ថ្នាក់​សិក្ខាសាលា
ហេលេមិន ១១–១២ ៖ វដ្ត​នៃ​ការឆ្មើងឆ្មៃ


« ហេលេមិន ១១–១២ ៖ វដ្ត​នៃ​ការឆ្មើងឆ្មៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៧–១២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១១–១២

វដ្ត​នៃ​ការឆ្មើងឆ្មៃ

យុវជន​ម្នាក់​កំពុង​មើល​ទៅ​ព្រះ​ដោយ​ការបន្ទាបខ្លួន

គំរូ​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ទាំងមូល​គឺថា មនុស្ស​មាន​ទំនោរ​ភ្លេច​ព្រះ ហើយ​មាន​ការឆ្មើងឆ្មៃ នៅពេល​ដែលអ្វីៗ​ដំណើរការ​ល្អ​សម្រាប់​ពួកគេ ។ ម្យ៉ាងវិញ​ទៀត មនុស្ស​មាន​ទំនោរ​បន្ទាប​ខ្លួន ហើយ​ងាក​ទៅរក​ព្រះ​នៅពេល​ជួប​ការលំបាក ។ តើ​អ្នក​បាន​សង្កេត​ឃើញ​គំរូ​នេះ​នៅក្នុង​សង្គម ឬ​នៅក្នុង​ជីវិត​អ្នក​ដែរ ឬទេ ? មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​បង្កើន​ការបន្ទាបខ្លួន​ចំពោះ​ព្រះ​កាន់​តែខ្លាំងឡើង ។

គំរូ⁠​ទាំងឡាយ

សូម​មើល​លេខ​ខាងក្រោម ។ នៅក្នុង​រយៈពេល ៣០ វិនាទី សូម​រក​លេខ​តាម​លំដាប់​លំដោយ​ឲ្យ​បាន​ច្រើន​ដោយ​អស់​ពី​លទ្ធភាព ដោយ​ចាប់ផ្ដើម​ជាមួយនឹង​លេខ « ១ » ។

ប្រអប់​លេខ​ពី ១ ដល់ ៥០
  • តើ​អ្នក​អាច​រក​បាន​លេខ​ចំនួន​ប៉ុន្មាន នៅក្នុង​រយៈ​ពេល ៣០ វិនាទី ? តើ​អ្នក​បាន​សង្កេត​ឃើញ​មាន​គំរូ⁠​នៅ​កន្លែង​ដែល​លេខ​ស្ថិតនៅ​ដែរ​ឬ​ទេ ?

មាន​គំរូ⁠​មួយ​សម្រាប់​លេខ​នៅលើ​តារាង ។ បើ​អ្នក​ដាក់​ខ្សែឈរ និង​ខ្សែដេក​នៅកណ្តាល​តារាង ដើម្បី​បង្កើត​ចតុភាគ​មណ្ឌល​ ចំនួន​បួន​ដែលមាន​ជ្រុង​ស្មើៗគ្នា នោះ​អ្នកនឹង​ឃើញថា ចំនួន​ទាំងនោះ​ដើរ តាមគំរូ ទិសដៅ​ម៉ោង​ដូចជា​ការបង្ហាញ​សញ្ញា​ព្រួញ​ផងដែរ ។ ឧទាហរណ៍ « ១ » គឺ​ស្ថិត​នៅ​ក្នុង​ចតុភាគ​មណ្ឌល​ខាង​ឆ្វេង​ផ្នែកខាង​លើ « ២ » ស្ថិតនៅ​ខាងស្តាំ​ផ្នែក​ខាងលើ ។ល ។

ប្រអប់​លេខ​ពី ១ ដល់ ៥០ ជាមួយនឹង​គំរូ​ដែល​បាន​បង្ហាញ

សូម​យក​ពេល ៣០ វិនាទី​បន្ថែមទៀត ដើម្បី​ធ្វើ​ការប្រឈម​ឡើងវិញ​និង​មើល​ពី​ភាព​ខុសគ្នា​ដែល ៣០ នាទី​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ដើម្បី​ធ្វើតាម​គំរូ​នេះ ។

  • តើ​អ្វី​ទៅជា​តម្លៃ​នៃ​ស្វែងយល់​គំរូ​ទាំងឡាយ​ដូចនេះ ?

