ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៥ ៖ ការរស់​នៅ​តាម​របៀប​នៃ​សុភមង្គល


« នីហ្វៃទី ២ ៥ ៖ ការរស់​នៅ​តាម​របៀប​នៃ​សុភមង្គល » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៥ ៖ ការរស់​នៅ​តាម​របៀប​នៃ​សុភមង្គល » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សៀវភៅ​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ២ ៥

ការរស់នៅ​តាម​របៀប​នៃ​សុភមង្គល

យុវនារី​ញញឹម

បន្ទាប់ពី​បែក​ចេញ​ពី​បងប្អូន​របស់​លោក នីហ្វៃ និង​អ្នក​ដែល​ដើរ​តាម​លោក​បាន​បង្កើត​សហគមន៍​ថ្មី ។ ប្រជាជន​នីហ្វៃ​បាន​រីកចម្រើន ហើយ​មាន​ជីវិត​រស់នៅ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រស់នៅ​តាម​របៀប​នៃ​សុភមង្គល ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

របៀប​នៃ​សុភមង្គល

  • តើ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​រីករាយ ?

  • តើ​អ្នក​គិត​ថា​ក្មេង​ជំទង់​ភាគច្រើន​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ដំបូង ។ តើ​ទស្សនៈ​របស់​អ្នក​អំពី​សុភមង្គល​ស្ទើរ​តែ​ដូច​គ្នា​នឹង​របៀប​ដែល​ក្មេង​ជំទង់​ភាគច្រើន ឬ​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ឆ្លើយតប​ដែរ​ឬ​ទេ ? តើ​ការយល់​ឃើញ​អំពី​សុភមង្គល​ដូច​ព្រះអង្គ​សង្គ្រោះ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​លើ​ជីវិត​របស់​អ្នក ? ពេល​អ្នក​សិក្សា នីហ្វៃ​ទី ២ ៥ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បីរីករាយ ។

នីហ្វៃ​ទី ២ ៥ រៀបរាប់​លម្អិត​អំពី​ការបែក​ចេញ​នៃ​គ្រួសារ​របស់​លីហៃ​ទៅជា​ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន ។ នៅពេល លេមិន និង​លេមយួល មាន​គម្រោង​សម្លាប់​នីហ្វៃ ព្រះអម្ចាស់​បាន​ព្រមាន​នីហ្វៃឲ្យ​បែកចេញ​ពី​បងប្អូន​របស់​លោក ( សូមមើល នីហ្វៃទី ២ ៥:១–៥ ) ។ នីហ្វៃ​បាន​គោរព​តាម​ព្រះអម្ចាស់ ហើយ​បាន​ចាកចេញ​ជាមួយ​នឹង​ពួក​ដែល « ជឿ​នូវ​សេចក្ដី​ព្រមាន​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ​របស់​ព្រះ » ( នីហ្វៃទី ២ ៥:៦ ) ហើយ​បង្កើត​សហគមន៍​ថ្មី​មួយ ។

សាសន៍​លេមិន​បន្ត​នៅក្នុង​ដែនដី ហើយ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ។ ពួកគេ « ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​របស់​ទ្រង់ » ( នីហ្វៃទី ២ ៥:២០ ) ។ បណ្តាសា​ដែល​បាន​លើក​ឡើង​ក្នុង​ជំពូក​នេះ គឺ​ជា​ការផ្តាច់​ខ្លួន​ចេញ​ពី​ព្រះ ( សូមមើល នីហ្វៃទី ២ ៥:២០–២៤ ) ។ ការផ្លាស់ប្តូរ​សម្បុរ​ស្បែក​របស់​សាសន៍​លេមិន​គឺ​ជាគំនូស ឬ​សញ្ញា​សម្គាល់​នៃ​បណ្តាសា ។ ធម្មជាតិ​នៃ​គំនូស​នេះ​មិន​ត្រូវបាន​យល់​ច្បាស់​ទេ ។ ដំបូង​គំនូសនេះ​គឺ​គ្រាន់តែ​បែងចែក​ពួក​សាសន៍លេមិន ពី​ពួកសាសន៍​នីហ្វៃ​ប៉ុណ្ណោះ ។ ក្រោយមក​ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន បាន​ឆ្លង​កាត់​គ្រា​នៃ​ភាពទុច្ចរិត និង​សុចរិត ដូច្នេះ​គំនូស​នោះ​លែង​ជា​សញ្ញា​បង្ហាញ​អំពី​ជំហរ​នៃ​សាសន៍​លេមិន ​ចំពោះ​ព្រះភក្រ្ត​របស់​ព្រះ​ទៀត​ហើយ ។

