« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី16 ៖ អនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ » សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី 2024 » សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី16
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
ការស្វែងយល់អនុវត្តព្រះបន្ទូលព្រះអម្ចាស់នៅក្នុងព្រះគម្ពីរបរិសុទ្ធ អាចប្រទានពរដល់អ្នកតាមរបៀបជាច្រើន។ មេរៀននេះអាចជួយអ្នកប្រើសេចក្តីពិតពីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមនចំពោះជីវិតអ្នកបាន។
ពរជ័យនៃការប្រើព្រះគម្ពីរ/បទគម្ពីរ
នៅក្នុងការថ្លែងខាងក្រោម ប្រធាន បូនី អេច ខ័រឌុន (Bonnie H. Cordon) ដែលជាប្រធានយុវនារីទូទៅ បានផ្សព្វផ្សាយអំពីពរជ័យដែលអាចបានមកពីការសិក្សាព្រះគម្ពីរ។ នៅពេលដែលអ្នកអានពាក្យគាត់ សូមសញ្ជឹងលើអ្វីដែលលេចធ្លោសម្រាប់អ្នក។
ព្រះគម្ពីរ/បទគម្ពីរពន្យល់ចិត្តយើង បីបាច់បណ្ដុះព្រលឹងវិញ្ញាណយើង ឆ្លើយសំណួរយើង បង្កើនជំនឿទុកចិត្តយើងលើព្រះអម្ចាស់ និងជួយយើងឱ្យផ្តោតជីវិតយើងលើទ្រង់។ (បូនី អេច ខ័រឌុន(Bonnie H. Cordon) «ទុកចិត្តលើព្រះអម្ចាស់ ហើយកុំឲ្យពឹងផ្អែកលើយោបល់ខ្លួន» Liahona (លីអាហូណា), ឧសភា 2017,ទំព័រ 7)
-
តើពរជ័យអ្វីផ្សេងៗទៀតដែលយើងអាចទទួលបានពីការសិក្សាព្រះគម្ពីរ/បទគម្ពីរ?
យើងអាចនឹងចាប់ផ្ដើមមានបទពិសោធន៍ទទួលបានពរជ័យមួយចំនួនក្នុងចំណោមពរជ័យទាំងនេះ នៅពេលដែលយើងសិក្សាព្រះគម្ពីរ/បទគម្ពីរ ប៉ុន្តែវាអាចនឹងបន្ត ហើយកើនឡើង នៅពេលដែលយើងប្រើព្រះគម្ពីរ/បទគម្ពីរចំពោះជីវិតយើង។
-
តើការប្រើព្រះគម្ពីរ/បទគម្ពីរសម្រាប់ជីវិតយើងមានន័យដូចម្តេច?
បើអ្នកចង់ស្តាប់ឮទីបន្ទាល់របស់មនុស្សម្នាក់អំពីភាពសំខាន់នៃការសញ្ជឹងគិត និងការស្វះស្វែងប្រើព្រះគម្ពីរ/បទគម្ពីរ សូមមើល «ការដោះស្រាយបញ្ហាជីវិតដោយការប្រើព្រះគម្ពីរមរមន» (1:00) ដែលអាចរកមើលបាននៅ ChurchofJesusChrist.org។
ការប្រើព្រះគម្ពីរ/បទគម្ពីរ
ដើម្បីអនុវត្តការប្រើព្រះគម្ពីរ/បទគម្ពីរបានចូរអានសេណារីយោនានាខាងក្រោមហើយជ្រើសរើសយកមួយ។
-
យុវជនម្នាក់ចង់ទទួលបានទីបន្ទាល់ដ៏រឹងមាំមួយ ហើយចូលកាន់តែជិតព្រះអម្ចាស់។
-
នារីវ័យក្មេងម្នាក់កំពុងតស៊ូពីព្រោះនាងមានទម្លាប់អាក្រក់រហូតដល់នាងមិនអាចយកឈ្នះលើការដោះស្រាយបញ្ហានេះបាន។
-
យុវជនម្នាក់ជួបប្រទះនឹងអារម្មណ៍គិតថាខ្លួនមិនសូវមានតម្លៃ ហើយតស៊ូប្រើអារម្មណ៍គិតដល់ការទទួលបានសេចក្ដីស្រឡាញ់របស់ព្រះចំពោះគាត់។
លើសពីនេះបើអ្នកចង់បាន អ្នកអាចនឹងបង្កើតសេណារីយោថ្មីមួយដែលទាក់ទងកាន់តែជិតស្និទ្ធទៅនឹងជីវិតអ្នក ឬជីវិតមនុស្សដែលអ្នកស្គាល់។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ… » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើមនុស្សលោកមករកយើង…លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿលើព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចនឹងស្គាល់សេចក្ដីពិតគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.