ការអាច​ស្វែងយល់​ពី​គំរូ​ទាំងឡាយ​គឺជា​ជំនាញ​ដែល​អាច​បង្កើន​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​បាន​កាន់តែ​ប្រសើរ​នូវ​អ្វី​ដែល​មាន​នៅក្នុង​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​អ្នក ។

នៅក្នុង​មេរៀន​ថ្ងៃនេះ អ្នក​ត្រូវ​រៀន​អំពី​គំរូ ដែល​ត្រូវ​បានហៅ​ថា វដ្ត​នៃ​ការឆ្មើងឆ្មៃ ។ នៅពេល​អ្នក​សិក្សា សូម​គិត​ដល់​របៀប​ដែល​គំរូ​នេះ​អាច​កើតឡើង​នៅក្នុង​ជីវិត​របស់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ចៀសវាង​ការឆ្មើងឆ្មៃ និង​បង្កើន​ការបន្ទាបខ្លួន ។

វដ្ត​នៃ​ការឆ្មើងឆ្មៃ

អ្នក​ប្រហែលជា​ចាំ​ថា ព្យាការី​នីហ្វៃ​បាន​ខិតខំ ហើយ​បាន​ស្វែងរក​ដោយ​ឧស្សាហ៍​ព្យាយាម​សម្រាប់តែ​ការធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ជាលទ្ធផល ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​លោក​ដោយ​ព្រះចេស្ដា​ដ៏​អស្ចារ្យ ហើយ​បាន​សន្យាថា « គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​បាន​សម្រេច​ដល់​អ្នក ស្រប​តាម​ពាក្យ​របស់ [ ទ្រង់ ] » ( ហេលេមិន ១០:៥ ) ។ ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​បន្ទាប់ពី​នីហ្វៃ​បាន​ទទួល​អំណាច​នេះ​អាច​ជួយ​យើង​ឲ្យ​មើលឃើញ​ឧទាហរណ៍​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។

icon, recordសូម​គូរ​ដ្យាក្រាម​ខាងក្រោម​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ដ្យាក្រាម​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ

សូម​អាន​វគ្គ​បទគម្ពីរ​នៅក្នុង​ដ្យាក្រាម ដោយ​ការចាប់ផ្តើម​ពី ហេលេមិន ១០:១៣–១៥ ។ សូម​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ដំណាក់កាល​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ​ដែល​មនុស្ស​ស្ថិត​នៅក្នុង ។ សូម​ពិចារណា​គូសចំណាំ​ពាក្យ និង​ឃ្លា​ទាំងនោះ ហើយ​សរសេរ​ឈ្មោះ​ដំណាក់កាល​តាម​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ​ខគម្ពីរ​ដែល​ត្រូវគ្នា​ទាំងនោះ ។

  • ហេតុអ្វី​បានជា​ការដែល​យើង​ត្រូវដឹង​អំពី​គំរូ​នេះ⁠​អាច​មាន​ប្រយោជន៍ ?

សូម​គិត​អំពី​កន្លែង​ដែល​អ្នក​នឹង​ឃើញ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​នោះ ។ នៅពេល​អ្នក​បន្ត​សិក្សា សូម​គិត​ដល់​របៀប​ដែល​អ្នក​អាច​បង្កើន​ការបន្ទាបខ្លួន និង​ការពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ ។

ការសិក្សា​មកពី​វដ្ត​នៃ​ការឆ្មើងឆ្មៃ

បន្ទាប់ពី​ព្រះអម្ចាស់​ដក​ចេញ​អំណត់​អត់ ប្រជាជន​បាន​រីកចម្រើន​ឡើង ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក៏​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ប្រជាជន​បាន​មាន​ការឆ្មើងឆ្មៃ​ម្តងទៀត និង​បាន​ឆ្លងកាត់​សង្គ្រាម និង​ការរងទុក្ខ​វេទនា ( សូមមើល ហេលេមិន ១១:២១–៣៣ ) ។ ពួកគេ​ត្រូវបាន​ចាក់រុក​ឲ្យ​ចងចាំ​ព្រះ ប៉ុន្តែ​បាន​ធ្លាក់​ក្នុង​ការឆ្មើងឆ្មៃ និង​អំពើ​អាក្រក់​ម្តងទៀត​យ៉ាង​ឆាប់រហ័ស ( សូមមើល ហេលេមិន ១១:៣៤–៣៨ ) ។

អ្នក​ប្រហែលជា​បាន​សង្កេត​ឃើញ​មកពី​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​ថា មាន​ករណី​ខ្លះ​ដែល​ព្យាការី​មរមន​បាន​ផ្អាក​ការរៀបរាប់​ដំណើររឿង​ជាក់លាក់​មួយចំនួន​ដើម្បី​ស្វែងយល់​ពី​មេរៀន​ដែល​យើង​អាច​រៀន​បាន ។ ជាញឹកញាប់⁠​លោក​បាន​ប្រើ​ឃ្លា​ដូច​ជា « ម្ល៉ោះ​ហើយ យើង​ឃើញ​ថា » ឬ « ម្ល៉ោះ​ហើយ យើង​អាច​ឃើញ​ថា » ។

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានសិក្សា​អំពី​ពួកសាសន៍​នីហ្វៃ​នៅក្នុង ហេលេមិន ១១ តើ​អ្នក​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ​ដោយ​របៀបណា ៖ « ម្ល៉ោះ​ហើយ យើង​អាច​ឃើញ​ថា… » ?

