ថ្នាក់​សិក្ខាសាលា
អាលម៉ា 53៖ ការរក្សាសេចក្ដីសញ្ញារបស់យើង


«អាលម៉ា 53៖ ការរក្សាសេចក្ដីសញ្ញារបស់យើង សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 53» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 53

ការរក្សាសេចក្ដីសញ្ញារបស់យើង

ប្រជាជនអាំម៉ូនកំពុងកប់អាវុធពួកគេ

យើងទាំងអស់គ្នាប្រឈមមុខនឹងការសាកល្បងនៅក្នុងជីវិតនេះដែលអាចល្បួងយើងឱ្យផ្តាច់ពី⁠ឬបំពានលើសេចក្តីសញ្ញាយើងជាមួយព្រះ។ ប្រជាជនអាំម៉ូនបានផ្ដល់ឲ្យយើងនូវគំរូដ៏មានឥទ្ធិពលចំពោះការរក្សាសេចក្ដីសញ្ញា សូម្បីតែពេលប្រឈមនឹងស្ថានភាពដ៏លំបាកក៏ដោយ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយបង្កើនដំណោះស្រាយបញ្ហាអ្នកក្នុងការរក្សាសេចក្តីសញ្ញាអ្នកជាមួយព្រះ។

ផ្លូវទៅរកសេចក្តីសញ្ញា

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នក សូមគូសផ្លូវមួយដែលដូចនឹងផ្លូវក្នុងរូបភាពខាងក្រោម ដើម្បីធ្វើជានិមិត្តរូបនៃជីវិតយើង និងសេចក្តីសញ្ញាសំខាន់ៗដែលយើងត្រូវបង្កើត ដើម្បីងាកទៅរកព្រះវរបិតាសួគ៌វិញ។ ដោយជំនួសឲ្យការគូររូបភាពរាងជារង្វង់⁠ឬមូលៗ អ្នកអាចសរសេរសេចក្ដីសញ្ញាដែលរូបភាពនីមួយៗតំណាងឲ្យ។ ឧទាហរណ៍ៈ ជំនួសឱ្យការគូររូបទីបួន (រាប់ពីលើចុះក្រោម) អ្នកអាចនឹងសរសេរ «អំណោយទានពិសិដ្ឋរបស់ព្រះវិហារបរិសុទ្ធ» នៅតាមបណ្ដោយផ្លូវ។

ផ្លូវទៅរកសេចក្តីសញ្ញា

ធ្វើសញ្ញាសម្គាល់ (ឬគូររូបមួយដែលតំណាងឱ្យខ្លួនអ្នក) ដោយការបញ្ជាក់ប្រាប់ពីកន្លែងដែលអ្នកកំពុងស្ថិតនៅលើផ្លូវទៅរកសេចក្ដីសញ្ញាផ្ទាល់ខ្លួនអ្នក។

ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់អ្នក ហើយនឹងជួយអ្នកក្នុងការកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីបន្តនៅលើផ្លូវទៅរកសេចក្តីសញ្ញាដែលនាំត្រឡប់ទៅរកទ្រង់ទាំងពីរព្រអង្គវិញ។ សូមចំណាយពេលបន្តិចដើម្បីចងចាំសេចក្ដីសញ្ញាដែលអ្នកបានបង្កើតរួចហើយជាមួយទ្រង់ទាំងពីរព្រះអង្គ និងវិធីដែលអ្នកកំពុងព្យាយាមរក្សាសេចក្ដីសញ្ញាទាំងនោះ។ (បើការរំលឹកសេចក្ដីសញ្ញាដែលយើងបង្កើតនៅពេលពិធីបុណ្យជ្រមុជទឹក ហើយបន្តជាថ្មីតាមរយៈសាក្រាម៉ង់មានសារៈសំខាន់ សូមអាន ម៉ូសាយ 18:8–10 និង មរ៉ូណៃ 4:3។)

ជាផ្នែកមួយនៃសន្និសីទសារព័ត៌មានលើកទីមួយរបស់ប្រធាន រ័សុល អិម. នែលសុន (Russell M. Nelson)⁠ក្នុងនាមជាព្យាការីដែលគេទើបហៅថ្មីៗ គាត់បានបង្រៀនថា៖

ឥឡូវនេះ ចំពោះសមាជិកសាសនាចក្រម្នាក់ៗដែលខ្ញុំនិយាយថា៖ ចូរបន្តនៅលើផ្លូវទៅរកសេចក្ដីសញ្ញា។ ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញានោះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង ។  (រ័សុល⁠អិម⁠នែលសុន⁠(Russell M. Nelson) «នៅពេលដែលយើងឆ្ពោះទៅមុខទាំងអស់គ្នា» Ensign (អេនសាញ), មេសា 2018,⁠ទំព័រ 7)

  • តើវាមានន័យយ៉ាងណាចំពោះអ្នកចំពោះឃ្លាថា៖ «ចូរបន្តនៅលើផ្លូវទៅរកសេចក្ដីសញ្ញា»?

