២០១៤
ការបម្រើ​នៅ​រដូវ​ក្តៅ
កុម្ភៈ 2014


យុវវ័យ

ការបម្រើ​នៅ​រដូវ​ក្តៅ

អ្នក​និពន្ធ​នេះ​រស់​នៅ​ក្នុង​រដ្ឋ វីជីញ៉ា ស.រ.អា. ។

កាល​ពី​រដូវ​ក្តៅ​មួយ​ ខ្ញុំបាន​ចំណាយ​ពេល​នៅ​ក្រៅ​ប្រទេស ធ្វើ​ការ​ជាមួយ​ក្មេងៗ​ដែល​ត្រូវ​ការ​ជំនួយ​ពិសេសៗ ។ នៅពេល​ដំបូង​ដែលខ្ញុំ​ជួប​ក្មេងៗ​ទាំង​នោះ ខ្ញុំ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ។ ខ្ញុំ​អត់​ចេះ​និយាយ​ភាសា​របស់​ពួក​គេទេ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ចិត្ត​ថាព្រះ​វិញ្ញាណ នឹង​ដឹកនាំ​ខ្ញុំឲ្យ​ទំនាក់​ទំនង​ជាមួយ​ពួកគេ ។ នៅពេល​ខ្ញុំ​បាន​ស្គាល់​ក្មេង​ម្នាក់ៗ នោះ​ខ្ញុំ​បាន​ដឹង​ថា​ភាសា​មិន​មែន​ជា​របាំង​នៃ​សេចក្តី​ស្រឡាញ់​នោះទេ ។ ខ្ញុំ​បាន​លេង សើច​សប្បាយ និង បាន​ធ្វើការ​យ៉ាង​ប៉ិន​ប្រសប់​ជាមួយ​ក្មេងៗ ហើយ​មិន​អាច​ទប់​អារម្មណ៍ថា មិន​ស្រឡាញ់​ពួកគេ​បាន​ឡើយ ។ ខ្ញុំ​បាន​នឹក​ដល់​ភ្លាម​ពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​កូន​ចៅ​របស់​ទ្រង់ ហើយ​ដួង​ចិត្ត​របស់ខ្ញុំ​បាន​ពេញ​ដោយ​សេចក្តី​អំណរ ដែលពុំ​អាច​ពិពណ៌នា​បាន​ឡើយ ។

នៅពេល​ណា​ដែល​ខ្ញុំ​បម្រើ​ដល់​អ្នក​ដទៃ នោះ​ខ្ញុំ​មិន​គ្រាន់​តែ​មាន​អារម្មណ៍​ស្រឡាញ់​អ្នក​ដែល​ខ្ញុំ​បម្រើ​តែ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​អារម្មណ៍​ស្រឡាញ់​ដល់​ព្រះវរបិតា​សួគ៌​ផងដែរ ។ ខ្ញុំ​ពិត​ជា​បាន​ដឹង​ថា « កាលណា​អ្នក​រាល់​គ្នានៅ​ក្នុង​ការបម្រើដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​អ្នកតែ​ប៉ុណ្ណោះ » (ម៉ូសាយ 2:17) ។ ទោះបីជា​គម្រោង​បម្រើ​ធំៗ ឬ តាម​រយៈ​សកម្មភាព​សប្បុរសធម៌​​តូច​តាច​ក្តី គោល​បំណង​នៃ​ការបម្រើ​របស់​ខ្ញុំ​នោះ គឺត្រូវ​បាន​សរសើរ​តម្កើង​ដល់ព្រះ (សូមមើល ម៉ាថាយ 5:16) ។ ខ្ញុំ​សង្ឃឹម​ថា នៅពេល​ខ្ញុំ​បម្រើ​មនុស្ស​ដទៃ នោះ​ពួកគេ​នឹងដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតា​សួគ៌ ហើយពន្លឺ​នៃ​ព្រះគ្រីស្ទនឹង​ភ្លឺ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ។

បោះពុម្ព