ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ។
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ ២០២២ ជាមួយប្រធាន បាឡឺដ
ថ្ងៃសុក្រ ទី ២១ ខែ មករា ឆ្នាំ ២០២២
សេចក្តីផ្ដើម
ខ្ញុំសូមចាប់ផ្តើមដោយការថ្លែងអំណរគុណរបស់ខ្ញុំសម្រាប់អ្វីទាំងអស់ដែលបងប្អូនធ្វើដើម្បីលើកទឹកចិត្តដល់យុវវ័យ និងយុវមជ្ឈិមវ័យនៅទូទាំងសាសនាចក្រទាំងមូល ។ បងប្អូនមានទំពាំងដ៏ល្អៗនៅក្នុងថ្នាក់រៀនរបស់បងប្អូនសម្រាប់អនាគតនៃសាសនាចក្រ ហើយខ្ញុំត្រូវបានបំផុសគំនិតតាមរបៀបដែលបងប្អូនបម្រើ និងការយកចិត្តទុកដាក់ដល់សិស្សរបស់បងប្អូន ។ បងប្អូនប្រុសស្រី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ។
ថ្ងៃនេះ ខ្ញុំចង់និយាយពីរបៀបដែលយើងអាចបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាពអំពី សេចក្តីជំនឿ ទីបន្ទាល់ និងភាពដ៏អស្ចារ្យនៃលក្ខណៈ របស់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីណែនាំប្រធានបទរបស់ខ្ញុំ ខ្ញុំនឹងពិពណ៌នាពីរូបគំនូរមួយដែលខ្ញុំស្ងើចសរសើរជាយូរមកហើយ ប៉ុន្តែពេលខ្លះមិនសូវឲ្យតម្លៃវានោះទេ ។ ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានទទួលការប្រឹក្សាពីមិត្តម្នាក់ដែលជាគ្រូបង្រៀននៅក្នុងសារមន្ទីរវិចិត្រសិល្បៈនៅរដ្ឋបូស្តុន ។ គាត់បានណែនាំថា នៅពេលបងប្អូនដាក់តាំងរូបគំនូនៅក្នុងផ្ទះរបស់បងប្អូន វាជារឿងសំខាន់ក្នុងការប្តូរទីតាំងរបស់វាជាទៀងទាត់ ដើម្បីកុំឲ្យវាមើលទៅ « សាំភ្នែក » ចំពោះការតាំងរបស់វា ។ ភរិយាខ្ញុំ និងខ្ញុំបានស្ងើចសរសើរជាយូរមកហើយចំពោះរូបគំនូរដែលគូរដោយលោក ការ៉ាវ៉ាជីអូ ដែលមានចំណងជើងថា The Calling of St. Matthew ។ ដោយសារតែរូបគំនូរនេះព្យួរនៅកន្លែងតែមួយក្នុងផ្ទះរបស់យើងជាច្រើនឆ្នាំមកហើយ ខ្ញុំកម្រឈរឈប់មើលដើម្បីសរសើរពីភាពអស្ចារ្យរបស់វាណាស់ ំនៅទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ។ ការប្តូរទីតាំងនៅកន្លែងថ្មីបានធ្វើឲ្យខ្ញុំឈរសម្លឹងមើលដោយគិតពិចារណាម្តងទៀតអំពីការរចនាដ៏អស្ចារ្យ និងសារៈសំខាន់ខាងវិញ្ញាណរបស់វា ។ នៅក្នុងគម្ពីរលូកាដែលយើងអានពីម៉ាថាយថា« ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ ។ គាត់ក៏ទុករបស់ទាំងអស់ចោលក្រោកតាមទ្រង់ទៅ » ។ ១ គួរឲ្យចាប់អារម្មណ៍ដែល លោក ការ៉ាវ៉ាជីអូ បង្ហាញពីពេលដែលព្រះគ្រីស្ទធ្វើការហៅ ប៉ុន្តែមុនពេលម៉ាថាយក្រឡេកមើលទៅរកព្រះអង្គសង្គ្រោះ ។ បងប្អូនអាចមើលឃើញព្រះហស្ដរបស់ព្រះគ្រីស្ទលាតសន្ធឹង ហើយមានពន្លឺបំភ្លឺពេញបន្ទប់ ដោយពន្លឺនោះហាក់ចុះសន្សឹមៗមករកម៉ាថាយនៅឯចុងតុ ដោយដៃរបស់គាត់នៅកាន់ប្រាក់នៅឡើយ ។ លោក ការ៉ាវ៉ាជីអូ បានផ្តិតយកទិដ្ឋភាពដែលម៉ាថាយធ្វើការសម្រេចចិត្តរបស់លោក ដើម្បីទុករបស់ទាំងអស់ចោលហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ជារៀងរាល់ពេលដែលខ្ញុំឈរដើម្បីសង្កេតមើលរូបគំនូរនេះ ខ្ញុំមានអារម្មណ៏ដ៏អស្ចារ្យចំពោះអត្ថន័យរបស់វា ។
