ការ ផ្សាយ ប្រចាំ ឆ្នាំ
ថ្នាក់សិក្ខាសាលាផ្ដល់​ពរជ័យ​ដល់ជីវិតខ្ញុំ


34170:14

ថ្នាក់សិក្ខាសាលាផ្ដល់​ពរជ័យ​ដល់ជីវិតខ្ញុំ

ការចាក់ផ្សាយ​ការបំពាក់​បំប៉ន​ប្រចាំឆ្នាំ​របស់​ថ្នាក់​ស&វ ជាមួយ​ប្រធាន បាឡឺដ ប្រចាំ​ឆ្នាំ ២០២២

ថ្ងៃ​សុក្រ ទី ២១ ខែ មករា ឆ្នាំ ២០២២

អរុណ​សួស្ដី ង​កំពុង​ជួប​ជាមួយ​បងប្អូន​ដែល​មាន​ទំនួលខុសត្រូវ​ដ៏អស្ចារ្យ​បែប​នេះ ។ ខ្ញុំ​មាន​ក្ដីសោមនស្ស​រីករាយ​ដែល​បាន​មក​ជួប​នឹង​បងប្អូន ។ ខ្ញុំ​ចង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ម្នាក់ៗ និង សង្ឃឹម​ថា​បងប្អូន​នឹង​ចែកចាយ​សេចក្តី​ស្រឡាញ់​នោះ​ទៅកាន់​សមាជិក​គ្រួសារ​របស់​បងប្អូន​ដែរ ។ គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ផ្តាំផ្ញើ​សេចក្តី​ស្រឡាញ់​ដល់​បងប្អូន ។ យើង​សូម​អរគុណ​ចំពោះ​ការខិតខំ​ដ៏អស្ចារ្យ និង ស្មោះត្រង់​របស់​បងប្អូន​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នឹង​ផ្ដល់​ពរ​ដល់​ជីវិត និង ពង្រឹង​ទីបន្ទាល់​របស់​សមាជិក​វ័យក្មេង​របស់យើង​នៅ​ក្នុង​សាសនាចក្រ ។

ខ្ញុំ​ចង់​ចាប់ផ្ដើម​ដោយ​ប្រាប់​បងប្អូន​ពី​របៀប​ដែល​ថ្នាក់​សិក្ខាសាលា​បានផ្ដល់​ពរជ័យ​ដល់​ជីវិត​ខ្ញុំ​ផ្ទាល់ ។ វា​បាន​ដាំ​គ្រាប់ពូជ​នៃ​ទីបន្ទាល់​អំពី​ដំណឹងល្អ ហើយ​បានជួយ​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម និង ឱកាស​ខាង​ភាពជាអ្នកដឹកនាំ​របស់​ខ្ញុំ ។

ដូច​ដែល​បងប្អូន​អាច​ដឹង​ហើយ​ថា ខ្ញុំ​គឺ​ជា​ចៅលួត​របស់ ហៃរ៉ុម ស្ម៊ីធ ដែល​ជា​បងប្រុស​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយ​ម្តាយ​ខ្ញុំ​មាន​ឈ្មោះ​ថា ស្ម៊ីធ ហើយ​ខ្ញុំ​គឺជា​ចៅទួត​របស់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ដែល​ជា​ប្រធាន​ទីប្រាំមួយ​នៃ​សាសនាចក្រ​នេះដែរ ្ញុំ ។

ដោយ​មាន​បុរស​ទាំងនេះ​ជា​បុព្វការីជន​របស់ខ្ញុំ បងប្អូន​ប្រហែល​ជា​គិត​ថា ដំណឹង​ល្អ​បាន​ចាក់ឬស​ដ៏​ជ្រៅ​ក្នុង​ចិត្តរបស់​ខ្ញុំ តាំងពី​ខ្ញុំ​មាន​វ័យជំទង់​ម្ល៉េះ ។ តែ​វាមិន​ដូច្នោះឡើយ ថែម​ទៀត​អំពី​ឪពុក​ម្ដាយ​ខ្ញុំ និង​ជីវិត​ខ្ញុំ​រហូត​ដល់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ ។

ឪពុក​ខ្ញុំ​ជា​ម្ចាស់​ហាង​លក់​រថយន្ត ។ នៅ​ឆ្នាំ ១៩២៩ កាល​ខ្ញុំ​ទើបតែ​មាន​អាយុ ១០ ខែ វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​បាន​កើតឡើង ។ បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារ​តែ​វិបត្តិ​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មិនល្អ​ចំពោះ​ឪពុកម្តាយ និង​គ្រួសារ​ខ្ញុំ ជាពិសេស​នោះ គឺ​ឪពុក​ខ្ញុំ ។ ដោយសារ​លោក​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការតស៊ូ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​កំឡុងពេល​ដ៏​លំបាក​នេះ ដែល​វា​បានធ្វើ​ឲ្យ​គាត់​ឃ្លាតឆ្ងាយ​ពី​សកម្មភាព​នៅក្នុង​សាសនាចក្រ ។

លុះក្រោយមក កាល​ខ្ញុំ​ធំ​ឡើង ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​មាន​ភាពនឹងនរ នោះ ឪពុក​ខ្ញុំ​បានទិញ​ដីមួយ​ចំនួន​នៅលើ​ភ្នំ​ភាគខាងកើត​នៃ​ទីក្រុង​សលត៍ លេក ។ គាត់​បាន​ចំណាយពេល​នៅ​ថ្ងៃអាទិត្យ​ដើម្បី​សង់​ផ្ទះ​តូចមួយ ហើយ​យើង​ទាំងអស់​គ្នា​បានធ្វើការ​ជាមួយ​គាត់ ។ ពួកយើង​ពុំបាន​ចូលរួម​ប្រជុំ​ជា​មួយគ្នា​ជា​គ្រួសារ​នោះទេ ។

