ថ្នាក់​សិក្ខាសាលា
ហេលេមិន ១៤ ៖ ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ


« ហេលេមិន ១៤ ៖ ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១៤

ទីសម្គាល់​នៃ​ព្រះអង្គ​សង្គ្រោះ

យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ព្រះវរបិតាសួគ៌​បានចាត់​ពួកព្យាការី​ឲ្យ​ជួយ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​ជឿ​ទៅលើ​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់ទ្រង់ ដូចជា​នៅពេល​ទ្រង់​បាន​បង្គាប់​សាំយូអែល​ជា​សាសន៍លេមិន​ឲ្យ​ទៅ​ព្យាករណ៍​ទៅកាន់​ពួកសាសន៍​នីហ្វៃ ។ ផ្នែក​មួយ​ទៀត​នៃ​ការព្យាករណ៍​របស់​លោក សាំយូអែល ជា​សាសន៍​លេមិន បាន​ប្រាប់​អំពី​ទីសម្គាល់​ដែល​នឹង​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេររៀន​នេះ​អាច​ជួយ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​យល់​អំពី​ទីសម្គាល់​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ។

សេចក្តីប្រកាស

សូម​គិត​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​សំខាន់​ខ្លាំង​រហូត​ដល់​អ្នក​នឹង​ប្រកាស​អំពី​ព្រឹត្តិការណ៍​ទាំងនេះ​ទៅ​កាន់​មិត្តភក្តិ និង​ក្រុមគ្រួសារ​ជាមុន ។ នៅក្នុង​វប្បធម៌​ជាច្រើន ការប្រកាស​ជាផ្លូវការ​អំពី​ការទទួល​សញ្ញាបត្រ អាពាហ៍ពិពាហ៍ ខួប​កំណើត​សំខាន់ៗ និង​ព្រឹត្តិការណ៍​ផ្សេងៗទៀត​គឺ​ត្រូវ​បង្កើតឡើង និង​ផ្ញើ​ការអញ្ជើញ​រាប់​សប្តាហ៍ ឬ​រាប់​ខែ​ជាមុន ។

  • តើ​មាន​ហេតុផល​អ្វីខ្លះដែល​មនុស្ស​ត្រូវបញ្ជូន​សេចក្តីប្រកាស​ទាំងនេះនៅមុនថ្ងៃ​ព្រឹត្តិការណ៍​នេះ​មក​ដល់ ?

  • តើ​មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ដើម្បី​ប្រកាស​ជាមុន​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ? តើ​ហេតុអ្វី​បាន​ជា​អ្នក​គិតថា ព្រឹត្តិការណ៍​ទាំងនោះ​គឺ​សំខាន់​ដើម្បី​ប្រកាស ?

តាមរយៈ​ការព្យាករណ៍​របស់​សាំយូអែល​ជា​សាសន៍លេមិន ព្រះ​បាន​ប្រកាស​ប្រាប់​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​ព្រឹត្តិការណ៍ និង​ទីសម្គាល់​សំខាន់ៗ​នាពេល​អនាគត​ដែល​នឹង​មាន​ជាមួយ​នឹង​ព្រឹត្តិការណ៍ និង​ទីសម្គាល់​ទាំងនេះ ។

សូម​អាន ហេលេមិន ១៤:១២ ដោយការ​រកមើល​មូលហេតុ​ដែល​ព្រះបាន​បង្គាប់​សាំយូអែល​ឲ្យ​ព្យាករណ៍​អំពី​ទីសម្គាល់​ទាំងនេះ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​នោះ គឺថា ការស្គាល់​ទីសម្គាល់​ដែល​ព្រះ​បាន​ប្រទាន​អាច​បញ្ជាក់​ប្រាប់​អំពី​សេចក្តីជំនឿ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​អ្នក​គិតថា ការធ្វើ​ជា​សាក្សី​ពី​ទីសម្គាល់​ដែល​សាំយូអែល បាន​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​មាន​ឥទ្ធិពល​លើ​រូប​អ្នក​ដោយ​របៀប​ណា ? សូម​សញ្ជឹងគិត​អំពី​សម្គាល់ ឬ​បទពិសោធន៍​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់អ្នក ដើម្បី​បញ្ជាក់​ជំនឿ​របស់អ្នក​នៅលើ​ព្រះអង្គ​សង្គ្រោះ ។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទី​សម្គាល់​ដែល​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

ទីសម្គាល់​នៃ​ការប្រសូត និង​ការសុគត​របស់​ព្រះ​អង្គ​សង្រ្គោះ

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    សូម​ប្រើ​ការព្យាករណ៍​ខាងក្រោម ដើម្បី​បង្កើត​ការប្រកាស​សម្រាប់​ពួកសាសន៍​នីហ្វៃ​នៅ​សម័យ​របស់​សាំយូអែល អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គ​សង្រ្គោះ ។ សូម​ខិតខំ​ចាប់​យក​ភាពរំភើប​នៃ​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ និង​ទម្ងន់​នៃ​ការសុគត​របស់ទ្រង់ ។ សូម​រួមបញ្ចូល​ផងដែរ​នូវ​មូលហេតុ​ដែល​មនុស្ស​គួរតែ​រៀបចំខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​ទាំងនេះ ។

សូម​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ទីសម្គាល់​ដែល​ទាក់ទង​ទៅនឹង​ពន្លឺ និង​ភាពងងឹត​បាន​ប្រកាស​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​ការមើល​ឃើញ​ទីសម្គាល់​ទាំងនេះ​អាច​បញ្ជាក់​អំពី​ជំនឿ​របស់​ពួកសាសន៍​នីហ្វៃ​នៅលើ​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើកទីពីរ

ការយាង​មកជា​លើកទីពីរ

ដូច​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រើ​ទីសម្គាល់​ដើម្បី​រៀបចំ​ពួកសាសន៍​នីហ្វៃ​ពី​បុរាណ​សម្រាប់​ការយាង​មក​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ទ្រង់​ក៏​ប្រើ​ទីសម្គាល់​នៅក្នុង​ជំនាន់​របស់​យើង ដើម្បី​ជួយ​យើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​ផងដែរ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ ឬ​ចងចាំ​ទីសម្គាល់​មួយចំនួន​មុន​ការយាងមក​ជាលើកទីពីរ សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ហើយ​ផ្គូផ្គង​វា​ជាមួយនឹង​ការពិពណ៌នា​នៃ​ទីសម្គាល់​ទាំងនោះ ។ ប្រសិនបើ​អ្នក​ចង់សិក្សា​ទីសម្គាល់​បន្ថែម​ទៀត សូមមើល « ទីសម្គាល់​អំពី​ពេលវេលា »​⁠នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅលើ​គេហទំព័រ ( scriptures.ChurchofJesusChrist.org ) ។

ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ។

  1. នីហ្វៃទី ១ ១៤:១៤

  1. មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍​ទាំងអស់​នឹង​ខិតទៅ​ជិត​ព្រះវិហារ​នៃ​ព្រះ

  1. នីហ្វៃទី ២ ៣:៦, ១១, ១៥

  1. កូនចៅ​របស់​យ៉ូសែប​នៃ​ប្រទេស​អេស៊ីព្ទ ( យ៉ូសែប ស្ម៊ីធ ) នឹង​នាំ​មក​នូវ​ព្រះបន្ទូល​របស់​ព្រះ ( ព្រះគម្ពីរ​មរមន )

  1. អេសាយ ២:២–៣

  1. ដំណឹងល្អ​នឹង​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ទាំងអស់

  1. ម៉ាថាយ ២៤:១៤

  1. រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​រក​ឃើញ​នៅ​ទូទាំង​ផែនដី ហើយ​នឹង​ត្រូវ​បាន​ប្រទានពរ​ដោយ​អំណាច​របស់​ព្រះ

  1. ធីម៉ូថេទី⁠២ ៣:១–៧

  1. មនុស្ស​នឹង​មាន​ភាពអាត្មានិយម និង​ពោរពេញ​ដោយ​បាប ហើយ​នឹង​ងាក​ចេញ​ពី​ព្រះ

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​អ្នក​បាន​ឃើញ​ទីសម្គាល់​មួយ​ចំនួន​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

    មុននឹង​ឆ្លើយ​សំណួរ​ខាងក្រោម សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់អ្នក​នៅលើ​ព្រះអង្គសង្គ្រោះ​បាន​ទទួល​ឥទ្ធិពល​ដោយសារ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរ​មរមន កិច្ចការ​ផ្សព្វផ្សាយសាសនា និង​ព្រះវិហារ​បរិសុទ្ធ ។

    • តើ​ការបំពេញ​ទីសម្គាល់​ទាំងនេះ​បាន​បញ្ជាក់​អំពី​សេចក្ដី​ជំនឿ​របស់​អ្នក​នៅលើ​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ?

    • ដោយ​យោងតាម ហេលេមិន ១៤:១៣,⁠២៨–២៩ តើ​ហេតុអ្វី​បាន​ជាសេចក្ដីជឿ​នៅលើ​ព្រះគ្រីស្ទ មានសារៈ​សំខាន់​យ៉ាងនេះ ?

    • តើ​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ពរជ័យ​ចំពោះ​អ្នក​តាម​របៀប​ណា ?

នៅពេល​ដែល​អ្នកសិក្សា នីហ្វៃទី ៣ ១–១០ នៅ​ក្នុង​មេរៀន​ខាង​មុខ អ្នក​នឹង​អាន​អំពី​ការបំពេញ​នៃ​ទីសម្គាល់​ដែល​សាំយូអែល​បាន​ប្រាប់​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គសង្រ្គោះ ។ ប្រជាជន​នៅជំនាន់​របស់​សាំយូអែល ដែល​ជឿនៅលើ​ការព្យាករណ៍ ហើយ​បានរៀបចំ​ខ្លួន​សម្រាប់​ការយាងមក​របស់​ព្រះគ្រីស្ទ បាន​ទទួល​បទពិសោធន៍​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​អ្នក​មិនជឿ ។

នៅក្នុង​សៀវភៅកំណត់​ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​អំពីជំនឿ​របស់អ្នក​នៅលើ​ព្រះអង្គសង្គ្រោះ និង​បទពិសោធន៍​ដែល​នាំ​អ្នក​ទៅរក​សេចក្តីជំនឿ​នេះ ។ អ្នក​ក៏​អាច​បញ្ចូល​នូវ​របៀប​ដែល​អ្នក​អាច​ពង្រឹង​ជំនឿ​នោះ ( ឧទាហរណ៍ ដោយ​ការបន្ត​សិក្សា​ព្រះគម្ពីរ​មរមន ឬ​ដោយ​ការ​ចូល​ព្រះវិហារ​បរិសុទ្ធ ) ។

គន្លឹះ​ចម្លើយ​ដែល​ត្រូវគ្នា ៖ ១-ឃ, ២-ខ, ៣-ក, ៤-គ, ៥-ង