ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ ៖ ទន្ទេញ និង​យល់


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ ៖ ទន្ទេញ និង​យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១១

ទន្ទេញ និង​យល់

សិស្ស​លើក​ដៃសួរ​សំណួរ

ការទន្ទេញ​​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការយល់ដឹង​ពី​គោលលទ្ធិ ដែល​ពួកគេ​បង្រៀន​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់​នៅក្នុង​ជីវិត​របស់អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះ​គម្ពីរមរមន​ទាំង ១២ ដំបូង ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​ដោយ​ការសួរ និងឆ្លើយ​សំណួរ​ដែលបំផុស​គំនិត ។

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

សូម​ប្រើ​តារាង​ខាងក្រោម​ដើម្បី​រំឭក​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង​នៅក្នុង​ព្រះ​គម្ពីរមរមន ។ សូម​ជ្រើសរើស​ឃ្លា​បទ​គម្ពីរ​ពីរ​ទៅ​បី​ដែល​អ្នក​មិន​ទាន់​បាន​ទន្ទេញ ។ នៅលើ​ក្រដាស​មួយ​សន្លឹក ឬ​ក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ខណៈដែល​និយាយ​ពាក្យ​នេះ​ឮៗ ។ សូម​ធ្វើ​ដំណើរការ​នេះ​ឡើង​វិញ​ច្រើនដង រហូត​ដល់​អ្នក​អាច​សូត្រ​ឃ្លា​ទាំងមូល​តាម​ការចងចាំ ។ បន្ទាប់មក​បន្ត​ទៅ​វគ្គ​បន្ទាប់​របស់អ្នក ។

វគ្គចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សួរ​សំណួរ​បំផុស​គំនិត ។

សំណួរ​បំផុស​គំនិត​គឺ​ជា​ផ្នែក​សំខាន់​នៃ​ដំណើរការ​សិក្សា ។ ក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់ទ្រង់ ព្រះ​អង្គសង្គ្រោះ​តែងតែ​សួរ​សំណួរ​ដែល​ឲ្យ​អ្នកសិក្សា​គិត ទទួល​អារម្មណ៍ និង​ធ្វើតាម​សេចក្ដី​ពិត​ដែល​ទ្រង់​បានបង្រៀន ( សូមមើល ម៉ាថាយ ១៦:១៣–១៦; យ៉ូហាន ៦:៦៦–៦៩ ) ។ ប្រហែលជា​អ្នក​បាន​កត់សម្គាល់​ឃើញ​ឪពុកម្ដាយ គ្រូបង្រៀន ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​សួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​ដំណឹងល្អ​កាន់តែ​ច្បាស់ ឬ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុងរៀន​ក្នុង​ជីវិត​របស់​អ្នកផ្ទាល់ ។ ការសួរ និង​ឆ្លើយ​សំណួរ​បំផុស​គំនិត​អាច​ធ្វើ​ឲ្យ​ដំណើរការ​សិក្សា​ក្លាយជា​បទពិសោធន៍​ដែល​ទាក់ទាញ និង​មាន​ន័យ​សម្រាប់​អ្នក ។

មាន​សំណួរ​ជាច្រើន​ប្រភេទ ។ ថ្ងៃនេះ អ្នក​នឹង​មាន​ឱកាស​អនុវត្ត​ការសួរ និង​ឆ្លើយ​សំណួរ​បំផុស​គំនិត​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​នៃប្រភេទ​សំណួរ​ផ្សេងៗ​ដែល​អាច​ប្រើ​បាន​ពេលសិក្សា​ព្រះ​គម្ពីរ ។ គំរូ​សំណួរ​ទាក់ទង​នឹង​សេចក្តី​ពិត​ដែល​បានបង្រៀន​នៅក្នុង នីហ្វៃទី​២ ៣២:៨–៩ ។

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​ពី​បរិបទ​នៃ​បទគម្ពីរ

  • នរណា​កំពុង​និយាយ​នៅក្នុង នីហ្វៃទី​២ ៣២:៨–៩ ?

  • តើ​គាត់​កំពុង​និយាយ​ជាមួយ​អ្នកណា ? ហេតុអ្វី ?

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​អំពី​ខ្លឹមសារ ឬ​អត្ថន័យ​នៃ​បទ​គម្ពីរ

សំណួរ​ទាំងនេះ​អាចជួយ​យើង​ឲ្យ​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​នានា ។

  • តើ​អ្នកនិពន្ធ​មាន​បំណង​ចង់​ឲ្យ​យើង​រៀនអ្វី ?

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ក្នុងការ « អធិស្ឋាន​ជានិច្ច ឥត​រសាយចិត្ត​ឡើយ ? » ( នីហ្វៃ​ទី​២ ៣២:៩ ) ។

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​ពី​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​បទ​គម្ពីរ

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​តែងតែ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​វរបិតាសួគ៌​យ៉ាងដូចម្ដេច ?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ដើម្បី​អធិស្ឋាន​ជានិច្ច ទោះជា​យើង​គ្មាន​អារម្មណ៍​ចង់​អធិស្ឋាន​ក៏​ដោយ ?

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    សូម​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​នៅ​ចន្លោះ នីហ្វៃទី​១ ៣:៧ និង ម៉ូសាយ ១៨:៨–១០ ។ សូម​សរសេរ​សំណួរ​បី—មួយ​សម្រាប់​ប្រភេទ​នីមួយៗ​ខាង​លើ​—ដែល​អ្នក​អាច​សួរ​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​មើល​ឧទាហរណ៍​ពីមុន បើ​អ្នក​ត្រូវការ​ជំនួយ ។ សូម​ឆ្លើយ​សំណួរ​នីមួយៗ​ដែល​អ្នក​សរសេរ ។

    សូម​ពិចារណា​សិក្សា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​បាន​ជ្រើសរើស​ជាមួយ​ឪពុកម្តាយ​បងប្អូន ឬ​មិត្តភក្តិ ហើយ​សូម​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​របស់អ្នក ។