ការឈប់​ចូលរួម​សកម្មភាព​នៅក្នុង​សាសនាចក្រ​របស់​ឪពុកម្តាយ​ខ្ញុំ​ មិន​បានរារាំង​ខ្ញុំ​មិន​ឲ្យ​ចូលរួម​ក្នុង​ការថ្វាយ​បង្គំ​ជាមួយ​មិត្តភក្តិ​ល្អៗ ដែល​ខ្ញុំ​បានធ្វើ​ពេល​គ្រួសារ​របស់យើង​នៅ​ផ្ទះ ឬ​អធិស្ឋាន​ជាមួយ​ម្ដាយ​ជា​ទីស្រឡាញ់​របស់​ខ្ញុំឡើយ ។ ទោះជា​យ៉ាងណា ខ្ញុំ​មិន​បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ទេ ។

នៅពេល​ខ្ញុំ​នៅរៀន​ថ្នាក់​អនុវិទ្យាល័យ មិត្តភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ នេដ្រា ម័រតេនសិន ​បានសួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​មិន​មក​រៀន​ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង​ពេល​ព្រឹក​ព្រលឹមយ៉ាង​ដូច្នេះ ។ ហេតុនេះហើយ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ចាប់ផ្តើម​ចូលរៀន​រាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​នោះ​មក ។ ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម​បាន​ចាប់ផ្តើម​នៅ​ម៉ោង ៦:៣០ ព្រឹក ។ ម៉ោង​នោះ​គឺ​ព្រលឹម​ខ្លាំង​ណាស់​សម្រាប់​ថ្នាក់​វិទ្យាល័យ—យ៉ាងហោចណាស់​ក៏​ចំពោះ​រូបខ្ញុំ​ដែរ ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​ចូលរៀន​នៅ​រដូវ​រងារ​នា​ព្រឹក​ដ៏​ត្រជាក់​ដែល​មាន​ធ្លាក់​ព្រិល​នោះ ។ លុះដល់​ពេល​ខ្ញុំ​ចូលរៀន​ថ្នាក់​វិទ្យាល័យ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ថ្នាក់​សិក្ខាសាលា​នៅ​វិទ្យាល័យ​ភាគ​ខាងកើត ។

ការចូលរៀនរបស់ខ្ញុំក្នុង​ថ្នាក់សិក្ខាសាលាគឺជា រឿងមួយដែលធ្វើឲ្យខ្ញុំស្ថិតនៅក្នុងទិសដៅ ត្រឹមត្រូវសម្រាប់ជីវិតខ្ញុំ ។ ក្នុងថ្នាក់​សិក្ខាសាលា ដួងចិត្ត​ខ្ញុំ​បានប៉ះពាល់់ ហើយ​គ្រាប់ពូជ​នៃ​ទីបន្ទាល់​ត្រូវបាន​ដាំនៅក្នុង​ព្រលឹងខ្ញុំ ។ ខ្ញុំ​មិន​ចាំ​អ្វីៗ​ទាំងអស់​ដែល​​បានបង្រៀន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ពី​អារម្មណ៍​របស់ខ្ញុំ ពេល​ខ្ញុំ​នៅ​ទីនោះ ។ ខ្ញុំ​ក៏​ចាំ​ពី​អារម្មណ៍​ថា ខ្ញុំ​ជា​សមាជិក​នៅ​ទីនោះ​ដែរ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ ដែល​បាន​លះបង់​ពេល​វេលា​ជា​ច្រើន ដើម្បី​រៀបចំ​មេរៀន​ដ៏​មាន​អត្ថន័យ ដែល​បាន​យាងអញ្ជើញ​ព្រះវិញ្ញាណ​ដូចជា​បងប្អូន​ដែរ ។

ខ្ញុំ​ក៏​មាន​អំណរគុណ​ចំពោះ​គ្រូបង្រៀន​ម្នាក់ៗ ដែល​បាន​បង្រៀន​កូនៗ​របស់​ខ្ញុំ​ ។ នៅ​ពេល​ដែល​ពួកគេ​កំពុង​តែ​ធំ​ឡើង​យើង​បាន​សិក្សា​ដំណឹងល្អ​ជា​គ្រួសារ ប៉ុន្តែ​ការណែនាំ​បន្ថែម​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​បាន​ផ្ដល់ពរ​ដល់​ជីវិត​របស់​ពួកគេ នៅពេល​នោះ—ហើយ​វា​នៅតែផ្តល់​ពរ​ដល់​ពួកគេ ។ ក្នុង​នាម​ជា​ជីតា និង ជីតា​ទួត​មួយរូប—យើង​ទើបតែ​ទទួលបាន​ចៅ​ទួត​ទី ១០០ របស់​យើង—សូម​អរគុណ​ចំពោះ​គ្រូ​បង្រៀន ដែល​បាន​បង្រៀន និង ដែល​កំពុង​បង្រៀន​ចៅៗ​របស់ខ្ញុំ ។ ជួសមុខ​ឲ្យ​ឪពុកម្ដាយ និង​ជីដូន​ជីតា​ទាំងអស់​នៅ​សាសនាចក្រ​ទាំងមូល ខ្ញុំ​សូម​អរគុណ​ចំពោះ​ការលះបង់​ដែលបងប្អូន​ធ្វើ​ដើម្បី​រៀបចំ​បង្រៀន និង​ស្រឡាញ់ ហើយ​អញ្ជើញ​បុត្រាបុត្រី​របស់​ព្រះ​វរបិតា​សួគ៌​ម្នាក់ៗ​ឲ្យ​មក​រក​ព្រះ​រាជបុត្រា​របស់ទ្រង់​គឺ ព្រះ​យេស៊ូវ​គ្រីស្ទ ។

បងប្អូន​ប្រុសស្រី បងប្អូន​សំខាន់​ចំពោះ​ព្រះ​អម្ចាស់ និង ផែនការ​របស់​ទ្រង់ ។ បងប្អូន​ម្នាក់ៗ​ដើរតួ​ជា​ផ្នែក​មួយ​នៅ​ក្នុងការ​ប៉ះដួងចិត្ត​របស់​យុវវ័យ​ដ៏​មាន​តម្លៃ​ទាំងនេះ ។ កិច្ចការ និង​ការខិតខំ​របស់​បងប្អូន​សំខាន់​ខ្លាំង​ណាស់​ក្នុងការ​ពង្រឹង​ដល់​ជំនាន់​កំពុង​ពេញវ័យ និង​ចំពោះ​ការ​ស្ថាបនា​នគរ​ព្រះ ។ សូម​បងប្អូន​ជ្រាប​ពីការដឹងគុណ​ដ៏​ជ្រាលជ្រៅ​របស់​យើង​ចំពោះ​ឆន្ទៈ​របស់​បងប្អូន​ក្នុង​ការបម្រើ និងចំពោះ​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​បងប្អូន​ដើម្បី​បង្រៀន ហើយ​គ្រប់គ្រង​កិច្ចការ​របស់​កម្មវិធី​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​នៅជុំវិញ​ពិភពលោក ។

ខ្ញុំ​សូម​សម្ដែង​ការដឹងគុណ​ចំពោះ​អែលឌើល ហូឡិន និង​គណៈកម្មាធិការ​ប្រតិបត្តិ ចំពោះ​អែលឌើរ ក្លាក ហ្គីលបឺត ជាអភិបាល និង​ចំពោះ​ប្អូនប្រុស ឆាដ វេប ជា​អ្នកគ្រប់គ្រង ។ និង​ចំពោះ​អ្នកដឹកនាំ​ទាំងអស់ បុគ្គលិក និង​ចំពោះ​គ្រូបង្រៀន​គ្រប់​រូប យើង​ស្រឡាញ់​បងប្អូន យើង​អរគុណ​ចំពោះ​បងប្អូន ហើយ​យើង​មាន​អំណរគុណ​រាល់​ការខិតខំ​ដែល​បងប្អូន​គ្រប់គ្នា​បាន​លះបង់​ដើម្បី​ការអប់រំ​ផ្នែក​សាសនា​នេះ ។

ដូច​ខ្ញុំ​បាន​លើកឡើង​កាលពី​មុន ការចូលរៀន​របស់​ខ្ញុំ​ក្នុង​ថ្នាក់​សិក្ខាសាលា​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​មួយ ហើយ​បន្ត​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ដោយសារ​រឿង​នេះ ខ្ញុំ​អាច​ជួយ​ឪពុក​ម្ដាយ​ខ្ញុំ​ឲ្យ​សកម្ម​វិញ ។ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ដែល​ប្រហែល​ជា​មិន​អាច​កើតឡើង​ទេ បើសិន​គ្មាន​មិត្ត​ល្អ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ស្គាល់ និង​បាន​សេពគប់​ក្នុងនៅ​ថ្នាក់​សិក្ខាសាលា ហើយ​ដែល​ពួកគាត់​បាន​ផ្តល់​យោបល់​ថា ខ្ញុំ​ក៏​គួរតែ​បម្រើ​បេសកកម្ម​ដែរ​នោះ ។

ពេល​ខ្ញុំ​និយាយ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ពីមុន​ទៅ​បេសកកម្ម ឪពុក​ខ្ញុំ​បាន​ចូលរួម​ដើម្បី​ស្ដាប់​ខ្ញុំ​ឡើង​និយាយ ។ គ្រានោះ​គឺជា​លើក​ដំបូង​ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​ចាំថា ឪពុក​ខ្ញុំ​បាន​ចូលរួម​ព្រះវិហារ​ជាមួយនឹង​ខ្ញុំ ។ ពេល​ខ្ញុំ​ត្រឡប់​ម​កពី​បេសកកម្ម​វិញ ខ្ញុំ​បាននិយាយ​នឹង​ឪពុក​ម្ដាយ​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ការចូលរួម​ការប្រជុំ​របស់​យើង​ក្នុង​សាសនាចក្រ ។ ឪពុកម្ដាយ​ខ្ញុំ​បាន​ជ្រើសរើស​ត្រឡប់​មក​សាសនាចក្រ​វិញ ហើយ​ពួកគាត់​បាន​ទទួល​យកការហៅ និង​ការ​ចាត់តាំងមួយ​ចំនួនសម្រាប់​ពេលវេលា​ដែល​ពួកគាត់​នៅ​សល់ ។

ថ្មីៗនេះ សាសនាចក្រ​បានធ្វើ​ការវិភាគ​មួយ​ចំនួន​អំពី​យុវវ័យ​នៅក្នុង​រដ្ឋ​យូថាហ៍ ្ណ​ចូលព្រះវិហារ​បរិសុទ្ធ​នោះ ។

ផ្នែក​ស្រាវជ្រាវ​ទំនាក់​ទំនង​របស់​សាសនាចក្រ​ក៏​បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ថ្នាក់​សិក្ខាសាលា វិទ្យាស្ថាន និង​មហាវិទ្យាល័យ​សាសនាចក្រ​ផងដែរ ។ ការសិក្សា​របស់​ពួកគេ​បាន​បង្ហាញ​ថា ថ្នាក់​សិក្ខាសាលា​គឺជា​ឥទ្ធិពល​ដែល​ឈានមុខគេ​លើ​សកម្មភាព​សាសនាចក្រ ទីបន្ទាល់ អារម្មណ៍​នៃ​មិត្តភាព អារម្មណ៍​នៃ​ព្រះវិញ្ញាណ ការលះបង់​ផ្ទាល់ខ្លួន និង​ការលះបង់​ជា​គ្រួសារ​ពេញ​មួយ​ជីវិត ។

បងប្អូន​ប្រុសស្រី បងប្អូន​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ ។ វិញ្ញាណ​ដ៏​មាន​អានុភាព​នៃ​ការលះបង់​កើត​ចេញពី​បងប្អូន​ក្នុងនាម​ជា​ពួក​សិស្ស​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​អរគុណ​ចំពោះ​ការ​មាន​ស្មារតី​នោះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ចំពោះ​ការនាំ​យក​ស្មារតី​នោះ​ចូលទៅ​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន ។ ខ្ញុំ​អរគុណ​ចំពោះ​ការ​ប៉ះដួងចិត្ត​របស់​យុវវ័យ និង​យុវមជ្ឈិមវ័យ​យើង ។

