ការ ផ្សាយ ប្រចាំ ឆ្នាំ
អ្នក​តំណាង​របស់​ទ្រង់


20618:55

អ្នក​តំណាង​របស់​ទ្រង់

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២២ ជា​មួយ​ប្រធានបាឡឺដ

ថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ២០២២

មាន​ពេល​មួយ​ខ្ញុំ​បាន​ឈរ​តម្រង់​ជួរ​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ពី​ក្រោយ​គ្រូគង្វាលសាសន៍យូដា​ម្នាក់ ។ មាន​បុរសម្នាក់​​នៅ​ពី​មុខគាត់ កាន់​លិខិត​ឆ្លង​ដែន​ប្រទេស​ម៉ិកស៊ិក​ធ្វើ​ដំណើរ​ជាមួយ​កូន​ស្រី​តូច​របស់គាត់ ា​ដែល​គាត់​ចូលចិត្ត ។ ខ្ញុំ​ចាប់ផ្តើម​ឆ្ងល់​ថាតើ​ខ្ញុំ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹងបុគ្គល​ណា​ម្នាក់​ជាងគេ ? ដំបូង​ខ្ញុំគិតថា ​ខ្ញុំ​ដូចជាជនជាតិ​អាមេរិកកាំង​ម្នាក់​នោះ ។ យើង​ប្រហែល​ជា​មាន​បទពិសោធន៍​ធំឡើង​ស្រដៀង​គ្នា​ខ្លាំង ហើយ​យើង​ទាំង​ពីរនាក់​ប្រហែល​ជា​ចំណាយពេល​ច្រើន​ចាប់អារម្មណ៍​អំពី​ក្រុម​កីឡា​ដែល​យើង​ចូលចិត្ត ។ បន្ទាប់មក ខ្ញុំ​គិត​អំពី​បុរស​ទីពីរ​ដែល​ឈរ​តម្រង់​ជួរ​ជាមួយគ្នា​នោះ ។ ដោយសារតែខ្ញុំស្រឡាញ់​ប្រទេស​ម៉ិចស៊ិច វា​អាច​ទៅរួច​ដែលគិតថា​ យើង​ប្រហែល​ជា​ចូលចិត្ត​អាហារ​ដូចគ្នា និង​ក្រុម​ភ្លេង ម៉ារីអ័រឈី ដូចគ្នា​ ។ លើស​ពី​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ជាមួយ​គាត់ កាល​ដែល​ខ្ញុំ​មើលទៅ​គាត់​ប្រព្រឹត្ត​ចំពោះ​កូន​ស្រី​គាត់ ហើយ​គិត​អំពី​ការធ្វើ​ជាឪពុក​សម្រាប់​កូនស្រី​ទាំង​ប្រាំមួយ​នាក់​របស់ខ្ញុំ​ផងដែរ ។ ជាចុងក្រោយ ខ្ញុំ​គិត​ពី​គ្រូ​គង្វាល​នោះ ។ មនុស្ស​ភាគ​ច្រើន​ដែល​ឃើញ​យើង​ឈរ​តម្រង់​ជួរ ប្រហែលជា​មិន​គិត​ថា​យើង​មាន​ភាព​ដូចគ្នា​ច្រើននោះ​ទេ ។ ប៉ុន្តែ​គាត់ និង​ខ្ញុំ​បាន​មាន​ចំណង​​បំណងប្រាថ្នា​របស់យើងរួមគ្នា​​ក្នុង​ការ​លះបង់​ជីវិត​​ដើម្បី​បម្រើ​ព្រះ ដើម្បី​រៀន និង​បង្រៀន​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​​ខិតខំ​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។

ខ្ញុំគិត​ពី​សំណួរ​មួយ ​​នៅពេល​ខ្ញុំ​ឡើង​លើ​យន្តហោះ ខ្ញុំ​ទាញ​ក្រដាស​មួយ​សន្លឹក​មក​សរសេរ ។ ខ្ញុំ​ចាប់ផ្តើម​សរសេរ​ពាក្យ​សាមញ្ញៗ​ថា « ខ្ញុំ​គឺជា … » ។ បន្ទាប់មក​ខ្ញុំ​សរសេរ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​នឹកឃើញ ្វាមី​មួយរូប ។ ខ្ញុំ​បានសរសេរ​អំពី​បុគ្គលិក​លក្ខណៈ មិត្តភាព ការហៅបម្រើ​ក្នុង​សាសនាចក្រ និង​ការចាត់តាំង​ការងារនានា ។ ខ្ញុំ​ក៏បានសរសេរ​បញ្ចូល​នូវ​ការចូលចិត្ត​ដូចជា « ញុំ​ជា​អ្នក​គាំទ្រ​ដល់​តន្រ្តី ម៉ូថោន ហើយ​ខ្ញុំ​ចូលចិត្ត​ឈីស​​ប្រទេស​ស្វីស » ។ ពីមុន​ខ្ញុំ​បញ្ចប់ការសរសេរ ខ្ញុំ​បាន​សរសេរ​ជិត ៣០០ របៀប​ដើម្បី​ឆ្លើយ​សំណួរ « ខ្ញុំ​ជា​នរណា ? » បន្ទាប់មក​ខ្ញុំ​បាន​ដាក់​ចម្លើយ​តាមលំដាប់​នៃចំណុចណា​​សំខាន់​ជាងគេ​ ដើម្បី​កំណត់​ការផ្តោត​អារម្មណ៍ និង​អាទិភាព​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ ឧទាហរណ៍ ខណៈ​ដែល​ខ្ញុំជា​ជីតា និង ជា​អ្នក​​វាយ​កូនហ្គោល​មិនពូកែផង នោះខ្ញុំកត់ចូលក្នុងបញ្ជី​ដោយដាក់​​ភាពជា​ជីតា​ស្ថិតនៅខាងលើ​ និង កីឡា​វាយ​កូនហ្គោល​​ស្ថិត​នៅក្រោម វា​រំឭក​ខ្ញុំ​អំពី​ចំនុច​ដែល​ខ្ញុំ​ត្រូវ​ចំណាយ​ពេល និង​កម្លាំង​របស់ខ្ញុំ ហើយ​ត្រូវ​ជ្រើសរើសយកអ្វី ប្រសិនបើចំនុច​ទាំងពីរនេះជាន់​គ្នា ។

មួយរយៈពេល​ក្រោយមក ខ្ញុំ​បាន​ចាប់ផ្តើម​យល់​កាន់តែច្បាស់​ថាហេតុអ្វី​បទពិសោធន៍​នេះ​​មាន​អត្ថន័យ​ខ្លាំង​ចំពោះ​រូប​ខ្ញុំ ពេលខ្ញុំ​បាន​អាន​ប្រសាសន៍​របស់​ប្រធាន ហិនរី ប៊ី អាវរិង ថា « របៀប​ដែល​អ្នក​​ឆ្លើយតប​ទៅនឹង​សំណួរ ​ថាតើ​អ្នក​ជា​នរណា វានឹង​កំណត់​ស្ទើរ​តែ​អ្វីៗ​គ្រប់យ៉ាង » ។

នាពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ពិចារណា​អំពី​សំណួរ​នេះ ហើយ​គិតដល់​សិស្ស​របស់​យើង ។ ខ្ញុំ​បានយក​ក្រដាស​មួយ​សន្លឹក​​មក ហើយ​​សរសេរ​—​ដោយ​ពាក្យ​សាមញ្ញៗ ថា « សិស្ស​របស់​យើង​គឺជា … » ។

ខ្ញុំ​ជឿថា​សិស្ស​របស់​យើង​គឺជាមនុស្ស​ដែល​ព្យាការី​ទាំងឡាយ​បានលើក​ឡើង​ថា​ពួកគេ​ជា​នរណា តីជំនឿ​របស់​ពួកគេ​ទៅលើ​កូនចៀម​នៃ​ព្រះ និង​អានុភាព​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បានមាន​ប្រសាសន៍​ថា ព្រះអម្ចាស់​បាន​បម្រុងទុក​ពួកគេឲ្យ​មកលើ​ផែនដី « នៅគ្រា​ដ៏ជាក់លាក់នេះ​ ដែល​ជា​គ្រា​ដ៏សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃពិភពលោក » ។ ទ្រង់​ជ្រើសរើស ពួកគេ ដើម្បី « ជួយ​រៀបចំ​មនុស្ស​ក្នុងពិភពលោក​នេះ​សម្រាប់ … រាជ្យ​សហសវត្សរ៍ [ របស់​ព្រះអង្គសង្គ្រោះ ] » ។ « [ ពួកគេ ] គឺជា​សង្ឃឹម​នៃ​អ៊ីស្រាអែល « កូនចៅ​នៃ​ជំនាន់​ដែលបាន​សន្យា » [ «សង្ឃឹម​នៃ​អ៊ីស្រាអែល, ទំនុកតម្កើង, លេខ. ២៥៩ ] » !

ពួកគេ « ស្រេកឃ្លាន​សម្រាប់​ការណ៍​ខាង​ព្រះវិញ្ញាណ…ចង់​រៀន​ពី​ដំណឹងល្អ ហើយ​ពួកគេ​ចង់​បាន​វា​យ៉ាង​ខ្លាំង ។… ពួកគេ​ពុំ​មែនជា​អ្នក​សង្ស័យ​ទេ ​ឥឡូវនេះ ប៉ុន្តែ​ជា​អ្នក​ស៊ើប អ្នកស្វែងរក​សេចក្ដីពិត ។…

[ ពួកគេ ] ប្រាថ្នា … ជំនឿ … [ និង ] ចង់​ឲ្យ​ខ្លួន​ពួកគេ​អាច​មាន​លទ្ធភាព​ហៅ​ឲ្យ​មក​ធ្វើការ » ។

វា​ក៏​ជាការពិត​ផងដែរ​ថា​ពួកគេ​មួយចំនួនបានភ្លេច​អត្តសញ្ញាណ​របស់​ខ្លួន ថាជា​បុត្រាបុត្រី​របស់​ព្រះ ឬ​បានផ្ដោត​ទៅលើ​លក្ខណៈ​បណ្ដោះអាសន្ន ឬ​បន្ទាប់បន្សំ​ ដែលមិនសូវ​សំខាន់វិញ​នោះ ។ សាតាំង​គឺជា​ពួកចោរលួច​អត្តសញ្ញាណដ៏​ប្រសព្វ ន្លែងដែលមាន​ព័ត៌មាន​គ្រប់យ៉ាង ប៉ុន្តែក្រ​ប្រាជ្ញា​—ជាថ្ងៃ​ដែល​បាន​ព្យាករណ៍​ថា ​មនុស្ស​នឹងទៅ « រៀន​ជានិច្ច ប៉ុន្តែពុំ​​ទទួល​បាន​ចំណេះដឹង​នៃ​សេចក្តី​ពិត​ឡើយ » ពិភពលោក​មួយ​ដែល​នឹង « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ » ដែល​មនុស្ស​ជាច្រើន « ដើរ​ក្នុង​អណ្ដាត​ភ្លើង​ [ របស់​ខ្លួន ] ហើយ​កណ្ដាល​កន្ទុយ​ឧស​ដែល​[ ពួកគេ ] បាន​បង្កាត់ » ខណៈ​ដែល​កំពុង​បដិសេធ​ពន្លឺ​នៃ​ពិភពលោក​នេះ ។ ១០

ទោះយ៉ាងណា​ក៏ដោយ យើង​ដឹង​រឿង​មួយ​ទៀត​អំពី​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ៖

« អ្នក​រាល់​គ្នា​គឺជា​កូន​ចៅ​នៃ​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​គឺជា​វង្ស​អ៊ីស្រាអែល​…​ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ ។

« ព្រះ​វរបិតា ដោយ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ដល់​អ្នក​រាល់​គ្នា​មុនគេ​បង្អស់ ហើយ​បាន​ចាត់​ឲ្យ​យើង​មក​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ក្នុង​ការ​នាំ​អ្នក​រាល់​គ្នា​គ្រប់​រូប​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ការ​នេះ​គឺ​មក​ពី​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា » ។ ១១

ព្រះអម្ចាស់​បានសន្យា​ថា​ ទ្រង់​នឹង​ឈោងទៅ​ជួយ​ពួកគេ ពុំមែន​ដើម្បី​សង្រ្គោះ​ពួកគេ​ក្នុង​អំពើបាប​របស់​ពួកគេ​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​សង្រ្គោះ​ពួកគេ​ពី​អំពើបាប​របស់​ពួកគេ ។ ១២ នោះហើយ​ជា​មូលហេតុ​ដែល​វាចាំបាច់​ ដែល​យើង​ជួយ​សិស្ស​របស់យើង​ឲ្យមក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះវរបិតា និង​គោលលទ្ធិ​ពិត​របស់​ព្រះអង្គសង្គ្រោះ ។ ពួកគេ​ត្រូវ​ដឹងថា​ពួកគេ​ជា​នរណា ហើយ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ១៣ និង​របៀប​ដើម្បី​ធ្វើ​វា ។

ខ្ញុំជឿ​ថា​ការជួយ​ឲ្យសិស្ស​របស់​យើង​ដឹង​នូវ​រឿង​ទាំងនេះ ភាគច្រើន​វាអាស្រ័យ​លើ​យើងស្គាល់ថា​យើង​ជា​នរណា នរណា​ដែល​យើង​បង្រៀន បម្រើ និង​ផ្តល់​ការគាំទ្រ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ គំនិត​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​ធ្វើ​បញ្ជី​ទីបី និង​ចុង​ក្រោយគេ ។ ខ្ញុំ​បាន​យក​ក្រដាស​មួយសន្លឹក​ទៀត​មក ហើយ​សរសេរ​មួយ​ទំព័រ​ហើយ​មួយ​ទំព័រ​ទៀត​ពី​ចរិកលក្ខណៈ និង​គុណលក្ខណៈ​សម្បត្តិ​ដែល​ខ្ញុំ​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដល់​បងប្អូន​ទាំងអស់​គ្នា ។ កាល​ដែលខ្ញុំ​សរសេរ ខ្លួនខ្ញុំ​ផ្ទាល់​បាន​រក​ឃើញ​គំនិត​សំខាន់មួយ ។ ខ្ញុំ​ជឿថា​ចម្លើយ​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​សំណួរ​ដែលសួរ​ថា​យើង​ជា​នរណា គឺថា​យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ១៤

ចំណុច​សំខាន់​នៃ​ការខិតខំ​របស់​យើង​គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មកស្គាល់ និង​ពឹង​ផ្អែក​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការពលិកម្ម​ដ៏​ធួន​របស់ទ្រង់ រូ​របស់​យើង ហើយ​ពឹងផ្អែក​ទៅលើ​ព្រះគុណទ្រង់​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់ទ្រង់ ។ ទោះបីជា​មាន​ការលំបាក និង​ការបរាជ័យ​ផ្ទាល់ខ្លួន​ក្តី ក៏យើង​រស់នៅ​ដោយ​ក្តីសង្ឃឹម និង​សុទិដ្ឋិនិយម​ដែរ ​យើង​ប្រែចិត្ត​ជា​និច្ច យើង​បាន​ភ្លក់​រសជាតិ​នៃ​ក្តីស្រឡាញ់ និង​ក្តី​មេត្តាករុណា​របស់ទ្រង់ ហើយ​យើង​ចែកចាយ​ក្តី​មេត្តាករុណា​នោះ​ទៅដល់​អ្នកដទៃ កាល​ដែល​យើង​បង្រៀន​ចេញពី​ដួងចិត្ត​ផ្លាស់ប្តូរ និង​មាន​អំណរគុណ ។ ជា​​ញឹកញាប់ យើង​និយាយ​អំពី​ទ្រង់ ថ្លែង​បន្ទាល់​ពី​ទ្រង់ រីករាយ​នៅក្នុង​សេចក្តី​ល្អ និង​ភាពអស្ចារ្យ​របស់ទ្រង់ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ដឹងថា « តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ » ។ ១៣ យើង​ព្យាយាម​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ធ្វើ​ជា​អ្នកតំណាង​របស់ទ្រង់ ។

កាលបម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ខ្ញុំ​បានរៀន​ពី​សារៈសំខាន់​នៃ​គំនិត​នេះ​ នៅពេល​ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​កំពុង​ដើរគោះទ្វារ​តាម​ផ្ទះ ។ នៅ​ផ្ទះ​មួយ​ខ្ញុំ​បាន​ចាប់ផ្តើមថា « ជម្រាប​សួរ ពួក​ខ្ញុំ​គឺជា​អ្នក​តំណាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ ពីមុន​ខ្ញុំ​និយាយបន្ត​ បុរស​ម្នាក់នោះ​និយាយកាត់​ខ្ញុំ​ថា « អត់ទេ ឯង​មិនមែន ជា​អ្នក​តំណាង​ទេ ។ ឯង​មិន​ដឹង​ពី​អត្ថន័យ​ដែល​ឯង​និយាយ​នោះទេ » ។ គាត់​បាន​ពន្យល់ថា អ្នក​តំណាង​គឺជា​នរណា​ម្នាក់​ដែល​តាំងនាមជំនួសឲ្យ​នរណា​ម្នាក់ទៀត ជា​អ្នក​និយាយ និង​ធ្វើ​អ្វី​ដែល​បុគ្គល​នោះ​នឹង​និយាយ ហើយ​ធ្វើ បើសិន​បុគ្គល​នោះ​នៅទីនោះ​ដែរ ។ គាត់​បាន​បញ្ចប់​និយាយ​ថា « បើសិន​ឯង​ជា​អ្នកតំណាង​របស់ទ្រង់ នោះ​ឯង​ប្រហែល​ជា​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ ប្រសិនបើ​ទ្រង់​គង់​នៅ​ទីនេះ​ដោយផ្ទាល់​ » ថា ការយល់ដឹង​របស់​គាត់អំ​ពី​ពាក្យ​តំណាង​ឲ្យ​គឺ​ត្រឹមត្រូវ​ហើយ ។ បន្ទាប់មក​ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ដល់​គាត់ ហើយ​បាន​សួរថា​ ក្រោយពី​បាន​ទទួល​ចំណេះដឹង​នេះ​ហើយ តើ​ខ្ញុំ​អាចសូម​ចាប់ផ្តើម​ម្តងទៀត​បានទេ ។ បន្ទាប់មក​ខ្ញុំ​បាន​និយាយ​ថា « អរុណ​សួរស្តី ។ នេះ​គឺជា​អែលឌើរ អារ៉េនដា ហើយ​ខ្ញុំ​គឺជា​អែលឌើរ វិប ។ ពួក​ខ្ញុំ​គឺជា​អ្នក​តំណាង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ពួក​ខ្ញុំ​មកទីនេះ​ដើម្បី​ចែកចាយ​សារលិខិត​មកពី​ទ្រង់​ជាមួយ​បង » ។

ពួក​យើង​ម្នាក់ៗ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ទំនុកចិត្ត​ដ៏​ពិសិដ្ឋ ។ នៅពេល​យើង​អធិស្ឋាន ឬ​បញ្ចប់​ការបង្រៀន​របស់​យើង និង​ថ្លែងទីបន្ទាល់​នៅក្នុង​ព្រះនាម​របស់ទ្រង់ នោះ​យើង​កំពុងប្រកាស​ថា អ្វី​ដែល​បាន​ថ្លែង​តំណាង​ឲ្យ​ព្រះ​តម្រិះ និង​ព្រះទ័យ​របស់ទ្រង់ ។ ដើម្បី​ស្មោះត្រង់ចំពោះ​ទំនុកចិត្ត​នោះ យើង​ត្រូវតែ​មាន​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ការយល់ដឹង​អំពី​ដំណឹងល្អ​របស់ទ្រង់ ហើយ​មាន​ឆន្ទៈ​លះបង់​ដើម្បី​រៀនស្គាល់​​ព្រះគម្ពីរ និង​គោលលទ្ធិ​ដែល​ព្រះគម្ពីរ​បាន​បង្រៀន​យ៉ាងពិត​ប្រាកដ ។ ដោយសារ​យើង​យល់​ថា ព្រះបន្ទូល​របស់​ព្រះ​មាន « ប្រសិទ្ធភាព » ច្រើន​ជាងអ្វីៗ​ផ្សេង​ទៀត ១៦ ហើយ​ថា វាពិត​ជា​មាន​ចម្លើយ​ចំពោះ​សំណួរ​សម្រាប់​ជីវិត នោះ​បទគម្ពីរ​គឺជា​ប្រភព​ចម្បង​នៃ​បទពិសោធន៍​របស់​យើង​ជាមួយ​នឹង​សិស្ស​របស់​យើង ។ នៅពេល​យើង​បន្ត​ច្នៃ​វិធីសាស្ត្រ​បង្រៀន​ដើម្បី​មាន​ទំនាក់ទំនង​កាន់​តែ​ច្រើន​ជាមួយ​សិស្ស នោះ​យើង​មិន​ត្រូវ​ច្នៃវា​ឲ្យ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ការ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅក្នុង​បទគម្ពីរ​នោះ​ឡើយ ។

