ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១២ ៖ យល់ និង​អនុវត្ត


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១២ ៖ យល់ និង​អនុវត្ត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១២ ៖ យល់ និង​អនុវត្ត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១២

យល់ និង​អនុវត្ត

ព្រះគ្រីស្ទ​បង្រៀន​នៅក្នុង​សាលា​ប្រជុំ

មេរៀន​នេះ​នឹង​ជួយ​អ្នក​ពិនិត្យ និង​អនុវត្ត​ការយល់​ដឹង និង​អនុវត្ត​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បាន​សិក្សា ។

ការយល់​អំពី​វគ្គ​បទ​គម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សូម​ស្រមៃ​ថា​អ្នក​មាន​ឱកាស​និយាយ​ជាមួយ​មនុស្ស ដែល​គិត​ថា​ពួកគេ​មិន​យល់​បទគម្ពីរ ហើយ​មិន​ប្រាកដ​ថា ពួកគេ​ចង់​សាកល្បង ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ព្យាយាម​យល់​បទគម្ពីរ ?

  • ប្រសិនបើ​អ្នក​ផ្តល់​ដំបូន្មាន​អំពី​អ្វី​ដែល​នរណា​ម្នាក់​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ការយល់​ដឹង​របស់​ពួកគេ តើ​អ្នក​នឹង​និយាយ​អ្វី ?

វិធី​មួយ​ចំនួន​ដើម្បី​ពង្រឹង​ការយល់​ដឹង​របស់​អ្នក​រួម​មាន

  • រកមើល​ពាក្យ​ដែល​អ្នក​មិន​យល់

  • អាន​ចំណង​ជើង​ជំពូក ឬ​ខគម្ពីរ​ដែល​មាន​នៅ​ខាង​មុខ ឬ​ក្រោយ​វគ្គ​បទគម្ពីរ​ដែល​អ្នក​កំពុង​សិក្សា​សម្រាប់​បរិបទ​នោះ

  • អាន​សេចក្តីយោង​ឆ្លង​នៅក្នុង​លេខ​យោង

  • រកមើល​ពាក្យ​សំខាន់ៗ​នៅក្នុង Topical Guideសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ

  • សុំ​ជំនួយ​ពី​ឪពុក​ម្តាយ គ្រូ​បង្រៀន ឬ​អ្នក​ដឹក​នាំ​សាសនាចក្រ

  • រក​ឲ្យ​ឃើញ​សេចក្តីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ និង

  • សញ្ជឹង​គិត​ពី​របៀប​ដែល​ការរស់នៅ​តាម​សេចក្ដីពិត​ទាំង​នោះ​អាច​ជួយ​អ្នក​ចូល​មក​ជិត​ព្រះអង្គ​សង្គ្រោះ ។

សូម​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ពីរ​ពី​នីហ្វៃ​ទី១ ដល់ ម៉ូសាយ ដែល​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ដឹង​បន្ថែម​ទៀត ។ បន្ទាប់​មក​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អាន​ខគម្ពីរ​ទាំង​នោះ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ប្រើ​ជំនាញ​ណា​មួយ​ដែល​បាន​រាយ​ខាង​លើ ដើម្បី​បង្កើន​ការយល់​ដឹង​របស់​អ្នក ។ អ្នក​អាច​សាកល្បង​ជំនាញ​មួយ ឬ​ពីរ​ដែល​អ្នក​មិន​ធ្លាប់​បាន​សាកល្បង​ពី​មុន​មក ។

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន​ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក​ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

រូបតំណាង កំណត់ត្រា
  1. សូម​ចែកចាយ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ណា​មួយ​ដែល​អ្នក​បាន​ជ្រើសរើស ជំនាញ​ដែល​អ្នក​ធ្លាប់​ប្រើ​ដើម្បី​បង្កើន​ការយល់​ដឹង និង​ការយល់​ដឹង​ណា​មួយ​ដែល​អ្នក​ទទួល​បាន​ពី​ការសិក្សា​របស់​អ្នក ។

ការអនុវត្ត​វគ្គបទ​គម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

  1. សូម​ជ្រើសរើស​សកម្មភាព ក ឬ ខ ដើម្បី​អនុវត្ត​ការអនុវត្ត​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ដែល​អ្នក​បាន​ជ្រើសរើស ។

សកម្មភាព ក ។ បង្កើតស្ថានភាព​ប្រឌិដ្ឋ

  1. នៅ​ផ្នែក​ម្ខាង​នៃ​ក្រដាស​មួយ សូម​សរសេរ​សំណួរ​ដំណឹង​ល្អ​ដែល​អាច​ត្រូវបាន​ឆ្លើយ ឬ​កាលៈទេសៈ​ដែល​អាច​ត្រូវបាន​ជួយ​ដោយ​ប្រើប្រាស់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ ។

  2. នៅ​ផ្នែក​ម្ខាង​ទៀត សូម​សរសេរ​សេចក្ដី​យោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ឃ្លា​គន្លឹះ និង​ការពន្យល់​ខ្លីៗ​អំពី​វិធី​ដែល​វា​អាច​ជួយ​បាន ។

សកម្មភាព ខ ។ បង្កើត​គ្រោង​វីដេអូ

សូម​ស្រមៃ​ថា ស្តេក​របស់​អ្នក​បាន​ជ្រើសរើស​ឃ្លា​បទ​គម្ពីរ​គន្លឹះ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ជា​ប្រធាន​បទ​សម្រាប់​សន្និសីទ​យុវជន ។ ពួកគេ​បាន​ស្នើ​ឲ្យ​អ្នក​ដាក់​ផែនការ​ធ្វើ​វីដេអូ ដើម្បី​ណែនាំ​ប្រធាន​បទ​នោះ ។ សូម​បង្កើត​គ្រោង​សម្រាប់​វីដេអូ​មួយ​ដែល​រួម​បញ្ចូល

  • ឃ្លា និង​សេចក្តីយោង​សំខាន់ៗ​នៃ​បទគម្ពីរ

  • វិធី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិដ្ឋ ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​យុវវ័យ និង

  • របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​យើង ហើយ​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ។ ( អ្នក​អាច​បញ្ចូល​ឧទាហរណ៍ ឬ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ សន្និសីទ​ទូទៅ ឬ​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ) ។