ថ្នាក់​សិក្ខាសាលា
អាលម៉ា ៤ ៖ ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ


« អាលម៉ា ៤ ៖ ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៤

ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ

អាលម៉ា​ជា​កូន​ផ្សព្វផ្សាយ​នៅ​ទីក្រុង​គេឌាន

សេចក្តី​ឆ្មើងឆ្មៃ​គឺ​ជា​ការវត្តមាន​ខាង​ចិត្ត​សុភាព​រាបសា ហើយ​នាំមនុស្ស​ឲ្យ​លើកខ្លួន​​លើ​អ្នក​ដទៃ ឬ​ទាស់​​នឹង​អ្នក​ដទៃ ហើយនឹង​ព្រះ ( សូមមើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ឆ្មើងឆ្មៃ, សេចក្ដី​ឆ្មើងឆ្មៃ » scriptures.ChurchofJesusChrist.org). សូម​គិត​អំពី​សេចក្តី​ឆ្មើងឆ្មៃ​ដែល​អ្នក​បានឃើញ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ និង​ផលប៉ះពាល់​អវិជ្ជមាន​ដែល​វា​មាន​ចំពោះ​អ្នក និង​អ្នក​ដែល​នៅ​ជុំវិញអ្នក ។ សមាជិក​ខ្លះ​នៃ​សាសនាចក្រ​របស់​ព្រះ​អង្គសង្គ្រោះ​ក្នុង​សម័យ​របស់ អាលម៉ា​បាន​មាន​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា ដែល​បានបណ្តាល​ឲ្យ​​សាសនាចក្រ​គ្មាន​ការរីកចម្រើន ។ ជា​លទ្ធផល អាលម៉ា​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​លាលែងពី​តំណែង​ជា​មេចៅក្រម​ដើម្បី​លះបង់​ខ្លួនលោក​ក្នុងការ​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ ។ មេរៀន​នេះ​អាច​ជួយអ្នក​ក្នុង​ការប្រើ​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​យកឈ្នះ​លើ​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា ។

ថ្ម​ជំពប់

សូម​រំឭក​ពី​គ្រា​មួយ​ដែល​អ្នក​រអិល ឬ​ជំពប់ ។ តើ​អ្នក​ចាំ​ថា​អ្វី​ដែល​បាន​បណ្តាលឲ្យ​អ្នក​ជំពប់​ដែរ​ឬ​ទេ ? ពេលខ្លះ​នៅក្នុង​ជីវិត យើង​ដើរ​លើ​អ្វីៗ​ដែល​អាច​ហៅថា « ថ្ម​ជំពប់ » ។ ថ្ម​ជំពប់​នេះ​ក៏​អាច​កើត​ឡើង​ខាង​វិញ្ញាណ​ផងដែរ ។

រូបភាព​ដុំ​ថ្ម

សូម​គូរ​រូប​ថ្ម​ពីរបី​ដុំ ហើយ​ដាក់​ស្លាក​លើ​វា​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យុវវ័យ​ជំពប់ដួល​ខាង​វិញ្ញាណ ។ ឧទាហរណ៍ ៖ អ្នក​ខ្លះប្រហែលមាន​ការលំ​បាក​ក្នុងការ​ស្ដាប់​តាម​ព្យាការី ឬ​គោរពតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ ។

សូម​គិត​អំពី​លទ្ធផល​នៃ​ការ​ជំពប់ដួល​លើ​រឿង​ទាំងនេះ ។ សូម​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ជំនួយពី​ព្រះ ដើម្បី​ដឹង ចៀសវាង និង​យកឈ្នះ​លើ​ថ្ម​ជំពប់​ទាំងនេះ ។

ថ្មីៗ​នេះ​ប្រជាជន​របស់​អាលម៉ា​បាន​ជួប​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សង្រ្គាម​ជាមួយ​នឹង​ពួកលេមិន ។ ដោយសារ​តែទុក្ខលំបាក​របស់​ពួកគេ ពួកគេ​ត្រូវបាន « ភ្ញាក់​ឡើង ដោយ​នឹក​ឃើញ​ដល់​ភារកិច្ច​របស់​ខ្លួន » ហើយ​មនុស្ស​ជាច្រើន​បាន​ទទួល​បុណ្យជ្រមុជទឹក ( សូមមើល អាលម៉ា ៤:១–៥ ) ។ ទោះជា​យ៉ាងណាក៏​ដោយ សេចក្តីសុខសាន្ត​របស់​ពួកគេ​មិន​ស្ថិតស្ថេរ​យូរ​ទេ ដោយសារ​ពួកគេ​ចាប់ផ្តើម​ជំពប់​ដួល​ខាងវិញ្ញាណ ។

