« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ ៖ ពួកយើងមានសិទ្ធិនឹងរើសយក តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ២ ២:២៧
ពួកយើងមានសិទ្ធិនឹងរើសយក តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំ
នៅក្នុងមេរៀនមុន « នីហ្វៃទី ២ ២:២៦–៣០ » អ្នកបានរៀនថា យើងមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ២ ២:២៧ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
សូមអាន នីហ្វៃទី ២ ២:២៧ ហើយគូររូបភាពមួយដែលជួយអ្នកឲ្យស្រមៃឃើញពីអត្ថន័យនៃឃ្លាបទគម្ពីរគន្លឹះ ៖ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ សូមបញ្ចូលឃ្លា គន្លឹះនៅលើគំនូររបស់អ្នកដើម្បីជួយអ្នកឲ្យទន្ទេញចាំ ។
បន្ទាប់មក សូមសរសេរលើគំនូររបស់អ្នក អំពីអត្ថន័យដែលថា យើងមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ឬក៏រើសយកការជាប់ឃុំឃាំង និងការស្លាប់ ។ សូមបញ្ចូលអត្ថន័យដែលខគម្ពីរនេះមានន័យសម្រាប់អ្នកផ្ទាល់ និងរបៀបដែលវាអាចជួយអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរ ។
ជាចុងក្រោយ ពេលកំពុងសម្លឹងមើលរូបភាព សូមថាឡើងវិញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ រហូតដល់អ្នកចេះសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះតាមការចាំ ។
សូមពិចារណាដាក់គំនូររបស់អ្នក នៅកន្លែងណាដែលអ្នកនឹងឃើញវាជាញឹកញាប់រយៈពេលពីរបីថ្ងៃបន្ទាប់ ហើយអនុវត្តការនិយាយសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះរាល់ពេលដែលអ្នកសម្គាល់ឃើញវា ។
រៀនអនុវត្ត
ដើម្បីរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមមើលប្រសិនបើអ្នកអាចចាំគោលការណ៍នីមួយៗ ក្នុងចំណោមគោលការណ៍ទាំងបីដែរឬទេ ។ បន្ទាប់មកមើលប្រសិនបើអ្នកអាចផ្គូផ្គងឃ្លាខាងក្រោមជាមួយនឹងគោលការណ៍ត្រឹមត្រូវដែរឬទេ ។ ( សូមប្រើ កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០២២ ] ដើម្បីពិនិត្យមើលភាពត្រឹមត្រូវរបស់អ្នក ) ។
-
« ការពារយើងកុំឲ្យភាន់ច្រឡំ និងការពារយើងពីអ្នកទាំងឡាយដែលព្យាយាមបំផ្លាញសេចក្ដីជំនឿយើង »
-
« មើលទៅគំនិតនានាដោយផ្អែកទៅលើបទដ្ឋាននៃសេចក្ដីពិតរបស់ព្រះអម្ចាស់ ជាជាងដោយការទទួលយកការសន្មត ឬការប៉ាន់ស្មានរបស់លោកិយ »
-
« ពឹងផ្អែកទៅលើទីបន្ទាល់ដែលយើងមានរួចទៅហើយ »
សូមអានស្ថានភាពខាងក្រោម ហើយគិតអំពីរបៀបអ៊ីវ៉ាន អាចអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
អ៊ីវ៉ានមានគម្រោងទៅដើរលេងនៅរសៀលថ្ងៃសៅរ៍ជាមួយមិត្តភក្តិរបស់គាត់ ប៉ុន្តែនៅពេលមិត្តម្នាក់បានបង្ហាញខ្លួនដោយមិនបានរំពឹងទុកដោយមានគ្រឿងស្រវឹងមកចែកគ្នាផឹក គាត់មានអារម្មណ៍ថា វាដល់ពេលដែលគាត់ត្រូវចាកចេញហើយ ។ គាត់ដឹងថា មិត្តរបស់គាត់នឹងមិនភ្ញាក់ផ្អើលទេ ព្រោះគាត់តែងតែទៅផ្ទះជានិច្ចក្នុងស្ថានភាពស្រដៀងគ្នានេះកាលពីពេលមុនៗ ។ ពេលគាត់ដើរចេញ គាត់បានឮមិត្តភក្តិរបស់គាត់ ដានីញ៉ែលនិយាយថា « វាហាក់ដូចជាក្រុមជំនុំរបស់ អ៊ីវ៉ានមិនអនុញ្ញាតឲ្យគាត់ធ្វើអ្វីឡើយ » ។
អ៊ីវ៉ានបានបន្តគិតអំពីមតិរបស់ដានីញ៉ែលពេលគាត់ដើរទៅផ្ទះ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមអាន កថាខណ្ឌទី ៨ នៅក្នុង « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ផ្នែកនៃ ឯកសារគោលចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមយកចិត្តទុកដាក់ជាពិសេសចំពោះអត្ថន័យនោះ ដើម្បីបង្កើតសំណួរឡើងវិញ ។
សូមអាន កថាខណ្ឌទី ៥–៧, ១១ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃផ្នែក ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ហើយពិចារណាពីរបៀបដែលគោលការណ៍ពីរខាងក្រោមអនុវត្តចំពោះស្ថានភាពរបស់អ៊ីវ៉ាន ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
-
ប្រសិនបើអ៊ីវ៉ានចាប់ផ្តើមឆ្ងល់ពីការសម្រេចចិត្តរបស់គាត់ក្នុងការដើរចេញពីស្ថានភាពគ្រោះថ្នាក់ខាងវិញ្ញាណ តើអ្នកអាចចែកចាយអ្វីខ្លះជាមួយគាត់មកពី កថាខណ្ឌទី ៥–៧ ? ហេតុអ្វី ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពអ្វីខ្លះដែលបានលើកឡើងនៅក្នុង កថាខណ្ឌទី ១១ ដែលអ្នកគិតថានឹងមានប្រយោជន៍បំផុតសម្រាប់ អ៊ីវ៉ាន ?
-
តើសេចក្តីពិតនៅក្នុង នីហ្វៃទី ២ ២:២៧ អាចជួយគាត់យ៉ាងដូចម្តេច ?