្មតានឹងមិនអាននៅក្នុងថ្នាក់ សួរ ឬឆ្លើយសំណួរនោះទេ ។ វាបានបន្តមួយរយៈរហូតដល់ខ្ញុំបានអនុវត្តគោលការណ៍មួយចំនួននៅក្នុង« ស្គាល់ឈ្មោះ កាលៈទេសៈ និងតម្រូវការសិក្សារបស់អ្នកសិក្សាម្នាក់ៗ »ដោយសង្កត់ធ្ងន់ទៅលើជំនាញ « សង្កេត និងការសួរអំពីចំណាប់អារម្មណ៍របស់សិស្ស »ដែលមាននៅក្រោម« ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន » ។ ខ្ញុំបានសង្កេតឃើញថា ជាធម្មតាសិស្សនោះមករៀនថ្នាក់វិទ្យាស្ថានដើម្បីសិក្សាសម្រាប់សំណួរ ឬការប្រឡងនៅឯសាលា ខ្ញុំចាប់អារម្មណ៍លើវគ្គសិក្សាដែលនាងកំពុងសិក្សា ហើយនិយាយជាមួយនាង ពេលខ្លះអំពីកិច្ចការសាលារបស់នាង ។ បន្ទាប់មក ខ្ញុំបានដឹងថា នាងមានមិត្តល្អម្នាក់ក្នុងថ្នាក់របស់ខ្ញុំផងដែរ ។ ជាធម្មតា ខ្ញុំនឹងដាក់នាងនៅក្នុងក្រុមតែមួយជាមួយមិត្តភក្តិរបស់នាងក្នុងពេលធ្វើសកម្មភាពជាក្រុម ដែលខ្ញុំតែងតែប្រើជាញឹកញាប់ដោយសារនាង ។ យូរៗទៅនាងចាប់ផ្ដើមអានក្នុងថ្នាក់ ឆ្លើយសំណួរ និងចែកចាយបទពិសោធន៍ជាច្រើន ។ ក្នុងការបញ្ចេញមតិមួយដែលនាងបាននិយាយ នាងបានចែកចាយថា នាងធ្លាប់អៀនច្រើនក្នុងថ្នាក់ ប៉ុន្តែឥឡូវនាងមានទំនុកចិត្តជាងមុន ។ ហើយបច្ចុប្បន្ននាងឡើងបង្ហាញកិច្ចការជាក្រុមតំណាងឲ្យក្រុមរបស់នាងនៅក្នុងថ្នាក់ ហើយនាងនឹងតែងតែជាមនុស្សដំបូងក្នុងចំណោមសិស្សដែលមកដល់ថ្នាក់មុនគេជានិច្ច ។ បទពិសោធន៍នៃការរៀនសូត្រកាន់តែងាយស្រួលសម្រាប់នាង ។
ស៊ីស្ទើរ បែកឃី ស្កត ៖ខ្ញុំជឿថា វានាំយើងទៅរកសំណួរដែលបងប្រុស ឌូក្លាស ហ្វ្រេនកូ មាន ។ គាត់មកពីភូមិភាគអាមេរិកខាងត្បូងឆៀងខាងលិច ហើយយើងនឹងអញ្ជើញបងប្រុស ហ្វ្រេនកូ ឲ្យសួរសំណួររបស់គាត់នៅពេលនេះ ។
បងប្រុស ឌូក្លាស ហ្វ្រេនកូ ៖ អរគុណ ។ ជម្រាបសួរបងប្អូនទាំងអស់គ្នា ។ មែនហើយសំណួររបស់ខ្ញុំទាក់ទងទៅនឹងតួនាទីរបស់គ្រូបង្រៀន និងបទពិសោធន៍អ្នកសិក្សា ។ តើយើងអាចដឹងកាន់តែប្រសើរ ហើយប្រាកដថា អ្វីដែលយើងកំពុងធ្វើនៅក្នុងថ្នាក់កំពុងជួយដល់សិស្សឲ្យមានបទពិសោធន៍ការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែកតាមរបៀបណា ? ឧទាហរណ៍ ថ្នាក់រៀនមួយដែលផ្ដោតលើព្រះគ្រីស្ទ ដែលយើងកំពុងបង្រៀនអាចជួយឲ្យមានការប្រែចិត្តជឿ ប៉ុន្តែទន្ទឹមនឹងគ្នានោះដែរ ការបង្រៀនដោយព្រះវិញ្ញាណអាចជួយឲ្យមានការប្រែចិត្តជឿផងដែរ ។ ដូច្នេះ តើយើងប្រាកដពីរឿងនេះ ដើម្បីជួយគ្រូបង្រៀននៅពេលពួកគេមានសំណួរទាំងនេះ ឬ ពួកគេចង់កែលម្អគោលការណ៍ទាំងនេះមួយចំនួនដោយរបៀបណា ?
បងប្រុស វិល្លដ ៖ ប្អូនប្រុស ហ្វ្រេនកូ សូមប្រាប់យើង តើប្អូនបង្រៀននៅកន្លែងណា ។ តើប្អូននៅឯណា ?
បងប្រុស ហ្វ្រេនកូ ៖អរគុណ ។ មែនហើយ ខ្ញុំបង្រៀនថ្នាក់វិទ្យាស្ថាន នៅបូលីវី កូឆាបាមបា បូលីវី ។
បងប្រុស វិល្លដ ៖ល្អណាស់ប្អូនប្រុស ហ្វ្រេនកូ ។ វាជាការល្អដែលប្អូនបានចូលរួមនឹងយើងនៅថ្ងៃនេះ ឡើងនៅក្នុងថ្នាក់របស់ប្អូន ។ តើប្អូនអាចគិតពីគ្រាមួយ ដែលប្អូនបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធបង្រៀនប្អូនថា បទពិសោធន៍ការប្រែចិត្តជឿទាំងនោះពិតជាបានកើតឡើងនៅក្នុងថ្នាក់របស់ប្អូនដែរឬទេ ?
បងប្រុស ឌូក្លាស ហ្វ្រេនកូ ៖បាទមាន ។ ខ្ញុំគិតថា ពេលខ្លះសិស្សលើកឡើងពីការណ៍នេះ—ពេលខ្លះនៅក្នុងថ្នាក់ ឬបន្ទាប់ពីថ្នាក់ ។ ឧទាហរណ៍ ពេលខ្លះពួកគេសរសេរសារមកខ្ញុំតាម WhatsApp ថា« បងប្រុស ហ្វ្រេនកូន អរគុណសម្រាប់ការបង្រៀន ។ ខ្ញុំបានទទួលការបំផុសគំនិតឲ្យធ្វើរឿងនេះ » ។ ពេលខ្លះនៅក្នុងថ្នាក់ ខ្ញុំមើលឃើញពួកគេសរសេរ ទោះជាខ្ញុំមិនបានផ្ដល់ការណែនាំឲ្យពួកគេសរសេរអ្វីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេក្ដី ។ ពួកគេនៅតែសរសេរ ។ ហើយឥរិយាបថរបស់ពួកគេបង្ហាញថា ពួកគេកំពុងមានអារម្មណ៍បែបនេះ ។ ខ្ញុំគិតថា នេះគឺជាអ្វីមួយដែលខ្ញុំអាចលើកឡើង ។
បងប្រុស វិល្លដ ៖ល្អណាស់ ។ វារំឭកខ្ញុំពីពាក្យទាំងបីម៉ាត់នោះដែលយើងត្រូវបានបង្រៀនច្រើនឆ្នាំមុន ដោយ អែលឌើរ បែដណា អំពីការញែកដឹង ការសង្កេតមើល និងការស្ដាប់ពេលយើងបង្រៀន ។ ៥ ចំពោះខ្ញុំរឿងនោះគឺជាកត្តាដ៏សំខាន់នៃអ្វីដែលប្អូនទើបបានចែកចាយជាមួយពួកយើង ។ ប្អូនបានញែកដឹងនូវរឿងមួយចំនួន ឬបានសង្កេតឃើញរឿងមួយចំនួនដែលបានកើតឡើងអំឡុងថ្នាក់ ឬ ក្រោយថ្នាក់ ូនពីអ្វីមួយដែលបានកើតឡើងនៅថ្ងៃនេះដែលជារឿងដ៏សំខាន់ ។ ប្អូនប្រុសហ្វ្រេនកូ តើប្អូនអាចធ្វើអ្វីខ្លះដើម្បីបន្តពង្រីកបទពិសោធន៍នោះ ? តើប្អូនអាចធ្វើអ្វីខ្លះដើម្បី—សូមទោសខ្ញុំមិនចេះពាក្យនោះទេ ។ តើប្អូននឹងធ្វើអ្វីខ្លះដើម្បីបង្កើតឱកាសឲ្យបទពិសោធន៍នោះកើតឡើងនៅក្នុងថ្នាក់រៀនរបស់ប្អូនឲ្យបានញឹកញាប់ ?