ពេល​ខ្ញុំ​គិតពី​ការទទួល​ខុសត្រូវ​របស់​យើង​ដើម្បី​បង្រៀន និង​ប៉ះដួងចិត្ត​របស់​ពួកគេ ខ្ញុំ​ចាំ​ពី​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ព្រះវិហារ​សលត៍ លេក កាលពី​ច្រើន​ឆ្នាំ​មុន ក ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់នៃ​មនុស្ស​ដែល​អនុវត្តតាម​ដំណឹងល្អ ហើយ​បន្តចាក់គ្រឹះ​នៅក្នុង​ដំណឹងល្អ ។ លោក​បាន​ថ្លែងថា ដើម្បី​ឲ្យ​មនុស្ស​អនុវត្តតាម​ដំណឹងល្អ ពួកគេ​ត្រូវការ​លើស​ពី​ការប្រែចិត្តជឿ​ខាងផ្លូវ​ចិត្ត​ទៅ​ទៀត—គឺ​ពួកគេ​ត្រូវការ​ការប្រែចិត្ត​ជឿ​ខាងវិញ្ញាណ​មួយ ​ត្រូវការ​ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​ការដឹងគុណ​ចំពោះ​ដំណឹងល្អ​ចេញពី​គំនិត​ចូលទៅ​ក្នុង​ដួងចិត្ត​របស់យើង ។ សូអរគុណដែល​បានជួយដល់​រឿងនេះ​ឲ្យ​កើតឡើង​ជាមួយ​សិស្ស​របស់​បងប្អូន ។

នៅថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅ​ប៉ុន្មាន​សប្តាហ៍ មុន​នឹង​ក្លាយជា​ប្រធានកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ខណៈ​ដែល​កំពុង​បម្រើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​អ្នកផ្សព្វផ្សាយ​សាសនា ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ដឹកនាំ​បេសកកម្ម​ឆ្នាំ​២០១៥ ។ លោក​បានបង្រៀន​អំពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ក្លាយ​ទៅជា​សំបុត្រ​របស់​ព្រះអម្ចាស់ ។ លោក​ថ្លែង​ថា « ក្នុង​នាម​ជាភ្នាក់ងារ​របស់​ព្រះអម្ចាស់ យើង​មាន​ឯកសិទ្ធិ​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់ទ្រង់ ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ពី​គំនិត​ដ៏​អស្ចារ្យ​មួយ ។ លោក​បាន​ប្រកាស​ថា ភ្នាក់ងារ​ម្នាក់ៗ សិស្ស​ម្នាក់ៗ ពិតណាស់ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ អាច​ក្លាយ​ជា​« សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​…មិនមែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់…គឺ [ បាន​ចាស់​ឫស ] ក្នុង​ចិត្ត​ខាង​សាច់ឈាម​វិញ »​[ កូរិនថូស​ទី ២ ៣:៣ ] » ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា សិស្ស​ម្នាក់ៗ​អាច​ត្រូវបាន​ប៉ះដោយ​ដំណឹងល្អ នៅពេល​ពួកគេ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ពួកគេ​អាច​មាន​ដំណឹងល្អ​ចារ​នៅក្នុង​ចិត្ត​ខាង​សាច់ឈាម​របស់​ពួកគេ ។

អរគុណ​ចំពោះ​ការរៀបចំ​ផ្ទាល់ខ្លួន​របស់​បងប្អូន​ដើម្បី​ធ្វើអ្វី​ដែល​បងប្អូន​ធ្វើ​បាន​ល្អ​បំផុត គ្រីស្ទ​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ប៉ះ​ដួងចិត្ត​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌យើង ។

ក្នុង​ពិភពលោក​ដ៏ច្របូក​ច្របល់​នា​សព្វថ្ងៃ​នេះ យុវវ័យ​ទាំងអស់​នេះ​ត្រូវការ​អំណរ និង​សេចក្ដីសុខសាន្ត​ដែល​ប្រទាន​ឲ្យ​ដោយ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ដំណឹងល្អ​របស់​ទ្រង់ ។ ពួកគេ​ចាំបាច់​ត្រូវ​ទទួល​បាន​អារម្មណ៍​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ​នូវ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ចំពោះ​ពួកគេ​ម្នាក់ៗ ។

ខ្ញុំ​សូម​និយាយ​អំពី​ការស្ថាបនា​ថ្នាក់​ដឹកនាំ​នាពេល​អនាគត ។ បងប្អូន​ដឹង​ហើយ​ថា យុវវ័យ និង​យុវមជ្ឈិមវ័យ​នាសព្វថ្ងៃ​នេះគឺជា​អ្នកដឹកនាំ​របស់​យើង​នាពេល​អនាគត ។ ពួកគេនឹងដឹកនាំ—ឬក៏កំពុងដឹកនាំរួចហើយ—គឺក្រុមគ្រួសាររបស់ពួកគេ ។ ពួក​គេ​នឹង​ជះ​ឥទ្ធិពល​ដល់​ពួក​អ្នក​ជិតខាង និង​សហគមន៍​របស់​ពួកគេ ។ ពួកគេ​គ្រប់​រូប​នឹង​ក្លាយជា​ថ្នាក់ដឹកនាំ នៅពេល​ពួកគេ​បង្រៀន—នៅក្នុង​សាសនាចក្រ ផ្ទះ សាលា ឬ​សហគមន៍ ។ អ្នក​ខ្លះ​នឹង​បម្រើ​ក្នុង​អង្គការ​បឋមសិក្សា យុវនារី ឬ​សមាគមសង្គ្រោះ—និង​សូម្បីតែ​នៅក្នុង​គណៈប្រធាន​ក៏​ថាបាន ។ ខ្លះ​នឹង​បម្រើ​ក្នុង​គណៈប៊ីស្សព ជា​ប្រធាន​ស្តេក ឬ​ថ្នាក់ដឹកនាំ​បេសកកម្ម ្រ​ទូទាំង​ពិភពលោក​នៅ​២០–៣០​ឆ្នាំ​ទៀត ។ បងប្អូន​កំពុង​បង្រៀន​យុវវ័យ​អំពី​ជោគវាសនា​នា​អនាគត​ដែល​បងប្អូន​មិន​ដឹង ឬ​យល់​នៅពេល​នេះ​ទេ ។ អនាគត​សមាជិក​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ប្រហែល​កំពុងរៀន​នៅ​ថ្នាក់​មួយ​របស់​បងប្អូន ។ បងប្អូន​មិនដឹង​ពី​ការណ៍​នេះ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​បង្រៀន​កាល​ដែល​បងប្អូនគិត​ធ្វើ ។

ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ក្នុង​សាសនាចក្រ នោះ​យុវវ័យ​របស់​យើង​ចាំបាច់​ត្រូវ​ទទួល​ការដឹកនាំ​ល្អ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​ជា​មុនសិន ។ សូម​បង្រៀន​ពួកគេ ជា​ពិសេស​យុវជន ថា​« គ្មាន​អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើក​លែងតែ​ដោយ​ការលួងលោម ដោយ​ការអត់ធ្មត់ ដោយ​ការទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ » និង « ដោយ​ចិត្តល្អ និង​ដោយ​ការចេះដឹង​ពេញទី ដែល​នឹង​ពង្រីក​ព្រលឹង​ឲ្យ​ធំ​ទូលំទូលាយ ដោយ​ឥត​លាក់ពុត និង​ដោយ​ឥត​មាន​ឧបាយកល​ឡើយ » ។

ក្នុង​នាម​ជា​គ្រូបង្រៀន សូម​ផ្ដោតទៅលើ និងជួយ​ដល់​មនុស្ស​ដែល​បងប្អូន​បង្រៀន ។ បងប្អូន​មិនមែន​គ្រាន់តែ​កំពុង​រៀបចំពួកគេ​សម្រាប់​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា ឬ​ចេញទៅ​មហាវិទ្យាល័យ​ប៉ុណ្ណោះនោះទេ ។ បងប្អូន​កំពុង​រៀបចំ​ពួកគេ​ដើម្បី​ធ្វើជា​ឪពុកម្តាយ​ល្អ ។ បងប្អូន​កំពុង​រៀបចំ​ពួកគេ​ដើម្បី​ធ្វើជា​សមាជិក និង​ថ្នាក់​ដឹកនាំ​ល្អ​ក្នុង​សាសនាចក្រ ។ បងប្អូន​កំពុង​រៀបចំ​ពួកគេ​ដើម្បី​ទទួល​បាន​ជោគជ័យ​នូវ​គ្រប់​កិច្ច​ខិតខំ​នា​ពេល​អនាគត​ទាំងអស់ ។ នៅពេល​បងប្អូន​សម្លឹងមើល​សិស្ស​របស់​បងប្អូន​ម្នាក់ៗ នោះ​សូម​គិត​ពីអ្វី​ដែល​ពួកគេ​នឹង​ធ្វើ​នៅ ៥, ១០ ឬ​២០​ឆ្នាំទៀត រួចហើយ​ស្វែងរក​ការបំផុស​គំនិត​មក​ពីស្ថានសួគ៌​ដើម្បី​ដឹង​ពី​របៀប​ដែល​បងប្អូនអាច​ជួយ​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​គ្រានោះ ។

សូម​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ដឹកនាំ អ៊ីស ហាយ ។ គ្រូបង្រៀន​របស់​ខ្ញុំបានប្រថុយ​ប្រថាន​ជាមួយ​នឹង​ខ្ញុំ ដោយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ថ្នាក់ ។ ខ្ញុំ​មិន​ចូលរៀន​ថ្នាក់​សិក្ខាសាលាទេ រហូតដល់​ខ្ញុំ​ចូល​អនុវិទ្យាល័យ ។ ខ្ញុំ​មិនមែន​ជា​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​មាន​កំណត់ត្រា​ចូលរៀន​ច្រើន​ឆ្នាំ​នោះទេ ។ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ឃ្លាំមើល​យុវវ័យ​ដែល​មាន​សក្ដានុពល ហើយ​ផ្ដល់​ឱកាស​ឲ្យ​គាត់ ។ សូម​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ធ្វើ​រឿង​បន្ថែម​ទៀត​ដែលពួកគេ​អាច​ធ្វើបាន ។ សូម​កុំ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​តាម​តែ​ចិត្ត ហើយ​រំពឹង​ឲ្យ​ពួកគេ​ដឹកនាំ ។ ផ្ទុយទៅវិញ សូម​បង្រៀនពួកគេ​ពីរបៀប​ដឹកនាំ បន្ទាប់មក​ឲ្យពួកគេ​ដឹកនាំ រួចហើយ​បន្ត​បង្រៀន​ពួកគេ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។

ឧទាហរណ៍ ពេល​ពួក​ចិតសិបនាក់​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ត្រូវ​បានហៅ យើង​ផ្ដល់​ឱកាស​បង្រៀន និង​ណែនាំ​ពីមុន​ចាត់​ពួកគាត់​ទៅ​តាម​ការចាត់តាំង​របស់ពួកគាត់​ម្នាក់ៗ​នៅក្នុង​ពិភពលោក ។ យើង​នាំ​ពួកគាត់​ទៅ​ធ្វើ​ការចាត់តាំង​ជាមួយ​នឹង​យើង ។ បុរស​ទាំង​នេះ​មាន​បទពិសោធន៍​ដឹកនាំ​ច្រើន​ណាស់​នៅ​ក្នុង​សាសនាចក្រ ប៉ុន្តែ​យើង​បន្ត​បង្រៀន​ពួកគាត់​ពីមុនឲ្យ​ពួកគេ​គាត់​ធ្វើ​អ្វី​តាមចិត្ត ។ សមាជិក​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​ពួក​ចិតសិបនាក់​ជាច្រើន​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ផ្ដល់​ការណែនាំ​ដើម្បី​ជួយ​ពួកគាត់​ពង្រឹង​ទីបន្ទាល់​ពួកគាត់ និង​ធ្វើជា​ថ្នាក់ដឹកនាំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាមួយ​គ្នា និង​រៀន​ពី​គ្នាទៅ​វិញទៅ​មក ។ បងប្អូន​ប្រហែល​ជា​គិតថា បន្ទាប់ពី​ពួកយើង​បាន​ធ្វើ​ការចាត់តាំង​របស់​ពួកយើង​អស់ពេល​យ៉ាង​យូរ​នេះ ពួកយើង​ប្រាកដ​ជា​ចេះ​អ្វីៗ​គ្រប់យ៉ាង​អស់​ហើយ ។ ពិភពលោក​នេះ​កំពុង​ផ្លាស់ប្តូរ ហើយ​តម្រូវការ​របស់​មនុស្ស​គឺ ខុសៗគ្នា—ជាពិសេស​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ។ ហេតុដូច្នេះហើយ ក្នុងនាម​យើង​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់ ទន្ទឹងរង់ចាំ និង​រំពឹងទុក​ថា​នឹង​បង្រៀន​គ្នា​ទៅវិញ​ទៅមក នូវ​របៀប​ដើម្បី​បំពេញ​ទំនួលខុសត្រូវ​របស់​យើង​ក្នុងនាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

ខ្ញុំ​សូម​ឲ្យ​បងប្អូន​ជួយ​ដល់​ថ្នាក់​ដឹកនាំ​នាពេល​អនាគត​របស់​យើង គឺ​មាន​មនុស្ស​ជាច្រើន​អន្ទះសា​ចង់​រៀនសូត្រ​ពី​បទពិសោធន៍​ដឹកនាំ​របស់​បងប្អូន ។ ពេល​វេលា​របស់​បងប្អូន​ជាមួយនឹង​ពួកគេ​ជា​សិស្ស​នៅ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គឺ​ខ្លីណាស់ ប៉ុន្តែ​សូម​សម្លឹងមើល​គ្រា​ដែល​បងប្អូន​អាច​ជះឥទ្ធិពល​ដល់​ពួកគេ​ម្នាក់ៗ ។

សូម​ឲ្យ​ខ្ញុំ​លើកឡើង​ពី​តម្រូវការ​នៃ​ការឆ្លើយតប​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ ។ យើង​ទាំងអស់គ្នា​ដឹងថា ការសួរ​សំណួរ​គឺជា​វិធី​ដ៏​ល្អ​សម្រាប់​សិស្ស​រៀន ។ សំណួរ​ភាគច្រើន​បង្ហាញ​នូវ​បំណងប្រាថ្នា​ដើម្បី​រៀន ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សួរ​សំណួរ ហើយ​បន្ទាប់មក​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​របៀប​ស្វែងរក​ចម្លើយ តាមរយៈ​ការសិក្សា និង​ការអធិស្ឋាន ។ ដំណឹងល្អ​ផ្តល់​នូវ​ចម្លើយ​ចំពោះ​សំណួរ​ជីវិត​ភាគច្រើន សារ​យើង​ខ្វះ​ព័ត៌មាន​ដែល​ចាំបាច់​ដើម្បី​ទទួលបាន​ចម្លើយ​ត្រឹមត្រូវ ។ នៅក្នុង​ស្ថានភាព​ទាំងនោះ សូម​កុំ​ពិចារណា ។ វា​មិន​អី​នោះ​ទេ​ក្នុង​​ការនិយាយ​ថា « ខ្ញុំ​មិន​ដឹង​ទេ » ឬ « យើង​មិន​ដឹង​ទេ » នោះ ។ យើង​នឹង​ទទួល​បាន​សុវត្ថិភាព និង​ការការពារ​ជានិច្ច នៅ​ពេល​យើង​បង្រៀន​សេចក្តីពិត នៅពេល​យើង​បង្រៀន​នូវ​រឿង​ដែល​យើង​ដឹង​នោះ ។ សូម​កុំ​ចាកចេញ​ពី​សេចក្ដីពិត ហើយ​គិត​ពីរឿង​ដែល​យើង​មិន​ទាន់យល់​នៅឡើយ ។ នៅ​គ្រប់​ករណី​ទាំងអស់ បងប្អូន​អាច​ផ្ដល់​នូវ​ការបកប្រែ​ដ៏​ស្មោះត្រង់ ប្រកប​ដោយ​ការគិតគូរ និង​ត្រឹមត្រូវ​អំពី​បទគម្ពីរ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ​ប្រធាន​បទ​ផ្សេងទៀត​ដែល​បាន​យល់ដឹង ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​បន្ត​ធ្វើ​តាម​កម្មវិធី​សិក្សា​ដែល​បាន​ផ្ដល់​ឲ្យ​បងប្អូន ហើយ​ប្រើ​ធនធាន​ដែល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ ។