បងប្អូនប្រុសស្រី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ! ការប្រសូត ជីវិត ការងារបម្រើ ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ គឺជារឿងដ៏អស្ចារ្យបំផុតដែលធ្លាប់បានដំណាលប្រាប់ នៅក្នុងគ្រាដ៏លំបាកទាំងនេះ ២ យើងអាចដើរហួសសារលិខិតដ៏អស្ចារ្យនេះ សូម្បីតែនៅពេលយើងស្វែងរកដើម្បីជួយអ្នកដទៃទៀតដែលកំពុងមានការលំបាកក្តី ។ ដូចប្រធាន ណិលសុន ថ្មីៗនេះបានបង្រៀនថា « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ទាំងនេះគឺជាថ្ងៃចុងក្រោយ ។ បើសិនបងប្អូន និងខ្ញុំត្រូវយកឈ្នះលើគ្រោះថ្នាក់ និងសម្ពាធនានាក្នុងពេលខាងមុខ នោះវាចាំបាច់ណាស់ដែលយើងម្នាក់ៗត្រូវមានគ្រឹះ ដ៏រឹងមាំខាងវិញ្ញាណដែល សង់នៅលើគ្រឹះនៃព្រះអង្គសង្រ្គោះ ជាព្រះយេស៊ូវគ្រីស្ទរបស់យើង ។ ៣
ការដោះស្រាយសំណួរអំពីសេចក្តីជំនឿរបស់សិស្ស
សព្វថ្ងៃនេះសិស្សជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនចំពោះសេចក្តីជំនឿដែលបណ្តាលឲ្យពួកគេចោទសំណួរពីដំណឹងល្អដែលបានស្ដារឡើងវិញ និង ភាពពិតនៃព្រះគម្ពីរមរមន និងសូម្បីតែវត្តមានរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេផងដែរ ។ ការរៀបរាប់ក្នុងឌីជីថលមានច្រើនដែលជំទាស់ទៅនឹងដំណឹងល្អ ។ ប្រភពទាំងនេះមិនមែនជាមូលហេតុនៃបញ្ហាចំពោះសេចក្តីជំនឿទាំងអស់នោះទេ ប៉ុន្តែពួកវាអាចបង្កើនសំណួរជាច្រើនដែលមានស្រាប់ និងណែនាំទៅរកសំណួរថ្មីៗផ្សេងទៀត ។ ខ្ញុំសូមចែកចាយដំណើររឿងរបស់បុគ្គលបីរូប ដែលបងប្អូនប្រហែលជាឃើញមាននៅក្នុងជីវិតរបស់សិស្សរបស់បងប្អូនផ្ទាល់ ៖
ស្តេហ្វានីស្តេហ្វានីបានធំឡើងនៅក្នងសាសនាចក្រ ប៉ុន្តែតែងតែមានអារម្មណ៍ថាមិនបានរាប់បញ្ចុលក្នុងវួដ និងសហគមន៍មិត្តភ័ក្តិរបស់នាង ដោយសារតែបញ្ហាអាពាហ៍ពិពាហ៍របស់ឪពុកម្តាយនាង ។ យូរៗទៅ ការណ៏នេះធើ្វឲ្យមានភាពជូរចត់ដែលនាងបានបន្ទោសទៅលើសាសនាចក្រដែលធើ្វឲ្យគ្រួសារនាងមានបញ្ហានោះ ។ ស្តេហ្វានី បានចាប់ផ្តើមយ៉ាងសកម្មនៅក្នុងការស្វែងរកប្រភពដែលប្រឆាំងនឹងសាសនាចក្រ ដោយផ្តោតលើការរិះគន់ចំពោះ យ៉ូសែប ស្ម៊ីធ ប៉ុន្តែពុំខ្វល់ចំពោះភស្តុតាងណាមួយសម្រាប់តួនាទីនៃការព្យាកររបស់លោកឡើយ ។ ស្តេហ្វានីចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមជាចម្បងគឺដើម្បីវាយប្រហារសម្រាប់អ្វីដែលនាងមើលឃើញថាជាជំនឿខុសឆ្គង និងអនាធិបតេយ្យរបស់មិត្តទាំងឡាយរបស់នាង ។ ការណ៏នេះកាន់តែបង្កើនកំហឹងដល់នាង ហើយឥឡូវនេះនាងកាន់តែងាយនឹងទទួលយកបុព្វហេតុ ឬក្រុមណាមួយដែលមាននិន្នាកាប្រឆាំងជាមួយសាសនាចក្រ ។