សូម​អាន អាលម៉ា ៤:៦–៨ ដោយ​រកមើល​ពី​មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ព្រួយបារម្ភ ។

  • ហេតុអ្វី​អ្នក​គិតថា ថ្នាក់​ដឹកនាំ​សាសនាចក្រ « មាន​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ច្រើន » ( អាលម៉ា ៤:៧ ) ដោយសារ​កំណើន​នៃ​សេចក្តី​ឆ្មើងឆ្មៃ​របស់​ប្រជាជន ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៩៤ ) បាន​បង្រៀន ៖

សេចក្តី​ឆ្មើងឆ្មៃ​គឺជា​ថ្ម​ជំពប់​ដ៏​ធំ​ចំពោះ​ស៊ីយ៉ូន ។ ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា ៖ សេចក្តី​ឆ្មើងឆ្មៃ គឺជា ថ្ម​ជំពប់​ដ៏​ធំ​ចំពោះ​ស៊ីយ៉ូន ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៧ )

សូម​គូរ​រូប​ដុំថ្ម​ដ៏​ធំ​មួយ​ដែល​តំណាង​ឲ្យ​ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ ។ នៅ​លើ​ថ្ម​នោះ សូម​សរសេរ​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិតថា​សេចក្តី​ឆ្មើងឆ្មៃ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជំពប់​ដួល​ខាងវិញ្ញាណ​យ៉ាងដូចម្ដេច ?

  • តើ​សេចក្តី​ឆ្មើងឆ្មៃ​រារាំង​យើង​ពី​ការក្លាយ​ដូចជា​ព្រះ​អង្គសង្គ្រោះ​ដោយ​របៀប​ណា​ខ្លះ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា អាលម៉ា ៤ សូម​គិត​ពី​របៀប​ដែល​សេចក្តី​ឆ្មើងឆ្មៃ​អាច​ជា​ឧបសគ្គ​ចំពោះ​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​យកឈ្នះ​វា ។

សូម​អាន អាលម៉ា ៤:៨–១២ ដោយ​រកមើល​ឥទ្ធិពល​នៃ​សេចក្តី​ឆ្មើងឆ្មៃ​នៅក្នុង​សាសនាចក្រ ។ សូម​ចំណាំ​ថា ការ​ប្រកួតប្រជែង មានន័យថា ការខ្វែង​គំនិត​គ្នា​ដែល​ខឹង ឬ​ជូរចត់ ឬ​ការឈ្លោះ​ប្រកែកគ្នា ។ ការព្យាបាទ គឺ​ជាចំណង់​ក្នុង​ការធ្វើ​អំពើ​អាក្រក់ ឬ​ចេតនាអាក្រក់ ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​សេចក្តី​ឆ្មើងឆ្មៃ​​ជះ​ឥទ្ធិពល​អ្វីខ្លះ​នៅក្នុង​សាសនាចក្រ ?

    • តើ​សកម្មភាព​ទាំងនេះ​អាច​មិន​ឲ្យ​មនុស្ស​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​អង្គសង្គ្រោះ​តាម​របៀប​ណា​ខ្លះ ?

    • តើ​អ្នក​ដែល​មិនមែន​ជា​សាសនាចក្រ​បាន​ទទួល​រង​ផលប៉ះពាល់​អ្វី​ខ្លះ ?

ការចៀសវាង​ពី​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖

ឱសថ​បន្សាប​សេចក្តី​ឆ្មើងឆ្មៃ​គឺ​ភាពរាបសា—ភាពស្លូតបូត ការចុះចូល [ សូម​មើល អាលម៉ា ៧:២៣ ] ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦ )

សូម​អាន អាលម៉ា ៤:១៣–១៤ ដោយ​រកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​មួយចំនួន​បានធ្វើ ដើម្បី​ចៀសវាង​ពី​សេចក្តី​ឆ្មើងឆ្មៃ ហើយ​រក្សា​ភាពស្មោះត្រង់ ។ សូម​ចំណាំ​ថា​ពាក្យ បន្ទាប​ខ្លួន នៅក្នុង ខទី ១៣ មានន័យថា កាន់តែ​មានចិត្ត​រាបទាប និង​សុភាព ។

នៅ​ជុំវិញ​ថ្ម​ជំពប់​នៃ​សេចក្តី​ឆ្មើងឆ្មៃ​ដែល​អ្នក​បាន​គូរ សូម​សរសេរ​ពី​ឥរិយាបថ ឬ​សកម្មភាព​ដូច​ព្រះ​គ្រីស្ទ​ពី អាលម៉ា ៤:១៣–១៤ ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​យើង​យកឈ្នះ ឬ​ទប់ទល់​នឹង​សេចក្តី​ឆ្មើងឆ្មៃ​បាន ។

  • តើ​សកម្មភាព និង​ឥរិយាបថ​បែបណានៅក្នុង ខទី ១៣–១៤ រំឭក​អ្នក​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • តើ​ការអភិវឌ្ឍ​ឥរិយាបថ​ទាំងនេះ និង​ទង្វើ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យប្រែ​ក្លាយ​កាន់តែ​ដូច​ទ្រង់​យ៉ាងដូចម្ដេច ?