បងប្រុស ហ្វ្រេនកូ ៖ខ្ញុំធ្លាប់គិតពីរឿងនោះ មែនហើយ មានរឿងជាច្រើន ណ៍វាយតម្លៃទាំងនោះ ។ ខ្ញុំគិតថា ឧបករណ៍ទាំងនោះអាចជួយដើម្បីមានការសង្កេតមើលដោយមនុស្សម្នាក់ផ្សេងទៀត ដោយបុគ្គលិក ឬនរណាម្នាក់ ជាប្រធានខ្ញុំ ដើម្បីខ្ញុំអាចទទួលអារម្មណ៍ ហើយរកឃើញកិច្ចការដែលខ្ញុំត្រូវធ្វើ ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ឧបករណ៍វាយតម្លៃនេះដែលបានផ្ដល់ឲ្យទៅសិស្សក៏ជួយផងដែរ—យើងកំពុងប្រើវា ។ ហើយវាអស្ចារ្យណាស់ដើម្បីមើលឃើញពីអ្វីដែលពួកគេទទួលអារម្មណ៍ អ្វីដែលពួកគេនិយាយនៅក្នុងថ្នាក់ អ្វីដែលពួកគេទទួលអារម្មណ៍ពីគ្រូបង្រៀន ថ្នាក់រៀន—និងតួនាទីដែលយើងធ្វើ ។ វាអស្ចារ្យណាស់ ។ យើងមើលឃើញពីលទ្ធផល ហើយយើងនិយាយថា « អូ នេះជាអ្វីដែលខ្ញុំត្រូវធ្វើ » ។ ឬនេះជាអ្វីដែលខ្ញុំកំពុងធ្វើបានល្អណាស់ ។ ខ្ញុំគិតថា ការប្រើឧបករណ៍នេះអាចជួយ ប៉ុន្តែទន្ទឹមគ្នានោះដែរ ចំពោះខ្ញុំ ប្រហែលជាការធ្វើឲ្យអស់ពីលទ្ធភាពខ្ញុំ និងអ្វីដែលលោកបានលើកឡើង ដែលត្រូវបានដឹកនាំ ដោយព្រះវិញ្ញាណ ការ ហើយបើខ្ញុំកំពុង ធ្វើអ្វីដែលខ្ញុំកំពុងធ្វើ នោះវានឹងជួយពួកគេឲ្យបំពេញនូវសេចក្ដីត្រូវការទាំងនោះបាន ។
បងប្រុស វិល្លដ ៖ប្អូនប្រុស ហ្វ្រេនកូ អរគុណខ្លាំងណាស់ ។ នៅពេលប្អូនចែកចាយទីបន្ទាល់នោះ គឺបំណងប្រាថ្នាដើម្បីឲ្យកាន់តែប្រសើរ នោះខ្ញុំបានទទួលអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់មកខ្ញុំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះវរបិតាសួគ៌ស្រឡាញ់លោក និងគ្រូបង្រៀនផ្សេងទៀតនៅទូទាំងពិភពលោក ។ នៅពេលយើងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីស្រឡាញ់ព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ទ្រង់នឹងប្រទានពរយើង ហើយទ្រង់នឹងបើកសម្ដែងពីរបៀបដែលយើងនឹងធ្វើនៅក្នុងថ្នាក់នោះ ហើយទ្រង់នឹងអនុញ្ញាតឲ្យយើងដឹង បើបទពិសោធន៍ការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែកទាំងនោះកំពុងកើតឡើង ដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យទាំងនេះឲ្យមកជិតព្រះយេស៊ូវគ្រីស្ទ ។ ដូច្នះ ប្អូនប្រុស ហ្វ្រេនកូ និងបងប្អូនទាំងអស់គ្នា សូមអរគុណច្រើនណាស់ដែលប្អូនកំពុងតែផ្ដល់ពរជ័យដល់យុវវ័យទាំងនោះ ។ ខ្ញុំអរគុណដែលប្អូនចែកចាយបទពិសោធន៍របស់ប្អូន ។
បងប្រុស ហ្វ្រេនកូ ៖អរគុណ ។
ស៊ីស្ទើរ ឡូរី ញូវបុល ៖បងប្រុស វិល្លដ អរគុណ ខ្ញុំចូលចិត្ត ។ ពិភាក្សាជាមួយលោក រួមទាំងប្អូនប្រុសហ្វ្រេនកូ ផងដែរ ហើយខ្ញុំសូមថ្លែងអំណរគុណ និងសម្ដែងសេចក្ដីស្រឡាញ់ចំពោះលោក និងគ្រូបង្រៀនទាំងអស់ ។ ខ្ញុំក៏គិតអំពីរឿងមួយចំនួនដែលមានការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក ថា វាពិតជាសំខាន់ណាស់ ។ យើងមានមនុស្សជាច្រើនសុំឲ្យមានការបំពាក់បំប៉នអំពីរឿងជាក់លាក់ទាំងនោះ ហើយចាំថា ការប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាយើង ដែលគង់នៅស្ថានសួគ៌ ការទាក់ទង និងការចូលរួមគឺជាលទ្ធផលនៃអ្វីដែលយើងកំពុងធ្វើជាមួយនឹងការបង្រៀន ។ បើគេអត់ឃើញថាវាអនុវត្តនៅក្នុងជីវិតរបស់ពួកគេ នោះវានឹងពិបាកដើម្បីពួកគេទទួលបានបទពិសោធន៍ ។ ហើយព្រះវិញ្ញាណបរិសុទ្ធជាអង្គដែលធ្វើការនោះ ។
ស៊ីស្ទើរ ស្កត ៖ ស៊ីស្ទើរ ជេមី ស្កត បានចែករំលែកដំណើររឿងដ៏ល្អមួយ ។ ស៊ីស្ទើរ ស្កត តើស៊ីស្ទើរអាចចែករំលែកដំណើររឿងនោះជាមួយពួកយើងនៅថ្ងៃនេះផងបានដែរឬទេ ?