ដាវីឌ ៖ សំណួររបស់ដាវីឌគឺទាក់ទងទៅនឹងប្រវត្តិសាសនាចក្រ ប៉ុន្តែស្ថានភាពរបស់គាត់គឺខុសគ្នាឆ្ងាយពីហ្នឹង ។ គាត់ចាប់ផ្តើមជាមួយភាពស្មោះត្រង់យ៉ាងខ្លាំង ប៉ុន្តែក្រោយពីបេសកកម្មរបស់គាត់ គាត់បានចាប់ផ្តើមសួរសំណួរអំពីប្រធានបទដែលគាត់មិនបានដឹងច្បាស់កាលពីមុនពេលបេសកកម្មរបស់គាត់ ។ សំណួរអស់ទាំងនេះបាននាំគាត់ទៅរកប្រភពដែលប្រឆាំងនឹងសាសនាចក្រ ហើយគាត់បានចាប់ផ្តើមយល់ច្រឡំអំពីទីបន្ទាល់របស់គាត់ និងអ្វីដែលគាត់ជឿ សិក្សាពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ ហើយបានឈប់អានព្រះគម្ពីរមរមនផងដែរ វិញ្ញាណរបស់គាត់ ។ គាត់មិនមែនជាសត្រូវចំពោះសាសនាចក្រទេ ប៉ុន្តែគាត់ភាន់ច្រឡំ ហើយធ្វើឲ្យការចូលរួមនៅក្នុងថ្នាក់វិទ្យាស្ថាន និងការថ្វាយបង្គំថ្ងៃអាទិត្យថយចុះ ។
ខុននីខុននីមិនបានប្រឆាំងដូច ស្តេហ្វានី ក៏មិនដូចដាវីឌដែរ ។ នាងគ្រាន់តែកំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមមុខនៅក្នុងជីវិតជាបន្តបន្ទាប់ដែលជាប់ទាក់ទងទៅនឹងការបែកបាក់គ្នារបស់ឪពុកម្តាយនាងនាពេលថ្មីៗនេះ និងគំរូនៃការរំលោភបំពានខាងពាក្យសំដី និងខាងផ្លូវអារម្មណ៍នៅក្នុងផ្ទះរបស់នាងប៉ុណ្ណោះ ។ ការប៉ះទង្គិចផ្លូវចិត្តនេះបានធ្វើឲ្យនាងមានស្នាមរបួស ហើយកំពុងស្វែងរកការសង្គ្រោះ ។ ប៉ុន្តែ ជាជាងការស្វែងរកការព្យាបាលតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ខននី បានងាកទៅរកទំនាក់ទំនងខាងលោកិយសម្រាប់ការអាណិតអាសូរ និងការយល់ចិត្តដែលនាងត្រូវការយ៉ាងខ្លាំងនោះទៅវិញ ។ នាងបានដាក់ខ្លួននាងជាមួយអ្នកដទៃទៀតដែលកំពុងតស៊ូជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្ត បញ្ហា LGBTQ និងនរណាម្នាក់ដែលកំពុងដោះស្រាយជាមួយនឹងការខកចិត្ត និងការសង្ស័យនៅក្នុងជីវិតរបស់ពួកគេ ។ ខុននី បានរកឃើញការលួងលោមនៅក្នុងទំនាក់ទំនងទាំងនេះ ប៉ុន្តែនាងក៏បានរកឃើញសំណួរថ្មីៗទៀតផងដែរ ពួកគេ ដោយសង្ឃឹមថា ប្រសិនបើគ្មានក្រិតវិន័យរបស់ព្រះទេ នោះពួកគេនឹងគ្មានការឈឺចាប់ឡើយ ។ ៤ នាងមិនត្រឹមតែឈប់ចូលរួមនៅក្នុងសាសនាចក្រ និងថ្នាក់វិទ្យាស្ថានប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានចាប់ផ្តើមប្រព្រឹត្តនូវសកម្មភាពមួយចំនួនដែលនាងគិតថានឹងជួយបន្លប់ការការឈឺចាប់របស់នាង ហើយធ្វើឲ្យនាងជៀសផុតពីទុក្ខលំបាកក្នុងការផ្លាស់ប្តូរ និងអភ័យទោសដល់អ្នកដទៃ ។