សូម​ធ្វើ​ឲ្យ​សាមញ្ញ ។ ខ្ញុំ​ធ្លាប់​ប្រើ​ឃ្លា​នោះ​ច្រើន​ណាស់​នៅក្នុង​ជីវិត​ខ្ញុំ រហូត​ដល់​កូនៗ​ខ្ញុំ​បាន​ដាក់​ឃ្លា​នោះ​នៅ​លើ​ថ្ម​ក្បាល​ផ្នូរ ជា​កន្លែង​ដែល​ភរិយា​ជាទីស្រឡាញ់​ខ្ញុំ​សម្រាកនៅ ហើយ​នៅ​ថ្ងៃណាមួយ ខ្ញុំ​នឹង​សម្រាក​នៅ​ជិត​គាត់​ដែរ នូរ​នោះ​សរសេរ​ថា « សូម​ធ្វើ​ឲ្យ​សាមញ្ញ » ។ នៅពេល​ខ្ញុំ​ទទួល​អនិច្ចកម្ម​ទៅ ខ្ញុំ​សង្ឃឹមថា​មនុស្សគ្រប់គ្នា​នឹង​យល់​ពី​អត្ថន័យ​នោះ ដែល​ជា​អ្វីមួយ​ដែល​ខ្ញុំ​គិតថា​វា​មាន​សារៈសំខាន់ ។ សូម​ធ្វើ​ឲ្យ​ដំណឹងល្អ​សាមញ្ញ ។ ពាក្យនេះ​វា​ស្រស់ស្អាត ហើយ​ច្បាស់ និង​អស្ចារ្យ​ខ្លាំង​ណាស់ ិង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​ដែល​ជា ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​ចាំថា នីហ្វៃ បាន​រុងរឿង​នៅ​ក្នុង​ភាព​ច្បាស់លាស់ ។ នីហ្វៃ​បាន​បង្រៀន​ថា « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្របតាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់យើង ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​បងប្អូន​បង្រៀន ផ្សព្វផ្សាយ និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ នោះ​សិស្ស​របស់​បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​ទីបន្ទាល់​របស់​បងប្អូន ហើយ​នឹង​រីករាយ​នៅ​ក្នុង​សេចក្ដីល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ខ្ញុំ​ជា​ចៅ​របស់​អែលឌើរ មែលវិន ជេ បាឡឺដ ។ លោក​បាន​បម្រើ​ជា​សាវក​អស់រយៈពេល ២០ ឆ្នាំ ។ ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ​កាល​លោក​ទទួល​អនិច្ចកម្ម បាន​បម្រើ​ជា​សាវក បាន​ឮ​គាត់​ផ្សព្វផ្សាយ បាន​ឮ​គាត់​បង្រៀន ។ ខ្ញុំ​សង្កេតឃើញ​ខ្លួនឯង​សួរ​ម្តង​ហើយ​ម្តង​ទៀត—ទៅកាន់​មនុស្ស​ផ្សេង​គ្នា​នៅ​កន្លែង​ផ្សេង​គ្នា​ទូទាំង​ពិភពលោក ដែល​បាន​ឮ​គាត់​បង្រៀន និង​ផ្សាយ​ដំណឹង​ល្អ ។ ហើយ​ខ្ញុំ​ស្ទើរតែ​ទទួល​បាន​ចម្លើយ​ជានិច្ច​ថា « ខ្ញុំ​មិន​ចាំ​ច្បាស់​នូវ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ទេ » មនុស្សម្នា​នឹង​និយាយ​មកកាន់​ខ្ញុំ​ថា « ប៉ុន្តែ​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​ពី​អារម្មណ៍​របស់​ខ្ញុំ​ឡើយ » ាច​នឹង​មិន​ចាំ​ពាក្យសម្តី​របស់​យើង ប៉ុន្តែ​សូម​ពួកគេ​មិន​អាច​បំភ្លេច​ពី​អារម្មណ៍​របស់​ពួកគេ​កាល​យើង​បង្រៀន​គោលលទ្ធិ​ដ៏​សាមញ្ញ និង​ដ៏​ស្រស់​ស្អាត​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

ខ្ញុំ​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ខុសត្រូវ​របស់​បងប្អូន ក្នុង​នាម​ជា​គ្រូបង្រៀន និង​អ្នក​គ្រប់គ្រង ។ ការទទួល​ខុសត្រូវ​ទាំងនោះ​មាន​សារៈសំខាន់ និង​ចាំបាច់ ។ ទោះ​ជាយ៉ាង ការទទួលខុសត្រូវ​របស់​បងប្អូន​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន​ផ្ទាល់​គឺ​សំខាន់​ជាង​នេះទៅទៀត ។ យើង​រស់នៅ​លើ​ផែនដីនេះ​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​ដែល​មាន​លទ្ធភាព​បង្កើត​ផ្នែក​របស់​យើង​ផ្ទាល់​នៃ​ក្រុម​គ្រួសារ​ទាំងនោះ ។ ស្ថានភាព​របស់​គ្រួសារ​យើង​ម្នាក់ៗ​មានភាព​ខុសៗ​គ្នា ។ មិន​ថា​បងប្អូន​មាន​ស្ថានភាព​បែប​ណា​ទេ សូម​ចិញ្ចឹមបីបាច់ ហើយ​ស្ថាបនា​ទំនាក់ទំនង​គ្រួសារ​ទាំងនោះ ។ ចំពោះ​អ្នក​ដែល​បាន​រៀបការរួច សូម​ចំណាយពេល​ជាមួយ​នឹង​ភរិយា​របស់​បងប្អូន ។ សូម​ស្វែងរក​ដំបូន្មាន​ពីភរិយា ឬ​ស្វាមី​របស់​បងប្អូន ហើយ​ធ្វើតាមវា ។ ខ្ញុំបាន​ក្លាយ​ជា​ឪពុក ជា​ស្វាមី និង​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​ដ៏ប្រសើរ ដោយសារតែ​ដំបូន្មានដ៏ សប្បុរស​គួរ​ឲ្យ​ស្រឡាញ់​របស់​ភរិយា​សំណប់ចិត្ត​របស់​ខ្ញុំ បាបារ៉ា ។ ចំពោះ​អ្នក​មិន​ទាន់រៀបការ សូម​ស្វែង​រក​ដំបូន្មាន​មក​ពី​ឪពុកម្ដាយ​របស់​បងប្អូន សមាជិក​គ្រួសារ​របស់​បងប្អូន ឬ​មនុស្ស​ម្នាក់​ដែល​បងប្អូន​ទុក​ចិត្ត ។ យើង​គ្រប់​គ្នា​គួរតែ​ស្ថាបនា​ទំនាក់ទំនង​គ្រួសារ​របស់​យើង ដោយសារ​វា​នឹង​បន្ត​ហួស​ពី​ជីវិត​ទៅទៀត រៀន​នៅក្នុង​កម្មវិធី​នេះ​នឹង​បញ្ចប់ ប៉ុន្តែ​ទំនាក់ទំនង​គ្រួសារ​របស់​បងប្អូន​គឺមាន​ភាព​ដ៏​អស់កល្ប​ជានិច្ច ។

នៅពេល​ខ្ញុំ​បញ្ចប់​សុន្ទរកថា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​បងប្អូន ខ្ញុំ​គិតពី​អំណរ​ដែល​មាន​ក្នុង​ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដ៏​សំខាន់​នេះ និង​កិច្ចការ​ដ៏​អស្ចារ្យ​ជាមួយ​បងប្អូន ។ ខ្ញុំ​ទទួល​អារម្មណ៍​នូវ​អំណរ​ដូចគ្នា​ដែល​អាំម៉ូន មាន ពេល​លោក​បាន​ថ្លែង​ទៅ​បងប្អូន​ប្រុស និង​សហការី​របស់​លោក​ថា ៖

« យើង​មាន​ហេតុ​ដ៏​ធំ​នឹង​អរ​រីករាយ … ?