វាគឺជា​រឿង​សំខាន់​ដូចគ្នា​ដើម្បី​ផ្ដោត​ចិត្ត និង​គំនិតរបស់​យើង​ទៅ​លើ​ពួក​អ្នកបម្រើ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់—ជា​ពិសេស​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បច្ចុប្បន្ន—ពួកគាត់ពុំ​ដែល​សូម​ទោស​ចំពោះ​ការ​បង្រៀន ពន្យល់​ចាក​ប្រធានបទ ​ឬ​ការនិយាយ​ផ្ទុយ​នឹង​ការ​បង្រៀន​ដោយ​ « ទស្សន​ផ្ទាល់ខ្លួន​ មិន​ថា​មកពីប្រភពណា ឬ​វារីករាយយ៉ាងណា ឬ​សមហេតុផល​យ៉ាង​ណា​នោះទេ » ។ ១៧ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​សំឡេង និង​កម្មវិធី​ខាង​សង្គម​ដ៏​ទាក់ទាញ​ជាច្រើននេះ ​វាគឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ដឹង​ពី​ព្រះតម្រិះ​របស់​ព្រះ​តាមរយៈ​ព្យាការី​នៅ​រស់​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​ឲ្យ​ការ​បង្រៀន សេចក្ដីស្មោះ និង​អាទិភាព​របស់​យើងស្រប​តាម​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ នោះ​យើង​នឹង​ស្ថិត​នៅ​លើ​គ្រឹះ​ដ៏​មាំមួន ហើយដូចជា​មែក​នៃ​ដើម​ទំពាំង​បាយ​ជូ​ដ៏​ពិត យើង​នឹង​មាន​អានុភាព​ដើម្បី​ផ្តល់​​ផល​ផ្លែ​ច្រើន ។ ១៨

ពេលខ្លះ ការ​បង្រៀន​សេចក្ដីពិត និង​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​អាចនឹង​ចម្រូងចម្រះនឹងគ្នា ។ នោះគឺ​ដោយសារ​តែមាន​ការ​ធ្វើក្លែងចំពោះ​រឿងទាំងពីរនោះ ដែល​អាច​ធ្វើ​ឲ្យ​យើង​ភាន់​ច្រឡំ ិត នោះ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ឈឺចាប់ ឬ​អាក់អន់ចិត្ត ។ ដើម្បី​ឆ្លើយតប​តាម​របៀប​គួរឲ្យ​ស្រឡាញ់ និង​មាន​ប្រយោជន៍ យើង​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ថា ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ​តាមរយៈ​អស់អ្នក​ដែល​ទ្រង់​បាន​តែងតាំង​ឲ្យ​ដឹកនាំ​សាសនាចក្រ​នោះ ​ទឹក​ចិត្ត​សិស្ស​របស់​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះវរបិតា​សួគ៌​ចំពោះ​សំណួរ និង​ការ​សង្ស័យ​ទាំងឡាយ​ដែល​ពួកគេ​មាន ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ​ដល់​អស់អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ភាព​ភាន់ច្រឡំ និង​សេចក្ដីងងឹត ។ ទ្រង់​គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​ការ​បង្រៀន​ឲ្យគោរព​ប្រតិបត្តិ​យ៉ាង​ច្បាស់ ប៉ុន្តែ​ទ្រង់​គឺជា​ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត​ចំពោះអស់​អ្នក​ដែល​កំពុង​រងទុក្ខ​ដោយសារ​តែ​ផលវិបាក​នៃ​កំហុស​ផ្ទាល់ខ្លួន​ពួកគេ ។ ទ្រង់​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃអ្វី​ដែល​យើង​កំពុង​ខិតខំ​ដើម្បី​ប្រែ​ក្លាយ​ទៅជា​គ្រូបង្រៀន​ដែល​បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដីស្រឡាញ់ ។

ហេតុផល​មួយ​ដែល​វាសំខាន់​ខ្លាំង ​ដើម្បី​យើងនឹកគិតអំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ១៩ គឺ​ការប្រឆាំង​ដែលពួក​សិស្ស​របស់​យើង​ជួបប្រទះ ។ ការ​សិក្សា​ថ្មីមួយ​អំពី​យុវវ័យ​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​បាន​បង្ហាញ​ថា អស់អ្នក​ដែល​កំពុង​ពុះពារកាន់​ខ្ជាប់​ទៅនឹង​សេចក្ដីជំនឿ ហើយ​បន្ត​សកម្មភាព​នៅក្នុង​សាសនាចក្រ ជាទូទៅ​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​​មួយ​ ឬច្រើននៃ​ឧបសគ្គជាក់លាក់​បី​នេះ​ ៖

  • ពួកគេ​មាន​អារម្មណ៍​ត្រូវ​កាត់​សេចក្ដី​ ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​នៅក្នុង​ស្ថានភាព​របស់​ពួកគេ ដូចជា ការ​លែង​លះគ្នា​របស់​ឪពុកម្ដាយ​ ឬ​សមាជិក​គ្រួសារ​ម្នាក់​កំពុង​ចាកចេញ​ពី​សាសនាចក្រ ។

  • ពួកគេ​មាន​អារម្មណ៍​ខុស​ឆ្គង និង​អស់​សង្ឃឹម ​ដោយសារ​តែ​កំហុស​ដែល​ពួកគេ​បាន​ធ្វើ ។

  • ឬ​ពួកគេ​មិន​ជឿ​ថា ពួកគេ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ។ ២០

នៅពេល​យើង​ខិតខំ​ស្រឡាញ់​ដូចជា​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់ នោះ​យើង​នឹង​អាច​ជួយ​សិស្ស​របស់​យើង​ឲ្យ​ឆ្លងកាត់​ស្ថានភាពនីមួយៗ​ទាំង​នេះ​បាន ។