សូមអាន នីហ្វៃទី ២ ៥:២៧ ហើយ​កត់សម្គាល់​ពី​របៀប​ដែល​នីហ្វៃ​ពិពណ៌នា​អំពី​សហគមន៍​ថ្មី​ដែល​លោក​បាន​បង្កើត ។

  • តើ​អ្នក​គិត​ថា​ការរស់នៅ​តាម​របៀប​នៃ​សុភមង្គល​មាន​ន័យ​យ៉ាង​ណា ?

  • តើ​ការរស់នៅ​តាម​របៀប​នៃ​សុភមង្គល​អាច​នឹង​មាន​ឧបសគ្គ​អ្វី​ខ្លះ ?

សូម​ក្រឡេក​មើល​ខគម្ពីរ​មុនៗ​នៅក្នុង​ជំពូក​នេះ ដើម្បី​ទទួល​បាន​ការយល់​ដឹង​អំពី​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួកគេ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល ។

សូមអាន នីហ្វៃទី ២ ៥:១០–១៧, ២៦ ហើយ​បំពេញ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ជាមួយ​នឹង​អ្វី​ដែល​អ្នក​រកឃើញ ៖

អាច​ជួយ​ខ្ញុំ​ឲ្យ​ដើរតាម​ព្រះអង្គ​សង្គ្រោះ ហើយ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល ។

  • តើ​មាន​អ្វី​ទៀត​ដែល​អ្នក​គិត​ថា​អាច​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល ?

  • តើ​អ្នក​ចូលរួម​ក្នុង​សកម្មភាព​បែប​នេះ​ញឹកញាប់​ប៉ុន​ណា ?

របៀប​បី​យ៉ាង​ដែល​អាច​បញ្ចប់​ប្រយោគ​នេះ​គឺ « ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ » « ការងារ » និង « ព្រះវិហារ​បរិសុទ្ធ » ។ សកម្មភាព​បន្ទាប់​ស្វែងយល់​ពី​សកម្មភាព​នីមួយៗ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ។

សូម​បំពេញ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​នេះ ។

សកម្មភាព​ទី ១ ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ

  • តើ​មាន​ច្បាប់​អ្វី​ខ្លះ​នៅក្នុង​សហគមន៍​របស់​អ្នក ?

  • តើ​មាន​លទ្ធផល​អ្វី​ខ្លះ​កើត​ឡើង​មក​ពី​ការអនុវត្ត​តាម​ជាប់លាប់ ឬ​មិន​អនុវត្ត​តាម​ច្បាប់​ទាំង​នោះ ?

  • តើ​ការប្រៀបធៀប​នេះ​ស្រដៀង​គ្នា​ឬ​ខុស​គ្នា​ពី​ច្បាប់​របស់​ព្រះ​យ៉ាង​ណា ?

នីហ្វៃ និង​អ្នក​ដើរតាម​លោក​បាន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ២ ៥:១០ ) ។ សូម​អាន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ម៉ូសាយ ២:៤១ ហើយ​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​ចង់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​យល់​អំពី​ការរក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ អ្នក​អាច​ពិចារណា​ធ្វើ​សេចក្តី​យោង​​ខគម្ពីរ​​នេះ​ទៅ​នឹង នីហ្វៃទី ២ ៥:១០ ។

រូប​តំណាង​កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ​ជួយ​យើង​ឲ្យ​រីករាយ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ជា​គំរូ​ដល់​ការគោរព​ប្រតិបត្តិ​យ៉ាង​ដូចម្ដេច ?

