ប្រវត្តិ​សាសនាចក្រ
« ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​ដើម្បី​អនាគត​ភ្លឺស្វាង »


« ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​ដើម្បី​អនាគត​ភ្លឺស្វាង »

យុវមជ្ឈិមវ័យ​នៅ​លីវ​ដែល​មាន​ភាពស្វាហាប់​ជាង ២០០ នាក់ បាន​ចូលរួម​ក្នុង​សន្និសីទ​ភាពខ្លួន​ទីពឹង​ខ្លួន​ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ។ វា​មាន​ចំណងជើង​ថា « ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​ដើម្បី​អនាគត​ភ្លឺស្វាង » ហើយ​បាន​ធ្វើ​ឡើង​នៅ ឯ​សណ្ឋាគារ​ហ្គាឌិន ស៊ីធី នៅក្នុង​ទីក្រុង​ភ្នំពេញ ។ នៅក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​នេះ ដែល​បាន​ដាក់​ផែនការ​ក្រោម​ការដឹកនាំ​របស់​លោក យី ផាន់ណា អ្នក​គ្រប់គ្រង​របស់​សាសនាចក្រ សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា សមាជិក​ដែល​ចូលរួម​បាន​ចូលរួម​នៅក្នុង​សកម្មភាព ការបង្រៀន ការវាយ​តម្លៃ​ផ្ទាល់ខ្លួន និង​ការបំពាក់បំប៉ន​ដោយ​ផ្ទាល់ ។ វគ្គ​សិក្ខា​សាលា​រួម​មាន ៖ សុខភាព​ផ្នែក​ហិរញ្ញវត្ថុ ភាព​ខ្លួន​ទី​ពឹង​ខ្លួន ជំនាញ​ដោះស្រាយ​បញ្ហា ការដាក់​គោលដៅ និង​ការសម្រេច​បាន​ការរីកចម្រើន​ខាង​ហិរញ្ញវត្ថុ ។

ការសម្រេច​បាន​នៃ​សន្និសីទ​នេះ​គឺជា​ការប្រកួត​សហគ្រិន ដែល​ក្រុម​ទាំងឡាយ​បាន​ខិតខំ​អនុវត្ត​ជំនាញ និង​ចំណេះ​ដឹង​របស់​ពួកគេ ។ ដោយ​ធ្វើការ​ក្រោម​ពេល​វេលា​ដែល​មាន​កំហិត​តឹងរឹង នោះ​ក្រុម​នីមួយៗ​ត្រូវតែ​បង្កើត​ផែនការ​ឱកាស​អាជីវកម្ម​សម្រាប់​អាជីវកម្ម​ថ្មី​មួយ និង​បង្ហាញ​វា​ដើម្បី​អនុម័ត​ដល់​មិត្តភក្តិ​របស់​ពួកគេ និង​មាន​ចៅក្រម​ចំនួន​បី​នាក់ ។ ក្រុម​ទាំងនេះ​បាន​បង្កើត​បទបង្ហាញ​ជា​ស្លាយ​ដែល​បាន​រៀបចំ​ផែនការ​អាជីវកម្ម ថវិកា និង​ទីផ្សារ ។

ចៅ​ក្រម​ម្នាក់​ឈ្មោះ​លោក អ៊ិត វិចិត្រ បាន​សង្កេត​ឃើញ​ថា « ខ្ញុំ​ធ្លាប់​បាន​វិនិច្ឆ័យ​ការចូលរួម​ការប្រកួត​ធ្វើ​អាជីវកម្ម​នៅ​ថ្នាក់​មហាវិទ្យាល័យ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​ផែនការ​បាន​ល្អ​ដូចជា​យុវមជ្ឈិមវ័យ​នៅលីវ​របស់​យើង​មួយ​ចំនួន​បានរៀបចំ​ក្នុង​រយៈពេល​តិចតួច​នេះ​ទេ » ។

អ្នក​ចូលរួម​បាន​ទទួល​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​កែលម្អ​ជីវិត និង​ការងារ​នា​ពេល​អនាគត​របស់​ពួកគេ និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​របស់​ពួកគេ ។