សូម​អាន ហេលេមិន⁠ ១២:១–៦ ដោយ​ការរកមើល​សេចក្ដី​សន្និដ្ឋាន​មួយចំនួន​ដែល​មរមន​បានធ្វើ​បន្ទាប់ពី​ការចែកចាយ​ដំណើររឿង​នេះ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ជោគជ័យ​ពេលខ្លះ​ភ្លេច​ព្រះអម្ចាស់ ?

    • តើ​មនុស្ស​ម្នាក់​អាច​ចៀសវាង ឬ​រំលង​ការឆ្មើងឆ្មៃ និង​ទុក្ខលំបាក​នៃ​វដ្ត​នៃ​ការឆ្មើងឆ្មៃ​បាន​ដោយ​របៀបណា ( ប្រអប់ទី ១ និងទី ២ ) ?

សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​នៅក្នុង​ផ្នែក​ល្អ​បំផុត​នៃ​រង្វង់​នេះ គឺថា បើ​យើង​ជ្រើសរើស​យក​ដើម្បី​ចងចាំ​ព្រះអម្ចាស់ និង​ប្រែចិត្ត នោះ​យើង​អាច​ចៀសវា​ការឆ្មើងឆ្មៃ និង​ផលវិបាក​របស់​វា​បាន ។

icon, record
  1. សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​នឹក​ចងចាំ​ដល់​ព្រះអម្ចាស់ ហើយ​ចៀសវាង​ពី​ឆ្មើងឆ្មៃ​បាន ?

ការវាយ​តម្លៃ​ខ្លួន​របស់អ្នក

សូម​គិត​អំពី​របៀប​ដែល​សេចក្ដីពិត​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ​ទាក់ទង​ជាមួយនឹង​អ្នក ។ ស្វ័យ​វាយតម្លៃ​ខាងក្រោម អាច​ជួយ​នៅក្នុង​រឿង​នេះបាន ៖ សូម​ដាក់​ពិន្ទុ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​នៅក្នុង​ផ្នែក​ខាងក្រោម​តាម​រង្វាស់ពី ១ ដល់ ៥ ដោយ ១ គឺ « មិន​ដែល » និង ៥ គឺ « ជានិច្ច » ។

  1. តើ​អ្នក​មាន​អារម្មណ៍ និង​បង្ហាញ​កាអំណរគុណ​ចំពោះ​ព្រះ និង​អ្នកដទៃ​ដែរឬ​ទេ ?

  2. តើ​អ្នក​មាន​ពេល​សម្រាប់​ព្រះ​រាល់​ថ្ងៃ​ដែរ​ឬ​ទេ ?

  3. តើ​អ្នក​មាន​អារម្មណ៍​ថា ជោគជ័យ​របស់​អ្នក​គឺជា​លទ្ធផល​បាន​មក​ពី​ការខិតខំ​របស់​អ្នក​ដែរឬ​ទេ ?

  4. តើ​អ្នក​ស្វះស្វែងរក​ជំនួយ និង​ការដឹកនាំ​របស់​ព្រះ​នៅក្នុង​ជីវិត​អ្នក​ដែរឬ​ទេ ?

  5. តើ​អ្នក​ប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ​ដោយ​សណ្ដានចិត្ត និង​ការគោរព​ដែរឬ​ទេ ?

  6. តើ​អ្នក​រិះគន់​អ្នកដទៃ ឬ​ធ្វើ​ការវិនិច្ឆ័យ​មិន​យុត្តិធម៌​ចំពោះ​ពួកគេ​ដែរឬ​ទេ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សញ្ជឹងគិត និង​សរសេរ​អ្វីមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា ⁠អ្នក​អាច​ធ្វើ​ដើម្បី​បង្កើន​ការបន្ទាបខ្លួន និង​យកឈ្នះ​លើ​ការឆ្មើងឆ្មៃ ។ សូម​ស្វែងរក​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ នៅពេល​អ្នក​ព្យាយាម​ធ្វើតាម​ការប្តេជ្ញាចិត្ត​របស់​អ្នក ។