កុមារ
តំណរនៃសេចក្តីស្រឡាញ់
សូមឲ្យមនុស្សជំទង់ម្នាក់ជួយអ្នកកាត់ក្រដាសស្តើងៗចំនួន 28 ចម្រៀក ដែលក្រដាសពាក្យនិមួយៗមានទទឹងប្រហែល 1 អ៊ីង ( 2.5 សង់ទីម៉ែត្រ ) និង បណ្តោយប្រហែល 8 អ៊ីង ( 20 សង់ទីម៉ែត្រ ) ។ ជារៀងរាល់ថ្ងៃនៅក្នុងខែនេះ សូមធ្វើការបម្រើមួយ ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកដល់នរណាម្នាក់ ។ អ្នកប្រហែលជាចង់ជួយម្តាយរបស់អ្នកសំអាតផ្ទះ ឬ សរសេរសំបុត្រដ៏ផ្អែមល្ហែមមួយជូនទៅអ្នកជិតខាងណាម្នាក់ ។
រៀងរាល់ថ្ងៃ សូមសរសេរពីរបៀបដែលអ្នកបានបម្រើនៅលើក្រដាសពាក្យមួយចម្រៀកនោះ បន្ទាប់មកសូមភ្ជាប់ ឬ បិទចុងក្រដាសពាក្យទាំងនោះ ដើម្បីធ្វើជារង្វង់មួយ ។ អ្នកអាចភ្ជាប់រង្វង់របស់អ្នក ដោយរំកិលចុងម្ខាងនៃក្រដាសពាក្យថ្មីនោះចាក់ចូលទៅតាមរង្វង់ ផ្តើមចេញពីថ្ងៃដំបូង មុនអ្នកភ្ជាប់ ឬ បិទចុងនៃក្រដាសពាក្យថ្មីនោះជាប់ជាមួយគ្នា ។ សូមមើលការរីកចម្រើនពីតំណរនៃសេចក្តីស្រឡាញ់របស់អ្នក ! អ្នកអាចបន្តបន្ថែមលើតំណរនៃការបម្រើរបស់អ្នក បន្ទាប់ពីដាច់ខែ កុម្ភៈ ផងដែរ ។