សិស្សទាំងនេះម្នាក់ៗកំពុងប្រឈមមុខនឹងវិបត្តិខាងសេចក្តីជំនឿ ប៉ុន្តែធម្មជាតិនៃវិបត្តិនោះមានសភាពខុសប្លែកគ្នាជាមូលដ្ឋានសម្រាប់ពួកគេម្នាក់ៗ ។ មួយគឺ ភាពជូរចត់និងការបះបោរ មួយទៀត គឺ ការច្រឡំដោយងាយ ដែលបើកស្តាប់តាមសំឡេងពីខាងក្រៅ ហើយទីបីគឺជាប់ក្នុងការឈឺចាប់ ហើយព្យាយាមបិទបាំងសម្រាប់អ្វីដែលនាងមើលមកសាសនាចក្រថាជាផ្លូវដ៏លំបាកមួយ ។ ពួកគេក៏ មើលឃើញផងដែរចំពោះសិស្សជំនាន់ Z ( ឬហៅថា Gen Z ) ដោយការមិនខ្វល់ពី សាលាបើកជាផ្លូវការ ការចូលរួមក្នុងសាសនាចក្រថយចុះ ហើយលើសពីនេះសម្រាប់ផ្នែកខាងសីលធម៌របស់ពួកគេមិនមានបទដ្ឋានផ្លូវការបញ្ជាក់ពីអាកប្បកិរិយាត្រូវ និងខុសនោះទេ ។ ការសិក្សាថ្មីមួយដោយក្រុម បាណា បានពិពណ៌នាថា « ទំនាក់ទំនងផ្នែកសីលធម៌មិនគ្រាន់តែជ្រាបចូលទៅក្នុងទស្សនៈពិភពលោកនៃជំនាន់ Z ប៉ុណ្ណោះទេ ប៉ុន្តែ ឥឡូវនេះវាគឺជាការផ្តល់នូវមតិភាគច្រើន » ។ ៥
ក្នុងនាមជាគ្រូបង្រៀនដំណឹងល្អ យើងត្រូវតែស្វែងរកវិធីដើម្បីឈោងទៅជួយដល់សិស្សដូចជា ស្តេហ្វានី ដាវីឌ និង ខននី ។ សំណួរ និងកង្វល់របស់ពួកគេគឺមានពិត មែនហើយមិនគួរព្រងើយកន្តើយឡើយ ។ យើងគួរតែដោះស្រាយកង្វល់របស់ពួកគេដោយការយល់ចិត្ត និងសប្បុរសដោយអនុញ្ញាតឲ្យពួកគេសួរសំណួរនៅក្នុងបរិយាកាសដែលមានសុវត្ថិភាពមួយ ឌ្ឍសមត្ថភាពរបស់យើងនៅក្នុងការយល់ដឹង និងឆ្លើយតបទៅនឹងកង្វល់របស់ពួកគេផងដែរ ។ ធនធាននៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា [ ស&វ ] ការទទួល បាន ចំណេះដឹង ខាងវិញ្ញាណ ចែងថា ៖ « ពេលខ្លះ យើងអាចរកឃើញព័ត៌មានថ្មីមួយ ឬមានសំណួរទាក់ទងទៅនឹងគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិនៃសាសនាចក្រដែលហាក់ដូចជាពិបាកនឹងយល់ ។ ការសួរសំណួរ និងការស្វែងរកចម្លើយ គឺជាផ្នែកមួយដ៏សំខាន់នៃការខិតខំរបស់យើងដើម្បីរៀនពីសេចក្ដីពិត » ។ ៦ ធនធាន ស&វ នេះផ្តល់នូវគំនិតអំពីរបៀបដោះស្រាយសំណួរអំពីសេចក្តីជំនឿរបស់សិស្សតាមរយៈការបង្រៀនពួកគេ ( ១ ) ធ្វើសកម្មភាពដោយសេចក្តីជំនឿ ( ២ ) ពិនិត្យមើលគោលគំនិតជាមួយនឹងទស្សនវិស័យដ៏អស់កល្ប និង( ៣ ) ទាញយកធនធានដែលអាចទុកចិត្តបាន ។ ការសិក្សា ប៊ី.វ៉ាយ.យូថ្មីៗនេះបានបោះពុម្ពផ្សាយធនធានបន្ថែមមួយដែលមានចំណងជើងថា « ការអង្វរករបស់គ្រូ »ដែលអ្នកនិពន្ធលើកទឹកចិត្តដល់អ្នកអប់រំខាងសាសនាឲ្យបង្រៀនពីជំនាញក្នុងការរើសយក និងសារៈសំខាន់នៃធនធានរបស់យើង ដើម្បីជៀសវាងការយល់ច្រលំនៅក្នុងដំណើររឿងរបស់យើង ហើយមានឆន្ទៈនៅក្នុងការបញ្ជាក់ពីក្តីកង្វល់ដោយអស់ពីចិត្តដែលមនុស្សជាច្រើនមាន ។ ៧ ស្រដៀងគ្នានេះដែរ ការស្រាវជ្រាវថ្មីៗរបស់អេរិក និងសារាយដេអេវ៉ានីអំពី« ការប្រែចិត្តជឿ »លើកទឹកចិត្តយើងឲ្យជួយមនុស្សរុករកកង្វល់ខាងសាសនាតាមរបៀបដែលមិនដកទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ។ ៨ ហើយពិតណាស់ សាសនាចក្រផ្ទាល់បានបង្កើតសំណុំនៃប្រធានបទដំណឹងល្អ ដែលអាចត្រូវបានប្រើជាធនធាន ឲ្យកាន់តែយល់ និងដោះស្រាយសំណួរប្រវត្តិសាស្ត្រ និងគោលលទ្ធិ ដែលសិស្សរបស់យើងជាច្រើនមាន ។ ទទួលស្គាល់ ដោះស្រាយ ប៉ុន្តែសូមកុំឆ្លើយនឹងសំណួរមិនសំខាន់ ។
ទទួលស្គាល់ ដោះស្រាយ ប៉ុន្តែសូមកុំឆ្លើយនឹងសំណួរមិនសំខាន់
ខ្ញុំចង់ឲ្យវាច្បាស់លាស់ចំពោះអ្នកអប់រំខាងសាសនាទាំងអស់ថាមានធនធានជាច្រើនដែលបានបង្កើតឡើងដើម្បីជួយសិស្សរបស់យើងឲ្យយកឈ្នះលើវិបត្តិនៃសេចក្តីជំនឿ និងដោះស្រាយសំណួរទាំងឡាយអំពីដំណឹងល្អរបស់ពួកគេ ។ តាមពិត ខ្ញុំមិនប្រាកដថា យើងអាចក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាពនៅក្នុងបរិយាកាសសព្វថ្ងៃនេះទេ លុះត្រាតែយើងដឹងពីបញ្ហានៃសេចក្តីជំនឿដែលសិស្សជាច្រើនប្រឈមជាមុនសិន ។ យើងត្រូវបង្កើនការទាញយកនូវធនធានទាំងនេះ ដើម្បីជួយសិស្សឲ្យស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។
ប៉ុន្តែ នៅក្នុងការជួយសិស្សដោះស្រាយកង្វល់របស់ពួកគេ យើងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ មិនត្រូវផ្តោតខ្លាំងទៅលើសំណួរអំពីជំនឿជាក់លាក់របស់ពួកគេ ដែលធ្វើឲ្យយើងបាត់ឱកាសដើម្បីបង្រៀនពួកគេអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដ៏អស្ចារ្យនោះទេ ។ ដូចបងប្រុស ឆាត អេច វេប បានពន្យល់ដល់ខ្ញុំថា« ការផ្តោតទៅលើភាពងងឹតវា ប្រៀបដូចជាកំពុងព្យាយាមជួយមនុស្សឲ្យចេញពីអ័ព្ទនៃភាពងងឹតយ៉ាងដូច្នោះដែរ » ។ យើងមិនគួរព្រងើយកន្តើយចំពោះវត្តមាននៃភាពងងឹត ឬក៏ធ្វើឲ្យខ្លួនយើងធ្លាក់ក្នុងភាពងងឹតនោះទេ ។ អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ សំដៅទៅលើការណ៏នេះថាជាការអនុញ្ញាតឲ្យសំណួរមិនសំខាន់មកជំនួសសំណួរសំខាន់ ។ នៅក្នុងសុន្ទរកថាធម្មនិដ្ឋាននៅប៊ី.វ៉ាយ.យូ អែលឌើរ ខូប៊្រីតហ្គបានមានប្រសាន៏ ៖
« សំណួរមិនសំខាន់គឺគ្មានទីបញ្ចប់ឡើយ ។ សំណួរទាំងនោះរួមមានសំណួរអំពី ប្រវត្តិសាស្ត្រសាសនាចក្រ, ពហុអាពាហ៍ពិពាហ៍, ប្រជាជននៃដើមកំណើតអាហ្វ្រិក និងបព្វជិតភាព, ស្ត្រី និងបព្វជិតភាព, ការបកប្រែនៃព្រះគម្ពីរមរមន, មុក្ដាដ៏មានតម្លៃមហិមា, DNA និងព្រះគម្ពីរមរមន, អាពាហ៍ពិពាហ៍ភេទដូចគ្នា, ដំណើររឿងផ្សេងៗនៃការនិមិត្តដំបូង ។ល ។ និង ។ល។