« … ដែល​ថា​យើង​បានធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំមក​នូវ​កិច្ចការ​ដ៏​មហិមា​នេះ ។…

« សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់យើង​ប្រកប​ដោយ​ព្រះ​ពរ ចូរ​យើង​ច្រៀង​សរសើរ​ដល់​ទ្រង់ មែន​ហើយ ចូរ​យើង​ថ្លែង​អំណរគុណ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រោះ​ទ្រង់​ធ្វើ​ការ​សុចរិត​ដរាប​ត​ទៅ ។ …

« … ខ្ញុំ​ហូរហៀរ​ទៅ​ដោយ​សេចក្ដីអំណរ ហើយ​ខ្ញុំ​នឹង​អររីករាយ​នៅក្នុង​ព្រះ​របស់​ខ្ញុំ​វិញ » ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ និង​គ្រូបង្រៀន​ដូចជា​រូប​ខ្ញុំ​អើយ—ហើយ​ខ្ញុំ​និយាយ​ពាក្យថា​គ្រូបង្រៀន​ដូចជា​រូបខ្ញុំ ពីព្រោះ​ទំនួលខុសត្រូវ​ជា​ចម្បង​របស់​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវកដប់​ពីរនាក់​គឺ​ត្រូវ​បង្រៀន ែល​យើង​បង្រៀន​វា ពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​ពេល​យើង​ដើរ​នៅក្នុង​សេចក្ដីពិត ។

ព្រះជន្ម ការងារបម្រើ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់នូវ​អំណរ​នោះ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកសិស្ស​របស់​ទ្រង់ថា « ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំងនេះ​ប្រាប់​ដល់​អ្នក រាល់គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង » ។

ព្យាការី​លីហៃ​បាន​ដកពិសោធន៍​នូវ​អំណរ​នៃ​ផល​ផ្លែ​នៃ​ដំណឹងល្អ ហើយ​មាន​បំណងប្រាថ្នា​ចង់​ឲ្យ​គ្រួសារ​លោក​ទទួល​ទាន​វា​ដែរ ។ លោក​បាន​ថ្លែង​ថា « ុក​ដឹង​ថា ផ្លែឈើ​នោះ គួរ​ឲ្យ​មាន​ប្រាថ្នា​ជាង​ផ្លែ​ឈើ​ណាៗ​ទាំងអស់ » ។

ខ្ញុំ​ប្រាកដ​ណាស់​ថា យើង​ម្នាក់ៗ​មាន​អារម្មណ៍​ដូច​សាវក​យ៉ូហាន​ដែរ ពេល​លោក​បានថ្លែង​ថា « គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរសប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង » ។ ១០

ពិភពលោក​សព្វថ្ងៃ​មិន​បាន​ស្ងប់ស្ងាត់ ដោយការខកចិត្ត ការមិន​យល់ស្រប ការមិន​សប្បាយចិត្ត ការរើសអើង ការមិន​គោរពសិទ្ធិ ការបង្អាក់​ទឹកចិត្ត និង​ទុក្ខព្រួយ​នោះ​ឡើយ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នាំ​យើង​ឆ្លងកាត់​គ្រា​លំបាក​ទាំង​នេះ​បាន ។ ព្យាការី​លីហៃ​បាន​បង្រៀន​គោលការណ៍​សាមញ្ញ​មួយដែល​បាន​បើក​សម្ដែង​ដោយ​ព្រះអម្ចាស់ ។ លោក​បានថ្លែង​ថា « មាន​មនុស្ស​លោក [ ប្រុស និង​ស្រី ] ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។ ១១

នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ហើយ​ដោយ​សារ និង​តាមរយៈ​សាវក​ដ៏​បរិសុទ្ធ ខ្ញុំ​សូម​ផ្តល់ និង​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរជ័យ​ដល់​បងប្អូនម្នាក់ៗ​ឲ្យ​រកឃើញ​អំណរ​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន អំណរ​នៅក្នុង​ដំណឹងល្អ និង​អំណរ​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​បងប្អូន ក្នុង​នាម​ជា​គ្រូបង្រៀន ឬ​អ្នក​គ្រប់គ្រង​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​សាសនាចក្រ ។ ខ្ញុំ​សូម​សម្ដែង​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ជា​ថ្មី​ម្ដងទៀត​ចំពោះ​បងប្អូន​ទាំងអស់​គ្នា និង​ចំពោះ​សិស្ស​របស់​បងប្អូន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់—ហើយ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ព្រះអម្ចាស់​ប្រទានពរ​ដល់​បងប្អូន ឱ​គ្រូបង្រៀន​ដ៏​ជាទីស្រឡាញ់​ទាំងឡាយ សូម​ឲ្យ​យើង​អាច​ឈោង​ទៅ​ជួយ​ឲ្យ​អស់​ពី​កម្លាំង​នៃ​ដួងចិត្ត​របស់​យើង មិន​ត្រឹមតែ​ប៉ះ​ដល់​គំនិត​នោះ​ទេ ប៉ុន្តែ​ដួងចិត្ត​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតា​ជាច្រើន​នាក់ ដែល​ជា​អ្នក​ត្រូវការ​ដឹង​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ថា​ទ្រង់​បាន​ចិញ្ចឹម​បីបាច់​ព្យាការី សូម្បី​តែ យ៉ូសែប ហើយ​បាន​ស្តារឡើងវិញ​នូវ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ហើយ​ថា​អ្វី​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​ស្វែងរក​ភាពសុខសាន្ត និង​សេចក្តី​អំណរ​ក្នុង​ជីវិត​នេះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​បួងសួង​សូម​ពរជ័យ​ជំនួស​ឲ្យ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​មកលើ​បងប្អូន និង​ក្រុមគ្រួសារ​បងប្អូន ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ដោយ​រាបសារដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