  • តើ​បទបញ្ញត្តិ​អ្វី​ខ្លះ​របស់​ព្រះ​ដែល​បាន​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល​កាន់តែ​ខ្លាំង ?

សកម្មភាព​ទី ២ ការងារ និង​ភាព​ខ្លួន​ទី​ពឹង​ខ្លួន

នៅលើ​ក្រដាស​មួយ​សន្លឹក ឬ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ធ្វើ​បញ្ជី​អំពី​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​និយាយ​ថា បាន​មក​ពី​ការខិតខំ​ធ្វើការ ។

សូមអាន នីហ្វៃទី ២ ៥:១១, ១៥, ១៧ ហើយ​រក​មើល​របៀប​ផ្សេងៗ​ដែល​សាសន៍​នីហ្វៃ​បាន​ធ្វើការ និង​លទ្ធផល​នៃ​ការធ្វើការ​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

សូម​អាន « ការងារ និង​ភាព​ខ្លួន​ទីពឹង​ខ្លួន » នៅក្នុង កូនសៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០១១ ) ហើយ​មើលថា ​អ្នក​រៀន​បាន​អ្វី​ខ្លះ​អំពី​គោលការណ៍​នៃ​ការងារ ។

រូប​តំណាង​កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​បាន​រកឃើញ​អត្ថប្រយោជន៍​បន្ថែម​អ្វី​ខ្លះ​អំពី​ការងារ ? ( សូម​ពិចារណា​បន្ថែម​វា​ទៅក្នុង​បញ្ជី​របស់​អ្នក ) ។

  • តើ​អត្ថប្រយោជន៍​ណា​មួយ​ដែល​អ្នក​បាន​ជួប​ប្រទះ ?

  • តើ​ការងារ​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ទី ៣ ព្រះវិហារ​បរិសុទ្ធ

ជីវិត​គ្រួសារ
  • តើ​អ្នក​គិត ឬ​យល់​យ៉ាង​ណា​ដែរ​អំពី​ព្រះវិហារ​បរិសុទ្ធ ?

សូមអាន នីហ្វៃទី ២ ៥:១៦ ហើយ​មើលថា អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ​របស់​សាសន៍នីហ្វៃ ។

  • ហេតុអ្វី​អ្នក​គិត​ថា នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​បែប​នេះ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​បានសូម ហើយ​បន្ត​សូម​ឲ្យ​រាស្ត្រ​របស់​ទ្រង់​លះបង់​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​អំពី​គោលបំណង និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « The Temple and Your Spiritual Foundation » ចាប់ពី​នាទី​ទី ៤:២៧ ដល់​នាទី ៤:៥៥ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ៖

18:59

ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន

ប្រធានណិលសុន មាន​ប្រសាសន៍​អំពី​ការងារ​លើ​គ្រឹះ​ព្រះវិហារបរិសុទ្ធ សលត៍លេក​ដើម្បី​បង្រៀន​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​និង​សេចក្តីសញ្ញា​ព្រះវិហារ​ពង្រឹង​មូលដ្ឋាន​ខាងវិញ្ញាណ​របស់​យើង ។

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់តែ​ខ្លាំង ។

យើង​ក៏​ទទួល​បាន​ការសន្យា​ថា « បើសិន​ជា [ យើង ] បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ [ យើង ] រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ។ ការអះអាងនេះ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​នៅ​សព្វថ្ងៃ​នេះ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិនធ្លាប់​មានពីមុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយរៀន​ប្រើប្រាស់​ព្រះចេស្តា​របស់ទ្រង់ ពុំចាំបាច់​ចុះចាញ់​នឹង​ការថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ ។ ( រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៤ )

រូប​តំណាង​កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ការថ្លែង​របស់​ប្រធាន ណិលសុន ?

  • តើ​ការចូល​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​គ្រឹះ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ ប្រសិនបើ​អ្នក​អាច​គិត​ឃើញ​ពី​បទពិសោធន៍​នោះ ។

  • តើ​ព្រះវិហារ​បរិសុទ្ធ​បាន​នាំ​មក​នូវ​សុភមង្គល​កាន់តែ​ខ្លាំង​ដល់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?