ស៊ីស្ទើរ ជេមី ស្កត ៖ ខ្ញុំរីករាយនឹងធ្វើណាស់ ។ មែន ហើយ ខ្ញុំ បានផ្តោតទៅលើគ្រូបង្រៀនដែលមានលក្ខណៈដូចជាព្រះគ្រីស្ទ គឺខ្ញុំពុំបានតាំងចិត្តទៅលើរបៀប ឬវិធីសាស្ត្របង្រៀនជាក់លាក់មួយនោះទេ និងដើម្បីជួយមនុស្សស្ថាបនាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយឲ្យកាន់តែដូចជាទ្រង់ ។ ដូច្នេះថ្ងៃមួយ នៅពេលខ្ញុំកំពុងបង្រៀន ហើយ ខ្ញុំបានមានចំណាប់អារម្មណ៍មួយឲ្យសួរសិស្សខ្ញុំថា « តើមេរៀនប្រភេទណាដែលនឹងជួយប្អូនៗឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ? » បន្ទាប់មកថ្នាក់ទាំងបួនរបស់ខ្ញុំបានឆ្លើយថា តន្រ្តី ។ ដូច្នេះហើយ យើងបានសម្រេចចិត្តទុកមួយថ្ងៃនៅពេលយើងនឹងរៀនអំពីព្រះអង្គសង្រ្គោះតាមរយៈតន្រ្តី ្កើង ឬបទចម្រៀងមួយបទ—ប៉ុន្តែជាបទណាដែលជួយពួកគេឲ្យខិតមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ ហើយពួកគេខ្លះចេះលេងឧបករណ៍ភ្លេង ។ ពួកគេខ្លះឲ្យខ្ញុំលេងភ្លេងនៅក្នុងចិត្ត ។ ពួកគេខ្លះទៀតច្រៀង ។ ដូច្នោះហើយ វាមានទំនុកតម្កើង និងបទចម្រៀងខុសៗគ្នា ។ សូម្បីតែពីមុន ឬបន្ទាប់ពីពួកគេបានចែកចាយតន្ត្រី ពួកគេបាននិយាយ និងថ្លែងទីបន្ទាល់អំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ាទទួលបានអារម្មណ៍ពីព្រះវិញ្ញាណ ។ ហើយសិស្សខ្លះទៀតបានចែករំលែកពីបទពិសោធន៍ដែលពួកគេមាននៅពេលនោះ និងបន្ទាប់មក ។ សិស្សខ្លះទៀត ព្រះវិញ្ញាណបាននាំឲ្យពួកគេចងចាំពីសេចក្តីពិតដែលពួកគេបានមានកាលពីអតីតកាល ។ ព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ពីសេចក្តីពិតជាថ្មីដល់ពួកគេ ។
ហើយមានយុវវជនម្នាក់ ជាពិសេសជាអ្នកដែលចូលរៀនថ្នាក់សិក្ខាសាលា ប៉ុន្តែគាត់មិនចង់នៅទីនោះទេ ។ គាត់បានលើកដៃរបស់គាត់ឡើង ហើយបាននិយាយថា « ខ្ញុំមិនបានទទួលអារម្មណ៍ពីព្រះវិញ្ញាណអស់រយៈពេលបួនឆ្នាំមកហើយ ។ នៅពេល ប៊ិន បានលេងទំនុកតម្កើងនោះ » បទនោះគឺ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » គាត់បាននិយាយថា « ខ្ញុំទទួលអារ្មណ៍ពីព្រះវិញ្ញាណ ហើយវាល្អណាស់ » ។ ហេតុដូច្នេះហើយ ខ្ញុំពិតជាមានអំណរគុណដែលព្រះអម្ចាស់ញាណដឹងយ៉ាងច្បាស់ ពីមូលហេតុដែលបុត្រជម្រើសរបស់ទ្រង់ត្រូវការ ។ ខ្ញុំអរគុណចំពោះការស្តាប់ និងសួររកអ្វីដែលពួកគេចង់បាន ដូច្នេះបុរសពិសេសម្នាក់នេះអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ហើយដឹងថាគាត់ជានរណា ហើយថាមានគេឯងស្រឡាញ់គាត់ ។
