២០១៤
តំណរ​នៃ​សេចក្តី​ស្រឡាញ់
កុម្ភៈ 2014


កុមារ

តំណរ​នៃ​សេចក្តី​ស្រឡាញ់

សូម​ឲ្យ​មនុស្ស​ជំទង់​ម្នាក់​ជួយ​អ្នក​កាត់​ក្រដាស​ស្តើង​ៗចំនួន 28 ចម្រៀក ដែល​ក្រដាស​ពាក្យ​និមួយៗមាន​ទទឹង​ប្រហែល 1 អ៊ីង ( 2.5 សង់ទីម៉ែត្រ ) និង បណ្តោយ​ប្រហែល 8 អ៊ីង ( 20 សង់ទីម៉ែត្រ ) ។ ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ខែ​នេះ សូម​ធ្វើ​ការបម្រើ​មួយ ដែល​បង្ហាញពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​ដល់​នរណា​ម្នាក់ ។ អ្នក​ប្រហែល​ជា​ចង់​ជួយ​ម្តាយ​របស់​អ្នក​សំអាត​ផ្ទះ ឬ សរសេរ​សំបុត្រ​ដ៏​ផ្អែមល្ហែម​មួយ​ជូន​ទៅ​អ្នក​ជិត​ខាង​ណា​ម្នាក់ ។

រៀង​រាល់​ថ្ងៃ សូម​សរសេរ​ពី​របៀប​ដែល​អ្នក​បាន​បម្រើ​នៅ​លើ​ក្រដាស​ពាក្យ​មួយ​ចម្រៀក​នោះ បន្ទាប់​មក​សូម​ភ្ជាប់ ឬ បិទចុង​​ក្រដាស​ពាក្យ​ទាំង​នោះ ដើម្បី​ធ្វើ​ជា​រង្វង់​មួយ ។ អ្នក​អាច​ភ្ជាប់​រង្វង់​របស់​អ្នក ដោយ​រំកិល​ចុង​ម្ខាង​នៃ​ក្រដាស​ពាក្យ​ថ្មីនោះចាក់​ចូល​ទៅ​តាម​រង្វង់ ផ្តើម​ចេញ​ពីថ្ងៃ​ដំបូង មុន​អ្នក​ភ្ជាប់ ឬ បិទចុង​នៃ​ក្រដាស​ពាក្យ​ថ្មី​នោះជាប់​ជាមួយ​គ្នា ។ សូម​មើល​ការរីកចម្រើន​ពី​តំណរ​នៃ​សេចក្តី​ស្រឡាញ់​របស់​អ្នក ! អ្នក​អាចបន្ត​បន្ថែមលើ​តំណរ​នៃ​ការបម្រើ​របស់​អ្នក បន្ទាប់​ពី​ដាច់​ខែ កុម្ភៈ ​ផងដែរ ។