« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣ ៖ នីហ្វៃទី២ ២៦–យ៉ាកុប ៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣
គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យមើលឃើញពីរបៀបដែលអ្នកបានរីកចម្រើន ឬផ្លាស់ប្តូរក្នុងអំឡុងពេលការសិក្សារបស់អ្នកអំពី នីហ្វៃទី២ ២៦–យ៉ាកុប ៧ ។
បានប្រសើរឡើងបន្តិចម្តងៗជារៀងរាល់ថ្ងៃ
ប្រធាន ឡូរែនសូ ស្នូ ( ឆ្នាំ ១៨១៤–១៩០១ ) ប្រធានទីប្រាំនៃសាសនាចក្របានបង្រៀន ៖
កុំរំពឹងថានឹងបានល្អឥតខ្ចោះក្នុងពេលតែម្តងឡើយ ។ ប្រសិនបើអ្នករំពឹងដូច្នោះ នោះអ្នកនឹងខកចិត្តជាមិនខាន ។ ថ្ងៃនេះចូរអ្នកធ្វើឲ្យបានល្អប្រសើរជាងកាលពីម្សិលមិញ ហើយថ្ងៃស្អែកសូមធ្វើឲ្យបានល្អប្រសើរជាងថ្ងៃនេះ ។ ការល្បួងដែលវាប្រហែលជាបានយកឈ្នះលើយើងខ្លះៗនៅថ្ងៃនេះ ចូរកុំឲ្យវាយកឈ្នះលើយើងនៅថ្ងៃស្អែកឡើយ ។ ដូច្នេះ សូមបន្តមានភាពប្រសើរបន្តិចបន្តួចពីមួយថ្ងៃទៅមួយថ្ងៃ ហើយកុំបណ្តោយឲ្យជីវិតរបស់អ្នកបន្តទៅ ដោយមិនបានធ្វើល្អដល់អ្នកដទៃក៏ដូចជាខ្លួនយើងដែរ ។ ( Teachings of Presidents of the Church: Lorenzo Snow [ ឆ្នាំ ២០១២ ] ទំព័រ ១០៣ )
-
តើធ្វើដូចម្តេចទើបដឹងថាថ្ងៃនេះអ្នកបានល្អជាងថ្ងៃម្សិលមិញ ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងការខិតខំរបស់អ្នក ដើម្បីឲ្យថ្ងៃស្អែកអ្នកមានភាពល្អប្រសើរជាងថ្ងៃនេះដោយរបៀបណា ?
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យគិតអំពីការរីកចម្រើនរបស់អ្នក ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ រួមទាំងសមត្ថភាពរបស់អ្នកក្នុងការពន្យល់គោលលទ្ធិដែលអ្នកបានរៀននៅក្នុងព្រះគម្ពីរផងដែរ ។ សូមគិតអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនរបស់អ្នក បានជួយអ្នកឲ្យរីកចម្រើនក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកមើលពីរបៀប ដែលការសិក្សាព្រះគម្ពីរមរមនរបស់អ្នកកំពុងជះឥទ្ធិពលលើសមត្ថភាពរស់នៅ និងចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ក ៖ ពន្យល់គោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ
នីហ្វៃបានបង្រៀនពីអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ។ គោលការណ៍ និងពិធីបរិសុទ្ធទាំងនេះត្រូវបានហៅថា គោលលទ្ធិនៃព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ៣១:២, ២១ ) ។ គោលលទ្ធិនៃព្រះគ្រីស្ទ « គឺជាផ្លូវ ហើយគ្មានផ្លូវឯណាទៀតទេ ឬក៏ឈ្មោះណាទៀតនៅក្រោមមេឃនេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ » ( នីហ្វៃទី២ ៣១:២១ ) ។ សូមរំឭកអំពី នីហ្វៃទី២ ៣១:១០–១២, ១៧, ២០–២១ ដោយរកមើលគោលការណ៍ និងពិធីបរិសុទ្ធដែលជាផ្នែកនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
ប្រសិនបើអ្នកបានជ្រើសរើសសកម្មភាពនេះ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចពន្យល់គោលលទ្ធិនៃព្រះគ្រីស្ទដល់នរណាម្នាក់ដោយរបៀបណាដោយប្រើអ្វីដែលនីហ្វៃបានកត់ត្រានៅក្នុង នីហ្វៃទី២ ៣១ ?
-
តើគោលលទ្ធិនៃព្រះគ្រីស្ទជួយយើងឲ្យពឹងផ្អែកលើទ្រង់សម្រាប់សេចក្ដីសង្គ្រោះរបស់យើងយ៉ាងដូចម្ដេច ?