ស៊ីស្ទើរ បែកឃី ស្កត ៖អរគុណ ដែលបានចែកចាយ ។ ប្អូនប្រុស ជេមស៍ ប្អូនលើកដៃ ។
បងប្រុស ជេមស៍ ៖ អូអរគុណ ។ ខ្ញុំចង់បន្ថែមទៅនឹងអ្វីដែលបាននិយាយមកនេះ ។ បទពិសោធន៍ទាំងនេះវាអស្ចារ្យណាស់សម្រាប់ខ្ញុំផ្ទាល់ ។ ខ្ញុំបានព្យាយាមអនុវត្តតាមឧបករណ៍វាស់វែង សម្ភារសង្កេតមើលដែលបានផ្តល់ឲ្យសិស្សទាំងអស់កាលពីពេលមុន ។ ហើយខ្ញុំអនុវត្តន៍វានៅក្នុងថ្នាក់ខ្ញុំ ហើយវាជាវិវរណៈចំពោះខ្ញុំ—ដូចខ្ញុំទទួលបានការបង្រៀននៅទីនេះដែរថា ខ្លឹមសារនៃការវាស់វែងនេះ គឺដើម្បីជួយយើងឲ្យទទួលបានវិវរណៈបន្ថែមនៅក្នុងផ្នែកដែលយើងអាចកែលម្អ ។
ខ្ញុំចង់អានរឿងមួយនៃដំណើររឿងទាំងនេះនៅអំឡុងពេលការស្ទង់មតិនេះ ដែលសិស្សម្នាក់ក្នុងថ្នាក់ខ្ញុំបាននិយាយអំពីបទពិសោធន៍នៃភាពទាក់ទងក្នុងថ្នាក់ ។ បន្ទាប់ពីការស្ទង់មតិ ហើយខ្ញុំកំពុងតែធ្វើការវាយតម្លៃមកពីឯកសារដែលទទួលបាន។ ហើយខ្ញុំបានឆ្លងកាត់សេចក្តីថ្លែងការណ៍នេះពីសំណួរមួយដែលសិស្សបានឆ្លើយតប ។ ហើយ សិស្ស បាន ឆ្លើយ ថា « ថ្នាក់ រៀន នេះ មាន ភាពទាក់ទង យ៉ាង ខ្លាំង ចំពោះ ខ្ញុំ ពីព្រោះ គ្រូ ជួយ ខ្ញុំ ឲ្យ ភ្ជាប់ ទៅ នឹង ប្រធានបទ នៃ គោលការណ៍ ដំណឹងល្អ ដែល ខ្ញុំ បាន រៀន នោះ គឺ ជា រឿង ផ្ទាល់ ខ្លួន ដែល មាន នៅ ក្នុង ជីវិត ខ្ញុំ » ។ ហើយបុគ្គលបន្ទាប់នៅទីនេះក៏បាននិយាយអំពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយគាត់ឲ្យប្រសើរឡើងផងដែរ ។ គាត់បាននិយាយថា « ខ្ញុំចង់ឲ្យគ្រូរបស់ខ្ញុំឲ្យខ្ញុំចូលរួមចំណែកនៅក្នុងការពិភាក្សាក្នុងថ្នាក់ ហើយក៏សួរសំណួរខ្ញុំផងដែរ » ។
ដូច្នេះទាំងនេះគឺជារឿងដែលជាធម្មតាខ្ញុំមិនអាចដាក់វា—ហើយធ្វើការវាយតម្លៃឯកសារទាំងនេះ ខណៈពេលដែលសិស្សខ្ញុំនិង អ្នកគ្រប់គ្រងរបស់ខ្ញុំសង្កេតមើលខ្ញុំ ហើយការវាយតម្លៃខ្លួនឯងរបស់ខ្ញុំ បានបើកភ្នែកខ្ញុំទៅកាន់ផ្នែកដែលខ្ញុំ ត្រូវការធ្វើដើម្បីឲ្យប្រសើរឡើង ។ ខ្ញុំអាចនិយាយបានថា ជំនាញទាំង ២៥ នេះ និងការអនុវត្តគឺអស្ចារ្យ ងាយស្រួលធ្វើតាម សូម្បីនៅអំឡុងពេលបង្រៀនមេរៀន ។ អរគុណ ។