  • តើមានពរជ័យអ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានដល់អ្នកដែលបន្តនៅលើផ្លូវទៅរកសេចក្តីសញ្ញា?

អ្នកអាចនឹងចង់សរសេររឿងដូចជា «ជីវិតដ៏អស់កល្បជានិច្ច» «ការក្លាយខ្លួនដូចជាព្រះ» «ជាគ្រួសាររៀងរហូត» ជាដើមនៅចុងបញ្ចប់នៃគំនូរផ្លូវអ្នក។

នៅលើមាត្រដ្ឋាន⁠ឬកម្រិតកំណត់ពី 1 ដល់ 5 (ដោយ 1 មិនមែនជាការប្តេជ្ញាចិត្ត ឬដំណោះស្រាយ និង 5 ជាការតាំងចិត្ត ឬដំណោះស្រាយដ៏រឹងមាំ) សូមសញ្ជឹងគិតលើចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម៖

  • តើអ្នកមានការប្ដេជ្ញាចិត្តយ៉ាងណាខ្លះដើម្បីរក្សាសេចក្ដីសញ្ញាដែលអ្នកបានបង្កើតជាមួយព្រះរួចមកហើយនោះ? ហេតុអ្វី ? 

  • តើអ្នកមានការប្ដេជ្ញាចិត្តយ៉ាងដូចម្ដេចដើម្បីបង្កើតសេចក្ដីសញ្ញាជាមួយទ្រង់ដែលកំពុងគង់នៅចំពោះមុខអ្នក ? ហេតុអ្វី ? 

នៅពេលដែលអ្នកសិក្សាថ្ងៃនេះ សូមស្វះស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីយល់កាន់តែច្បាស់ និងមានបំណងចង់បង្កើត និងរក្សាសេចក្ដីសញ្ញាជាមួយទ្រង់។

ប្រជាជនអាំម៉ូន

ប្រជាជនអាំម៉ូនកំពុងកប់អាវុធពួកគេ

នៅក្នុង អាលម៉ា 24 មនុស្សមួយក្រុមនៃពួកសាសន៍លេមិនដែលប្រែចិត្តដែលគេស្គាល់ថាជាប្រជាជនអាំម៉ូនបានបង្កើតសេចក្ដីសញ្ញាពិសេសមួយជាមួយព្រះដើម្បីការពារពួកគេពីការជំពប់ដួលទៅក្នុងអំពើបាបពីមុនរបស់ពួកគេ⁠បន្ទាប់ពីមានការរួសម្អាតដោយព្រះអង្គសង្គ្រោះរួចមក។

សូមអាន អាលម៉ា 53:10–12 ដើម្បីរំលឹក⁠ឬពិនិត្យមើលឡើងវិញលើសេចក្ដីសញ្ញា (ឬសម្បថ) របស់ពួកគេ។

  • ដោយយោងតាម ខគម្ពីរ 11⁠តើនៅពេលនោះ⁠ពួកគេសុខចិត្តធ្វើអ្វីខ្លះដើម្បីរក្សាសេចក្ដីសញ្ញារបស់ពួកគេ?

ក្រោយមក នៅពេលកងទ័ពនៃពួកសាសន៍លេមិនដ៏មានឥទ្ធិពលមួយក្រុមបានវាយប្រហារលើពួកសាសន៍នីហ្វៃ មេទ័ពមរ៉ូណៃ និងកងទ័ពគាត់ត្រូវបានគេបង្ខំចិត្តឲ្យចូលក្នុងសង្រ្គាមដ៏អាក្រក់មួយ។ សូមអាន អាលម៉ា 53:13 និងការថ្លែងខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត់ (1928–2015) មកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយការរកមើលការសម្រេចចិត្តដ៏លំបាកដែលប្រជាជនអាំម៉ូនបានប្រឈមមុខ។