តើ​បងប្អូន​នឹង​ជួយ​យុវវ័យ​ម្នាក់​ដែលមាន​អារម្មណ៍ថា​ត្រូវគេ​កាត់​សេចក្ដី​​ដោយ​របៀប​ណា ? ២១ វា​អាច​ចាប់ផ្ដើម​ដោយ​ការ​យល់ដឹង​ថា ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ទំនាក់ទំនង និង​ស្ថានភាព​នានា ​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិអត្តសញ្ញាណ​មួយ ដែល​ធ្វើ​ឲ្យ​សិស្ស​របស់​យើង​ងឿង​ឆ្ងល់​ថាតើ​ពួកគេ​ជា​នរណា និងតើ​ពួកគេ​អាច​ចុះសម្រុងដោយ​របៀបណា ។ នៅ​គ្រា​ទាំង​នេះ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​ទំនាក់​ទំនង​ដ៏​ស្ថិតស្ថេរ​របស់​ពួកគេ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌របស់​ពួកគេ ។ ខ្ញុំ​ស្គាល់​យុវនារី​ម្នាក់​ដែល​ដាក់​តម្លៃ​ខ្លួនឯងឲ្យ​ទៅ​តាម​ស្ថានភាព​របស់​នាង និង​តាម​ការគិត​របស់​មនុស្ស​ដទៃ ។ នាង​មាន​អារម្មណ៍​ថា​វង្វេង​ ពុំស្គាល់​ខ្លួនឯង​ជា​នរណា ។ នាង​បាន​ចាប់ផ្តើម​អធិស្ឋាន​សុំ​ជំនួយ ។ ថ្ងៃ​មួយ នាង​ទទួលអារម្មណ៍​ច្បាស់​មួយ​ថា បើ​នាង​ចង់​ដឹង​ថា ​នាង​ជានរណា នោះនាង​ចាំបាច់ត្រូវ​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ជា​មុន​សិន ​នាង​ចាប់ផ្ដើម​ស្វែងរក ។ នាង​បាន​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ អធិស្ឋាន និង​បម្រើ ដោយ​ផ្ដោត​ទៅលើ​ការ​ចង់​ស្គាល់​ព្រះ ។​ លុះ​មួយ​រយៈ​ក្រោយ​មក ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បើក​សម្ដែង​អង្គទ្រង់​ដល់​នាង ។ នាង​ទទួល​អារម្មណ៍​​សេចក្ដីស្រឡាញ់ ការ​លួង​លោម និង​ការ​យល់ដឹង​របស់​ទ្រង់ ។ នៅពេល​នាង​​ស្គាល់​ព្រះវរបិតា​សួគ៌ នោះ​នាង​បាន​ស្គាល់ដោយ​ខ្លួន​ឯង និង​យល់ដឹង​ពី​ទំនាក់ទនង​របស់​នាង​ជាមួយ​ទ្រង់ ។ នាង​បាន​ដឹង​ពី​អត្តសញ្ញាណ និង​តម្លៃ​ដ៏​ទេវភាព​របស់​នាង​ក្នុង​នាម​ជា​បុត្រ​មួយ​រូប​របស់​ព្រះ ។ ការ​យល់ដឹង​នេះ​បាន​ផ្ដល់នូវ​អំណរ និង​ពន្លឺ​ដល់​នាង ។

បងប្អូន​អាច​ជួយ​សិស្ស​​ដែល​ជួប​នឹង​ឧបសគ្គ​នានា​ដោយការ​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​ព្រះវរបិតា​សួគ៌​ស្រឡាញ់​ពួកគេ ។ បងប្អូន​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​​ចំពោះ​ពួកគេ​ដោយ​ប្រើ​ពេលវេលា សេចក្ដីអាណិត​អាសូរ និង​ឆន្ទៈ​ចង់​ស្ដាប់​របស់​បងប្អូន ។ បងប្អូន​អាច​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ជួយ​​បងប្អូន​មើលទៅ​​ពួកគេ​ជា​បុគ្គល​ម្នាក់ៗ ហើយ​ស្គាល់​ពី​ឧបសគ្គ ឱកាស និង​សេចក្ដី​ត្រូវការ​ដ៏​វិសេស​វិសាល​របស់​ពួកគេ ។ នៅពេល​ពួកគេ​មាន​សំណួរ ឬ​ស្មុគស្មាញ​ជាមួយនឹង​ទីបន្ទាល់​របស់​ពួកគេ នោះ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​សុវត្ថិភាព ហើយ​ដឹង​ថា ពួកគេ​អាច​ងាក​មករក​បងប្អូន និង​ទៅ​រក​ព្រះអម្ចាស់​បាន ។

តើ​យើង​ជួយ​មនុស្ស​ដែល​មានបញ្ហាជាមួយ​នឹង​កំហុស និង​ភាព​អស់​សង្ឃឹម​ដោយសារ​តែ​ភាព​ខុសឆ្គង​របស់​ពួកគេ​តាម​របៀបណា ? ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ យើង​មិន​បោះបង់​ពួកគេ​ចោល​ឡើយ យាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​នៅ​ក្នុង​ពិភពលោក​ដ៏​លំបាក​មួយ​នេះ ។ យើង​បង្រៀន​ពួកគេ​ថា ភាពស័ក្ដិសម​ពុំ​មែន​ជា​ភាព​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ២២ យើង​ជួយ​ពួកគេ​ឲ្យ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​អំណរ​នៃ​ការ​ប្រែចិត្ត ដោយ​ជួយ​ពួកគេ​ឲ្យស្គាល់ថា​វា​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ គេជាស្រេច​ ។

ខ្ញុំ​ស្រឡាញ់​មេរៀន​ដែល​បាន​បង្រៀន​នៅ​ក្នុង ម៉ូសេ ៤ ដែល​យើង​គ្រប់​គ្នា​បាន​សិក្សា​កាល​ពី​សប្ដាហ៍​មុន ។ បន្ទាប់ពី​អ័ដាម និង​អេវ៉ា​បាន​រំលង នោះ​ភ្នែក​របស់​ពួកគេត្រូវ​​បាន​បើក ហើយ​ពួកគេ​បាន​ដឹង​ថា ពួកគេ​នៅ​អាក្រាត ។ បំណង​ដំបូង​របស់​ពួកគេ​គឺ​យក​ស្លឹកល្វា​មក​ក្លាស់​បិទបាំង​ភាព​អាក្រាត​របស់​ខ្លួន ។ នៅពេល​ពួកគេ​បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់​នៅ​ក្នុង​សួនច្បារ នោះ​ពួកគេ​បាន​សម្រេច​ចិត្ត​ទៅ« ពួន​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួនច្បារ (ម៉ូសេ ៤:១៤) » ។ វា​គួរ​ឲ្យ​ចាប់អារម្មណ៍ដើម្បី​កត់សម្គាល់​​ថានរណាជាអ្នក​ប្រាប់​ពួកគេ​ឲ្យ​ពួន​ពី​ព្រះ ។ ឥឡូវ​នេះ ខ្ញុំ​មិន​ចង់​មើល​ស្រាល​បញ្ហា​នេះ​ទេ ប៉ុន្តែ​តើ​វា​ដំណើរការ​បែប​ណា ដើមឈើ​នោះ​ ? នៅ​ត្រង់​ចំណុច​នេះ ព្រះអម្ចាស់​បាន​សួរ​ពួកគេ​នូវ​សំណួរ​មួយ​ថា « អ្នកទៅ​ឯណា ? » ( ​ម៉ូសេ ១:៣៩ ) ។ ឬ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​« ឯង​នៅ​ឯណា ? » ( លោកុប្បត្តិ ៦:៩ ) ។ តើ​បងប្អូន​គិត​ថា ទ្រង់​ពិត​ជា​អត់ជ្រាប​មែន​ឬ ? ដូច្នេះ​តើ​ទ្រង់​សួរ​បែប​ហ្នឹង​ដើម្បី​អ្វីទៅ ? ប្រហែល​ជា​សួរ​ដូចនេះថា ឥឡូវនេះ​ដោយ​សារ​ឯង​បាន​រំលង តើ​ឯង​នឹង​ទៅ​ឯណា ? តើ​ឯង​នឹង​ពួន​ពីយើង ឬ​តើ​ឯង​នឹង​មក​រក​យើង ហើយ​ឲ្យ​យើង​បិទបាំង​ដល់​ឯង ? ពាក្យដង្វាយធួន​នៅ​ក្នុង​ភាសា​ហេព្រើរ​គឺ ឃីបពួរដែល​មាន​ន័យ​ថា « បិទបាំង » ។ ២៣ ព្រះវរបិតាសួគ៌​យើង​មាន​វិធី​ប្រសើរ​ជាងយក​ស្លឹកល្វា និង​ដើមឈើ​ដើម្បី​បិទបាំង​អំពើបាប​របស់​យើង ។ ប៉ុន្តែ​មារសត្រូវ​ខ្សឹប​ប្រាប់​នូវ​ពាក្យ​កុហក​ដើម្បី​ធ្វើ​ឲ្យ​យើង​ចង់​ពួន​ពី​ព្រះ ។ វា​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ថា ព្រះ​មិន​ស្រឡាញ់​យើង ហើយ​ថា​ទ្រង់​នឹង​មិន​អត់ទោស​ឲ្យ​យើង​ទេ ពីព្រោះ​យើង​គួរតែ​ដឹង​ច្បាស់​ហើយ ឬ​ដោយសារ​អំពើ​បាប​យើង​ធ្ងន់ធ្ងរ​ពេក ។