បងប្រុស វីលឃីនស៍ ៖ខ្ញុំគ្រាន់តែចង់ចែករំលែកបទពិសោធន៍ដ៏ខ្លីមួយ ដែលបង្រៀនខ្ញុំពីឥទ្ធិពលនៃការរួមបញ្ចូលគ្នាទាំងការផ្តោតទៅលើគោលបំណង ប៉ុន្តែក៏ផ្តោតលើជំនាញនានាផងដែរ ។ នៅថ្ងៃមុនក្នុងថ្នាក់ យើងកំពុងមានការសន្ទនាដែលផ្តោតលើព្រះគ្រីស្ទអំពីការប្រែចិត្ត ។ មិនគ្រាន់តែប្រែចិត្តតែអាកប្បកិរិយាប៉ុណ្ណោះទេ ប៉ុន្តែគោលការណ៍នេះ ដែលយើងអាចចូលទៅជិតព្រះគ្រីស្ទ ហើយទូលសូមទ្រង់ដើម្បីពង្រឹងភាពទន់ខ្សោយរបស់យើង ។ ហើយខ្ញុំក៏បានគិតអំពីជំនាញមួយចំនួននេះពីឯកសារបំពាក់បំប៉ននេះ ។ ដូច្នេះហើយ ខណៈដែលខ្ញុំកំពុងមើលសិស្សពិភាក្សា ខ្ញុំមើលឃើញ ខ្ញុំផ្តោតយកចិត្តទុកដាក់លើនាង ដោយសារតែជំនាញជាគ្រូនេះ ។ ខ្ញុំបានព្យាយាមមើលកែវភ្នែករបស់សិស្សគ្រប់គ្នា ហើយសួរសំណួរតាមដានប៉ុណ្ណោះ ។ ។ ខ្ញុំបានឃើញនាងមានទឹកភ្នែករលីងរលោង ។ ដូច្នេះហើយ ខ្ញុំគ្រាន់តែមានអារម្មណ៍ជំរុញឲ្យសួរសំណួរបន្ទាប់ ហើយនិយាយថា « នីគគី តើប្អូនអាចចែករំលែកអ្វីដែលព្រះវិញ្ញាណបានបង្រៀនប្អូនដែរឬទេ ? » ស្រ្តីក្មេងរូបនេះទើបតែបើកចិត្តនាង ហើយបានត្រឹមតែយំ ហើយនិយាយថានាងបានទទួលចម្លើយសម្រាប់ការអធិស្ឋានរយៈពេលប្រាំឆ្នាំ ដែលនាងបានព្យាយាមប្រែចិត្ត ប៉ុន្តែនាងមិនដែលទូលសូមព្រះអម្ចាស់ឲ្យផ្លាស់ប្តូរចិត្តរបស់នាងឡើយ ។
ដូចដែលខ្ញុំបានផ្តោតទៅលើគោលបំណងនៅក្នុងថ្នាក់ទាំងមូល នោះការសន្ទនាដែលផ្តោតលើព្រះគ្រីស្ទ វាពិតជាល្អណាស់ ។ ប៉ុន្តែដោយសារការផ្តោតទៅលើជំនាញនេះ ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានយកចិត្តទុកដាក់លើជំនាញនានា ដោយគ្រាន់តែសួរសំណួរតាមដាន មើលដោយកែវភ្នែកសិស្សប៉ុណ្ណោះ ។ ព្រោះការណ៍បានផ្តល់បទពិសោធន៍ល្អ ដោយសង្ឃឹមថាជាបទពិសោធន៍ដែលផ្លាស់ប្តូរជីវិតមួយ ។ ដូច្នេះសម្រាប់ខ្ញុំ គ្រាន់តែធ្វើឲ្យមានភាពខុសគ្នាទាំងអស់អំពីមូលហេតុដែលគោលបំណងគឺជាចំណុចចាប់ផ្តើម ប៉ុន្តែការផ្តោតលើជំនាញនានានាំ ឲ្យយើងអាចជួយឲ្យគោលបំណងនោះទៅកាន់កន្លែងកាន់តែស៊ីជម្រៅជាងនេះ ។
ស៊ីស្ទើរ ស្កត ៖អរគុណ ប្អូនប្រុស វីលឃីនស៍ ។ ការទំនាក់ទំនងរបស់មនុស្សនៃការគ្រាន់តែមើលចំកែវភ្នែកដោយមាននរណាអញ្ជើញពួកគេឲ្យចូលរួមជាមួយបងប្អូន និងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនជាមួយបងប្អូន ។ ឱ នេះជាការបង្ហាញដ៏អស្ចារ្យណាស់ ។ ប្អូនប្រុស ម៉ាក អេសភីឌីថា ។