  • តើ​អ្នក​បានឃើញ​អ្នក​ដទៃ​រស់​នៅ​តាម​ឥរិយាបថ ឬ​ទង្វើ​ដូច​ជា​ព្រះគ្រីស្ទ​ទាំង​នេះ​យ៉ាងដូចម្ដេច ហើយ​តើវា​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​អ្នក ?

សូម​គិត​អំពី​រាល់​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​ដែល​អាច​មាន​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះ​អង្គសង្គ្រោះ ។ តើ​អ្នក​អាច​ធ្វើ​ដូចម្តេច​ដើម្បី​កាត់បន្ថយ​បញ្ហា និង​ធ្វើជា​ផ្នែក​នៃ​ដំណោះស្រាយ​នេះ ?

អាលម៉ា​បាន​ប្តេជ្ញាចិត្ត​ថា លោក​ត្រូវ​ចំណាយពេល​របស់​លោក​ជួយ​ដល់​ប្រជាជន​ខាងវិញ្ញាណ ។ លោក​បាន​បោះបង់​តំណែង​ជំនុំ​ជម្រះ​ទៅ​ឲ្យ​នីហ្វៃហា ខណៈ​ដែល​លោក​រក្សា​តំណែង​ជា​​សង្ឃ​ជាន់ខ្ពស់​សម្រាប់​ខ្លួនលោក ( សូម​មើល អាលម៉ា ៤:១៥–១៨ ) ។

សូម​អាន អាលម៉ា ៤:១៩ ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​ដឹងថា អាច « ទម្លាក់​ចោល » សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​នៅក្នុង​ចំណោម​ប្រជាជន​នេះ ។ អ្នក​ក៏​អាច​មើល « Alma Preaches the Word of God » ចាប់ពី​នាទី​ទី ០:៣៦ ដល់ នាទី​ទី ១:៥៩ ដែល​មាន​នៅ ChurchofJesusChrist.org.

10:25
  • តើ​អាលម៉ា​ធ្វើដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​អាលម៉ា ?

សេចក្តីពិត​មួយពី អាលម៉ា ៤:១៩ គឺ​ថា បន្ទូល​ព្រះ និង​ការស្តាប់​ទីបន្ទាល់​ដ៏​បរិសុទ្ធ​អាច​ជួយ​យើង​យកឈ្នះ​លើ​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា​បាន ។

សូម​រកមើល​អ្វី​ដែល​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​អំពី​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

ព្រះ​បន្ទូល​នៃ​ព្រះ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ តាម​ពាក្យសម្តី​របស់​ព្យាការី​ដែល​នៅរស់​ទាំងឡាយ និង​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន មាន​អំណាច​ក្នុងការ​ពង្រឹង​ពួកបរិសុទ្ធ ហើយ​ប្រដាប់​ពួកគេ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ពួកគេ​អាច​ទប់ទល់នឹង​អំពើ​អាក្រក់ ប្រកាន់ខ្ជាប់​នូវ​អំពើ​ល្អ និង​រកឃើញ​អំណរ​ក្នុង​ជីវិត​នេះ ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨០ )

  • តើ​ព្រះបន្ទូល​របស់​ព្រះ និង​ការថ្លែង​ទីបន្ទាល់​ដ៏​បរិសុទ្ធ​អាច​ជួយ​ទម្លាក់ចោល​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​បាន​តាម​របៀប​ណាខ្លះ ?

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    • សូម​សរសេរ​បញ្ហា​ពីរ ឬ​បី​ដែល​កើត​ចេញពី​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា ។

    • សូម​សរសេរ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​សម័យទំនើប​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ។

    • សូម​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ ឬ​របៀប​ដែល​អ្វីៗ​ដែល​អ្នក​បានសរសេរ​នឹង​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូចជា​ព្រះ​អង្គសង្គ្រោះ ។

សូម​ព្យាយាម​ដឹង និង​ស្គាល់​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ក្នុង​មេរៀន​នេះ ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ទាំងនោះ ។