២០១៤
បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះ​យេស៊ូវគ្រីស្ទ ៖ អ្នក​គង្វាល​ល្អ
កុម្ភៈ 2014


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ ខែ កុម្ភៈ ឆ្នាំ 2014

បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះ​យេស៊ូវគ្រីស្ទ ៖ អ្នក​គង្វាល​ល្អ

សូម​សិក្សា​ឯកសារ​នេះ ហើយស្វែងរក​ដើម្បី​បាន​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ តើ​ការ​យល់ដឹង​ពីឆាក​ជីវិត និង បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ​នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​ជន ​ដែល​អ្នក​មើល​ថែ​តាមរយៈ​ការ​បង្រៀន​សួរសុខទុក្ខ​ដោយ​របៀបណា ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ ជា​អ្នក​គង្វាល​ល្អ បាន​បង្រៀន​ថា ៖

« ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា​ បើ​អ្នក​ណា​មាន​ចៀម​មួយរយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​ ឲ្យ​នៅ​ទី​រហោ​ស្ថាន ដើម្បី​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬអី ? …

« ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា…នៅ​ឋាន​សួគ៌នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះដែរ ដោយ​សារ​មនុស្ស​បាប​តែ​ម្នាក់​បាន​ប្រែ​ចិត្ត​វិញ »​(លូកា 15:4, 7) ។

នៅពេល​យើង​បាន​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ នោះឆន្ទៈ ​របស់​យើង​នឹង​កើន​ឡើង ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​បម្រើ​ដល់​អ្នក​ដែល​ត្រូវ​ការ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់ ។ …ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម » (យ៉ូហាន 10:14–15) ។ ដោយ​សារ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ នោះគ្មាន​ពួក​យើង​ណា​ម្នាក់​នឹង​វង្វេង​ ថា​យើង​មិន​អាច​ស្វែង​រក​ផ្លូវ​ទៅ​ផ្ទះ​របស់​យើង​វិញឡើយ ( សូមមើលលូកា 15) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ទំនួល​ខុសត្រូវ​របស់​យើង​គឺ​មើល​ថែទាំ​ហ្វូង​ចៀម​នោះ ។ …សូម​ឲ្យ​យើង​ឈាន​ទៅ​មុខ​ដើម្បី​បម្រើ » ។1

ចេញ​ពី​ព្រះគម្ពីរ

ទំនុក​តម្កើង 23; អេសាយ 40:11; ម៉ូសាយ 26:21

ចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង

អេលីស្សបែត អាន វីតនី ដែល​បាន​ចូលរួម​ការ​ប្រជុំ​ថ្នាក់​សមាគម​សង្គ្រោះ​មុន​គេ បាន​មាន​ប្រសាសន៍​ពី​ការ​ផ្លាស់​ប្រែ​ចិត្ត​របស់​គាត់​នៅ​ឆ្នាំ 1830 ថា ៖ « ចាប់​តាំង​ពី​ខ្ញុំស្គាល់​ដំណឹង​ល្អ​នេះ ដែល​អែលឌើរបាន​បង្រៀន​ នោះ​ខ្ញុំ​បាន​ដឹង​ថាវា​គឺ​ជា​សំឡេង​នៃ​អ្នកគង្វាល​ល្អ » ។2អេលីស្សបែត បាន​ធ្វើ​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​បាន​ជ្រមុជ​ទឹក និង​ទទួល​ពិធី បញ្ជាក់ ។

យើង​អាចស្តាប់​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​ចែកចាយ​ការ​បង្រៀន​របស់​ទ្រង់​ជាមួយ​មនុស្ស​ដទៃ​បាន​ផងដែរ ។ ប្រធាន ម៉នសុន មាន​ប្រសាសន៍ថា « យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ដោយ​មាន​បញ្ជា​ឲ្យ​បម្រើ និង ជួយ​កូនចៅ​ទ្រង់ » ។3

ដូច​ដែលអ្នក​គង្វាល​រុករក​ចៀម​ដែល​បាត់ នោះ​ឪពុក​ម្តាយ​អាច​ស្វែងរក​កូន​ដែល​បាន​វង្វេងផងដែរ ។ ប្រធាន ជេមស៍ អ៊ី ហ្វោស្ត ( 1920–2007 ) ទីប្រឹក្សា​ទីពីរ​នៃ​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា ៖ « ចំពោះ​ឪពុក​ម្តាយ​ដែល​ខូច​ចិត្ត ដែល​មាន​ភាពសុចរិត ភាពឧស្សាហ៍ និង ពេញ​ដោយ​ការ​អធិស្ឋាន ដើម្បី​បង្រៀន​កូន​ដែល​មិន​ស្តាប់​បង្គាប់ យើង​សូម​និយាយ​ទៅ​កាន់​អ្នក​ថា អ្នក​គង្វាល​ល្អ​កំពុង​មើល​ថែ​ទាំ​ពួកគាត់ ។ ព្រះ​ទ្រង់​ជ្រាប ហើយ​យល់​ពី​ទុក្ខសោក​ដ៏​ធំធេង​របស់​អ្នក ។ នៅ​មាន​សេចក្ដី​សង្ឃឹម » ។4

កំណត់​ចំណាំ

  1. Thomas S. Monson, “Heavenly Homes, Forever Families,” លីអាហូណា ខែ មិថុនា ឆ្នាំ 2006​ ទំព័រ 70 ។

  2. អេលីស្សាបែត អាន វីតនី នៅ​ក្នុងDaughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011 ) ទំព័រ 128 ។

  3. ថូម៉ាស អេស ម៉នសុន « តើ​នៅ​ថ្ងៃនេះ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​មនុស្ស​ម្នាក់ ? » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 86 ។

  4. ជេមស៍ អ៊ី ហ្វោស្ត « Dear Are the Sheep That Have Wandered » លីអាហូណាខែ ឧសភា ឆ្នាំ 2003 ទំព័រ 68 ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ?

  1. តើ​ការ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​គឺ​ជា​អ្នក​គង្វាល​ល្អ នាំ​ឲ្យ​មាន​សន្តិភាព​មក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្តេច ?

  2. តើ​យើង​អាច​បម្រើ​ដល់​អ្នក​ដែល « វង្វេង » ចេញ​ពី​សកម្មភាព​សាសនា​ចក្រ ឬ អ្នក​ដែល​មិន​រួម​ជំនឿ​ជាមួយ​យើង​តាម​របៀប​ណា​ខ្លះ ?

  3. តើ​ខ្ញុំ​អាចគាំទ្រឪពុក​ម្តាយ​ដែល​មាន​កូន​វង្វេង​ចេញ​ពីការ​រស់​នៅ​តាម​ដំណឹង​ល្អ​ដោយ​របៀប​ណា ?