មាន​គ្រា​មួយ ខ្ញុំ​បាន​អញ្ជើញ​យុវនារី​ម្នាក់​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​យុវវ័យ​មួយ​ក្រុម ។ ចម្លើយ​របស់​នាង​គឺ​ថា នាង​ពុំស័ក្ដិសម​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ ខ្ញុំ​បាន​ប្រាប់​នាងថា​យើង​គ្រាន់​តែ​ដើរ​ជុំវិញ​បរិវេណ​នោះ​ប៉ុណ្ណោះ ហើយ​ខ្ញុំចង់​ឲ្យ​នាង​ទៅ​ចូលរួម​ជាមួយ​យើង ។ ចម្លើយ​របស់​នាង​គឺ​ថា « ខ្ញុំ​មិន​ទាន់ទៅ​បាន​ទេ ។ ខ្ញុំ​មិន​ចង់​ឲ្យ​ព្រះ​ទតឃើញ​ខ្ញុំ​នៅ​ពេល​នេះឡើយ » ​យើង​មិន​ចង់​អធិស្ឋាន អាន​ព្រះគម្ពីរ ឬ​ទៅ​ព្រះវិហារ​នោះទេ ។ ប្រហែល​ជា យើង​មិន​ចង់​ឲ្យព្រះ​ទតឃើញ ។

សូម​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​ដឹង​ថា នៅពេល​ពួកគេ​ធ្វើ​ខុស ពួកគេ​អាច​ស្វែងរក​ការ​អភ័យទោស និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ការ​ចូលទៅ​ក្នុង​រង្វង់​ព្រះហស្ដ​ដែល​ពោរពេញដោយក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌លាត​សន្ធឹង​ដោយ​សេចក្ដី​មេត្តា​ករុណា ដែល​ទ្រង់​បាន​រៀបចំ​ផ្លូវ​ដើម្បី​សេចក្ដីប្រោសលោះ​យើង ។ ទ្រង់​បាន​រៀបចំផ្លូវ​សម្រាប់​ការប្រោសលោះ​របស់​យើង ។