ប្រជាជនអាំម៉ូនស្ថិតក្នុងគ្រាដ៏សំខាន់មួយនៃជីវិតខាងព្រលឹងវិញ្ញាណពួកគេ។ នៅពេលនោះ⁠ពួកគេពិតជាបានធ្វើតាមសេចក្ដីសញ្ញារបស់ពួកគេដែលមិនកាន់អាវុធរួចទៅហើយ។ ក៏ប៉ុន្តែពួកគេយល់ថា⁠ពួកឪពុកៗមានទំនួលខុសត្រូវចំពោះការផ្តល់នូវការការពារដល់ក្រុមគ្រួសារពួកគេ។ តម្រូវការនោះហាក់ដូចជាធំល្មមដើម្បីវាយតម្លៃខ្ពស់ត្រិះរិះពិចារណាអំពីការបំពានលើ⁠ឬការផ្ដាច់ចេញសេចក្ដីសញ្ញារបស់ពួកគេ។ (រីឆាត⁠ជី⁠ស្កត់⁠(Richard G. Scott) «កម្លាំងផ្ទាល់ខ្លួន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ» Liahona (លីអាហូណា), វិច្ឆិកា 2013,⁠ទំព័រ 82)

សូមមើលរូបគំនូរនៃផ្លូវទៅកាន់សេចក្ដីសញ្ញា។ រវាងកន្លែងដែលអ្នកកំពុងនៅលើផ្លូវបច្ចុប្បន្ន និងសេចក្ដីសញ្ញានាពេលអនាគត ព្រះអង្គសង្គ្រោះហៅអ្នកឱ្យបង្កើត រាយបញ្ជីស្ថានភាពដែលអាចនឹងល្បួងក្មេងជំទង់ឱ្យបំពានសេចក្ដីសញ្ញាដែលពួកគេបានបង្កើតរួចហើយៗ បង្វែរពួកគេពីការបង្កើតសេចក្ដីសញ្ញានាពេលអនាគត រួមទាំងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធផងដែរ។

នៅពេលដែលអ្នកកំពុងបន្តសិក្សា សូមឆ្លុះបញ្ចាំងមើលលើរបៀបដែលព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យឈានទៅមុខបានដោយមិនខ្វល់ថាអ្នកនៅទីណា និងបញ្ហាប្រឈមដែលអ្នកកំពុងជួបប្រទះនោះទេ។

ដំបូន្មានរបស់ព្យាការីហេលេមិន

សូមអាន អាលម៉ា 53:14–15; 56:7–8 ដោយការរកមើលដំបូន្មានរបស់ព្យាការីហេលេមិនដល់ប្រជាជនអាំម៉ូន។ (អាលម៉ា 56 គឺជាសំបុត្រមួយច្បាប់ដែលហេលេមិនបានសរសេរជូនចំពោះមេទ័ពមរ៉ូណៃដែលពន្យល់ពីស្ថានភាពនោះ)។

  • តើអ្នកត្រូវសង្ខេបអ្វីដែលអ្នកបានស្វែងយល់អំពីសេចក្ដីសញ្ញាជាមួយព្រះដោយយ៉ាងដូចម្ដេច?

អ្នកប្រហែលជាបានស្វែងយល់អំពីសេចក្ដីពិតដែលមានដូចជា នៅពេលយើងសម្រេចរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ទ្រង់ទាំងពីរព្រះអង្គនឹងជួយយើង ហើយពង្រឹងយើង⁠និង បើយើងសម្រេចបំពានសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ទាំងពីរព្រះអង្គ នោះយើងនឹងបាត់បង់ពរជ័យដែលចង់បាន

អែលឌើរ ស្កត់ បានពន្យល់អំពីរបៀបដែលព្រះបានប្រទានពរដល់ប្រជាជនអាំម៉ូនសម្រាប់ការរក្សាសេចក្ដីសញ្ញាពួកគេ។

ការតាំងចិត្តដ៏រាបទាប និងអស់មួយជីវិតចំពោះការលះបង់អំពើបាបរបស់ពួកគេបានធ្វើការការពារគ្រួសារពួកគេបានកាន់តែច្រើនជាងអ្វីដែលពួកគេអាចបានធ្វើនៅលើសមរភូមិទៅទៀត។ ការចុះចូលរបស់ពួកគេមិនបានធ្វើឱ្យពួកគេបាត់បង់ពរជ័យឡើយ។ វាបានពង្រឹងពួកគេ ហើយបានផ្ដល់ពរដល់ពួកគេ និងដល់មនុស្សជំនាន់ក្រោយៗទៀត។ ( រីឆាដ ជី ស្កត⁠(Richard G. Scott) « កម្លាំងផ្ទាល់ខ្លួន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » Liahona (លីអាហូណា) វិច្ឆិកា 2013,⁠ទំព័រ ទំព័រ 83)

រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយសំណួរខាងក្រោមនេះ ៖ 

    • តើមានវិធីអ្វីខ្លះដែលព្រះអម្ចាស់អាចនឹងពង្រឹង និងប្រទានពរជ័យដល់អ្នក នៅពេលដែលអ្នកខិតខំធ្វើ និងរក្សាសេចក្តីសញ្ញាអ្នក?

    • តើការរក្សាសេចក្ដីសញ្ញារបស់អ្នកអាចពង្រឹងទំនាក់ទំនងអ្នកជាមួយព្រះអម្ចាស់យ៉ាងដូចម្ដេច?

មានយុវជនចំនួនពីរពាន់នាក់ដែលចូលទៅក្នុងសេចក្ដីសញ្ញា

ប្រជាជនអាំម៉ូនដែលបានបង្កើតសេចក្ដីសញ្ញាបានគោរពតាមដំបូន្មានរបស់ហេលេមិនដើម្បីមិនចាប់កាន់អាវុធ។ វិធីមួយដែលព្រះអម្ចាស់បានប្រទានពរជ័យដល់ពួកគេ គឺតាមរយៈជម្រើសរបស់កូនប្រុសពួកគេដែលត្រូវបង្កើត និងរក្សាសេចក្ដីសញ្ញាមួយដោយពួកគេផ្ទាល់។ នៅក្នុងបណ្ដាវគ្គនៅពេលខាងមុខ យើងត្រូវដឹងថា ព្រះបានប្រើពួកយុវជនដែលរក្សាសេចក្ដីសញ្ញាទាំងនេះតាមវិធីដ៏អស្ចារ្យៗដើម្បីការពារក្រុមគ្រួសារពួកគេ និងពួកសាសន៍នីហ្វៃ។

សូមអាន អាលម៉ា 53:16–22។ គូសសម្គាល់កំណត់លក្ខណៈ និងការពិពណ៌នាអំពីពួកយុវជនទាំងនេះដែលត្រូវជួយឲ្យពួកគេរក្សាសេចក្តីសញ្ញាបាន។ (ការដឹងថាពាក្យ៖ ភាពរម្យទម អាចមានន័យសំដៅដល់ភាពស្ងប់ស្ងាត់ ភាពហ្មត់ចត់ ឬភាពចេះគិត។)

  1. សូមឆ្លើយសំណួរខាងក្រោមនេះ ៖ 

    • តើមានកំណត់លក្ខណៈអ្វីខ្លះដែលអ្នកកត់សម្គាល់ឃើញមានលើពួកយុវជនទាំងនេះដែលនឹងជួយឲ្យយុវវ័យសម័យសព្វថ្ងៃនេះរក្សាសេចក្ដីសញ្ញាពួកគេ?

    • តើអ្នកគិតថាភាពរឹងមាំរបស់ឪពុកម្ដាយពួកគេក្នុងការរក្សាសេចក្ដីសញ្ញាអាចនឹងមានឥទ្ធិពលលើពួកយុវជនទាំងនេះយ៉ាងដូចម្ដេច?

    • តើអ្នកដឹងថានរណាជាគំរូដ៏អស្ចារ្យដល់អ្នកក្នុងការរក្សាសេចក្ដីសញ្ញាឬទេ?

ផ្លូវទៅរកសេចក្ដីសញ្ញារបស់អ្នក

ចូរកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នកអំពីអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍គិតដល់នៅថ្ងៃនេះដែលអាចនឹងបង្កើនការតាំងចិត្តអ្នកដើម្បីបន្តស្ថិតនៅលើផ្លូវងាកទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទវិញ។ អ្នកអាចនឹងបូកបញ្ចូលការល្បួង ឬការរំខានណាមួយដែលអ្នកប្រឈមមុខនៅលើផ្លូវទៅរកសេចក្ដីសញ្ញារបស់អ្នក និងរបៀបដែលការតាំងចិត្ត និងការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់អាចនឹងជួយអ្នកឱ្យយកឈ្នះលើពួកវាបាន។