-
តើអ្នកមានពរតាមរយៈការធ្វើតាមគោលលទ្ធិរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
សកម្មភាព ខ ៖ ពន្យល់តួនាទីនៃព្រះគម្ពីរមរមននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
សូមស្រមៃពីស្ថានភាពខាងក្រោមនេះ ៖
ប្រសិនបើអ្នកបានជ្រើសរើសសកម្មភាពនេះ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើលូកាអាចចែកចាយអ្វីខ្លះពីព្រះគម្ពីរមរមន អំពីតួនាទីរបស់គម្ពីរនេះនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាព គ ៖ ទប់ទល់នឹងអារក្សដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
នៅក្នុង នីហ្វៃទី២ ២៨:២០–២២ នីហ្វៃបានបង្រៀនអំពីយុទ្ធសាស្ត្រដែលសាតាំងនឹងប្រើ ដើម្បីទាញមនុស្សចេញពីព្រះនៅថ្ងៃចុងក្រោយ ។ ទាំងនេះរួមបញ្ចូលការចាក់រុកចិត្តមនុស្សឲ្យខឹងនឹងអ្វីដែលល្អ បង្ក្រាបមនុស្សឲ្យបានសុខ ហើយបំពេរពួកគេឲ្យបានខុសខាងរូបកាយ ហើយប្រាប់មនុស្សថា គ្មានស្ថាននរក និងគ្មានអារក្សទេ ។ ជាផ្នែកមួយនៃការសិក្សារបស់អ្នកក្នុងមេរៀន « នីហ្វៃទី២ ២៨:១–២៦ » អ្នកប្រហែលជាបានបង្កើតផែនការមួយ ដើម្បីការពារខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង ប្រឆាំងនឹងកលល្បិចរបស់សាតាំង ។ សូមពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីមេរៀននោះ ។
ប្រសិនបើអ្នកបានជ្រើសរើសសកម្មភាពនេះ សូមឆ្លើយសំណួរខាងក្រោមនេះ យ៉ាងតិចឲ្យបានពីរ ៖
-
តើអ្នកបានអនុវត្តផែនការរបស់អ្នកប្រកបដោយប្រសិទ្ធភាពកម្រិតណា ? ហេតុអ្វី ?
-
តើផែនការរបស់អ្នកបានជួយអ្នកទទួលបានការការពាររបស់ព្រះអង្គសង្គ្រោះប្រឆាំងនឹងកលល្បិចរបស់សាតាំងតាមរបៀបណាខ្លះ ?
-
តើអ្នកបានរៀន ឬជួបប្រទះអ្វីខ្លះដែលអាចជួយអ្នកបន្ថែមទៅលើផែនការរបស់អ្នក ?
សូមពិចារណាវិធីផ្សេងៗដើម្បីប្តេជ្ញាចិត្តឡើងវិញចំពោះផែនការរបស់អ្នក ។ ត្រូវប្រាកដថា ស្វែងរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីព្រមានអ្នកអំពីគ្រោះថ្នាក់ ហើយប្រទានអំណាចឲ្យអ្នកគេចចេញ ឬយកឈ្នះលើការខិតខំរបស់សាតាំង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ ) ។
សកម្មភាព ឃ ៖ ចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល
ទាំងនីហ្វៃ និងយ៉ាកុបបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការប្រមូលសាសន៍អ៊ីស្រាអែល ។ ប្រហែលនេះជាផ្នែកខ្លះៗដោយសារព្រះអម្ចាស់បានបង្ហាញនីហ្វៃ នូវអ្វីដែលនឹងកើតឡើងចំពោះកូនចៅរបស់ពួកគេ ( សូមមើល នីហ្វៃទី១ ១២–១៣ ) ។
អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែលជាផ្នែកមួយនៃការសិក្សារបស់អ្នក នីហ្វៃទី១ ១៩–២២; នីហ្វៃទី២ ៦ ឬ យ៉ាកុប ៥:៥២–៧៧; ៦:១–១៣ ។ ប្រសិនបើដូច្នេះមែន សូមពិនិត្យមើលការប្តេជ្ញាចិត្ត ឬផែនការណាមួយដែលអ្នកបានធ្វើ ឬឥរិយាបថ និងឆន្ទៈរបស់អ្នកក្នុងការចូលរួមក្នុងការងារនេះ ។
ប្រសិនបើអ្នកបានជ្រើសរើសសកម្មភាពនេះ សូមឆ្លើយសំណួរខាងក្រោមនេះ យ៉ាងតិចឲ្យបានពីរ ៖
-
តើអ្នកបានរៀនអ្វីខ្លះក្នុងការសិក្សារបស់អ្នកអំពីការប្រមូលសាសន៍អ៊ីស្រាអែលដែលអ្នករកឃើញថា មានការលើកទឹកចិត្ត ឬមានប្រយោជន៍ ?
-
តើអ្នកបានប្រឹងប្រែងធ្វើអ្វីខ្លះដែលអ្នកមិនធ្លាប់បានសាកល្បងពីមុនមក ? តើអ្នកបានជោគជ័យដែរឬទេ ? ហេតុអ្វីជោគជ័យ ឬហេតុអ្វីមិនជោគជ័យ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែលព្រះអង្គសង្គ្រោះដឹកនាំ ឬពង្រឹងអ្នក នៅពេលអ្នកចូលរួមក្នុងកិច្ចការរបស់ទ្រង់ ?
-
តើអ្នកបានឃើញពរជ័យអ្វីខ្លះពីការចូលរួមក្នុងកិច្ចការនេះ ?