តើ​បងប្អូន​ជួយ​សិស្ស​ម្នាក់​ដែលមាន​អារម្មណ៍​ថា នាង​គ្មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ៏​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​តាម​របៀប​សាមញ្ញៗ​ជាច្រើន​ផងដែរ ដូចជានៅ​ពេល​ពួកគេ​មាន​សំណួរ​ដ៏​បំផុស​គំនិត​មួយ ឬ​នៅពេល​ពួកគេ​គិត​ចង់​គូសចំណាំ​បទគម្ពីរ ។ ចូរ​យើង​ជួយ​ពួកគេ​រៀន​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ពួកគេ​ដោយ​ផ្ទាល់ ហើយ​សូម​កុំ​ណែនាំ​ថា វិធី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​គឺជា​វិធី​តែ​មួយ​គត់​ដែល​ទ្រង់​អាច​មាន​បន្ទូល​ទៅ​កាន់​ពួកគេនោះឡើយ ។ ចូរ​យើង​ប្រយ័ត្ន​កុំ​ឲ្យ​ប្រាប់​ដល់​សិស្ស​របស់​យើងថាពេលណា​ដែល​ពួកគេ​នឹង​ទទួល​អារម្មណ៌​ពី​ព្រះវិញ្ញាណ​បរិសុទ្ធឡើយ ។ នោះ​ក៏ព្រោះថា យើង អាច​នឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​នាម​ជា​គ្រូបង្រៀន​ ប៉ុន្តែមិនចាំបាច់​​មានន័យថា សិស្ស​គ្រប់​គ្នា​កំពុង​មាន​អារម្មណ៍​​ដូចគ្នា​នៅ​ពេល​តែ​មួយ​នោះដែរ ​យល់ដឹង​​ថា អ្នក​ជួបនូវ​ការភ័យ​ខ្លាច និង​ការថប់បារម្ភ​អាច​នឹង​ទទួល​អារម្មណ៍​ថា វាជា​ការ​លំបាក​ដើម្បី​ទទួល​បាន​បទពិសោធន៍​ទាំង​នេះ ។ ប៉ុន្តែ ព្រះអម្ចាស់​ពុំ​កំណត់ដោយជំងឺ​ផ្លូវ​ចិត្ត​នោះទេ ។ ទ្រង់​ជ្រាប ហើយ​យល់ពី​ពួកគេ ព្រមទាំង​អាច​រកវិធី​ដើម្បី​ប្រទាន​សេចក្ដីស្រឡាញ់ និង​ការដឹកនាំ​របស់​ទ្រង់ ។ មាន​រឿង​មួយ​ចំនួន​តូច​ដែល​យើង​អាច​ធ្វើ ដែល​វា​នឹង​ជួយ​ពួកគេ​ច្រើន​ជាង​ការរៀនសូត្រ​ដើម្បី​ទទួល ហើយ​ធ្វើ​សកម្មភាព​តាម​វិវរណៈផ្ទាល់​ខ្លួន ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ស្ដាប់ឮ​រឿង​មួយ​អំពី​យុវជន​ម្នាក់​ ដែល​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​​ដ៏​មាន​កិត្យានុភាពមួយ​នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាមេរិក ។ គាត់​ចុះ​ឈ្មោះ​ចូលរៀន​នៅក្នុង​ថ្នាក់​តក្កវិជ្ជា​ដ៏​ពិបាក​មួយ ។ ដោយសារ​គាត់​ចង់​បាន​ពិន្ទុល្អ នោះ​គាត់​បាន​សម្រេច​ចិត្ត​ជួល​គ្រូ​បង្រៀន​ម្នាក់ ។ គាត់​មាន​លទ្ធភាព​ជួល​គ្រូម្នាក់​ដែល​ធ្លាប់​ធ្វើ​ជា​ជំនួយការ​សាស្ត្រាចារ្យ​របស់​គាត់ ហើយ​ក៏​ធ្លាប់​បង្រៀន​គ្រប់ថ្នាក់​នៅ​សាកលវិទ្យាល័យ​​នោះ​ផងដែរ ។ គ្រូ​បង្រៀន​នោះ​គឺល្អ​ណាស់ ប៉ុន្តែ​យុវជន​នោះ​នៅ​តែ​ខ្លាច​ចំពោះ​ការ​ប្រឡង​បញ្ចប់​របស់​គាត់ ។ សាស្ត្រាចារ្យ​របស់​គាត់​បាន​ប្រាប់​សិស្ស​ទាំងអស់​ថា ការ​ប្រឡង​នោះ​ពិបាក​ខ្លាំងណាស់ ដូច្នេះ​គាត់​អនុញ្ញាត​ឲ្យ​ពួកគេ​យក​ក្រដាស​មួយ​សន្លឹក​មក ហើយ​សរសេរ​អ្វី​ក៏បាន​នៅលើ​ក្រដាស​នោះ​​ដែល​ពួកគេ​​ត្រូវការ ។ សិស្ស​ទាំងនោះ​បាន​ចាប់ផ្ដើម​សរសេរ​ឲ្យ​តូចបំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ដោយ​ប្រើ​កែវយឺត​ដើម្បី​កត់ ហើយ​អាន​អ្វី​ដែល​ពួកគេ​អាច​ត្រូវការ​សម្រាប់​គ្រា​ប្រឡង​នោះ ាន​មក​ដល់ ហើយ​យុវជន​នោះ​បាន​ចូល​ទៅ​ក្នុង​ថ្នាក់រៀន ។ នៅចំហៀង​គាត់​គឺ​គ្រូ​បង្រៀន​គាត់ ។ សាស្រ្តាចារ្យ​បាន​សួរថា​ពួកគេ​កំពុង​ធ្វើអ្វី ហើយ​យុវជន​នោះ​បាន​ទាញ​យក​ក្រដាស​ស​ស្អាត​មួយ​សន្លឹក​មក ហើយ​ដាក់​វា​នៅ​លើ​ឥដ្ឋ ។ រួច​អ្នកបង្ហាត់​របស់​គាត់​ក៏បាន​ឈរ​នៅ​លើ​ក្រដាស​នោះ ។ យុវជន​នោះ​បាន​ពន្យល់​ថា « លោក​គ្រូ​ប្រាប់​ថា ខ្ញុំ​អាច​ដាក់​អ្វី​ក៏​បាន​នៅ​លើ​ក្រដាស​នេះ ។ អញ្ចឹង ខ្ញុំ​សូម​អ្នកបង្ហាត់​របស់​ខ្ញុំវិញ » ។ យុវជន​នោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ប្រឡង​ដោយ​មានអ្នកបង្ហាត់​របស់​គាត់​នៅ​ក្បែរ​ ​ខ្សឹប​ប្រាប់​ចម្លើយដល់​គាត់ ។

ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ទទួល​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុអ្វី​យើង​ត្រូវ​ឆ្លងកាត់​ការ​សាកល្បង​នានា​នៅក្នុង​ជីវិត​ដោយ​គ្មាន​ជំនួយ​ដែល​មាន​សម្រាប់​យើងដូច្នេះ ? សូម​អរគុណ​ចំពោះ​ការ​ខិតខំ​ឲ្យ​មាន​ភាព​ស័ក្ដិសម​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​គ្រប់​ទិដ្ឋភាពក្នុង​ជីវិត​ ហើយ​ស្វែង​រក​ព្រះចេស្ដា​របស់​ទ្រង់​នៅគ្រប់​កិច្ចការ​របស់​បងប្អូន ។

ការអធិស្ឋាន​របស់​ខ្ញុំ​គឺសុំ​ឲ្យ យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង ​មក​ស្គាល់​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ថា​តាមរយៈ​ការ​ស្គាល់​ថា ទ្រង់ គឺជា​នរណា នោះ​ពួកគេ​នឹង​យល់​ពី​អត្តសញ្ញាណខ្លួនឯង ។ ដោយសារ​ព្រះចេស្តា​ដើម្បី​អភ័យទោស​របស់​ទ្រង់ នោះ​ពួកគេ​អាច​បាន​ជ្រះស្អាត ។ ដោយសារ​ព្រះចេស្តា​ដើម្បី​ព្យាបាល នោះ​ពួកគេ​អាច​បាន​បរិសុទ្ធ ។ ហើយ​ដោយសារ​ព្រះចេស្តា​ដើម្បី​បន្សុទ្ធ​របស់​ទ្រង់ នោះ​ពួកគេ​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ នាម​ជា​អ្នក​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ—​ដែល​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់ ហើយ​ចែកចាយ​សេចក្ដីស្រឡាញ់​របស់​ទ្រង់—នោះ​បងប្អូន​នឹង​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​អត្តសញ្ញា​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ ។ វា​ពុំ​មាន​ន័យ​ថា បងប្អូន​នឹង​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ជានិច្ច​នោះទេ ។ បងប្អូន​ពុំ​ចាំបាច់​ល្អ​ឥតខ្ចោះ​នោះទេ ។ នៅពេល​បងប្អូន​ខិតខំ​បង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ—​ផ្ដោត​សំខាន់លើ​ព្រះយេស៊ូវ​គ្រីស្ទ ផ្ដោតលើ​សិស្ស​របស់​បងប្អូន និង​ចាក់​ឫស​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ—នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ផ្ដល់​​ជីវិត និងភាព​សំខាន់ ព្រមទាំង​​សាក្សី​នៃ​សេចក្ដីពិត​ដ៏​ពេញ​លេញ​របស់​វា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បងប្អូន គ្រួសារ​ និង​សិស្ស​របស់​បងប្អូន​គឺជា​កូនចៅ​នៃ​សេចក្ដីសន្យា ជា​សង្ឃឹម​នៃ​អ៊ីស្រាអែល និង​បុត្រ​សំណព្វ​របស់​ព្រះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរិង « A Steady, Upward Course» ( Brigham Young University–Idaho devotional, ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ២០២១ ), ៨ byui.edu ។

  2. សូមមើល វិវរណៈ ១២:១១ ។

  3. ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែលការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) បន្ថែម​ទៅ​នឹង New Eraនិង Ensignទំព័រ ១២ នៅលើ​គេហទំព័រ ChurchofJesusChrist.org

