« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥ ៖ ‹ លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៥
« លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ »
នៅក្នុងមេរៀន « នីហ្វៃទី ២ ២:១៧–២៦ » អ្នកបានរៀនអំពីការធ្លាក់របស់អ័ដាម និងអេវ៉ា ។ ការយល់ដឹងអំពីការធ្លាក់អាចជួយអ្នកឲ្យពឹងផ្អែកលើព្រះអង្គសង្គ្រោះ នៅពេលអ្នកប្រឈមមុខនឹងបញ្ហាក្នុងជីវិតរមែងស្លាប់ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញចាំវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ២ ២:២៥ ពន្យល់គោលលទ្ធិ និងរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
តើអ្នកគិតថា អ្នកអាចពណ៌នាអំពីសត្វដំរី ឬសត្វស្វាមួយដោយមិនប្រើឈ្មោះរបស់សត្វទាំងនោះដែរឬទេ ? ដើម្បីអនុវត្តការពន្យល់ដល់អ្នកដទៃ សូមគិតអំពីរបៀបដែលអ្នកនឹងពិពណ៌នាអំពីសត្វទាំងនេះ ។
ផ្នែកខ្លះនៃផែនការរបស់ព្រះវរបិតាសួគ៌អាចពិបាកពន្យល់ រួមទាំងការធ្លាក់របស់អ័ដាម និងអេវ៉ាផងដែរ ។ នៅក្នុងមេរៀនមុន អ្នកបានសិក្សាអំពីការធ្លាក់ ។ សូមអាន នីហ្វៃទី ២ ២:២៥ ដោយគិតអំពីអ្វីដែលអ្នកបានរៀន ។ សូមចងចាំថា ការធ្លាក់គឺជាផ្នែកចាំបាច់មួយក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
សូមសរសេរពីរបៀបដែលអ្នកនឹងពន្យល់ពីការធ្លាក់របស់អ័ដាម និងអេវ៉ាដល់ក្មេងអាយុប្រាំបីឆ្នាំ និងមូលហេតុដែលការធ្លាក់មានសារៈសំខាន់ដើម្បីយល់ ។
អនុវត្តការទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ ។ របៀបមួយដើម្បីអនុវត្តការទន្ទេញវាគឺចែកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះជាប្រាំផ្នែកដូចខាងក្រោមនេះ ៖
-
« លោកអ័ដាមបានធ្លាក់ខ្លួន
-
ដើម្បីឲ្យមានមនុស្សលោក
-
ហើយមានមនុស្សលោក
-
ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។
សូមសរសេរផ្នែកទាំងនេះនៅលើក្រដាសមួយសន្លឹក ហើយសូត្រតាមផ្នែកនីមួយៗនៅពេលអ្នកចង្អុលវា ។ បន្ទាប់មកលុប ឬបាំងពាក្យ ឬឃ្លា ពេលកំពុងសូត្របទគម្ពីរនោះឡើងវិញ ។ សូមបន្តធ្វើបែបនេះរហូតទាល់តែពាក្យ ឬឃ្លាទាំងអស់ត្រូវបានលុបចេញ ហើយអ្នកអាចសូត្រឡើងវិញនូវសេចក្តីយោងបទគម្ពីរ និងឃ្លាខគម្ពីរគន្លឹះពីការចងចាំ ។
រៀនអនុវត្ត
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការចងចាំគោលការណ៍ទាំងនេះ សូមមើលទៅ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមប្រើគោលការណ៍ទាំងនេះក្នុងស្ថានភាពខាងក្រោម ៖
ពេលកំពុងរៀនអំពីការធ្លាក់របស់អ័ដាម និងអេវ៉ានៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់គាត់ គីឌានភ្ញាក់ផ្អើលពេលឮគ្រូរបស់គាត់និយាយថា ការធ្លាក់គឺជាផ្នែកចាំបាច់ក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ គាត់ចាប់ផ្ដើមគិតពីរឿងអវិជ្ជមានទាំងអស់ដែលអាចកើតឡើងដោយសារការធ្លាក់—អំពើបាប ការស្លាប់ ជំងឺ ពិការភាព ជំងឺផ្លូវចិត្ត ការសាកល្បង និងអ្វីៗជាច្រើនទៀត ។ គាត់ដឹងថា ជាញឹកញាប់អ្វីដែលគាត់ត្អូញត្អែរច្រើនបំផុតគឺជាលទ្ធផលនៃការធ្លាក់ ។ គាត់ឆ្ងល់ពីរបៀបដែលការធ្លាក់អាចជាអ្វីមួយដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យកើតឡើង ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមរំឭក កថាខណ្ឌទី ១១–១២ នៅក្នុងវគ្គ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកអាចប្រើគោលការណ៍នេះដើម្បីដោះស្រាយកង្វល់របស់គីឌានដោយរបៀបណា ?
របៀបផ្សេងទៀតដើម្បីប្រើគោលការណ៍នេះ
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះ ដែលអ្នកនឹងណែនាំឲ្យគីឌានរកមើលជំនួយបន្ថែម ?
-
ហេតុអ្វីអ្នកណែនាំប្រភពទាំងនោះ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមរំឭក កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកអាចប្រើគោលការណ៍នេះដើម្បីដោះស្រាយកង្វល់របស់គីឌានដោយរបៀបណា ?
របៀបផ្សេងទៀតដើម្បីប្រើគោលការណ៍នេះ
របៀបផ្សេងទៀតដើម្បីប្រើគោលការណ៍នេះ
-
តើការយល់ដឹងរបស់អ្នកអំពីការធ្លាក់ និងតួនាទីរបស់ការធ្លាក់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះជួយក្នុងស្ថានភាពនេះយ៉ាងដូចម្តេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ដែលអាចជួយបាន ?
-
តើយើងអាចមើលឃើញស្ថានភាពនេះដោយទស្សនវិស័យអស់កល្បដោយរបៀបណាទៀត ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមរំឭក កថាខណ្ឌទី៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកអាចប្រើគោលការណ៍នេះដើម្បីដោះស្រាយកង្វល់របស់គីឌានដោយរបៀបណា ?
របៀបផ្សេងទៀតដើម្បីប្រើគោលការណ៍នេះ
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកដែលប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងការធ្លាក់ ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកបានធ្វើ ដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿ ហើយពឹងផ្អែកលើព្រះអង្គសង្គ្រោះ នៅពេលប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងជីវិតរមែងស្លាប់ ។
-
តើបទពិសោធន៍របស់អ្នកអាចជួយក្នុងស្ថានភាពរបស់គីឌានយ៉ាងដូចម្តេច ?
-
តើគីឌានអាចបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណាទៀត ?