« អាលម៉ា ១:១៩–៣៣ ៖ ការស្វែងរកសេចក្តីសុខសាន្តក្នុងព្រះគ្រីស្ទ ដោយការបន្តនៅស្មោះត្រង់ឆ្លងកាត់ការបៀតបៀន ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន » ( ឆ្នាំ ២០២៤ )
« អាលម៉ា ១:១៩–៣៣ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១:១៩–៣៣
ការស្វែងរកសេចក្តីសុខសាន្តក្នុងព្រះគ្រីស្ទ ដោយការបន្តនៅស្មោះត្រង់ឆ្លងកាត់ការបៀតបៀន
យើងជឿថា មនុស្សទាំងអស់មានសិទ្ធិថ្វាយបង្គំព្រះស្របតាមសតិសម្បជញ្ញៈរបស់ពួកគេ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:១១ ) ។ ប៉ុន្តែ តើនឹងមានអ្វីកើតឡើងបើអ្នកដទៃបៀតបៀនអ្នកដោយសារសេចក្តីជំនឿរបស់អ្នក ? តើអ្នកអាចឆ្លើយតប និងស្វែងរកសេចក្តីសុខសាន្តដោយរបៀបណា បើអ្នកដទៃរិះគន់អ្នកដោយសារសេចក្តីជំនឿរបស់អ្នកនោះ ? នៅជំនាន់របស់អាលម៉ាមនុស្ស « បានចាប់ផ្ដើមបៀតបៀនអស់អ្នកដែលនៅក្នុងសាសនាចក្រនៃព្រះ » ( សូមមើល អាលម៉ា ១:១៩ ) ។ មេរៀននេះអាចជួយអ្នកឆ្លើយតបដោយស្មោះត្រង់ និងមានអារម្មណ៍សុខសាន្ត បើទោះជាអ្នកប្រឈមមុខនឹងការបៀតបៀន ដោយសារការធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ដោយ ។
ត្រូវបានគេបៀតបៀនដោយសារសេចក្តីជំនឿរបស់អ្នក
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទូន្មានដល់យុវវ័យនៃសាសនាចក្រ ។ សូមមើលវីដេអូ « The Cost—and Blessings—of Discipleship » ចាប់ពីនាទីទី ០:២៥ ដល់នាទីទី ២:០៥ ដែលមាននៅ ChurchofJesusChrist.orgឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
ដោយការកោតសរសើរ និងការលើកទឹកចិត្តដល់មនុស្សគ្រប់រូប ដែលនឹងតម្រូវឲ្យនៅខ្ជាប់ខ្ជួននៅក្នុងថ្ងៃចុងក្រោយនេះ ខ្ញុំសូមនិយាយទៅកាន់មនុស្សទាំងអស់ ជាពិសេសដល់យុវវ័យនៃសាសនាចក្រថា បើសិនជាអ្នកពុំទាន់បានត្រៀមខ្លួននៅឡើយនោះនៅថ្ងៃមួយ អ្នកនឹងឃើញថា ខ្លួនអ្នកត្រូវបានហៅឲ្យការពារជំនឿអ្នក ឬប្រហែលជាស៊ូទ្រាំនឹងការលត់ដំខ្លួនអ្នកខ្លះៗដោយសាមញ្ញ ពីព្រោះតែអ្នកគឺជាសមាជិកមួយរូប នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទថ្ងៃចុងក្រោយ ។ គ្រាដូច្នោះ នឹងតម្រូវឲ្យមានទាំងភាពក្លាហាន និងសុភាវធម៌ពីខ្លួនអ្នក ។
ឧទាហរណ៍ ស៊ីស្ទើរអ្នកផ្សាយសាសនាម្នាក់ បានសរសេរថ្មីៗនេះថា ៖ « ដៃគូខ្ញុំ និងខ្ញុំបានឃើញបុរសម្នាក់ អង្គុយលើកៅអីវែងនៅ ថោន ឃ្វែរ ទទួលទានអាហារថ្ងៃត្រង់របស់គាត់ ។ ពេលយើងដើរទៅជិត គាត់បានងើយមើលយើង ហើយឃើញស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនារបស់យើង ។ ដោយកែវភ្នែកមិនល្អរបស់គាត់ គាត់បានងើបឡើង ហើយលើកដៃចង់វាយខ្ញុំ ។ ខ្ញុំឱនទាន់ ដោយគាត់គ្រាន់តែព្រោះបាយពីមាត់របស់គាត់មកលើខ្ញុំ ហើយចាប់ផ្ដើមជេរពាក្យអាក្រក់ៗមកកាន់យើង ។ យើងបានដើរចេញដោយមិននិយាយអ្វីសោះ ។ ខ្ញុំបានព្យាយាមជូតអាហារនោះចេញពីមុខខ្ញុំ ខ្ញុំបានដឹងថា មានដុំដំឡូងកិន បានគប់មកលើខ្ញុំពីខាងក្រោយចំក្បាល ។ ពេលខ្លះ វាពិបាកដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនា ដោយសារពេលនោះ ខ្ញុំចង់ត្រឡប់ទៅក្របួច-កបុរសតូចនោះ សួរថា ‹ អ្នកឯងចង់ម៉េចហ្នឹង ! › តែខ្ញុំមិនបានធ្វើទេ » ។ ( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )
-
តើប្អូនអាចបានឆ្លើយតបយ៉ាងដូចម្ដេច បើប្អូនជាអ្នកផ្សព្វផ្សាយសាសនាក្នុងកាលៈទេសៈនេះ ?
-
ហេតុអ្វីវាអាចនឹងពិបាកក្នុងការឆ្លើយតបតាមរបៀបដូចព្រះគ្រីស្ទ ?
-
តើពេលណាដែលប្អូនត្រូវបានគេធ្វើបាប ឬបៀតបៀនដោយសារសេចក្តីជំនឿរបស់ប្អូន ?
-
តើមានស្ថានភាពអ្វីខ្លះនៅពេលអនាគតដែលប្អូនអាចនឹងត្រូវគេបៀតបៀនដោយសារសេចក្តីជំនឿរបស់ប្អូន ?
នៅពេលប្អូនសិក្សាឧទាហរណ៍ពីសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរមរមន សូមរកមើលរបៀបដែលប្អូនអាចរក្សាភាពខ្ជាប់ខ្ជួន ហើយស្វែងរកសេចក្តីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទអំឡុងពេលមានការបៀតបៀន ។
ការបៀតបៀននៅក្នុងព្រះគម្ពីរមរមន
អាលម៉ាមានបញ្ហាប្រឈមជាច្រើនអំឡុងពេលលោកធ្វើជាមេចៅក្រម ។ បន្ទាប់ពី នីហូរត្រូវគេប្រហារជីវិតពីបទសម្លាប់ គេឌាន មនុស្សមួយចំនួនបានបន្តជឿលើការបង្រៀនរបស់នីហូរ ។ សូមអាន អាលម៉ា ១:១៩–២៤ ដោយរកមើលបញ្ហាប្រឈមដែលពួកសាសន៍នីហ្វៃបានឆ្លងកាត់ ។
-
តើប្អូនមើលឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងអ្វីដែលពួកសាសន៍នីហ្វៃបានប្រឈមមុខ និងបទពិសោធន៍របស់ប្អូន ?
-
សកម្មភាពអ្វីខ្លះពីសមាជិកនៃសាសនាចក្រដែលបានរួមចំណែកដល់បញ្ហាប្រឈមទាំងនេះ ( សូមមើល ខទី ២២ ) ?
សូមអាន អាលម៉ា ១:២៥–២៨ ដោយរកមើលអ្វីដែលសមាជិកសុចរិតនៃសាសនាចក្របានធ្វើ ។ ដើម្បីជួយអ្នករៀបចំអ្វីដែលអ្នកសិក្សា សូមធ្វើបញ្ជីនៃអ្វីដែលមនុស្សបានធ្វើ ។ អ្នកអាចធ្វើដូចនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬអ្នកអាចគូសចំណាំអ្វីដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើមានរបៀបខុសគ្នាណាខ្លះដែលសមាជិកសាសនាចក្របានឆ្លើយតបនឹងការបៀតបៀន ?
សូមបំពេញឃ្លាខាងក្រោមជាមួយនឹងអ្វីមួយដែលអ្នកបានរៀនពីគំរូរបស់សាសន៍នីហ្វៃ ។
-
… អាចជួយយើងឲ្យមានអារម្មណ៍ថា មានសេចក្តីសុខសាន្តរបស់ព្រះអង្គសង្គ្រោះជានិច្ច សូម្បីតែពេលយើងត្រូវបានគេបៀតបៀនដោយសារការជឿលើទ្រង់ក៏ដោយ ។
មិនមែនត្រឹមតែសេចក្តីសុខសាន្តប៉ុណ្ណោះទេ
ក្រៅពីការទទួលបានសេចក្តីសុខសាន្ត ព្រះវរបិតាសួគ៌បានប្រទានពរដល់សាសន៍នីហ្វៃដ៏ស្មោះត្រង់តាមរបៀបផ្សេងៗ ។ សូមអាន អាលម៉ា ១:២៩–៣២ ដោយរកមើលពរជ័យរបស់ព្រះវរបិតាសួគ៌ដល់ពួកសាសន៍នីហ្វៃ នៅពេលពួកគេបន្តខ្ជាប់ខ្ជួនក្នុងគ្រាលំបាក ។