បងប្រុស ម៉ាក អេសភីឌីថា ៖បាទ អរគុណ ។ខ្ញុំបានចាប់ផ្តើមប្រើសម្ភារដែលបានផ្តល់ឲ្យពួកយើងប្រហែលពីរខែមុនសម្រាប់ការបំពាក់បំប៉នគំរូរបស់អ្នកសម្របសម្រួលថ្មីរបស់ខ្ញុំនៅក្នុង ខេនវ៉ាស ។ ខ្ញុំគ្រាន់តែប្រៀបធៀបទៅនឹងរបៀបដែលគ្រូបង្រៀនមានប្រតិកម្មចំពោះអ្វីដែលខ្ញុំបានចុះផ្សាយនៅក្នុងវគ្គបំពាក់បំប៉នពីមុនរបស់ខ្ញុំ ដោយប្រើក្បួនខ្នាតចាស់អំពីការបង្រៀន និងការរៀនសូត្រដំណឹងល្អ ។ ហើយវាពិតជាមិនមានអន្តរកម្មច្រើននៅក្នុងក្រុមពិភាក្សារបស់យើងនោះទេ ។ ថ្មីៗនេះ នៅពេលខ្ញុំចាប់ផ្តើមប្រើប្រាស់ប្រធានបទទាំងនេះនៅក្នុងក្បួនខ្នាតថ្មីនេះ ខ្ញុំបានដឹងថាគ្រូបង្រៀនមានការចូលរួមកាន់តែច្រើន ពួកគាត់ពិតជាបើកចំហរទាក់ទងទៅនឹងការចែករំលែកបទពិសោធន៍របស់គាត់ ។
ខ្ញុំគ្រាន់តែចង់ចែករំលែកមតិមួយ មែន—ហើយគាត់ជាគ្រូរបស់ខ្ញុំ ។ វាគឺជាវគ្គបំពាក់បំប៉នដែលខ្ញុំបានធ្វើកាលពីប៉ុន្មានសប្តាហ៍មុន ។ វាអំពីការអធិស្ឋានឲ្យដល់អ្នកដែលបងប្អូនបង្រៀនម្នាក់ៗតាមឈ្មោះ ។ ខ្ញុំបានទទួលមតិល្អ និងអស្ចារ្យជាច្រើន ។ រឿងមួយដែលគ្រូម្នាក់និយាយនោះ គឺខ្ញុំគ្រាន់តែអានមតិនេះប៉ុណ្ណោះ ។ មតិនេះនិយាយថា « នេះគឺជាការក្រើនរម្លឹកដ៏អស្ចារ្យមួយក្នុងនាមជាគ្រូបង្រៀន មានពេលខ្លះដែលយើងមានការថប់បារម្ភយ៉ាងខ្លាំងក្នុងការបង្រៀនសិស្ស និងដើម្បីឲ្យពួកគេមានអារម្មណ៍ថាមានព្រះវិញ្ញាណនៅក្នុងថ្នាក់តាមរយៈការរៀបចំរបស់យើង ិតជាចាំបាច់នោះគឺរបៀបដែលសារលិខិតនៃមេរៀនអាចត្រូវបានកែតម្រូវទៅតាមតម្រូវការរបស់ពួកគេ ។ សិស្សត្រូវការសារលិខិតដែលទាក់ទងនឹងពួកគេ ។ នោះហើយជាមូលហេតុដែលការអធិស្ឋានសម្រាប់ពួកគេម្នាក់ៗពិតជាអាចធ្វើឲ្យមានការផ្លាស់ប្តូរ នៅពេលនិយាយអំពីការរៀបចំមេរៀនសម្រាប់ពួកគេ ។ វាផ្ដល់កន្លែងមួយដែលព្រះវិញ្ញាណអាចដឹកនាំយើងឲ្យនិយាយ និងបង្រៀន » ឹងជះឥទ្ធិពលលើពួកគេច្រើនដល់ថ្នាក់ទេ ។ ដូច្នេះខ្ញុំគិតថា សម្ភារដែលមាននៅក្នុងនេះគឺមានគុណប្រយោជន៍សម្រាប់គ្រូបង្រៀនរបស់យើងណាស់ ។ វាពិតណាស់ ។
ស៊ីស្ទើរ ស្កត ៖ប្អូនប្រុស ខេវិន ប្រោន តើប្អូនរីករាយនឹងចែកចាយជាមួយពួកយើងដែរឬទេ ?