« ប្រសិនបើបងប្អូនឆ្លើយដល់សំណួរសំខាន់ៗអស់ហើយ នោះសំណួរមិនសំខាន់ក៏ត្រូវបានឆ្លើយផងដែរ ឬសំណួរទាំងនោះនឹងគ្មានទៀតឡើយ ហើយបងប្អូនអាចដោះស្រាយរឿងដែលបងប្អូនយល់ និងរឿងដែលបងប្អូនមិនយល់ និងរឿងដែលបងប្អូនយល់ស្រប និងរឿងដែលបងប្អូនមិនយល់ស្របបាន ដោយមិនបាត់បង់សេចក្តីជំនឿរបស់ខ្លួននោះទេ » ។ ៩
ហេតុដូច្នោះ សូមស្តាប់ នូវកង្វល់របស់សិស្សរបស់បងប្អូន បង្កើតបរិយាកាសសុវត្ថិភាពមួយសម្រាប់ពួកគេក្នុងការសួរសំណួរ និងទាញយកធនធានដែលគួរឲ្យទុកចិត្ត ។ ប៉ុន្តែនៅក្នុងដំណើរការនេះ សូមកុំរំលងលក្ខណៈដ៏អស្ចារ្យរបស់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ចំពោះមុខរបស់បងប្អូន ។ របៀបម្យ៉ាងទៀតដើម្បីគិតពីបញ្ហានេះគឺដោយការពិចារណាពីជំងឺម្យ៉ាងដែលទាក់ទងនឹងភ្នែកហៅថាការចុះខ្សោយនៃកែវភ្នែកដែលរាំងស្ទះដល់ការមើលឃើញ ។ បុគ្គលទាំងឡាយណា ដែលមានជំងឺនេះ ទីបញ្ចប់ « ការបំពេញ » នូវអ្វីដែលពួកគេមើលមិនឃើញនៅចំពោះមុខរបស់ពួកគេ ជាមួយនឹងការបកស្រាយចេញពីអ្វីដែលពួកគេមើលមិនច្បាស់ទៅវិញ ។ សូមកុំទុកឲ្យសិស្សរបស់បងប្អូនមានចក្ខុវិស័យមិនច្បាស់ដែលបំភ្លៃការយល់ឃើញរបស់ពួកគេអំពីលក្ខណៈដ៏អស្ចារ្យនៃដំណឹងល្អដែលអាច និងគួរតែនៅចំពីមុខរបស់ពួកគេ ។ ដូចប្រធាន អូកបានបង្រៀនថា « លុះត្រាតែយើងបានបោះយុថ្កាចំពោះសេចក្តីពិតទាំងនេះថាជាកន្លែង និងការសន្មត់ [ ដ៏សំខាន់ ]របស់យើង នោះយើងមិនអាចប្រាកដថាការសន្និដ្ឋានរបស់យើងគឺពិតនោះទេ » ។ ១០ ជាឧទាហរណ៍ សូម្បីតែកិច្ចខិតខំប្រឹងប្រែងដ៏បំផុសគំនិតរបស់យើងចំពោះ « វិទ្យាស្ថានច្នៃប្រឌិត » នឹងត្រូវបរាជ័យប្រសិនបើយើងមិនបានដាក់ការផ្តោតអារម្មណ៏នៅចំចំណុចដ៏សំខាន់នេះ ។ យើងបានលើកទឹកចិត្តបងប្អូនឲ្យបង្កើនភាពពាក់ព័ន្ធ ការចូលប្រើ និងការរួមចំណែកនៅក្នុងការបង្រៀនរបស់បងប្អូន ទាំងនេះប្រថុយនឹងក្លាយទៅជា សំណួរមិនសំខាន់ ប្រសិនបើពួកគេបរាជ័យក្នុងការដាក់បញ្ចូលគោលការណ៍ដ៏សំខាន់នៃការប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ ក់ និងសម្ពាធទាំងឡាយនៃថ្ងៃចុងក្រោយនេះ ។ ១១
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ។
ថ្ងៃនេះខ្ញុំបានប្រកាសជាច្រើនដងមកហើយថា ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ។ ដំបូងខ្ញុំបានឮពីការយោងទៅលើគោលគំនិតមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅពេលលោកកំពុងនិយាយទៅកាន់អ្នកអប់រំសាសនាមួយក្រុមអំពីទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់ពួកគេក្នុងការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ លក្ខណៈដ៏អស្ចារ្យនៃដំណឹងល្អបានធ្វើឡើងដោយយោងទៅលើព្រះអង្គសង្គ្រោះផ្ទាល់ នៅពេលដែលទ្រង់បង្រៀននៅក្នុងសាលាប្រជុំទៅដល់អស់អ្នកដែលមិនជឿថា « ដល់ថ្ងៃឈប់សម្រាក ទ្រង់ចាប់តាំងបង្រៀន នៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងតែស្តាប់ទ្រង់ ក៏នឹកប្លែកក្នុងចិត្ត ដោយថា អ្នកនេះបានសេចក្តីទាំងនេះពីណាមក ចំណេះណាហ្ន ដែលបានឲ្យមកគាត់ បានជាមានការឫទ្ធិបារមីយ៉ាងនេះកើតមក ដោយសារដៃគាត់ដូច្នេះក៏នឹកប្លែកក្នុងចិត្តដោយថា អ្នកនេះបានសេចក្តីទាំងនេះពីណា ? » ១២ នៅចុងបញ្ចប់នៃទេសនកថានៅលើភ្នំ យើងរៀនថា « កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្តីដែលទ្រង់បង្រៀន » ។ ១៣ សេ្តចឡាម៉ូណៃ នៅក្នុងព្រះគម្ពីរមរមន មាន« សេចក្តីអស្ចារ្យជាខ្លាំងចំពោះការស្មោះត្រង់របស់អំាម៉ូន ។ ១៤ នៅក្នុងឧទាហរណ៍ទាំងនេះ និងជាច្រើនទៀត ពាក្យ « សេចក្តីអស្ចារ្យ » ត្រូវបានប្រើដើម្បីសំដៅទៅលើមនុស្សដែលតស៊ូជាមួយនឹងជំនឿ ប៉ុន្តែទីបំផុតបានដឹងពីអំណាច និងអព្ភូតហេតុនៃដំណឹងល្អ ។ យើងឃើញការណ៍នេះនៅក្នុងគម្ពីរហេលេមិននៅពេលប្រជាជន « មានសេចក្ដីអស្ចារ្យណាស់ដរាបដល់ពួកគេដួលចុះទៅដី ព្រោះពួកគេពុំបានជឿពាក្យទាំងឡាយ ដែលនីហ្វៃបាននិយាយ » ។ ១៥ វាហាក់បីដូចជាសេចក្តីអស្ចារ្យនេះកើតឡើងនៅពេលដែលការមិនជឿត្រូវប្រឈមមុខជាមួយនឹងអព្ភូតហេតុ និងការបង្រៀននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នេះជាការពិតសម្រាប់អស់អ្នកដែលតស៊ូជាមួយនឹងការសង្ស័យ ហើយវានឹងជាការពិតសម្រាប់ ស្តេហ្វានី ដាវីដ និងខុននីដែលបានរៀបរាប់ខាងលើ ។ ពួកគេនឹងយកឈ្នះលើភាពជូរចត់ ភាពច្របូកច្របល់ និងការឈឺចាប់ នៅពេលដែលពួកគេត្រូវបាននាំទៅរកសេចក្ដីអស្ចារ្យរបស់ព្រះគ្រីស្ទផ្ទាល់ ។
បងប្អូនប្រុសស្រី សូមស្តាប់ ហើយស្រឡាញ់ និងយល់ចិត្តដល់អស់អ្នកទាំងឡាយដែលមានបញ្ហាជាមួយនឹងសំណួរអំពីសេចក្តីជំនឿ ប់អ្នកសិក្សាទាំងអស់ដោយចង្អុលបង្ហាញពួកគេទៅកាន់ធនធានដែលទុកចិត្ត និងជួយដោះស្រាយកង្វល់ទាំងឡាយរបស់ពួកគេ ។ ប៉ុន្តែ សូមកុំឲ្យយើងបាត់បង់ចក្ខុវិស័យនៃចម្លើយដ៏អស្ចារ្យចំពោះសំណួរសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
សូមឲ្យយើង « បង្វិលផ្ទាំងគំនូរ ីលក្ខណៈដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ ដែលគង់នៅចំពោះមុខរបស់ពួកគេ ។ ពិតណាស់មានបញ្ហាត្រូវប្រឈមមុខទាំងនោះ—ដែលជាផ្នែកនៃដំណើរនៃជីវិតរមែងស្លាប់របស់យើង ។ ប៉ុន្តែសូមយើងជួយយុវជនរបស់យើងឲ្យភ្ញាក់ដឹងខ្លួនចំពោះវិធីរាប់មិនអស់ ដែលព្រះយេស៊ូវគ្រីស្ទផ្លាស់ប្តូរគន្លងមូលដ្ឋាននៅក្នុងជីវិតរបស់បុត្រាបុត្រីរបស់ព្រះ ។