  4. រ័សុល អិម ណិលសុន « Stand as True Millennials» Ensignខែ តុលា ឆ្នាំ ២០១៦ ទំព័រ ២៤។

  5. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល» HopeofIsrael.ChurchofJesusChrist.org ។

  6. J. Reuben Clark Jr., The Charted Course of the Church in Education rev. ed. ( 1994; address to Church Educational System religious educators, ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​១៩៣៨ ), ChurchofJesusChrist.org ។

  7. ធីម៉ូថេទី២ ៣:៧ ។

  8. នីហ្វៃ​ទី២ ១៥:២០ ។

  9. នីហ្វៃ​ទី ២ ៧:១១ ។

  10. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៦ ។

  11. នីហ្វៃ​ទី​៣ ២០:២៥–២៦ ។

  12. សូមមើល អាលម៉ា ១១:៣៧ ៤០ ។

  13. នេះជា​គំនិត​ដែល​បាន​បង្រៀន​នៅ​ក្នុង ម៉ូសេ ១កាល​ព្រះអម្ចាស់​បើក​សម្ដែង​ដល់​ម៉ូសេ​ថា « យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​មាន​មហិទ្ធិឫទ្ធិ » (  ខ ៣អ្នក​ជា​បុត្រ​របស់​យើង » ( ខ ៤យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ខ ៦ ) ។

  14. ប្រធាន ប៊យ ឃេ ផាកកឺ បាន​ថ្លែង​ថា « នៅពេល​យើង​ចាប់ផ្ដើម​វិភាគ​ខ្លួន​ឯង ហើយ​មើល​ដើម្បី​កែលម្អ​ខ្លួន​ឯង​ក្នុង​នាម​ជា​គ្រូបង្រៀន តើ​គំរូ​អ្វីទៅ​ដែល​យើង​អាច​រកឃើញ…ប្រសើរ​ជាង​ការ​វិភាគ​លើ​គោលដៅ និង​វិធី​សាស្ត្រ​នានា ហើយ​ប្រៀបធៀប​វា​ជាមួយ​នឹង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? » ( Teach Ye Diligentlyឆ្នាំ ១៩៩១ ] ទំព័រ ២២–២២ ) ។ ក្រោយ​មក​ទៀត​លោក​បាន​បន្ថែម​ថា « ខ្ញុំ​ជឿ​ថា អាស្រ័យ​ទៅ​លើ​ការ​ខិតខំ​របស់​បងប្អូន ដោយ​ស្រប​តាម​ឧបសគ្គ និង​សេចក្ដីបង្គាប់​ដែល​បងប្អូន​មាន នោះព្រះភក្រ្ត​របស់​ព្រះគ្រីស្ទ​បាន​ឆ្លាក់​នៅលើ​ទឹកមុខ​របស់​បងប្អូន នក​គឺ​ជា​ទ្រង់ ហើយ​ទ្រង់​គឺ​ជា​អ្នក » ( « The Ideal Teacher » [ address to seminary and institute faculty ថ្ងៃ ទី ២៨ ខែ មិថុនា ឆ្នាំ ១៩៦២ ទំព័រ ៥–៦ ] ) ។

  15. នីហ្វៃ ទី២ ២៥:២៦ ។

  16. អាលម៉ា ៣១:៥ ។

  17. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ The Charted Course of the Church in Education, , ChurchofJesusChrist.org

  18. សូមមើល យ៉ូហាន ១៥:១–៥ ។

  19. សូមមើល នីហ្វៃ​ទី៣ ១៨:២៤ មរ៉ូណៃ ៧:៤៨ យ៉ូហាន ១៣:៣៥ ។

  20. ការស្រាវជ្រាវ​នោះ​ក៏​បង្ហាញ​ផង​ដែ​រ​ថា យុវវ័យ​ដែល​កំពុង​កើនឡើង​ក្នុង​ជីវភាព​ខាង​វិញ្ញាណ​ធ្វើ​ដូច្នោះ នៅពេល​ពួកគេ​បាន​ខិតជិត​នឹង​ព្រះវរបិតា​សួគ៌ មាន​គោលដៅ​ខាង​វិញ្ញាណ​មួយ​ដែល​ពួកគេ​កំពុង​ព្យាយាម​ដើម្បី​សម្រេច​ឲ្យ​បាន ឬ​ស្គាល់​ថា ពួកគេ​មាន​សេចក្ដី​ត្រូវការ​មួយ ហើយ​ជឿ​ថា សាសនាចក្រ និង​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​បំពេញ​សេចក្ដីត្រូវការ​នោះ​បាន ។

  21. ដើម្បី​ឲ្យ​ការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​របៀប​បង្កើត​ការ​ចូលរួម​ចំណែក ខ្ញុំ​សូម​ណែនាំ​នូវ​សុន្ទរក​ថា​មួយ​ដោយ ភីលីព ឌី រ៉ាស្ស មាន​ចំណង​ជើង​ថា « Looking to the Margins: Creating Belongingនៅ​ឯ​គេហទំព័រ speeches.byu.edu ។

  22. សូម​មើល ប្រេឌលី អរ វិលខក « Worthiness Is Not Flawlessness Liahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦៧ ។

  23. « អត្ថន័យ​ជា​ភាសា​ហេព្រើរ​នៃ​ពាក្យដើម ‘K-P-R’ {כ-פ-ר} – ដែល​ជា ‘Yom Kippur’ ចេញ​មក​ពី –តាមពិត​មានន័យ ‘បិទបាំង’ ហើយ​អាច​រក​ឃើញ​នៅ​ក្នុង​ឈ្មោះដើម​ភាសា​ហេព្រើរ​‘Mercy Seat’ នៃ ‘Ark of the Covenant’ ដែល​ត្រូវ​បាន​ហៅ​នៅ​ក្នុង​គម្ពីរ​ហេព្រើរ ‘Kaporet’ {כפורת} ( ‹ ការ​បិទបាំង › ) ។ គំនិត​នៃ​‹ ការ​បិទបាំង ›​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ជា​ភាសា​ហេព្រើ​អាច​យល់​បាន​ផងដែរ​នៅ​ក្នុង​របៀប​មួយ​ផ្សេង​ថា​ជា​‹ ការ​បិទបាំង​អំពើបាប ›—មាន​ន័យ​ថា ‹ ការ​ផ្ដល់​ឲ្យ​នូវ​ដង្វាយធួន › ។ តាមពិត​ទៅ ឈ្មោះ​ជា​ភាសា​អង់គ្លេស​សម្រាប់​ថ្ងៃ​ដ៏​បរិសុទ្ធ​បំផុត​នៅ​ក្នុង​ប្រតិទិន​សាសន៍​យូដា–‹ ថ្ងៃ​នៃដង្វាយធួន › (យ៉ុម ឃិព័រ ) ( « What Is the Deeper Hebrew Meaning of ‘Yom Kippur’?នៅលើ hebrewversity.com ) ។