បងប្រុស ខេវិន ប្រោន ៖ខ្ញុំមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំង និងអរគុណយ៉ាងខ្លាំងចំពោះដំណើរការវិវរណៈដែលបានរួមបញ្ចូលនៅក្នុងការបំពាក់បំប៉នទាំងមូលនេះ និងឧបករណ៍ទាំងអស់ដែលបានផ្តល់ឲ្យយើង ។ បងប្អូនដឹងទេថា ខ្ញុំបានសរសេរនៅក្នុងកំណត់ចំណាំរបស់ខ្ញុំថា បើខ្ញុំរកឃើញអ្វីមួយ សង្ឃឹមថាដោយព្រះវិញ្ញាណបរិសុទ្ធ ជាពិសេសអ្វីដែលខ្ញុំបានរៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈធនធាននោះ តើខ្ញុំត្រូវធ្វើ និងផ្លាស់ប្តូរ ឬអនុវត្តដោយបន្ទាន់ និងដោយចេតនាប៉ុណ្ណា ? មានគេ—និយាយពីមុនថា វាគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបង្កើតភាពទាក់ទងសម្រាប់សិស្សយើង ។ ប៉ុន្តែថ្ងៃនេះខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធក៏បង្កើតភាពទាក់ទងសម្រាប់គ្រូផងដែរ ។ ដូច្នេះ អ្វីដែលខ្ញុំរៀនដោយព្រះវិញ្ញាណដើម្បីធ្វើតាម ឬអនុវត្ត ខ្ញុំគួរតែធ្វើឲ្យបានឆាប់ ។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ពេលយើងធ្វើនោះ អព្ភូតហេតុនឹងកើតមានឡើងនៅក្នុងថ្នាក់រៀន ។ ហើយគ្រូនឹងអាចធ្វើជាសាក្សីអពីរឿងនោះ ។
ស៊ីស្ទើរ ស្កត ៖អរគុណច្រើនណាស់ដែលចែកចាយសារលិខិតនោះជាមួយពួកយើង ។ យើងមានអ្នកលើកដៃម្នាក់ទៀត ន ប្រោន តើប្អូនរីករាយនឹងចែកចាយជាមួយពួកយើងដែរឬទេ ?
បងប្រុស ខាស្រូ ៖បាទស៊ីស្ទើរ ស្កត អរគុណ ។ ខ្ញុំកំពុងគិតថា —មែនហើយ នៅក្នុងចិត្តខ្ញុំនឹកឃើញគំនិតមួយ ឬការបង្រៀនរបស់អែលឌើរ ដេវីឌ អេ បែដណា ។ លោកបានមានប្រសាសន៍ថា « មានរឿងមួយត្រូវដឹងថា ព្រះយេស៊ូវគ្រីស្ទ បានយាងមកលើផែនដី ដើម្បីសុគតជំនួសយើង ។ នោះគឺជាផ្នែកដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ។ ប៉ុន្តែយើងក៏ត្រូវមានអំណរគុណដែលព្រះអម្ចាស់មានព្រះរាជបំណង តាមរយៈដង្វាយធួនរបស់ទ្រង់ និងតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដើម្បីគង់នៅជាមួយយើង—ពុំគ្រាន់តែដើម្បីដឹកនាំយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទានព្រះចេស្តាដល់យើងផងដែរ » ។ ៦ នោះគឺជាអ្វីដែលខ្ញុំមានអារម្មណ៍នៅថ្ងៃនេះ ថាព្រះអម្ចាស់ពិតជាមានព្រះរាជបំណងចង់ជួយយើងនៅក្នុងកិច្ចការដ៏អស្ចារ្យនេះ ។ ហើយយើងអាចជួយយុវវ័យរបស់យើង យើងអាចជួយគ្រូដែលបានហៅបម្រើឲ្យមានអារម្មណ៍ដូចគ្នា ។
ស៊ីស្ទើរ ស្កត ៖អរគុណច្រើន ណាស់ប្អូនប្រុស ខាស្រូ ។ សូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលរួមនៅថ្ងៃនេះ ។ ពួកយើងបានស្តាប់ទីបន្ទាល់ដ៏អស្ចារ្យពីរបៀបដើម្បីអនុវត្តកិច្ចការដែលយើងបានពិភាក្សានៅថ្ងៃនេះតាមរបៀបផ្ទាល់ខ្លួន ។ ខ្ញុំគ្រាន់តែចង់បន្ថែមទីបន្ទាល់រឹងមាំរបស់ខ្ញុំ ។ ខ្ញុំដឹងថាកិច្ចការនេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ្រះទ័យទុកដាក់ទៅលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់យើង និងសមត្ថភាពដើម្បីភ្ជាប់ជាមួយយុវវ័យ និងយុវមជ្ឈិមវ័យដែលយើងបង្រៀន ។ ខ្ញុំដឹងថា ទ្រង់ជួយយើងម្នាក់ៗ កាលណាយើងអនុវត្តតាមឧបករណ៍ទាំងនេះដែលយើងបាននិយាយអំពី តាមរបៀបមួយដែលមានលក្ខណៈផ្ទាល់ខ្លួនចំពោះបងប្អូន ថាព្រះគ្រីស្ទ និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាប់បងប្អូនថា ត្រូវធ្វើកិច្ចការអ្វី ហើយថាអ្វីៗដែលបងប្អូនត្រូវធ្វើ ដូចដែលបានបង្ហាញដោយដំណើររឿងរបស់យើងនៅថ្ងៃនេះ គឺជាអ្វីដែលមនុស្សម្នាក់ត្រូវការស្តាប់ឮ ។ ហើយថា តាមរយៈបងប្អូន នោះពួកគេនឹងអាចមករកព្រះគ្រីស្ទបាន ។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំអំពីការពិតទាំងនេះ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