ឧទាហរណ៍ ខ្ញុំមានសេចក្ដីអស្ចារ្យចំពោះរបៀបដែលយុវជននៅក្នុងទីក្រុងរបស់ខ្ញុំដែលមកពីរដ្ឋបូស្តុនបានចាប់យកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលដំណឹងល្អបាននាំពួកគេឲ្យទៅបេសកកម្ម ដឹកនាំពួកគេទៅមហាវិទ្យាល័យ ទៅអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ហើយឥឡូវនេះទៅតួនាទីជាឪពុកម្តាយ និងថ្នាក់ដឹកនាំនៅក្នុង សាសនាចក្រ ។ វាស្ទើរតែមិនអាចយល់បាននូវអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ នៅពេលពិចារណាពីកន្លែងដែលពួកគេបានចាប់ផ្តើម ្មីៗនេះ ។ គាត់បានភ័យខ្លាចថាគាត់មិនល្អគ្រប់គ្រាន់ចំពោះការរំពឹងទុកនៃដំណឹងល្អឡើយ ។ ហើយនៅទីបំផុតបានទទួលស្គាល់ថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះទើបយើងអាចកាន់តែប្រែ ក្លាយជាខ្លួនយើងពិតប្រាដបាន ។ នេះគឺជាបងប្រុសលូអីស វ៉ារហ្គាស ជាមួយនឹងភរិយារបស់គាត់ អាន់ឌ្រា និងកូនស្រីរបស់ពួកគាត់ សូហ្វៀ នៅយប់ដែលគាត់សម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹកក្រោយពីជួបជាមួយអ្នកផ្សព្វផ្សាយសាសនាអស់រយៈពេលប្រាំឆ្នាំរួចមក ។ ខ្ញុំបានមានភាពអស្ចារ្យនៅពេលមើលពីភាពផ្លាស់ប្តូររបស់គាត់ និងជំនឿរបស់គាត់ទៅលើព្រះគ្រីស្ទ ។ ដូចគ្នានោះដែរខ្ញុំមានភាពអស្ចារ្យនៅពេលខ្ញុំបានជួបមិត្តភ័ក្តិរបស់ខ្ញុំ ចន រ៉ាស ដែលគាត់បាននៅក្រៅសាសនាចក្រអស់រយៈពេល ៣០ ឆ្នាំ ទោះបីជាមានគំរូដ៏ស្មោះត្រង់ពីភរិយា និងកូនៗរបស់គាត់ក៏ដោយ ។ នៅក្នុងពេលដ៏រាបសា ដោយមានវិបត្តិគ្រួសារ បងប្រុស រ៉ាស បានសុំពរជ័យ ហើយបានតាំងចិត្តជួបជាមួយនឹងស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ។ ការសម្រេចចិត្តនោះនាំទៅដល់ពិធីបុណ្យជ្រមុជទឹក រួមជាមួយនឹងពិធីបុណ្យជ្រមុជទឹករបស់កូនប្រុស និងកូនស្រីរបស់គាត់ផងដែរ ដោយដាក់ពួកគេនៅលើផ្លូវនៃសេចក្តីសញ្ញាទាំងអស់គ្នា ារចាត់តាំងរបស់ខ្ញុំ និងអស់អ្នកដែលខ្ញុំបម្រើ រួមទាំងតម្រូវការរបស់កូនៗរបស់ខ្ញុំផងដែរ ។
បងប្អូនប្រុសស្រី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យខ្លាំងណាស់ ! ព្រះអង្គសង្គ្រោះផ្លាស់ប្តូរជីវិតនៃបុត្រាបុត្រីរបស់ព្រះតាមរបៀបដែលស្ថិតស្ថេរ និងមានអំណាច ។ ទ្រង់អញ្ជើញយើងឲ្យផ្លាស់ប្តូរ ហើយប្រែក្លាយជាមនុស្សកាន់តែល្អប្រសើរ ដើម្បីបម្រើអ្នកដទៃ ហើយប្រែក្លាយជាអ្វីដែលលើសពីអ្វីដែលយើងអាចធ្វើដោយខ្លួនឯងបាន ។ សូមយើងបង្រៀននៅក្នុងរបៀបនានាដែលបង្ហាញដល់សិស្សថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទពិតជាអស្ចារ្យខ្លាំងណាស់ ! ខ្ញុំសូមថ្លែងទីបន្ទាល់យ៉ាងដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